KPT+
ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូនរៀបគម្រោងបោកយកដីខ្ញុំ
លិខិតប្រិយមិត្តកម្ពុជាថ្មី
(ផ្សាយឡើងវិញ) ខ្ញុំឈ្មោះ សុខាណាអាយុ ៣២ ឆ្នាំហើយ។ ខ្ញុំមានរឿងពិតនៃដំណើរជីវិតចាញ់បោកគេទំាងម្តាយទំាងកូនកាលពីជាង ១០ ឆ្នាំមុន។ ខ្ញុំលើកមកចែករំលែកនៅទំព័រនេះសូមមិត្តៗអ្នកដែលកំពុងអានសំណេរខ្ញុំពិចារណាតាមការគួរថា នេះទុកជាមេរៀនជីវិតបានដែរទេ?

កាលពីឆ្នាំ ២០០៦ ខ្ញុំធ្វើការនៅគ្រឹះស្ថានឥណទានមួយ ស្គាល់គ្នាជាមួយមនុស្សប្រុសម្នាក់អាយុស្រករគ្នា (កើតឆ្នាំថោះដូចគ្នា)។ យើងបានជំពាក់ចិត្តនឹងគ្នារួចក៏ទាក់ទងជាសង្សារហូតមានចាស់ទុំដឹងឮ។
គេមានតែម្តាយ ចំណែកខ្ញុំមានទំាងពីរ ប៉ុន្តែពុកម៉ែនៅខេត្ត គេវិញម្តាយមានផ្ទះនៅម្តុំបឹងទំពុន ភ្នំពេញ។ គេជាកូនប្រុសច្បង មានប្អូនស្រីៗបីនាក់នៅរៀនទំាងអស់។ គ្រួសារនេះស្គាល់ដំបូងដូចល្អណាស់ សម្តីពិរោះណាស់ ម្តាយគេតែងតែនិយាយល្អៗមករកខ្ញុំ ហើយនិយាយអំពីអនាគតរវាងខ្ញុំនឹងកូនគាត់។
រយៈពេល៧ឆ្នាំ យើងសេពគប់គ្នា គាត់មិនដែលចូលស្តីដណ្តឹងឬឡើងទៅលេងផ្ទះស្គាល់ឳពុកម្តាយខ្ញុំទេ ដោយលើកលេសថា ចាំទៅលើកជំនូនទៅដណ្ដឹងតែម្តង ពេលយើងមានលុយរៀបការ។
ខ្ញុំមិនដែលសង្ស័យទេ ព្រោះគាត់តែងតែនិយាយល្អនឹងហៅពួកយើងញ៉ាំបាយផ្ទះគាត់។
ក្រោយមកគាត់បបួលខ្ញុំ (ម្តាយខាងប្រុស) ចូលលុយគ្នាទិញដីមួយកន្លែងម្តុំផ្សារដីហុយ។ ដីនោះទំហំ ១៦ ម៉ែត្រគុណនិង ២២ នៅជ្រៅបន្តិច (ចូលបានតែម៉ូតូ) តម្លៃជាងពីរម៉ឺនដុល្លារ ទំាងចាក់បំពេញអីទៀតជិតបីម៉ឺន។
ព្រោះតែទុកចិត្តគេនិងស្រលាញ់កូនប្រុសគេខ្លាំងផង ខ្ញុំក៏បានទិញទំាងសប្បាយចិត្តដោយយកលុយផ្ទះមកខ្លះ សន្សំលេងតុងទីនខ្លះ ប្រាក់ខែមិនដែលបានចាយអ្វីគ្រប់គ្រាន់ខើចមុខខើចក្រោយ (ប្រាក់ខែខ្ញុំច្រើនជាងគាត់២ដង)។
មិនយូរប៉ុន្មាននៅឆ្នាំ ២០១១ ក្រោយទិញយកមកទុកចោលបានជិតប្រាំឆ្នាំ គាត់មកប្រាប់ថា ដីនោះមានបញ្ហាជាមួយម្ចាស់គេក្បែរខាងនោះត្រូវរក៧ពាន់មករត់ការ ដោយយើងមិនមានលុយគាត់ក៏ទាមទារលក់វាចេញ បានត្រឹម៤២០០០ ដុល្លារគឺខ្ញុំបានចំណេញតិចតួចបំផុត ចំណែកដីនោះក្រោយមកគឺនៅជាកម្មសិទ្ធិគ្រួសារគាត់ដដែល គឺគ្រាន់តែបំភាន់ក្នែកខ្ញុំយកបងប្អូនគាត់មកស៊ីញ៉េទិញនៅនឹងមុខយើង។
មានគេលួចមកប្រាប់ខ្ញុំជារឿយៗថា ដីនោះមានខាងសំណង់គេមកឱ្យថ្លៃជាង១០ម៉ឺន តែមីងនោះ (ម្តាយអតីតសង្សាខ្ញុំ) ទាមទារ១៥ម៉ឺនដុល្លារដាច់ខាត ទើបព្រម។ ខ្ញុំមិនមាត់មិនកតែការសង្ស័យចេះតែមាន។ ខ្ញុំមិននិយាយអ្វី ព្រោះគិតថា មុនក្រោយគង់ជាគ្រួសារកូនប្រុសគាត់ក៏ជាកូនគាត់ម្តេចគាត់មកកេងបន្លំដូចអ្នកក្រៅកើតទៅ។
ប៉ុន្តែហេតុការណ៍កាន់តែច្បាស់នៅពេលដែលគាត់មកប្រាប់ខ្ញុំថា ខ្ញុំនឹងកូនគាត់មិនអាចរៀបការបាននោះទេ ។ គាត់ថា ដូនតានឹងកាច់ ព្រោះអាយុដូចគ្នា រាប់គ្នាជាបងប្អូនទៅ។
ពេលខ្ញុំដឹងថា ខ្លួនឯងចាញ់បោកគេភ្នែកស្រស់ពេក ខ្ញុំកើតឆ្អែតចិត្តណាស់ តែបេះដូងនៅសង្ឃឹមថា បុរសម្នាក់ដែលនៅដឹកខ្ញុំចុះឡើង សឹងអ្នកណាៗក៏មើលមកទុកស្មើជាប្តីប្រពន្ធទៅហើយនោះមានមនោសញ្ចេតនាខ្លះជាមួយស្នេហាជាង៥ឆ្នាំនេះ តែមានអញ្ចឹងអី ចុងក្រោយខ្ញុំស៊ើបដឹងថា គេក៏ដឹងរឿងដែលម្តាយគេបោកយកដីខ្ញុំ ហើយទិញយកវាលួចលាក់មិនចេញមុខ ក្នុងតម្លៃទាប ហើយគេខ្លួនឯងដែលបានទៅសុំជំពាក់លុយមេរបស់គេផ្ទាល់ យកមកថែមឱ្យម្តាយគេទិញដីចំណែកខាងខ្ញុំយកទៅទំាងស្រុង។
ពេលដីឡើងថ្លៃ គេប្រុងលក់វាដណ្តឹងប្រពន្ធជាកូនអ្នកមានម្នាក់ដែលជាអ្នកជិតខាងរកស៊ីលក់ថ្នាំពេទ្យមុខផ្ទះគេ។ កន្លងមកគ្រួសារពេទ្យនោះមិនដែលមើលមុខគេនិងម្តាយទេ កូនគេទើបតែជាប់បាក់ឌុបនៅក្មេងល្ហក់ ដូច្នោះហើយម៉ែគេនិងគេបានប្រមូលគំនិតគ្នាបោកខ្ញុំយកដីទុកលក់ដណ្តឹងកូនពេទ្យ។
ចុងក្រោយខ្ញុំបានសួរនាំគេទំាងអស់រឿងទំាងប៉ុន្មាន ចុងក្រោយគេនោះបានត្រឹមឆ្លើយថា វាសនាចារមិនអាចឱ្យពួកខ្ញុំជួបគ្នាបានទេ ព្រោះជាន់ខែជាន់ឆ្នាំ។
នេះហើយរឿងពិតរបស់ខ្ញុំ ដែលខ្ញុំចង់ឱ្យប្អូនៗ ក្មួយៗនារីៗមកពីខេត្តទាំងអស់ប្រុសប្រយ័ត្នសិន! ពិនិត្យពិច្ច័យសិន!គេថា ត្រូវស្រលាញ់មើលផៅសន្តានផង កុំមើលតែលើសម្តីពិរោះ និងភាពជាខាងក្រៅ។
ស្រីឈប់ទៅការជឿថា គេនាំយើងទៅលេងផ្ទះស្មានថាគេទទួលស្គាល់យើង តាមពិតគេចេះលេងល្ខោនឆាកវែង ទំាងម្តាយ ទំាងកូន ទំាងប្អូនៗគេគឺបោកប្រាស់យើងទំាងស្រុង។
បោកអស់ជិត ៧ឆ្នាំ បោកមិនឈប់ឈរ រហូតចុងក្រោយអស់ពាក្យកុហក ក៏បណ្តេញយើងចេញពីជីវិតគេ។
ការឈឺចិត្តមួយនេះគឺជាដំបៅក្នុងជីវិតដែលមិនអាចបំភ្លេចបានជារៀងរហូត។
កែសម្រួលជាថ្មី ហាណា
ចុចអាន៖ រឿងពិត! ប៉ាគឺជាស្នេហាគ្រាដំបូង និងជាវីរបុរសក្នុងដួងចិត្តកូនស្រីម្នាក់នេះរហូតទៅ
ចុចអាន៖ រឿងខ្លីមានន័យអប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា