លោកបណ្ឌិត ឈត ប៊ុនថង Archives - Kampuchea Thmey Daily

បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង
នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។ មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។

ដើមទុននយោបាយ ប្រៀបដូចជាការរកស៊ីដែរ បើអ្នកចង់ឱ្យអាជីវកម្មរស់បាន អ្នកត្រូវមានដើមទុន។ សម្រាប់រដ្ឋាភិបាល «ដើមទុន» មិនមែនជាលុយសុទ្ធសាធទេ ប៉ុន្តែជា «ការជឿជាក់»របស់ប្រជាជន។ កាលណាប្រជាជនជឿជាក់ច្រើន រដ្ឋាភិបាលមានកម្លាំងខ្លាំងក្នុងការដឹកនាំ។ ខ្យល់ដង្ហើមនៃភាពស្របច្បាប់ ក្នុងន័យថា មនុស្សមិនអាចរស់បានដោយគ្មានខ្យល់ដង្ហើមទេ ហើយរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ភាពស្របច្បាប់ (សិទ្ធិអំណាចក្នុងការដឹកនាំ) នឹងត្រូវដាច់ខ្យល់ស្លាប់ ប្រសិនបើប្រជាជនលែងទុកចិត្ត។

លើសពីនេះទៀត ទំនុកចិត្តរបស់រាស្ត្រមកលើរដ្ឋកើតចេញពី«សមិទ្ធកម្ម» មិនមែនកើតពី«ពាក្យសម្តី»លួងលោមបែប​ប្រជាភិថុតិទេ។ នៅក្នុងវិទ្យាសាស្ត្រនយោបាយ ជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ មិនអាចបង្កើតឡើងតាមរយៈយុទ្ធនាការឃោសនា ឬការសុំសេចក្តីអាណិតអាសូរនោះឡើយ។ វាជាលទ្ធផលផ្ទាល់នៃ «សមិទ្ធកម្មស្ថាប័ន»។ រដ្ឋចង់បានទំនុកចិត្ត រដ្ឋត្រូវតែ «ដោះដូរ» មកវិញនូវ៖

យុត្តិធម៌សង្គមនិងភាពស្មើគ្នាចំពោះមុខច្បាប់។

សេវាសាធារណៈដែលលឿន ស្អាតស្អំ និងគ្មានអំពើពុករលួយ។

សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងឱកាសការងារស្មើៗគ្នា។

បើគ្មានធាតុទាំងនេះទេ ទោះបីជារដ្ឋខំប្រឹង«សុំ»ឬសន្យាយ៉ាងណាក៏ដោយ ក៏រាស្ត្រមិនអាចផ្តល់ជំនឿទុកចិត្តឱ្យបានដែរ ពីព្រោះវាក្បត់នឹងតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ។

បើនិយាយតាមទស្សនវិជ្ជារបស់ ចន​ ឡក ប្រជាពលរដ្ឋសុខចិត្តបង់ពន្ធ និងគោរពច្បាប់របស់រដ្ឋ ក៏ពីព្រោះតែពួកគេជឿជាក់ថារដ្ឋនឹងការពារសិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។ បើរដ្ឋមិនអាចបំពេញតួនាទីនេះបានទេ កិច្ច​សន្យាសង្គមនោះនឹងលែងមានសុពលភាពទៀតហើយ។ ហេតុនេះ ការណ៍ដែលរដ្ឋធ្វើការងារបម្រើរាស្ត្រ ធ្វើកំណែទម្រង់ ឬកម្ចាត់អំពើពុករលួយ មិនមែនជាការធ្វើគុណូបការៈ ឬធ្វើបុណ្យដាក់ទានដល់រាស្ត្រនោះទេ ប៉ុន្តែវាជា«កាតព្វកិច្ចដាច់ខាតដែលរដ្ឋត្រូវតែធ្វើ» ដើម្បីរក្សាភាពស្របច្បាប់របស់ខ្លួន។

ជារួម ឃ្លានេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលមួយដល់អ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា «ជំនឿទុកចិត្តជារបស់ដែលត្រូវខំរក មិនមែនជារបស់អាចសុំបាន»នោះទេ។ វាមិនអាចកើតឡើងដោយសារការទាមទារឬការអង្វរករឡើយ ប៉ុន្តែវាជាផ្លែផ្កាដែលកើតចេញពីភាពស្មោះត្រង់ យុត្តិធម៌ និងសមត្ថភាពពិតប្រាកដរបស់រដ្ឋក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ដើម្បីបំប្លែងការគាំទ្រកំណែទម្រង់នយោបាយឱ្យទៅជាផ្លែផ្កាជាក់ស្តែង ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងសីលធម៌ខ្ពស់ ដូចខាងក្រោម៖

១. ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ៖ ប្ដូរពីអំណាចបញ្ជា ទៅជាសេវាករពិតប្រាកដ

ភាពជាអ្នកដឹកនាំ គឺជាចំណុចកំពូលនៃទំនុកចិត្ត។ អ្នកដឹកនាំជាន់ខ្ពស់ និងប្រមុខក្រសួង-ស្ថាប័ន ត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកបម្រើ» តាមរយៈ៖

ការអនុវត្តគោលការណ៍គណនេយ្យភាព ដែលថ្នាក់ដឹកនាំត្រូវហានទទួលខុសត្រូវរាល់លទ្ធផលការងារ និងកំហុសឆ្គងអសកម្មក្រោមសមត្ថកិច្ចរបស់ខ្លួន។ មិនត្រូវប្រើវប្បធម៌«ទម្លាក់កំហុសឱ្យថ្នាក់ក្រោម ឬយកគុណសម្បត្តិដាក់ខ្លួន» នោះឡើយ។

ការដឹកនាំដោយធ្វើជាគំរូ ស្របតាមទស្សនវិជ្ជារបស់ខុងជឺ«បើអ្នកដឹកនាំដើរត្រង់ ថ្នាក់ក្រោមមិនហ៊ានវៀចឡើយ»។ ភាពស្អាតស្អំ ភាពសាមញ្ញ និងសីលធម៌រស់នៅរបស់អ្នកដឹកនាំ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​ភាពស្មោះត្រង់របស់រដ្ឋ។

យន្តការវាយតម្លៃលទ្ធផលការងារផ្អែកលើសមិទ្ធកម្ម រាល់ការតែងតាំង និងដំឡើងឋានៈមន្ត្រី ត្រូវធ្វើឡើងតាមប្រព័ន្ធ«គុណាធិបតេយ្យ» គឺផ្អែកលើសមត្ថភាពនិងស្នាដៃពិតប្រាកដ ជៀសវាងបក្ខពួកនិយមនិងគ្រួសារនិយម ដែលជាមហារីកបំផ្លាញទំនុកចិត្តសង្គម។

២. យុត្តិធម៌របស់តុលាការ និងការដោះស្រាយវិវាទគឺជាបង្គោលព្រំនៃសេចក្តីទុកចិត្ត

«យុត្តិធម៌ដែលយឺតយ៉ាវ គឺជាអយុត្តិធម៌» តុលាការនិងអាជ្ញាធរដោះស្រាយវិវាទគ្រប់កម្រិត គឺជាបន្ទាយការពារចុងក្រោយរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យរាស្ត្រកក់ក្តៅ ស្ថាប័នទាំងនេះត្រូវ៖

ធានាឯករាជ្យភាពពិតប្រាកដនៃអំណាចតុលាការ៖ ព្រះរាជអាជ្ញានិងចៅក្រម ត្រូវកាត់ក្តីដោយផ្អែកលើ«អង្គហេតុ អង្គច្បាប់ និងមនសិការ» ដាច់ខាតមិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយឬឥទ្ធិពលទឹកប្រាក់ឡើយ។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព៖ អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយទំនាស់ដីធ្លី ឬវិវាទផ្សេងៗដោយភាពទន់ភ្លន់ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងសមធម៌ មិនលំអៀងទៅរកអ្នកមានអំណាចឬមានទ្រព្យធនជាងនោះទេ។

សមភាពចំពោះមុខច្បាប់ ត្រូវបង្ហាញឱ្យរាស្ត្រឃើញជាក់ស្តែងថា មិនថាឧកញ៉ា មន្ត្រីធំ ឬពលរដ្ឋសាមញ្ញទេ ប្រសិនបើប្រព្រឹត្តខុស ត្រូវទទួលទោសដូចៗគ្នា គ្មានការលើកលែង។

៣. ខ្លឹមសារច្បាប់និងការអនុវត្តច្បាប់៖ សុចរិតភាព និងភាពជាសកល

ច្បាប់ដែលល្អ មិនមែនជាច្បាប់ដែលបង្កើតឡើងដើម្បីគៀបសង្កត់នោះទេ ប៉ុន្តែជាច្បាប់ដែលការពារសិទ្ធិសេរីភាព និងរក្សាសណ្តាប់ធ្នាប់សង្គម។

លក្ខណៈនៃខ្លឹមសារច្បាប់៖ ត្រូវមានភាពច្បាស់លាស់ មិនស្រពិចស្រពិល ដើម្បីបង្ការការបកស្រាយយកចំណេញផ្ទាល់ខ្លួនពីមន្ត្រីខិលខូច និងត្រូវស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។

យុទ្ធសាស្ត្រអនុវត្តច្បាប់៖ ត្រូវអនុវត្តប្រកបដោយសច្ចធម៌និងស្មើភាព។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងក្នុងការអនុវត្តច្បាប់ គឺជាអាវុធដ៏ស្រួចស្រាល់បំផុតដែលបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល។

