ព័ត៌មានជាតិ
សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា
ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការរៀបចំច្បាប់ដកសញ្ជាតិនេះឡើង ដើម្បីកុំឱ្យមានជនក្បត់ជាតិកើតឡើង ហើយច្បាប់នេះមានវិសាលភាពគ្របដណ្តប់ទាំងជនជាតិខ្មែរ និងជនបរទេសដែលទទួលបានសញ្ជាតូបនីយកម្ម នឹងត្រូវដកហូតសញ្ជាតិវិញ ក្នុងករណីរកឃើញឃុបឃិតជាមួយបរទេសបំផ្លាញឧត្តមប្រយោជន៍ជាតិខ្មែរ។ សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេស ដោយផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ អំណោយជាសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស ។

អញ្ជើញដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើសំណើរ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបចំច្បាប់នេះ កុំឱ្យមានជនក្បត់ណាមួយកើតឡើង បើជនក្បត់នេះនៅក្នុងប្រទេសត្រូវជាប់គុក តែបើជនក្បត់នៅបរទេសគឺត្រូវដកសញ្ជាតិ។ សម្តេចបញ្ជាក់ថា៖«រាប់ទាំងជនជាតិបរទេសដែលចូលសញ្ជាតិខ្មែរ ជួនកាលជនជាតិថៃគេចូលសញ្ជាតិខ្មែរ ប៉ុន្តែទៅបម្រើឱ្យថៃវិញ ឬជនបរទេសណាមួយ»។
កន្លងមកកម្ពុជាបានធ្វើសញ្ជាតូបនីយកម្មរាប់សិបសញ្ជាតិផ្តល់ជូនជនបរទេស ប៉ុន្តែមិនមានសិទ្ធិដកសញ្ជាតិគេនោះទេ ដូច្នេះច្បាប់ដកសញ្ជាតិដែលកម្ពុជាកំពុងធ្វើនេះ នឹងមានវិសាលភាពគ្របដណ្តប់លើជនបរទេសផង និងជនជាតិខ្មែរផង។ សម្តេចតេជោបញ្ជាក់ថា៖«ឥឡូវរាជរដ្ឋាភិបាល យើងបានដើរដល់ចំណុចនេះហើយ ជនជាតិបរទេសមួយចំនួនបានចូលសញ្ជាតិខ្មែរ ប៉ុន្តែគេទៅបម្រើបរទេសប្រឆាំងជាមួយយើង តែយើងគ្មានសិទ្ធិធ្វើទណ្ឌកម្មចំពោះគេតាមរយៈការដកសញ្ជាតិឯណា។ ឧទាហរណ៍ ជនជាតិថៃដែលចូលសញ្ជាតិកម្ពុជា គេត្រឡប់ទៅស្រុកវិញ គេផ្តល់លុយ ផ្តល់កាក់ ដើម្បីឱ្យទហានថៃវៃជាមួយយើង តើយើងដកសញ្ជាតិឬមិនដក ខ្ញុំចង់សួរកន្លែងនេះ ព្រោះកុំភ្លេចអតីតកាលឈឺច្បាប់យើងនៅកន្លែងហ្នឹង»។

រំលឹកបន្តិចថា អំឡុងពេលចុះសួរសុខទុក្ខកងទ័ពកន្លងទៅ កាលពីថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ បានស្នើឱ្យធ្វើច្បាប់ដកសញ្ជាតិ ដោយសារសភាពការណ៍ព្រំដែន រវាងកម្ពុជា និងថៃ កាន់តែឡើងកម្តៅ ហើយច្បាប់នេះទៀតសោតសំដៅការពារផលប្រយោជន៍ជាតិខ្មែរជាធំ។ វិសាលភាពច្បាប់នេះចែងច្បាស់ណាស់ គ្មានពលរដ្ឋណាមួយដែលត្រូវដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយដែលក្បត់ ឬប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ដូច្នេះមិនចាំបាច់ភ័យនោះទេ។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖«អ្វីទៅនិយមន័យពីការក្បត់ជាតិ មិនមែនគ្រាន់តែសិទ្ធិបញ្ចេញមតិទេ ជំទាស់ ធ្វើជាបក្សប្រឆាំង ស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ។ ប៉ុន្តែទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅ ចឹងមានអ្វីដែលត្រូវខ្លាច អ្នកដែលឃុបឃិតជាមួយបរទេសទាំងឡាយ ទើបជាគោលដៅ»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


