លិខិតពីប្រិយមិត្ត Archives - Kampuchea Thmey Daily

លិខិតមិត្តអ្នកអាន៖ ថៃជាអ្នកបង្កហេតុនិងជាអ្នកបិទព្រំដែន ជាឯកតោភាគី
ទោះបីជាពិភពលោកបានស្គាល់ច្បាស់ពីចរិតក្រឡិចក្រឡុចរបស់ថៃដែលចូលចិត្តនិយាយ កុហក បង្វែរ ស្ថានការណ៍ និងកាឡៃការពិត យ៉ាងណាក៏ដោយ ក៏យុទ្ធសាស្ត្រនេះនៅតែ ត្រូវបានថៃប្រើប្រាស់ដើម្បីបោកប្រាស់ ប្រជាពលរដ្ឋខ្លួនឯងនិងសាធារណមតិ អន្តរជាតិដដែលដោយឥឡូវនេះ ពួកគេ កំពុងនិយាយភូតកុហកថា កម្ពុជាគឺជាអ្នកបិទច្រកព្រំដែន។

តាមពិត នរណាក៏បានដឹងដែរថា  ទំនាស់ព្រំដែនកម្ពុជាថៃដែលកំពុង កើតឡើងពេលនេះគឺបានផ្តើមចេញពី ទាហានថៃដែលបានចូលមកបាញ់សម្លាប់ កងទ័ពខ្មែរម្នាក់យ៉ាងកំរោលក្នុង បូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្រោយពីក្រសួងការបរទេសកម្ពុជា ដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងនិងទាមទារឱ្យ បើកការស៊ើបអង្កេតនាំយកជនដៃដល់មកផ្តន្ទាទោស រដ្ឋាភិបាលថៃក៏បង្វែរសាច់រឿង នេះទៅព្រំដែនតាមរយៈការសម្រេចបិទបើកព្រំដែនតែម្នាក់ឯងតាមទំនើងចិត្ត ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាឡើយ។

ហេតុអ្វីរឿងកើតនៅឯមុំ៣ តែថៃបែរជាបង្កបញ្ហារឿងបិទបើកព្រំដែនទៅវិញ? ពីព្រោះនេះជាកលល្បិចបង្វែរសាច់រឿងដើម្បីបន្លំភ្នែកសាធារណមតិចេញពីមូលហេតុដើមដែលកងទ័ពថៃជាអ្នកបង្ក។ បន្ទាប់មកថៃបានពង្រីកទំនាស់ជា បន្តបន្ទាប់តាមរយៈដោយគំរាមកាត់ ផ្តាច់អគ្គិសនី អ៊ីណធឺណិត និងការផ្គត់ផ្គង់ ប្រេងឥន្ធនិងឧស្ម័នដល់ប្រទេសកម្ពុជាជាដើម។ នេះគឺជាការពង្រីកទំនាស់ ខណៈដែលភាគីកម្ពុជាបានព្យាយាមមិនឱ្យ ទំនាស់នេះរីករាលដាលពីតំបន់មុំ៣ទៅ ក្នុងវិស័យផ្សេងៗទៀតទេ។

ជាក់ស្តែងទាំងនាយករដ្ឋមន្ត្រី  ទាំងប្រធានព្រឹទ្ធសភាកម្ពុជាសុទ្ធតែបានអំពាវនាវកុំឱ្យពង្រីកទំនាស់ និងកុំឱ្យមានការរើសអើងជាតិសាសន៍។ អ្វីដែលកម្ពុជាធ្វើគឺត្រឹមតែជាសិទ្ធិការពារខ្លួនចេញពីការប្រមាថមើលងាយពីភាគីថៃតែប៉ុណ្ណោះ។

និយាយពីការបិទច្រកព្រំដែន យើងប្រាកដជានៅចងចាំបានថា នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវាត្រា ធ្លាប់បានប្រកាសថា ថៃត្រូវបិទព្រំដែនទាំងអស់មិនឱ្យមានការឆ្លងកាត់ និងបានប្រគល់សិទ្ធិអំណាចឱ្យយោធាភូមិភាគ២របស់ថៃក្នុងការសម្រេចលើវិធានការនេះ។

បន្ទាប់ពីនោះមក យោធាថៃចាប់ផ្តើមបិទច្រកម្តងមួយៗជាឯកតោភាគី ដោយមិនបានពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ នេះគឺជាឥរិយាបថបំពាន និងមើលស្រាលទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ។

វិធានការរបស់កម្ពុជាគឺគ្រាន់តែ ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា ខ្វះការទទួលខុសត្រូវរបស់ថៃ តែប៉ុណ្ណោះដោយថ្នាក់ដឹកនាំ កម្ពុជាបានបញ្ជាក់ម្តងហើយម្តង ទៀតថាកូនសោរដោះស្រាយបញ្ហាស្ថិតក្នុងដៃរបស់ថៃពីព្រោះថៃគឺជាអ្នកសម្រេចបិទព្រំដែនជាឯកតោភាគីដូច្នេះថៃគ្រាន់តែប្រកាសបើកដំណើរការព្រំដែនវិញជាធម្មតាឱ្យដូចមុនថ្ងៃទី៧ មិថុនា គឺជាការស្រេច ចំណែកភាគីកម្ពុជាសន្យាថានឹងបើកតាមក្រោយ។ ប៉ុន្តែរហូតមកទល់ពេលនេះ ថៃមិនត្រឹមតែមិនបានប្រកាសបើក ព្រំដែនជាធម្មតាវិញដូចពីមុននោះឡើយ ហើយថៃខ្លួនឯងបានដើរនិយាយកុហកប្រជាពលរដ្ឋរបស់ខ្លួនដែលទាមទារឱ្យបើកព្រំដែនឡើងវិញនោះថាកម្ពុជាគឺជាអ្នកបិទទៅវិញ។

សារជាតិពូកែកុហក កាឡៃរឿង និងបំភ្លៃការពិតនេះហើយដែលធ្វើឱ្យ ប្រទេសនេះត្រូវគេទទួលស្គាល់ពេញពិភពលោកថាជា «ប្រទេសនិយាយកុហក»។ ជាក់ស្តែង មនុស្សជាច្រើនក្នុង ពិភពលោកតែងប្រើពាក្យចំអកឱ្យ មន្ត្រីថៃថា Don’t Thai to me ជំនួសពាក្យថា Don’t lie to me (កុំកុហកខ្ញុំ) នៅពេលដែលមន្ត្រីថៃ និយាយអ្វីមួយ។

ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពិភពលោកបានស្គាល់ថាមន្ត្រីថៃជាមនុស្សចុះហត្ថលេខានឹងដៃតែលុបវិញនឹងជើង។ រឿងជាក់ស្តែងបំផុតដែលកើតឡើង ជាមួយកម្ពុជាគឺកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ ( MOU 2000) ដែលចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ ផែនទីតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ប៉ុន្តែនៅ ពេលចរចា ថៃបែរជាប្រើប្រាស់ផែនទី ឯកតោភាគីទៅវិញ។ នេះជាហេតុផលដែលធ្វើឱ្យការចរចាជាប់គាំង និងជាហេតុផលដែលធ្វើឱ្យកម្ពុជានាំយកសំណុំរឿងមុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

ដោយមិនហ៊ានឡើងតុលាការអន្តរជាតិ ព្រោះដឹងថាចាញ់ ថៃក៏ឡាំប៉ាចង់មក ចរចាទ្វេភាគីវិញដោយសំអាងលើ MOU 2000 ប៉ុន្តែតាមការពិតថៃមិនដែលគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺឱ្យតែចាប់ផ្តើមចរចា ថៃទាញយកផែនទីឯកតោភាគីដែលហៅថាផែនទីចោរមកនិយាយរាល់លើក។ នេះហើយដែលហៅថា ស៊ីញ៉េនឹងដៃលុបវិញនឹងជើង និយាយកុហក គ្មានព្រំដែនដែលស័ក្តិសមជាមួយពាក្យថា Don’t Thai to me (កុំកុហកខ្ញុំអីថៃអើយគេស្គាល់ក្រយៅ អស់ហើយ)។

ដោយឈរលើស្ថានភាពជាក់ស្តែងបែបនេះ កម្ពុជានឹងមិនដកថយឡើយក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះជាថៃមិនទៅក៏ដោយ។

សរុបមកវិញ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកទាំងមូលមិនបានបំភ្លេចព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃចូលមកបាញ់ទាហាន កម្ពុជាម្នាក់ឱ្យស្លាប់នោះឡើយ។ កម្ពុជានិងសហគមន៍អន្តរជាតិចាត់ទុកថ្ងៃនោះថាជាការចាប់ផ្តើមនៃទំនាស់ ព្រំដែនកម្ពុជាថៃ ហើយគាំទ្រកម្ពុជា ក្នុងការនាំយកសំណុំរឿងទាំង៤ទៅ តុលាការយុត្តិធម៌អន្តរជាតិ។ ម្យ៉ាងទៀត គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា គឺភាគីថៃជាអ្នកពង្រីកបញ្ហា និងជាអ្នកបិទ ព្រំដែនជាឯកតោភាគី។

ដូច្នេះថៃមិនអាចបង្វែរសាធារណមតិជាតិនិង អន្តរជាតិបានដែរដោយគ្រប់គ្នាសុទ្ធតែ និយាយថា Don’t Thai to me ៕

ដោយ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ

The post លិខិតមិត្តអ្នកអាន៖ ថៃជាអ្នកបង្កហេតុនិងជាអ្នកបិទព្រំដែន ជាឯកតោភាគី appeared first on Kampuchea Thmey Daily.

រឿង​ពិត​នៃ​ស្ត្រី​ម្នាក់ ​ពពោះ​កើត​កូន​តែ​ម្នាក់ឯង​ ​ប្ដី​មាន​ស្រី​ថ្មី​ហ៊ឺហា​ចោលផ្ទះ
ការ​កុហក​បោកប្រាស់​គឺ​ជា​អំពើ​មួយ​ដែល​មិន​គប្បី​ចំពោះ​ខ្លួនឯង។ ជាពិសេស​ជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រលាញ់ កុហក​តែ​ម្ដង​មិន​ថា ​តែ​នេះ​វា​បាន​ក្លាយ​ជា​អាជីព​មួយ​លេស​មិន​ចេះ​ចប់​រឿង​រហូត​ដល់​មួយ​ជីវិត។

ទី​បំផុត​រឿង​នោះ​ក៏​បាន​កើតឡើង​ចំពោះ​ខ្ញុំ ដែលជាស្រ្តីម្នាក់រស់នៅក្រុងភ្នំពេញ…

ខ្ញុំ​និង​ប្ដី​ពិត​ជា​រំភើប​ចិត្ត​ណាស់​ ពេល​ដឹង​ថា​យើង​នឹង​មាន​កូន​ ព្រោះ​ពី​មុន​យើង​ពិត​ជា​ពិបាក​នឹង​មាន​លទ្ធភាព​យក​បុត្រ ដោយសារ​កត្តា​សុខភាព​ដែល​ម្តងៗ​សឹង​បោះបង់​ចោល​គំនិត​ចង់​មាន​កូន​នេះ​​ទៅ​ហើយ។

រូបតំណាង

ក្រោយមក​ព្រះ​បាន​ប្រទាន ប៉ុន្តែ​សុភមង្គល​នេះ​មាន​រយៈ​ពេល​ខ្លី​ ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ​បាន​ប្រមាណ​ជាង ៨ ខែ ​ប្ដី​ខ្ញុំ​បាន​ចាកចេញ​ទៅ។

ពោះ​របស់​ខ្ញុំ​កាន់​តែ​រីក​ធំ ​ខ្ញុំ​ក៏​លែង​មាន​អារម្មណ៍​ទាក់ទាញ​ដូច​មុន​ដែរ។ ខ្ញុំ​ចាប់ផ្ដើម​វិលវល់​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពាក់​កណ្ដាល​អាធ្រាត្រ​ គេង​លែង​លក់​ ហើយ​ដៃជើង​និង​ពោះ​ហើម​ជា​ខ្លាំង​។ ខ្ញុំ​លែង​ស្លៀក​សំលៀកបំពាក់​តឹងៗ​ ហើយ​ស្លៀកពាក់​ខោអាវ​ធូរៗ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ស្ទើរ​តែ​រាល់ថ្ងៃ​នោះ​គឺ ​ស្នាម​សង្វារ​ដែល​គ្របដណ្ដប់​ពេញ​ទាំង​រាងកាយ​របស់​ខ្ញុំ។

ត្រឹម​ខែ​ទី ៧ ប្ដី​ខ្ញុំ​និង​ខ្ញុំ​មិន​បាន​រួមភេទ​អស់​រយៈពេល​ជាង ៤ ខែ។ ពេលនេះ​ខ្ញុំ​ក៏​បាន​សម្គាល់​ឃើញ​ថា​ គាត់​ហាក់​ដូចជា​នៅ​ឆ្ងាយ​និង​មាន​អារម្មណ៍​ស្ត្រេស​ជាង​មុន។ ពីរបី​សប្ដាហ៍​មុន​ អ្នក​ជិត​ខាង​ម្នាក់​ឈ្មោះ​ ស្រីណា​​ បាន​ប្រាប់​ខ្ញុំ​ថា ​នាង​បាន​ឃើញ​បង ​ណាវិន​ គាត់​កំពុង​ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​នារី​ម្នាក់​ដែល​មិនមែន​ជា​ខ្ញុំ​ក្នុង​ផ្សារ​ទំនើប​មួយ​ ។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ ហើយ​ប្រាប់ ​ស្រីណា ​​ថា ​អាច​មាន​បុរស​ម្នាក់​ស្រដៀង​ប្ដី​ខ្ញុំ​ប៉ុណ្ណោះ។ ស្រីណា​​ បាន​តប​មក​វិញ​ថា​ នាង​មិន​ចង់​លូកលាន់​ក្នុង​បញ្ហា​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ទេ ​ប៉ុន្តែ​នាង​ពិត​ជា​បាន​ឃើញ​ ណាវិន​ ជា​ច្រើន​ដង​ ជាង​មួយ​ស្ត្រី​អាថ៌កំបាំង​នោះ​ពិតមែន។ បន្ទាប់​មក​ ស្រីណា​​ ក៏​បង្ហាញ​រូប​ដែល​នាង​លួច​ថត​ក្នុង​ទូរស័ព្ទ​ដៃ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ខ្លះៗ​ ​ ពេលនោះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ខ្សោយ ​ហើយ​ស្រាល​ខ្លួន​ឡើង​មក។

ខ្ញុំ​ខឹង​និង​​​រំជួល​ចិត្ត​ ហើយ​ឈឺចាប់​បន្ទាប់​ពី​បាន​ឃើញ​រូបថត។ ហេតុអ្វី​បង​ណាវិន​បោក​ខ្ញុំ? គាត់​បាន​ក្បត់​កូន​ដែល​មិនទាន់​កើត​ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​កាន់​តែ​ខ្លាំង​ជាង​មុន។ ​ពេល​គាត់​មក​ដល់​ផ្ទះ ​ខ្ញុំ​​សួរ​គាត់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​​ផ្សារ​ទំនើប​នោះ។ គាត់​ធ្វើ​ដូចជា​គាត់​មិន​ដឹង​ថា​ខ្ញុំ​កំពុង​និយាយ​អ្វី​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​ខ្ញុំ​មាន​ភស្តុតាង​រូបថត​គាត់​ដើរ​ទិញ​ឥវ៉ាន់​និង​ញ៉ាំ​អាហារ​នៅ​ផ្សារ​ទំនើប​ជាមួយ​ស្ត្រី​ម្នាក់​នោះ។

គាត់​បាន​ចោទ​ប្រកាន់​ថា​ ខ្ញុំ​ជួល​អ្នកស៊ើបការណ៍​ ខ្ញុំ​ប្រាប់​គាត់​ថា ​រូបថត​ទាំងនេះ​មិនមែន​មក​ពី​អ្នក​ស៊ើបអង្កេត​ទេ​ តែ​ជា​អ្នក​ជិតខាង​ម្នាក់​ដែល​គិត​ថា​ ខ្ញុំ​មាន​សិទ្ធិ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ។ គាត់​មិន​មាន​ដំណោះស្រាយ​ណា​ល្អ​សម្រាប់​ខ្ញុំ​ឡើយ ប៉ុន្តែ​ជំនួស​​ឲ្យ​ការ​ទទួល​ខុសត្រូវ​នៃ​រឿង​គួរ​​ឲ្យ​អាម៉ាស់​នេះ​​ គាត់​បាន​ស្ដីបន្ទោស​ខ្ញុំ ដោយ​ចោទប្រកាន់​ខ្ញុំ​ពី​ការ​ព្រងើយ​កន្តើយ​ ចំពោះ​តម្រូវការ​ផ្លូវ​ភេទ​របស់​គាត់។  គាត់​ថា​ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​ទារក​ដែល​មិន​ទាន់​កើត​ជាង​គាត់ ​ទើប​សម្រេចចិត្ត​មាន​ស្នេហា​លួចលាក់​ជាមួយ​នារី​មួយ​ចំនួន​ ដែល​បាន​ជួប​នៅ​ក្លឹប​កម្សាន្ត​មួយ​កន្លែង។ ប្ដី​ខ្ញុំ​និយាយ​ថា ​ពួក​នាង​ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍ល្អ​ និង​ដូចជា​បុរស​ម្នាក់។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ពេលនោះ​ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​គាត់​ចេញ​ពី​ជីវិត​របស់ខ្ញុំ ​ហើយ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

ពេល​ប្ដី​ខ្ញុំ​ចាកចេញ ​ខ្ញុំ​ស្ថិត​ក្នុង​ភាព​តានតឹង​ខាង​ផ្លូវ​ចិត្ត ហើយ​ចាប់ផ្ដើម​ជួប​ប្រទះ​ភាព​លំបាក ក្នុង​នាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ឯង ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺចាប់។ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​កូន ​ប៉ុន្តែ​គ្រូពេទ្យ​បាន​ធានា​ខ្ញុំ​ថា​មិន​អី​ទេ។ ទីបំផុត​ខ្ញុំ​សម្រាល​បាន​កូនស្រី​ម្នាក់​ ហើយ​មាន​តែ​​ម្ដាយ​និង​ប្អូនស្រី​ប៉ុណ្ណោះ​ដែល​នៅ​ក្បែរ។ បង​ណាវិន​និង​ខ្ញុំ​មិន​បាន​និយាយ​គ្នា​តាំងពី​ថ្ងៃ​ពួក​យើង​ឈ្លោះ​គ្នា​ ពី​រឿង​ស្នេហា​របស់​គាត់ ហើយ​គាត់​ក៏​បាន​អូស​វ៉ាលី​ចាកចេញ​ពី​ខ្ញុំ​ ដោយ​រើ​ទៅ​ផ្ទះ​ឪពុកម្ដាយ​វិញ។

បង​ណាវិន​បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​លេង​កូនស្រី ពេល​កូន​ខ្ញុំ​មាន​អាយុ​បាន ៣ ថ្ងៃ។ ឪពុកម្ដាយ​របស់​គាត់​បាន​អង្វរ​ខ្ញុំ ​​ឲ្យ​យក​គាត់​ត្រឡប់​មក​វិញ​ ប៉ុន្តែ​ខ្ញុំ​បាន​ពន្យល់​ពី​ជំហរ​ខ្លួនឯង​ទៅ​វិញ។ គាត់​បាន​ស្បថ ​តែ​ខ្ញុំ​ឆ្អែតឆ្អន់​​ ​គ្មាន​ថ្ងៃ​ងាក​ក្រោយ​ទេ ព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ហើយ។ បើ​គាត់​កុហក​បោកប្រាស់​ខ្ញុំ​តែ​ម្ដង ប្រហែលជា​អត់ទោស​​ឲ្យ​បាន ​ប៉ុន្តែ​មិនមែន​ម្ដង​គាត់​កុហក​សូម្បី​តែ​រឿង​តូចតាច ​ក៏​គាត់​ព្យាយាម​លាក់បាំង​មិន​ឲ្យ​ខ្ញុំ​ដឹង​ដែរ។

មួយ​ទៀត​តាម​ដែល​ខ្ញុំ​ដឹង​ គាត់​មាន​ស្រី​ដល់​ទៅ ៥ នាក់ ដាច់​ដោយ​ឡែក​ពី​គ្នា​ ហើយ​នោះ​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​លែង​លះ​ ក្រោយ​ពេល​សម្រាលកូន​រួច។ អ្វី​ដែល​គាត់​ចង់​បាន ​គឺ​ចង់​ឃើញ​កូនស្រី​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គាត់។

ទោះបី​ជា​គាត់​មិន​ស្មោះត្រង់​នឹង​កូន​ ​ខ្ញុំ​ក៏​បាន​យល់ព្រម​តាម​សំណូមពរ​ទាំង​នោះ​ដល់​គាត់។ បង​ណាវិន​បាន​ស្នើសុំ​ខ្ញុំ​ជា​ច្រើន​ដង​ ដើម្បី​វិល​មកវិញ​ ដោយ​សន្យា​ថា​នឹង​ក្លាយ​ជា​ប្ដី​ល្អ​ម្នាក់។ ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា ​គ្មានន័យ​ទេ​ ព្រោះ​ការ​ខូចខាត​ផ្លូវចិត្ត​ខ្ញុំ ​​គាត់​បាន​ធ្វើ​រួច​ទៅ​ហើយ។ ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់​ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មិន​អាច​ទុក​ចិត្ត​គាត់​ម្ដង​ទៀត​ ដរាប​ណា​ខ្ញុំ​នៅ​រស់។

រូបតំណាង

ទោះ​យ៉ាងណា​បង​ ណាវិន ​ក៏​​ជួយ​ខ្ញុំ​ផ្នែក​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ខ្ញុំ​បាន​ជ្រើសរើស​ចិញ្ចឹម​កូនស្រី​ដោយ​ខ្លួនឯង។ ខ្ញុំ​សូម​សារភាព​ថា ​វា​ពិត​ជា​លំបាក​ណាស់​ ដែល​ចិញ្ចឹម​កូន​តែ​ឯង ជា​ឪពុក​ផងម្ដាយ​ផង ​តែ​ក៏​គ្រាន់បើ​ជាង​មាន​ឪពុក​ដែល​ធ្វើ​បាប​និង​បោកប្រាស់​ផ្លូវចិត្ត​កូន​ប្រពន្ធ​​ព្រោះ​តែ​រឿង​​សប្បាយ​របស់​ខ្លួនឯង​ឡើយ៕

ប្រែសម្រួលសារជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

The post រឿង​ពិត​នៃ​ស្ត្រី​ម្នាក់ ​ពពោះ​កើត​កូន​តែ​ម្នាក់ឯង​ ​ប្ដី​មាន​ស្រី​ថ្មី​ហ៊ឺហា​ចោលផ្ទះ appeared first on Kampuchea Thmey Daily.

កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ
រឿងពិតពីប្រិយមិត្តកម្ពុជាថ្មី!

នេះជាការពិតដែលខ្ញុំសម្រេចចិត្ត​ចែករំលែកជាមួយ​មិត្តអ្នកអាន។ ខ្ញុំពីរនាក់បងប្អូន​បានចេញពីស្រុក​មករស់នៅភ្នំពេញតាំងពីឆ្នាំ១៩៩៨ ។ បងខ្ញុំឡើងមកមុន ព្រោះគាត់ធ្វើការអង្គការមួយ បន្ទាប់មកគាត់យកខ្ញុំឡើងមករៀនម​ហាវិទ្យាល័យ​ធនធានមនុស្សខាងជំនាញ​ទីផ្សារ។

កាលណោះ​យើងមានតែពីរនាក់បងប្អូននៅផ្ទះជួលមួយកន្លែង ដែលមាន​តម្លៃត្រឹមតែ២៥ដុល្លារ​ហូបបាយមួយពេលបីពាន់រៀល ប៉ុន្តែបង​ប្អូនខ្ញុំតស៊ូណាស់​ រៀនផងធ្វើការផង ព្រោះចង់បានអនាគត​ភ្លឺស្វាងនឹងគេ។

រហូត​ដល់បងខ្ញុំបានការងារ​ប្រាក់ខែ៨០០ដុល្លារនៅឆ្នាំ​២០០៤ ដែលជាប្រាក់ខែដ៏ខ្ពស់មួយសម័យកាលនោះ រឿងមិនល្អដ៏ធំមួយបានកើតមានឡើងក្រោយពេលពួកយើងក្លាយជាមានមុខមាត់។​​ មីងម្នាក់ជាស្រីម៉េម៉ាយដែលមានប្អូនស្រី​២នាក់ក្នុងបន្ទុក បានរកវិធីទាក់ទង​យកបងប្រុសខ្ញុំជាប្អូនថ្លៃ។ មីងនោះគាត់ធ្លាប់ជាបុគ្គលិកនៅកន្លែងជាមួយ​បងប្រុសខ្ញុំពីមុន ដែលមិនសូវត្រូវគ្នាជាមួយបងខ្ញុំប៉ុន្មានទេ ​រហូត​បងខ្ញុំមកពីរៀននៅអង់គ្លេសវិញហើយបាន​ឡើជាងតួនាទីជាមេផ្នែកមួយ ​ទើបគាត់មកអែបអបហៅបាយផ្ទះចុះឡើង​ចុងក្រោយ​បងខ្ញុំក៏ត្រូវរ៉ូវជាមួយ​ប្អូនស្រីគេតែម្តង ព្រោះ​អនាគតបងថ្លៃខ្ញុំនោះក្មេង​នឹង​ស្អាតខ្លាំង។

ដោយឃើញអនាគតបងថ្លៃជាមនុស្ស​ល្អតែនឹងមុខ ​ខ្ញុំបានប្រាប់ម្តាយនៅស្រុកឱ្យអប់រំបងខ្ញុំដែរ តែមិនឈ្នះការដឹកញីបន្សីឈ្មោលរបស់គេទេ​ ចុងក្រោយបងខ្ញុំជម្នះការប្រពន្ធម្នាក់នោះ ទំាងដែលបងប្អូនខាងយើង គ្មានអ្នកណា​ស្ងប់ចិត្ត​ឡើយព្រោះចរិតប្លែកៗរបស់គ្រួសារ​ខាងគេ។

ទីបំផុតនៅជាមួយគ្នាបាន៩ខែ បងថ្លៃខ្ញុំរករឿងឱ្យខ្ញុំចេញពីផ្ទះនោះខាងតែបាន។ កាលណោះឆ្នាំ​២០០៧ បងប្រុសខ្ញុំរំលោះផ្ទះមួយជាង​២ម៉ឺនដុល្លារនៅព្រែកប្រា។

កាលនៅជាមួយបងប្រុស​តែពីរនាក់ ប្រាក់ខែតូចប៉ុណ្ណា ថ្ងៃព្រឹកល្ងាចយប់នៅភ្នំពេញឬនៅខេត្ត​ បងខ្ញុំមិនដែលឱ្យប្អូនស្គាល់ជាតិដេកអត់បាយទេ តែមានបងថ្លៃកាលណា គេចេញហូបក្រៅចោលប្អូនឱ្យនៅស្ងួតក្រពះ ព្រោះគេមិនដាំបាយហើយកុហករកលេសដាក់បងប្រុស​ខ្ញុំសព្វបែបយ៉ាង។ ចុងក្រោយ ព្រោះតែគ្រាំចិត្តរឿង​ប្រពន្ធមិនត្រូវនឹងប្អូនថ្លៃ បងខ្ញុំបានសម្រេចចិត្តឱ្យខ្ញុំមួយខែ៥០ដុល្លារ​ចេញមកជួលបន្ទប់នៅក្បែរសាលារៀនវិញ។ ម្តាយខ្ញុំបានខឹងចិត្ត​រឿងប្អូនតែមួយ​នៅជាមួយមិនបាននេះ ក៏ឈប់មាត់កររកពីនាក់គាត់រាប់ឆ្នាំ។ ក្រោយមកយើងបានដំណឹងថា​គេយកបងស្រីគេដែលជាមេអណ្តើកនោះ​មកនៅលើផ្ទះនៅព្រែកប្រាបានសម្រេច។

ខ្ញុំមិនសូវដែលសួរនាំគាត់រឿងគ្រួសារទេ​ព្រោះមិនចង់ឱ្យបងពិបាកចិត្ត​តែខ្ញុំតាំងចិត្ត​ថាក្រោយៗពេលរើសប្រពន្ធ​ខ្ញុំមិនយកអ្នកស្អាតទេ​ខ្ញុំយកចិត្ត​វិញ។​ មិនបានប៉ុន្មាន​បងខ្ញុំមាន​បញ្ហា​ស្រ្តូកstroke។

គាត់ឧស្សាហ៍មានបញ្ហា​ងងឹតមុខនិងឈឺក្បាលខ្លាំង​ពេលនៅក្រោមព​ន្លឺថ្ងៃ។ ប្រធានគាត់នាំទៅព្យាបាលច្រើនកន្លែងណាស់តែគាត់នៅតែមាន​រោគសញ្ញាធ្ងន់ឡើងៗ​ចុងក្រោយគាត់ត្រូវសម្រាកនៅផ្ទះ។

បីខែ​ដំបូង បងខ្ញុំមានប្រាក់ខែដដែល​តែ​ ចុងក្រោយ​គាត់អស់ចំណូលទំាងស្រុងហើយខ្លួនក៏ឈឺព្រោះក្រោក​ធ្វើអីក៏មិនបានយូរត្រូវគេងនៅលើគ្រែជានិច្ច។

ប្រពន្ធគាត់មានផ្ទៃពោះក្រោយមកឮថា​កូននោះរលូត ប៉ុន្តែមានគេមកប្រាប់បងខ្ញុំថា គាត់យកកូននោះចេញព្រោះគ្មាន​សង្ឃឹម​រឿងប្តីបានជាវិញដូចដើម។​ ខ្ញុំមិនយល់ទេ ហេតុអ្វី? តំណក់ឈាមបងខ្ញុំ​ជាស្នេហា​របស់ពួកគាត់ បើគាត់មិនចង់ទុក​ តើគាត់ជាមនុស្ស​ស្រីអី​? គាត់គិត​ចង់បានប្តីថ្មីទំាងដែលបងខ្ញុំនៅរស់េជ្រងោរនៅឡើយ? ហេតុអ្វីមិនទុកកូន?

ខ្ញុំធ្លាប់ឃើញបងខ្ញុំគេងយំស្ងាត់ៗ។ ម៉ែឮហើយទ្រាំមិនបានក៏មកលេងកូន ។ ពេលម៉ែខ្ញុំមក​ពួកគេ​ក៏និយាយបញ្ឈឺម៉ែថា ពេលនេះ​បងខ្ញុំឈឺហើយ ​បើនៅតែបន្តបែបនេះទៀតនឹង​គ្មានទេលុយ​បង់ថ្លៃរំលោះផ្ទះ ដូច្នេះគេថា ​បើបងស្រី​គាត់នោះចេញលុយមកបង់ម្តងវិញ​ផ្ទះនេះលែងជារបស់បងប្រុសខ្ញុំហើយ។

ម្តាយខ្ញុំនឹង​ខ្ញុំមិនសុខចិត្ត​ក៏រកវិធី​រកលុយលក់ដីនៅស្រុកខ្លះខ្ចីគេខ្លះមកបង់ផ្តាច់​ហើយឱ្យបងខ្ញុំស៊ីញេ៉ថា ខ្ចីលុយម៉ែ​ដាក់បញ្ចាំ​ផ្ទះនឹង​ម៉ែ។ ពេលនោះហើយ​ដែលគេខឹង បានរកលេសនេះ​នាំប្អូនចុះចោលប្តី លែងនៅមើលថែទុកឱ្យម៉ែនៅមើលកូនប្រុស​ដែលធ្លាក់ខ្លួនពិកា។ កាលទៅនោះសូម្បីចិញ្ចៀន​រៀបការ​របស់ប្តីក៏ដោះយកទៅដែរ។

រូបតំណាង

បងខ្ញុំនៅចាំផ្លូវប្រពន្ធជាងមួយឆ្នាំ​ទម្រាំំគាត់ព្រមកាត់ចិត្តបានថាគេលែងជាប្រពន្ធគាត់ទៀតហើយ។ ចុងក្រោយបងខ្ញុំបានស្លាប់នៅឆ្នាំ​២០១០ គ្មានកូនមួយគ្រាប់បន្សល់នឹងគេ សល់តែរឿង​សោកសៅនៃជីវិត​បញ្ញវន្តរបស់គាត់ដែលជាប់អន្ទាក់រៀបការនឹងកូនស្រីគេ​ ព្រោះតែគមើលឃើញចំណេះយើង ​ការងារយើង មិនបានស្រលាញ់យើងពិត។

ខ្ញុំសរសេររឿងនេះទុកឱ្យមនុស្សប្រុសទំាងអស់យកពិចារណាមុនពេលសម្រេចចិត្ត​ថា យល់ព្រមកសាងគ្រួសារជាមួយ​អ្នកណាម្នាក់ ដែល​គិតថា​គេក៏ស្រលាញ់យើងព្រមរួមសុខរួមទុក្ខជាមួយគ្នា។​

មាន​តែកាលំបាកប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន ហើយជីវិត​អ្នកណាក៏នឹងមានគ្រាលំបាកដែរ ប្រសិនយើងរើសគូខុស​រើសយកសម្រស់ ​យើងនឹង​មានវិប្បដិសារីដល់ថ្ងៃស្លាប់ដូចបងប្រុសខ្ញុំ៕

កែសម្រួលជាថ្មី៖​ ហាណា

ចុចអាន៖ មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​

ចុចអាន៖ ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

The post កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ appeared first on Kampuchea Thmey Daily.

មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​
រឿងពិតរបស់ប្រិយមិត្តកម្ពុជាថ្មី!

(ផ្សាយឡើងវិញ) ខ្ញុំ​ត្រូវ​បាន​គេ​សើចចំអក​ ពេបជ្រាយ​ មាក់ងាយ ​ព្រោះ​តែ​ជា​កូនស្រី​ច្បង​ តែ​បែរ​ជា​រក​បុរស​ល្អ​ម្នាក់​មក​ធ្វើជា​ស្វាមី​មិន​បាន។ ឈឺចិត្ត​នឹង​អ្នកដទៃ​មើលងាយ​​ គឺ​មិន​ស្មើ​នឹង​ឈឺ​ចិត្ត​ជាមួយ​បងប្អូន​ឯង​ឡើយ។

រូបតំណាង

ទម្រាំ​ខ្ញុំ​ចិត្ត​ដាច់​សរសេរ​អំពី​រឿង​នេះ ​ខ្ញុំ​ត្រូវ​ប្រើ​ពេល​ធ្វើ​ចិត្ត​អស់ ​២ ឆ្នាំ ​ក៏​ព្រោះ​តែ​ខ្ញុំ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​កាន់​ប៊ិក​រំលេច​មន្ត​ទឹកខ្មៅ ​បង្ហាញ​ដល់​អ្នកណា​ឡើយ។

ខ្ញុំ​មាន​ឈ្មោះ​ថា​ មួយអេង​ ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្ញុំ​នា​ពេល​នេះ​ ព្រោះ​ខ្ញុំ​មិន​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​បាន​ទេ​ បច្ចុប្បន្ន​នេះ​ខ្ញុំ​មាន​អាយុ៣០ ឆ្នាំ​ហើយ។

ខ្ញុំ​មាន​បងប្អូន ២ នាក់​ស្រី​មួយ​ប្រុស​មួយ​​ជា​កូនចៅ​ចិន​នៅ​ម្ដុំ​អូរឫស្សី ​និង​ជា​គ្រួសារ​អ្នក​រកស៊ី​សឹង​គ្រប់គ្នា​ លើកលែងតែ​ខ្ញុំ​ម្នាក់​ដែល​ជា​កូនបង​គេ ​តែ​បែរ​ជា​ចូលចិត្ត​ធ្វើអ្វី​តាម​ចំណង់ចំណូលចិត្ត។ ម៉ាក់ប៉ា​ខ្ញុំ​គាត់​តឹងរ៉ឹង​ណាស់​ ហើយ​ក៏​ជា​ចាស់​ទុំ​កាច​ណាស់​ដែរ។ ដូច្នេះ​ទោះបី​ខ្ញុំ​អាយុ​ច្រើន​ ក៏​ពិបាក​នឹង​មាន​សង្សារ​ដូច​មនុស្ស​ស្រី​ដទៃ​ដែរ។ ប៉ុន្តែ​ម៉ាក់ប៉ា​បែរ​ជា​មិន​ហាម​ប្អូនប្រុស​ខ្ញុំ ​ក្នុង​ការ​មាន​សង្សារ​ឡើយ ​ព្រោះ​ពួកគាត់​តែង​មាន​ប្រសាសន៍​​ថា ប្អូន​ខ្ញុំ​ជា​ប្រុស​​មាន​សង្សារ​ប៉ុន្មាន​ឡូ​ក៏​មិន​អី​ដែរ។ ចំណែក​ខ្ញុំ​ជា​ស្រី ​កុំ​ហិចហើរ​ដូច​មេអំបៅ ​ប្រយ័ត្ន​សប្បាយ​ក្លាយ​ជា​ទុក្ខ។

១ឆ្នាំ​ក្រោយ​មក ប្អូនប្រុស​ខ្ញុំ​ក៏​បាន​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ​របស់​គេ ហើយ​ចាស់ទុំ​ទាំង​សងខាង​រង់ចាំ​តែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ។ រំលឹក​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ប្អូនប្រុស​ថ្ងៃ​នោះ​ ខ្ញុំ​សឹង​តែ​យក​ក្បាល​ជ្រែក​ទៅ​ដី​ឲ្យ​ស្លាប់​ផុត​ទេ។ ចាស់​ទុំ​បងប្អូន​ខាង​ប៉ា​បាន​សួរ​នាំ​ឥត​ឈប់ឈរ​ពី​អនាគត​របស់​ខ្ញុំ។

មាន​អ្នក​ខ្លះ​គេ​សួរ​មែន ​តែ​អ្នក​ខ្លះ​ទៀត​សួរ​របៀប​ដឺដង​ផ្លែផ្កា។ ពាក្យ​សំដី​ដែល​ខ្ញុំ​មិន​មិន​ភ្លេច​នោះ​គឺ​បងស្រី​ជីដូន​មួយ​ខ្ញុំ​ បាន​សួរ​មក​ខ្ញុំ​ថា ​”ហេតុអ្វី​ក៏​អា​ពៅ​បែរ​ជា​ជិត​​រៀបការ​មុន​បង? ចំណែក​ឯង​ម៉េច​មិន​រក​អ្នក​ណា​ម្នាក់​រៀបការ​មុន​ប្អូន​ទៅ? នេះ​ជា​ចាស់ៗ​ប្រកាន់​ណាស់ ​បើ​ប្អូន​ការ​មុន​ ចុះ​ឯង​មិន​នៅ​ព្រៅ​ទៅ​ហើយ? វា​អាច​ខូច​ដល់​ត្រកូល​គ្រួសារ​យើង​ថែម​ទៀត​ ហើយ​បើ​ឯង​ដើរ​ទៅ​ណា​ជួប​ខ្ញុំ​ កុំ​ប្រាប់​គេ​ថា​ខ្ញុំ​ជា​បងប្អូន​ឯង​ឲ្យ​សោះ ” ។

ខ្ញុំ​មិន​មាត់​ឡើយ​ បាន​ត្រឹម​ញឹមៗ​និង​ងក់ក្បាល​ទៅ​វិញ​តែ​ប៉ុណ្ណោះ! មិនមែន​ខ្ញុំ​ឌឺដង​អ្វី​ទេ​ តែ​ខ្ញុំ​គ្មាន​ចម្លើយ​ណា​ល្អ​មក​ពន្យល់​ពួកគេ​ទេ។ ថា​ខ្ញុំ​ល្ងង់​ក៏​បាន​ដែរ​ ព្រោះ​ខ្ញុំ​គ្មាន​ភាព​ក្លាហាន​ប្រឈមមុខ​ជាមួយ​បងប្អូន​ខាង​ប៉ា​បន្តិច​ណា​ឡើយ។

ខែ​បុណ្យ​ទាន​មក​ស្រុក​ម្ដងៗ​បងប្អូន​គ្រប់គ្នា​គេ​មិន​សូវ​មាត់ក​រក​ខ្ញុំ​ទេ។ ម្នាក់ៗ​សម្រុក​ទៅ​រក​តែ​អា​ពៅ​ប្អូន​ខ្ញុំ​ប៉ុណ្ណោះ! អ្នក​ខ្លះ​សួរ​នេះ​សួរ​នោះ​ ចំណែក​ខ្លះ​ទៀត​ហុច​នំនែក​របស់​បញ្ញើ​ផ្គាប់ផ្គុន​ប្អូន​ខ្ញុំ​យ៉ាង​សម្បើម។ ណាមួយ​សម​នឹង​ប្អូន​ខ្ញុំ​ពូកែ​រកស៊ី​ចេះ​តែ​កាក់កប​ថែមទៀត ​អ្នកណា​មិន​ចូល​ទៅ​រក។

ឲ្យ​តែ​ពេល​យប់​មក​ដល់ ​ខ្ញុំ​តែងតែ​សំងំ​ក្នុង​បន្ទប់ ​ហើយ​តែង​បន្ទោស​ខ្លួនឯង​ថា​ តើ​ខ្ញុំ​ពិត​ជា​គ្មាន​សមត្ថភាព​រក​ប្ដី​បាន​​មែន? តើ​ខ្ញុំ​ត្រូវ​នៅ​បែបនេះ​ឲ្យ​គេ​តិះដៀល​រហូត​មែន​ទេ? រៀបការ? ជីវិត​នៅ​លីវ​របស់ខ្ញុំ​ជា​បញ្ហា​របស់​អ្នក​គ្រប់គ្នា ​ឬ​យ៉ាងណា? បើ​មែន​ខ្ញុំ​សុំទោស ​ជា​ពិសេស​គឺ​ម៉ាក់ប៉ា​ដែល​មាន​កូន​ចោលម្សៀត​ដូច​ខ្ញុំ​ ដែល​មិន​អាច​រក​កូនប្រសា​ឲ្យ​ម៉ាក់ប៉ា​បាន។

ចុងក្រោយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ចាកចេញ​ពី​ផ្ទះ ​ទី​កន្លែង​ធ្លាប់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ខ្ញុំ​កាល​នៅ​តូច​ ​ហើយមក​បើក​ហាង​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគីរី ​ជា​ទី​​ស្ងប់​សុខ​ទាំង​ផ្លូវកាយ​និង​អារម្មណ៍។ ទោះ​ជីវិត​មួយ​នេះ​គ្មាន​គូរនឹង​គេ​ ខ្ញុំ​មិន​តូច​ចិត្ត​ឡើយ ​ព្រោះ​នេះ​ជា​ជីវិត​ខ្ញុំ​អ្នក​រើស​ខ្លួនឯង។

តែ​តាមរយៈ​សំណេរ​មួយ​នេះ ​ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​ផ្ដាំ​ទៅ​ឪពុកម្ដាយ​គ្រប់គ្នា ​កុំ​ដាក់​សំពាធ​ឲ្យ​កូនៗ​ដោយ​រនាំង​អាពាហ៍ពិពាហ៍​ ព្រោះ​តែ​ខ្លាច​អាម៉ាស់​មុខ។ ទោះ​យ៉ាងណា​​ខ្ញុំ​នៅ​តែ​ចង់​សុំទោស​អ្នក​មាន​គុណ​ទាំងពីរ​ ដែល​ចេញ​មក​មិន​បាន​លា​អស់​ពេល​យ៉ាង​យូរ។ បើ​សិន​ខ្ញុំ​រក​បាន​បុរស​ល្អ​ម្នាក់​អាច​ធ្វើ​ជា​ខ្នងបង្អែក​បាន ​ខ្ញុំ​នឹង​នាំ​គេ​ទៅ​ជួប​ម៉ាក់ប៉ា​ដើម្បីសុំខមាទោស៕

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ រឿងពិត! ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​»

The post មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​ appeared first on Kampuchea Thmey Daily.

ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ
លិខិតប្រិយមិត្តកម្ពុជាថ្មី

(ផ្សាយឡើងវិញ) ខ្ញុំឈ្មោះ សុខាណា​អាយុ ៣២ ឆ្នាំហើយ។ ខ្ញុំមានរឿងពិតនៃដំណើរជីវិតចាញ់បោកគេទំាង​ម្តាយទំាងកូនកាលពីជាង​ ១០ ឆ្នាំមុន។ ខ្ញុំលើកមកចែករំលែកនៅទំព័រនេះសូមមិត្តៗអ្នកដែលកំពុងអានសំណេរខ្ញុំពិចារណាតាមការគួរ​ថា នេះទុកជាមេរៀនជីវិត​បានដែរទេ?

រូបតំណាង

កាលពីឆ្នាំ​ ២០០៦ ខ្ញុំធ្វើការ​នៅគ្រឹះស្ថានឥណទាន​មួយ ស្គាល់គ្នាជាមួយ​មនុស្សប្រុសម្នាក់អាយុស្រករគ្នា (កើតឆ្នាំថោះដូចគ្នា)។ យើងបានជំពាក់ចិត្ត​នឹងគ្នា​រួច​ក៏ទាក់ទងជាសង្សារហូតមានចាស់ទុំដឹងឮ។​

គេមានតែម្តាយ ចំណែកខ្ញុំមានទំាងពីរ ប៉ុន្តែពុកម៉ែនៅខេត្ត គេវិញម្តាយមានផ្ទះនៅម្តុំបឹងទំពុន ភ្នំពេញ។​ គេជាកូនប្រុសច្បង មាន​ប្អូនស្រីៗបីនាក់នៅរៀនទំាងអស់។ គ្រួសារនេះ​ស្គាល់ដំបូង​ដូចល្អណាស់​ សម្តីពិរោះ​ណាស់ ម្តាយគេ​តែងតែនិយាយល្អៗមករកខ្ញុំ ហើយនិយាយអំពីអនាគតរវាងខ្ញុំនឹងកូនគាត់។

រយៈពេល៧ឆ្នាំ យើងសេពគប់គ្នា គាត់មិនដែលចូលស្តីដណ្តឹងឬឡើងទៅលេងផ្ទះស្គាល់ឳពុកម្តាយ​ខ្ញុំទេ ដោយលើកលេសថា ចាំទៅលើកជំនូនទៅដណ្ដឹងតែម្តង ពេលយើងមាន​លុយរៀបការ​។

ខ្ញុំមិនដែលសង្ស័យទេ ព្រោះគាត់តែងតែ​និយាយល្អនឹង​ហៅពួកយើងញ៉ាំបាយផ្ទះគាត់។

ក្រោយមកគាត់បបួលខ្ញុំ (ម្តាយខាងប្រុស) ចូលលុយគ្នាទិញដី​មួយកន្លែងម្តុំផ្សារដីហុយ។​ ដីនោះ​ទំហំ​ ១៦ ម៉ែត្រ​គុណនិង ២២ នៅជ្រៅបន្តិច (ចូលបានតែម៉ូតូ)​ តម្លៃ​ជាងពីរម៉ឺនដុល្លារ ទំាងចាក់បំពេញអីទៀតជិតបីម៉ឺន។

​ព្រោះតែ​ទុកចិត្តគេ​និងស្រលាញ់កូនប្រុសគេ​ខ្លាំង​ផង​ ខ្ញុំ​ក៏បានទិញទំាងសប្បាយចិត្តដោយ​យក​លុយផ្ទះ​ម​កខ្លះ សន្សំលេងតុងទីនខ្លះ ប្រាក់ខែមិនដែលបានចាយអ្វីគ្រប់គ្រាន់ខើចមុខខើច​ក្រោយ​ (ប្រាក់ខែខ្ញុំច្រើនជាងគាត់២ដង)។

មិនយូរប៉ុន្មាន​នៅឆ្នាំ​ ២០១១ ​ក្រោយទិញយកមកទុកចោលបានជិតប្រាំឆ្នាំ គាត់មកប្រាប់ថា ដីនោះមានបញ្ហា​ជាមួយម្ចាស់គេក្បែរខាងនោះ​ត្រូវរក៧ពាន់មករត់ការ ដោយយើងមិនមាន​លុយ​គាត់ក៏ទាមទារលក់វាចេញ បានត្រឹម​៤២០០០ ដុល្លារ​គឺខ្ញុំបានចំណេញ​តិចតួចបំផុត​ ចំណែក​ដីនោះក្រោយមក​គឺនៅជាកម្មសិទ្ធិគ្រួសារគាត់ដដែល​ គឺគ្រាន់តែបំភាន់ក្នែកខ្ញុំយកបងប្អូនគាត់មកស៊ីញ៉េទិញ​នៅនឹងមុខយើង។

មានគេលួចមកប្រាប់ខ្ញុំជារឿយៗថា ដីនោះមាន​ខាងសំណង់គេមកឱ្យថ្លៃជាង១០ម៉ឺន តែមីងនោះ (ម្តាយអតីតសង្សាខ្ញុំ) ទាមទារ​១៥ម៉ឺនដុល្លារដាច់ខាត ទើបព្រម។ ខ្ញុំមិនមាត់មិនកតែការសង្ស័យចេះតែមាន​។ ខ្ញុំមិននិយាយអ្វី ព្រោះគិតថា មុនក្រោយគង់ជាគ្រួសារ​កូនប្រុសគាត់ក៏ជាកូនគាត់ម្តេចគាត់មកកេងបន្លំដូចអ្នកក្រៅកើតទៅ។

​ប៉ុន្តែ​ហេតុការណ៍​កាន់តែច្បាស់នៅពេល​ដែល​គាត់មកប្រាប់ខ្ញុំថា ​ខ្ញុំនឹងកូនគាត់មិនអាចរៀបការបាននោះទេ ។ គាត់ថា ​ដូនតានឹង​កាច់ ព្រោះអាយុដូចគ្នា រាប់គ្នាជាបងប្អូនទៅ។

ពេលខ្ញុំដឹងថា ខ្លួនឯងចាញ់បោកគេភ្នែកស្រស់ពេក ខ្ញុំកើតឆ្អែតចិត្តណាស់ ​តែបេះដូងនៅសង្ឃឹមថា បុរសម្នាក់ដែលនៅដឹកខ្ញុំចុះឡើង សឹងអ្នកណាៗក៏មើលមកទុកស្មើជាប្តីប្រពន្ធទៅហើយនោះមាន​មនោសញ្ចេតនាខ្លះជាមួយ​ស្នេហា​ជាង៥ឆ្នាំនេះ ​តែមានអញ្ចឹងអី​ ចុងក្រោយ​ខ្ញុំស៊ើបដឹងថា គេក៏ដឹងរឿងដែលម្តាយគេបោកយកដីខ្ញុំ ហើយ​​ទិញយកវា​លួចលាក់មិនចេញមុខ ក្នុងតម្លៃទាប ហើយគេខ្លួនឯងដែលបានទៅសុំជំពាក់លុយមេរបស់គេផ្ទាល់ យកមកថែមឱ្យម្តាយគេ​ទិញដីចំណែកខាងខ្ញុំយកទៅទំាងស្រុង។

ពេលដីឡើងថ្លៃ គេ​ប្រុងលក់វា​ដណ្តឹង​ប្រពន្ធជាកូនអ្នកមាន​ម្នាក់ដែលជាអ្នកជិតខាងរកស៊ីលក់ថ្នាំពេទ្យមុខផ្ទះគេ។ ​កន្លងមកគ្រួសារពេទ្យនោះមិនដែលមើលមុខគេនិងម្តាយ​ទេ កូនគេទើបតែជាប់បាក់ឌុប​នៅក្មេងល្ហក់ ដូច្នោះ​ហើយម៉ែគេនិងគេ​បានប្រមូលគំនិតគ្នាបោកខ្ញុំយកដីទុកលក់ដណ្តឹងកូនពេទ្យ​។​

ចុងក្រោយ​ខ្ញុំបានសួរនាំគេទំាងអស់រឿងទំាងប៉ុន្មាន ចុងក្រោយ​​គេនោះបានត្រឹម​ឆ្លើយថា ​វាសនា​ចារមិនអាចឱ្យពួកខ្ញុំជួបគ្នាបានទេ ​ព្រោះជាន់ខែជាន់ឆ្នាំ​។

នេះហើយរឿងពិត​របស់ខ្ញុំ ដែលខ្ញុំចង់ឱ្យ​ប្អូនៗ ក្មួយៗនារីៗ​មកពីខេត្តទាំងអស់ប្រុសប្រយ័ត្នសិន! ពិនិត្យពិច្ច័យសិន!គេថា ត្រូវស្រលាញ់មើលផៅសន្តានផង  កុំមើលតែ​លើសម្តីពិរោះ និងភាពជាខាងក្រៅ។

ស្រីឈប់ទៅការ​ជឿថា គេនាំយើងទៅលេងផ្ទះស្មានថាគេទទួលស្គាល់យើង​ តាមពិត​គេចេះ​លេងល្ខោនឆាកវែង​ ទំាងម្តាយ ទំាងកូន​ ទំាងប្អូនៗគេ​គឺបោកប្រាស់យើងទំាងស្រុង។

បោកអស់ជិត ៧ឆ្នាំ បោកមិនឈប់ឈរ​ រហូត​ចុងក្រោយអស់ពាក្យកុហក ក៏បណ្តេញ​យើងចេញពីជីវិតគេ។

ការឈឺចិត្ត​មួយនេះគឺជា​ដំបៅ​ក្នុងជីវិតដែលមិនអាច​បំភ្លេចបានជារៀង​រហូត។

កែសម្រួលជាថ្មី ហាណា

ចុចអាន៖ រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖ រឿងខ្លីមានន័យ​អប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន

The post ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ appeared first on Kampuchea Thmey Daily.

រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​
នេះជាខ្លឹមសារលិខិតពីប្រិយមិត្ត មកពីខេត្តបន្ទាយមានជ័យ!

នៅ​ពេល​ខ្ញុំ​សរសេរ​រឿង​នេះ ​ទឹកភ្នែក​របស់​ខ្ញុំ​បាន​ស្រក់​ចុះ​មក​កាត់​ផែន​ថ្ពាល់​ជូតមិនស្ងួតព្រោះ​ជា​ការ​សរសេរ​ពី​ប៉ា​ម្នាក់ ​ដែល​តែងតែ​ការពារ​កូនស្រី​តែ​ម្នាក់​នេះ​រហូត​មក។

ប៉ា​គឺ​ជា​ការ​ចងចាំ​មួយ​ដែល​ខ្ញុំ​មិនដែល​ភ្លេច ​សូម្បី​តែ​វិនាទី​ណា។ ប៉ា​គឺ​ជា​ស្នេហា​ទី​មួយ​នៃ​ជីវិត​របស់​ខ្ញុំ​​​ ជា​វីរបុរស​ក្នុង​ដួងចិត្ត​ និង​ជា​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មិន​​អាច​កាត់​ថ្លៃ​បាន។​​ រយៈពេល ២ ឆ្នាំ​​នៃ​ការ​ឃើញ​ភាព​យ៉ាប់យ៉ឺន​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ប្រព័ន្ធ​ប្រសាទ​និង​ជំងឺ​វង្វេងវង្វាន់​ ទីបំផុត​ប៉ា​ក៏​​ទទួល​មរណភាព។ ការ​ស្លាប់​របស់​ប៉ា ​គឺ​ជា​ការ​ធូរស្បើយ​យ៉ាង​ខ្លាំង​សម្រាប់​ខ្ញុំ​ ដោយ​ដឹង​ថា ​គាត់​លែង​ទទួល​រង​ការ​ឈឺចាប់​ពី​ជំងឺ​​ដែល​តាម​យាយី​គាត់​ទៀត​ដែរ។ ប៉ាទៅបានសុខហើយ!

រូបតំណាង

កាលនោះ​ពេល​ប៉ា​ធ្លាក់​ខ្លួន​ឈឺ​ ​ស្ថានភាព​ដូចជា​កាន់​តែ​យ៉ាប់យ៉ឺន​បន្តិច​ម្តង​ៗ អស់​រយៈ​ពេល​ជា​យូរ​នៃ​នាទី​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់​ គឺ​ជា​ពរជ័យ​មួយ​ដែល​ខ្ញុំ​មិន​ដែល​ភ្លេច។ តែ​នៅ​ពេលវេលា​ចុងក្រោយ​របស់​ប៉ា​ ខ្ញុំ​បាន​ធ្វើ​នូវ​រឿង​មួយ​ទៅ​ប៉ា ​គឺ​ចំណាយ​ពេលវេលា​ជា​ច្រើន​ជាមួយ​គាត់​ ដោយ​ឆ្លង​កាត់​គ្រា​លំបាក​ ហើយ​នៅ​ចុង​បញ្ចប់ ​ខ្ញុំ​ទទួល​បាន​អ្វី​ដែល​ខ្ញុំ​ចង់​បាន ​នោះ​គឺ​បាន​នៅ​ជាមួយ​ប៉ា​ នៅ​ចុង​បញ្ចប់​ជីវិត​គាត់។

ទោះ​រឿង​នេះ​​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ ​តែ​ខ្ញុំ​នៅ​តែ​ចងចាំ​កែវភ្នែក​និង​ទឹកមុខ​ប៉ា​ដដែល។ កាលនោះ​នា​ពេល​រសៀល​មួយ​ ​គាត់​បាន​បើក​ភ្នែក​ឡើង​មក​ហើយ​បញ្ចេញ​ស្នាម​ញញឹម​ខ្សោយ​ៗ ​រួច​និយាយ​ថា “​ប៉ា​មិន​អី​ទេ ​កុំ​បារម្ភ​អី ” ! ប៉ា​នៅ​តែ​បារម្ភ ​គិត​ថា​ខ្ញុំ​មិន​អាច​មិន​រឹងមាំ​ ពេល​គ្មាន​គាត់។ តែ​ខ្ញុំ​ប្រឹង​ញញឹម​តប​គាត់​វិញ​ថា ​កូនស្រី​ប៉ា​ក្លាហាន​ និង​ពូកែ​ដូច​ប៉ា​ណាស់។ ប៉ា​ញញឹម​ម្ដង​ទៀត​ ហើយ​យក​ដៃ​អង្អែល​ក្បាល​ខ្ញុំ​ថ្នម​ៗ ​រួច​មាន​ប្រសាសន៍​ “​ពេល​ប៉ា​មិន​នៅ​ កូន​អាច​ងើយ​មើល​លើមេឃ​ពណ៌ខៀវ​ កូន​នឹង​ឃើញ​ប៉ា​នៅ​ទីនោះ ​កូន​មិន​ឯកា​ទេ​ ត្រូវ​ចងចាំ​ថា ​ប៉ា​នៅ​តែ​តាម​ការពារ​កូនស្រី​ប៉ា​ជានិច្ច”។ ខ្ញុំ​ញញឹម​ដាក់​គាត់​វិញ ​ហើយ​គិត​ក្នុង​ចិត្ត​ថា​ នេះ​ជា​ពាក្យ​លា​ចុងក្រោយ​ សម្រាប់​ខ្ញុំ​មែន​ទេ​ប៉ា?

តែ​ថ្ងៃ​មួយ ​ថ្ងៃ​ដែល​ខ្ញុំ​ឈឺចាប់​បំផុត​​ នោះ​គឺ​ជំងឺ​ប៉ា​ស្រាប់​តែ​រើ​ឡើង​មក ​ពេល​នោះ​បុគ្គលិក​គិលានុបដ្ឋាយិកា​និង​ពេទ្យ​គ្រប់គ្នា​ ប្រញាប់​បញ្ជូន​ប៉ា​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ជា​ប្រញាប់។ អស់​រយៈពេល​ជិត ៣ ម៉ោង ទើប​មាន​ពេទ្យ​ស្រី​ម្នាក់​បាន​ដើរ​ចេញ​មក​ក្រៅ​ ហើយ​ចាប់ដៃ​ខ្ញុំ​ប្រាប់​ថា ​ប៉ា​ខ្ញុំ​បាន​ទៅ​ហើយ។ ខ្ញុំ​ប្រែ​ជា​ញ័រ​ខ្លួន​មួយ​រំពេច ​តែ​ពេទ្យ​ស្រី​បាន​ទប់​ខ្លួន​ខ្ញុំ​ ហើយ​អង្អែល​ខ្នង​តិចៗ។ ខ្ញុំ​ញញឹម​ដាក់​គាត់ ​ហើយ​ដើរ​ចូល​ទៅ​រក​ប៉ា​ ដែល​ត្រូវ​គេ​គ្រប់​ក្រណាត់​ស​ស្ងៀម​ឈឹង​មួយ។

ខ្ញុំ​បាន​ដាក់ដៃ​របស់​ខ្ញុំ​ថ្នមៗ​លើ​ទ្រូង​របស់​គាត់​ ហើយ​និយាយ​​ញ័រៗ​សឹង​មិន​លឺ “ តើ​ប៉ា​កំពុង​តែ​គេង​មែន​អត់? ប៉ា​ហត់​ហើយ​ ប៉ា​គេង​ចុះ! កុំ​ភ័យ ​កុំ​បារម្ភ​ពី​កូនស្រី​ម្នាក់​នេះ​អី ​កូន​ប៉ា​ម្នាក់​នេះ​រឹងមាំ​ណាស់។ ខ្ញុំ​ស្រឡាញ់​ប៉ា​ខ្លាំង​បំផុត​ ហើយ​អរគុណ​ប៉ា​ដែល​បាន​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​របស់​ខ្ញុំ​រហូត​មក ​ប៉ា​គឺ​ស្នេហា​គ្រាដំបូង​របស់​ខ្ញុំ​ និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ ” ។

ក្រោយ​បុណ្យ​សព​ប៉ា​បាន​បញ្ចប់ ​ខ្ញុំ​ដើរ​ចូល​ក្នុង​ផ្ទះ​ដែល​ធ្លាប់​តែ​មាន​សំឡេង​ប៉ា​ស្រែកហៅ ​ប៉ា​ធ្លាប់សើច​ក្អាកក្អាយ​កន្លងមក។ ខ្ញុំ​ប្រែ​ជា​សញ្ជឹង​គិត​ តើ​ខ្ញុំ​អាច​បន្ត​រស់នៅ​ដោយ​គ្មាន​បុរស​ម្នាក់​នេះ​បាន​ដោយ​របៀបណា?​ មនុស្ស​សំខាន់​និង​មាន​ឥទ្ធិពល​លើ​ខ្ញុំ ​លែង​នៅ​កំដរ​ខ្ញុំ ធ្វើ​ជា​ស្មា​បង្អែក​ពេល​ខ្ញុំ​ពិបាកចិត្ត​ទៀត​ហើយ។

ខ្ញុំ​ស្រពោន​ចិត្ត​សៅហ្មង លែង​សូវ​នឹកនា​បាយ​ទឹក​ដូចមុន។ ប៉ុន្តែ​បន្ទាប់មក​ ខ្ញុំ​បាន​ដឹង​ថា ​ដើម្បី​គោរព​ដល់​ការ​ចងចាំ​របស់​គាត់ ​ខ្ញុំត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត។ ហេតុអ្វី​ខ្ញុំ​មិន​ប្រឹង​បន្ត​រស់នៅ​ឲ្យ​បាន​ល្អ​ដូច​​ប៉ា​ចង់​បាន​ បើ​ខ្ញុំ​បែបនេះ​ ហាក់​មិន​គប្បី​ដាក់​ប៉ា​ហើយ។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ ​ខ្ញុំ​បាន​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ​សោះកក្រោះ​ តែ​ខ្ញុំ​ក៏​អាច​រស់​បាន។ ខ្ញុំ​ដឹង​ច្បាស់​ថា​ ថ្ងៃ​ស្អែក​នឹង​មាន​ថ្ងៃ​មួយ​ទៀត​ ទោះ​គ្មាន​ប៉ា​ ខ្ញុំ​នឹង​ប្រឹង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត៕ ពីកូនស្រីប៉ា!

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

The post រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​ appeared first on Kampuchea Thmey Daily.

រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់
នៅ​ពេល​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ​ ឪពុក​បង្កើត​របស់​ខ្ញុំ​បានចាកចោលខ្ញុំ ដោយលែងលះជាមួយម៉ាក់មិនអាល័យ។

មិន​យូរ​ប៉ុន្មាន​ម្ដាយ​ខ្ញុំ​ចាប់ផ្ដើម​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជាតិ ដែល​រស់នៅ​ក្បែរ​ផ្ទះ។ ​ពូ ជាតិ គ្មាន​កូន​ចៅឡើយ​ ហើយ​គាត់​និង​ខ្ញុំ​ក៏​ចុះ​សម្រុង​គ្នា​ដែរ ក្រោយម៉ាក់និងគាត់សែនព្រេន។  ពួកយើងជាអ្នកភ្នំពេញ ហើយរាល់ថ្ងៃ ​​​ម្ដាយ​ខ្ញុំ​នៅ​​ធ្វើការបាត់ៗ ​ទើបខ្ញុំ​មាន​ពេល​ច្រើន​ម៉ោង​ជាមួយ​ពូ ជាតិ ព្រោះគាត់ជាជាងជួសជុល​ទូរទស្សន៍ និងកុំព្យូទ័រ។

រូបតំណាង

គាត់​​ជា​ប៉ា​ចុង ជាមនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​កុំព្យូទ័រ។ ពេលនោះ​ហើយ ជាពេល​ចាប់ផ្ដើមនាំចិត្ត​ខ្ញុំ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​អាជីព​បច្ចុប្បន្ន​របស់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬភាសាអង់គ្លេសថា Software Developer។

ខ្ញុំជាក្មេងស្រី តែចូលចិត្តសម្ភារលេងរបស់កូនប្រុស។ ពេលមួយនោះ ​ខ្ញុំ​ចង់បាន​ឡាន​ប្រណាំង​ តែ​ម្ដាយ​ខ្ញុំ​​ប្រកែកមិនទិញឲ្យ ព្រោះខ្ញុំជាស្រី។  យ៉ាងណាឪពុក​ថ្មី​ខ្ញុំ​ គាត់និយាយ​ម៉ាក់ថា “វា​ជា​អ្វី​ដែល​នាង​ចង់​បាន” ហើយ​គាត់​ក៏​ទិញ​ឡាន​ប្រណាំង​នោះ​ឲ្យ​ខ្ញុំ​។

ពេលវេលាកន្លងទៅ មិន​យូរ​ប៉ុន្មាន ​​ខ្ញុំ​ក៏​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ គាត់​​ទៅ​ដល់​ទី​នោះ​មុន​ម៉ោង​ ដើម្បី​រក​កន្លែង​អង្គុយ នឹង​អាច​មើល​ឃើញខ្ញុំ​ ឡើងទទួលសញ្ញាប័ត្រ។ គាត់តែងតែបែបនេះ គឺចាំអបអរខ្ញុំជានិច្ច។

ខ្ញុំនៅតែចាំមិនភ្លេច! ​ការសម្រេចគោលដៅ​របស់​ខ្ញុំ​ ​គឺគាត់​ជា​មនុស្ស​ទី​មួយនៅ​ក្នុង​គ្រួសារដែលផ្ចុងផ្ដើមខ្ញុំមកដល់ថ្ងៃនេះ។ ​នៅពេលប៉ាបង្កើតឃ្លាតពីខ្ញុំ ច្រើនឆ្នាំដែលប៉ាបង្កើតមិនមកអើតខ្ញុំ ទាំងដែលប៉ាមិនបាននៅឆ្ងាយផង មានតែពូជាតិប៉ុណ្ណោះ ដែលជាមនុស្សប្រុសល្អនឹងខ្ញុំបំផុត។

ស្ដាយណាស់ ពូជាតិ មិនអាចរស់ជាមួយខ្ញុំឲ្យបានយូរ។ ក្រោយពីបញ្ចប់ការសិក្សាបានមួយឆ្នាំ គាត់​ទទួលមរណភាពចោលម៉ាក់និងកូនស្រីម្នាក់នេះ ដោយសារជំងឺមហារីកសួត​។

ទោះបីគាត់ជាឪពុក​ចុងក្ដី​ ក៏គាត់ចាត់ទុក​ខ្ញុំ​​ជា​កូន​ស្រីបង្កើតម្នាក់​របស់​គាត់​។ ទោះបី​យើង​ពីរ​នាក់​មិន​មាន​ហ្សែន​ជា​ឪពុក​កូន​នឹង​គ្នា​ក៏ដោយ ក៏គាត់ស្រឡាញ់ខ្ញុំលើសប៉ាបង្កើត។ មកទល់ពេលនេះ គាត់​បាន​បាត់​មុខពីខ្ញុំ​អស់​ពេល ២០ ឆ្នាំ​ហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​នឹកគាត់​​ជានិច្ច។ ​ លោកបានបំពេញគ្រប់យ៉ាងឲ្យខ្ញុំ នូវអ្វីដែលប៉ាបង្កើតខ្ញុំ មិនបានធ្វើចំពោះស្ត្រីម្នាក់នេះ។

នៅពេលបាត់បង់គាត់ ទើបដឹងថា គាត់ពិតជាលោកប៉ាដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់រហូតទៅ!

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

The post រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់ appeared first on Kampuchea Thmey Daily.