ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ហៅក្រុមអ្នករិះគន់វិសោធនកម្មរដ្ឋធម្មនុញ្ញថា មិនក្លាហានមកជជែកតទល់គ្នាជាសាធារណៈ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការគេចវេះរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលមិនទទួលយកការពន្យល់ និងការបកស្រាយរបស់ក្រសួងពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺជាភាពអាម៉ាស់ និងខ្វះសេចក្ដីក្លាហានពិតប្រាកដរបស់ក្រុមទាំងនោះ ដែលមិនហ៊ានមកជជែកតទល់គ្នាជាសាធារណៈ។

ការថ្លែងបែបនេះរបស់លោក ជិន ម៉ាលីន ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំ ភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលក្ដីកង្វល់ ក៏ដូចជាភាពមិនច្បាស់លាស់លើខ្លឹមសារនៃវិសោធនកម្មនេះ។ ប៉ុន្តែបែរជាក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ មិនហ៊ានចូលមកស្ដាប់ការបំភ្លឺ និងជជែកតទល់គ្នាផ្ទាល់ ដោយបើកចំហរជាសាធារណៈទៅវិញ។
អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា «ប្រសិនបើគាត់គេចវេះ ហើយយកលេសនេះលេសនោះ គឺថាវាជាភាពអាម៉ាស់មួយសម្រាប់ពួកគាត់ទេ ដែលធ្វើការរិះគន់គេ តែគេហៅមកជជែកគ្នា ដើម្បីបកស្រាយបំភ្លឺ ពន្យល់ បែរជាមិនចូលមក» ។
លោក សង្កាត់ធ្ងន់ថា ប្រសិនបើការរិះគន់របស់ក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ ដើម្បីផលប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិតប្រាកដមែននោះ គឺពួកគាត់គួរតែចូលមក ជួបជជែកតទល់គ្នាជាសារធារណៈជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន អះអាងថា ការប្រកាសអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនេះ គឺមិនមែនដើម្បីធ្វើការពិគ្រោះយោបល់លើដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ដោយសារការធ្វើវិសោធនកម្មនេះ បានបំពេញតាមនីតិវិធី និងលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរួចហើយ។ លោកបញ្ជាក់ថា គោលបំណងនៃការប្រកាសអញ្ជើញនេះ គឺដើម្បីឲ្យពួកគាត់មកទទួលការពន្យល់ និងបកស្រាយបន្ថែមពីក្រុមអ្នកជំនាញផ្នែកច្បាប់ ដោយហេតុថាការរិះគន់ ការអធិប្បាយនានា ឬការលើកឡើងរបស់អ្នកទាំងនោះ គឺខុសស្រឡះទាំងស្រុងអំពីខ្លឹមសារ និងគោលបំណងនៃវិសោធកម្មរដ្ឋធម្មនុញ្ញលើក១០នេះ។

ជំនួបដោយផ្ទាល់នេះ ត្រូវបានក្រសួងយុត្តិធម៌ កំណត់នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទីតទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់ គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល។ ប៉ុន្តែបើតាមលោក ជិន ម៉ាលីន គឺមកដល់ពេលនេះ ក្រសួងមិនទាន់បានទទួលសំណើពីភាគីណាមួយ ដើម្បីណាត់ជួបតាមការប្រកាសអញ្ជើញរបស់ក្រសួងនៅឡើយទេ៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


