Connect with us

KPT+

រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

បានផុស

នៅ

នេះជាខ្លឹមសារលិខិតពីប្រិយមិត្ត មកពីខេត្តបន្ទាយមានជ័យ!

នៅ​ពេល​ខ្ញុំ​សរសេរ​រឿង​នេះ ​ទឹកភ្នែក​របស់​ខ្ញុំ​បាន​ស្រក់​ចុះ​មក​កាត់​ផែន​ថ្ពាល់​ជូតមិនស្ងួតព្រោះ​ជា​ការ​សរសេរ​ពី​ប៉ា​ម្នាក់ ​ដែល​តែងតែ​ការពារ​កូនស្រី​តែ​ម្នាក់​នេះ​រហូត​មក។

ប៉ា​គឺ​ជា​ការ​ចងចាំ​មួយ​ដែល​ខ្ញុំ​មិនដែល​ភ្លេច ​សូម្បី​តែ​វិនាទី​ណា។ ប៉ា​គឺ​ជា​ស្នេហា​ទី​មួយ​នៃ​ជីវិត​របស់​ខ្ញុំ​​​ ជា​វីរបុរស​ក្នុង​ដួងចិត្ត​ និង​ជា​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មិន​​អាច​កាត់​ថ្លៃ​បាន។​​ រយៈពេល ២ ឆ្នាំ​​នៃ​ការ​ឃើញ​ភាព​យ៉ាប់យ៉ឺន​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ប្រព័ន្ធ​ប្រសាទ​និង​ជំងឺ​វង្វេងវង្វាន់​ ទីបំផុត​ប៉ា​ក៏​​ទទួល​មរណភាព។ ការ​ស្លាប់​របស់​ប៉ា ​គឺ​ជា​ការ​ធូរស្បើយ​យ៉ាង​ខ្លាំង​សម្រាប់​ខ្ញុំ​ ដោយ​ដឹង​ថា ​គាត់​លែង​ទទួល​រង​ការ​ឈឺចាប់​ពី​ជំងឺ​​ដែល​តាម​យាយី​គាត់​ទៀត​ដែរ។ ប៉ាទៅបានសុខហើយ!

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលនោះ​ពេល​ប៉ា​ធ្លាក់​ខ្លួន​ឈឺ​ ​ស្ថានភាព​ដូចជា​កាន់​តែ​យ៉ាប់យ៉ឺន​បន្តិច​ម្តង​ៗ អស់​រយៈ​ពេល​ជា​យូរ​នៃ​នាទី​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់​ គឺ​ជា​ពរជ័យ​មួយ​ដែល​ខ្ញុំ​មិន​ដែល​ភ្លេច។ តែ​នៅ​ពេលវេលា​ចុងក្រោយ​របស់​ប៉ា​ ខ្ញុំ​បាន​ធ្វើ​នូវ​រឿង​មួយ​ទៅ​ប៉ា ​គឺ​ចំណាយ​ពេលវេលា​ជា​ច្រើន​ជាមួយ​គាត់​ ដោយ​ឆ្លង​កាត់​គ្រា​លំបាក​ ហើយ​នៅ​ចុង​បញ្ចប់ ​ខ្ញុំ​ទទួល​បាន​អ្វី​ដែល​ខ្ញុំ​ចង់​បាន ​នោះ​គឺ​បាន​នៅ​ជាមួយ​ប៉ា​ នៅ​ចុង​បញ្ចប់​ជីវិត​គាត់។

ទោះ​រឿង​នេះ​​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ ​តែ​ខ្ញុំ​នៅ​តែ​ចងចាំ​កែវភ្នែក​និង​ទឹកមុខ​ប៉ា​ដដែល។ កាលនោះ​នា​ពេល​រសៀល​មួយ​ ​គាត់​បាន​បើក​ភ្នែក​ឡើង​មក​ហើយ​បញ្ចេញ​ស្នាម​ញញឹម​ខ្សោយ​ៗ ​រួច​និយាយ​ថា “​ប៉ា​មិន​អី​ទេ ​កុំ​បារម្ភ​អី ” ! ប៉ា​នៅ​តែ​បារម្ភ ​គិត​ថា​ខ្ញុំ​មិន​អាច​មិន​រឹងមាំ​ ពេល​គ្មាន​គាត់។ តែ​ខ្ញុំ​ប្រឹង​ញញឹម​តប​គាត់​វិញ​ថា ​កូនស្រី​ប៉ា​ក្លាហាន​ និង​ពូកែ​ដូច​ប៉ា​ណាស់។ ប៉ា​ញញឹម​ម្ដង​ទៀត​ ហើយ​យក​ដៃ​អង្អែល​ក្បាល​ខ្ញុំ​ថ្នម​ៗ ​រួច​មាន​ប្រសាសន៍​ “​ពេល​ប៉ា​មិន​នៅ​ កូន​អាច​ងើយ​មើល​លើមេឃ​ពណ៌ខៀវ​ កូន​នឹង​ឃើញ​ប៉ា​នៅ​ទីនោះ ​កូន​មិន​ឯកា​ទេ​ ត្រូវ​ចងចាំ​ថា ​ប៉ា​នៅ​តែ​តាម​ការពារ​កូនស្រី​ប៉ា​ជានិច្ច”។ ខ្ញុំ​ញញឹម​ដាក់​គាត់​វិញ ​ហើយ​គិត​ក្នុង​ចិត្ត​ថា​ នេះ​ជា​ពាក្យ​លា​ចុងក្រោយ​ សម្រាប់​ខ្ញុំ​មែន​ទេ​ប៉ា?

តែ​ថ្ងៃ​មួយ ​ថ្ងៃ​ដែល​ខ្ញុំ​ឈឺចាប់​បំផុត​​ នោះ​គឺ​ជំងឺ​ប៉ា​ស្រាប់​តែ​រើ​ឡើង​មក ​ពេល​នោះ​បុគ្គលិក​គិលានុបដ្ឋាយិកា​និង​ពេទ្យ​គ្រប់គ្នា​ ប្រញាប់​បញ្ជូន​ប៉ា​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ជា​ប្រញាប់។ អស់​រយៈពេល​ជិត ៣ ម៉ោង ទើប​មាន​ពេទ្យ​ស្រី​ម្នាក់​បាន​ដើរ​ចេញ​មក​ក្រៅ​ ហើយ​ចាប់ដៃ​ខ្ញុំ​ប្រាប់​ថា ​ប៉ា​ខ្ញុំ​បាន​ទៅ​ហើយ។ ខ្ញុំ​ប្រែ​ជា​ញ័រ​ខ្លួន​មួយ​រំពេច ​តែ​ពេទ្យ​ស្រី​បាន​ទប់​ខ្លួន​ខ្ញុំ​ ហើយ​អង្អែល​ខ្នង​តិចៗ។ ខ្ញុំ​ញញឹម​ដាក់​គាត់ ​ហើយ​ដើរ​ចូល​ទៅ​រក​ប៉ា​ ដែល​ត្រូវ​គេ​គ្រប់​ក្រណាត់​ស​ស្ងៀម​ឈឹង​មួយ។

ខ្ញុំ​បាន​ដាក់ដៃ​របស់​ខ្ញុំ​ថ្នមៗ​លើ​ទ្រូង​របស់​គាត់​ ហើយ​និយាយ​​ញ័រៗ​សឹង​មិន​លឺ “ តើ​ប៉ា​កំពុង​តែ​គេង​មែន​អត់? ប៉ា​ហត់​ហើយ​ ប៉ា​គេង​ចុះ! កុំ​ភ័យ ​កុំ​បារម្ភ​ពី​កូនស្រី​ម្នាក់​នេះ​អី ​កូន​ប៉ា​ម្នាក់​នេះ​រឹងមាំ​ណាស់។ ខ្ញុំ​ស្រឡាញ់​ប៉ា​ខ្លាំង​បំផុត​ ហើយ​អរគុណ​ប៉ា​ដែល​បាន​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​របស់​ខ្ញុំ​រហូត​មក ​ប៉ា​គឺ​ស្នេហា​គ្រាដំបូង​របស់​ខ្ញុំ​ និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ ” ។

ក្រោយ​បុណ្យ​សព​ប៉ា​បាន​បញ្ចប់ ​ខ្ញុំ​ដើរ​ចូល​ក្នុង​ផ្ទះ​ដែល​ធ្លាប់​តែ​មាន​សំឡេង​ប៉ា​ស្រែកហៅ ​ប៉ា​ធ្លាប់សើច​ក្អាកក្អាយ​កន្លងមក។ ខ្ញុំ​ប្រែ​ជា​សញ្ជឹង​គិត​ តើ​ខ្ញុំ​អាច​បន្ត​រស់នៅ​ដោយ​គ្មាន​បុរស​ម្នាក់​នេះ​បាន​ដោយ​របៀបណា?​ មនុស្ស​សំខាន់​និង​មាន​ឥទ្ធិពល​លើ​ខ្ញុំ ​លែង​នៅ​កំដរ​ខ្ញុំ ធ្វើ​ជា​ស្មា​បង្អែក​ពេល​ខ្ញុំ​ពិបាកចិត្ត​ទៀត​ហើយ។

ខ្ញុំ​ស្រពោន​ចិត្ត​សៅហ្មង លែង​សូវ​នឹកនា​បាយ​ទឹក​ដូចមុន។ ប៉ុន្តែ​បន្ទាប់មក​ ខ្ញុំ​បាន​ដឹង​ថា ​ដើម្បី​គោរព​ដល់​ការ​ចងចាំ​របស់​គាត់ ​ខ្ញុំត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត។ ហេតុអ្វី​ខ្ញុំ​មិន​ប្រឹង​បន្ត​រស់នៅ​ឲ្យ​បាន​ល្អ​ដូច​​ប៉ា​ចង់​បាន​ បើ​ខ្ញុំ​បែបនេះ​ ហាក់​មិន​គប្បី​ដាក់​ប៉ា​ហើយ។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ ​ខ្ញុំ​បាន​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ​សោះកក្រោះ​ តែ​ខ្ញុំ​ក៏​អាច​រស់​បាន។ ខ្ញុំ​ដឹង​ច្បាស់​ថា​ ថ្ងៃ​ស្អែក​នឹង​មាន​ថ្ងៃ​មួយ​ទៀត​ ទោះ​គ្មាន​ប៉ា​ ខ្ញុំ​នឹង​ប្រឹង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត៕ ពីកូនស្រីប៉ា!

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជា​សត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម