ព័ត៌មានជាតិ
តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ
លោក ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរ គឺជាឧបករណ៍គត្តិយុត្តដ៏រឹងមាំសម្រាប់ការពារជាតិ ការពារប្រជាជន ការពារបុព្វហេតុដ៏ត្រឹមត្រូវរបស់ជាតិមាតុភូមិ ហើយវាមិនមែនជាការគាបសង្កត់ផ្នែកនយោបាយណាមួយទៅដល់ប្រជាពលរដ្ឋខ្មែរ ឬអ្នកនយោបាយណានោះទេ ។

នេះជាការឡើងថ្លែងមតិរបស់លោក នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមតំណាងរាស្រ្ត លោកសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មមាត្រាទី ៣៣ នៃរដ្ឋធម្មនុញ្ញ ដែលបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រដ្ឋសភា និងរដ្ឋាភិបាល ក្នុងការប្រឆាំងអំពើក្បត់ជាតិ ប្រឆាំងការជ្រៀតជ្រែកពីបរទេស និងជឿជាក់ថារដ្ឋាភិបាល និងតាក់តែងច្បាប់មួយមកអនុវត្តប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងគោរពសិទ្ធិមនុស្ស។
ជាមួយគ្នានេះ លោក ឃុត ចាន់ដារ៉ា អំពាវនាវដល់លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូន និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាជឿជាក់លើរដ្ឋាភិបាលកម្ពុជាដើម្បីឧត្តមប្រយោជន៍ជាតិ ចៀសវាងជឿតាមការញុះញង់ពីក្រុមជ្រុលនិយមចំនួន។ លោកសង្កត់ធ្ងន់ថា៖«មិនដូចអ្វីដែលមជ្ឈដ្ឋានអគតិមួយចំនួនដែលឃោសនាថា នេះជាការរៀបចំដើម្បីធ្វើការគាបសង្កត់នយោបាយ ឬរំលោភសិទ្ធិមនុស្សនោះទេ» ។

លោកបន្ថែមទៀតថា វិសោធនកម្មនេះជាកិច្ចការដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ និងមាតុភូមិជាទីស្នេហា ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវ ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ ការពារផលប្រយោជន៍ជាតិ និងការទប់ស្កាត់អំពើក្បត់ជាតិ។ លោកថា៖«វិសោធនកម្មនេះប្រាកដណាស់ នឹងបើកផ្លូវមួយដែលយើងអាចដកសញ្ជាតិបាន ហើយការដកនេះ ចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ដែលធ្វើសកម្មភាពប៉ះពាល់ទៅដល់សន្តិសុខជាតិ ឬបុគ្គលណាដែលចូលរួមជាមួយបរទេសដើម្បីជ្រៀតជ្រែកកិច្ចការជាតិ ឃុបឃិតជាមួយបរទេស ក្នុងការបំផ្លាញឧត្តមប្រយោជន៍ជាតិរបស់យើង។
«មូលហេតុដែលយើងធ្វើនេះ យើងឃើញជាក់ស្តែងគឺសមាជិករដ្ឋសភាទាំង ១២៥រូបមកពីគ្រប់គណបក្សនយោបាយជាហត្ថលេខីក្នុងការស្នើសុំធ្វើវិសោធនកម្ម ដើម្បីរួមគ្នាប្រឆាំងអំពើក្បត់ជាតិ ការជ្រៀតជ្រែកពីបរទេស និងការបំផ្លាញផលប្រយោជន៍ជាតិ»។ ប្រាកដណាស់វិសោធនកម្មនេះ នឹងបំពេញចន្លោះច្បាប់ដែលមិនទាន់បានចែង គឺច្បាប់សញ្ជាតិឆ្នាំ ១៩៩៦ ដែលបានចែងពីខ្លឹមសារទទួលបានសញ្ជាតិ ប៉ុន្តែពុំមានចែងពីការដកសញ្ជាតិ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃុត ចាន់ដារ៉ា។

ឆ្លើយតបទៅនឹងក្រុមជ្រុលនិយមខ្លះដែលបានលើកឡើងថា ការធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរគឺជាអំពើប្រល័យពូជសាសន៍ ត្រូវបានលោក កើត រិទ្ធ ឧបនាកយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបវិញថា ការលើកនេះគឺគ្មានមូលដ្ឋាន និងមិនបានធ្វើការស្រាវជ្រាវ ឬមិនមានការយល់ដឹងអ្វីសោះ។ លោកបញ្ជាក់ថា៖« ប្រសិនបើការដកសញ្ជាតិគឺជាអំពីប្រល័យពូជសាសន៍ ដូច្នេះប្រទេសជាង១៥០នៅលើពិភពលោក ដូចជាអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា ជាដើមនោះ សុទ្ធតែជាប្រទេសដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែរហើយ»៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