៤. ទំនើបកម្មសេវាសាធារណៈ៖ ខិតជិតរាស្ត្រ ទាន់ចិត្ត និងគ្មានលក្ខខណ្ឌ

អ្នកផ្តល់សេវាសាធារណៈគ្រប់កម្រិត គឺជាមុខមាត់ផ្ទាល់របស់រដ្ឋ ដែលប្រឈមមុខជាមួយរាស្ត្ររាល់ថ្ងៃ។

បរិវត្តកម្មខាងឌីជីថល ត្រូវជំរុញការផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតអនុញ្ញាតផ្សេងៗ តាមប្រព័ន្ធអនឡាញ។ យន្តការនេះកាត់បន្ថយការជួបមុខផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ ដែលជាវិធីកាត់បន្ថយអំពើពុករលួយខ្នាតតូចបានយ៉ាងមានប្រសិទ្ធភាព។

វប្បធម៌សេវាកម្ម៖ មន្ត្រីត្រូវលុបបំបាត់វប្បធម៌ «ការិយាធិបតេយ្យស្មុគស្មាញ» និងពាក្យស្លោក«ចាំស្អែក»។ ផ្ទុយទៅវិញ ត្រូវអនុវត្តគោលការណ៍«ធ្វើឱ្យលឿន ធ្វើឱ្យចំ ធ្វើឱ្យតម្លាភាព» និងមានតម្លៃសេវាច្បាស់លាស់ លុបបំបាត់លុយក្រោមតុ។

៥.ញញួរនៃយន្តការត្រួតពិនិត្យ៖ អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងអធិការកិច្ច

ស្ថាប័នត្រួតពិនិត្យទាំងបីនេះ ប្រៀបដូចជា «ប្រព័ន្ធភាពស៊ាំ» ការពាររាងកាយរបស់រដ្ឋកុំឱ្យរលួយពីខាងក្នុង។

យន្តការត្រួតពិនិត្យគឺជាឆ្អឹងខ្នងនៃអំណាចរដ្ឋ ដើម្បីធានាបាននូវភាពស្របច្បាប់នៃ​«កិច្ចសន្យាសង្គម» រដ្ឋត្រូវមានយន្តការត្រួតពិនិត្យដ៏មុតស្រួចមួយចំនួន ដែលមិនមែនគ្រាន់តែជាការធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែជាឧបករណ៍ពិតប្រាកដក្នុងការរក្សាស្មារតីទទួលខុសត្រូវ។

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នវះកាត់ភាពមិនប្រក្រតី

យុទ្ធសាស្ត្រស្នូលគឺការ«វះកាត់»មន្ត្រីពុករលួយដោយមិនមានការយោគយល់។ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវ៖

អនុវត្តគោលការណ៍«ចាប់ត្រីទាំងធំទាំងតូច» រដ្ឋមិនត្រូវចាប់តែមន្ត្រីថ្នាក់ក្រោមហើយលែងមន្ត្រីថ្នាក់លើនោះទេ។

តាមដានទ្រព្យសម្បត្តិ៖ ការត្រួតពិនិត្យការប្រកាសទ្រព្យសម្បត្តិមន្ត្រីត្រូវធ្វើឡើងដោយភាពម៉ត់ចត់បំផុត។

សហប្រតិបត្តិការអន្តរជាតិ៖ បង្កើនកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ឆ្លងដែន។

៦. កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ៖ វិមជ្ឈការនិងវិសហមជ្ឈការ

ការកែទម្រង់រដ្ឋបាលតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ គឺជាជំហានដ៏ចាំបាច់ដែលរដ្ឋាភិបាលត្រូវបន្តរុញអំណាច មុខងារ និងកញ្ចប់ថវិកាទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាមានភាពទាន់ពេលវេលា និងចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខនិងបញ្ហានៅនឹងកន្លែងបានច្បាស់លាស់ជាងគេ។ ប៉ុន្តែ ការផ្ទេរអំណាចនេះនឹងមិនអាចផ្តល់ផ្លែផ្កាបានឡើយ ប្រសិនបើមិនបានការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងធនធាន និងកង្វះយន្តការគណនេយ្យភាពផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការផ្ទេរអំណាចដែលមិនមានស្វ័យភាពហិរញ្ញវត្ថុឬយន្តការត្រួតពិនិត្យ និងតុល្យភាពច្បាស់លាស់ អាចនឹងក្លាយជាការបង្កើតប្រភពអំពើពុករលួយថ្មីនៅថ្នាក់មូលដ្ឋានទៅវិញ។ ដូច្នេះ ការធ្វើវិមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់ប្រភពចំណូលផ្ទាល់ខ្លួន និងការបង្កើតវេទិកាដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមឃ្លាំមើល និងទាមទារការទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានបានយ៉ាងពេញលេញ។

សន្និដ្ឋាន

ការគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការអបអរសាទរដោយងងឹតងងល់នោះទេ ប៉ុន្តែគឺជាការចូលរួមស្ថាបនាដោយផ្អែកលើការរិះគន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពស្មោះត្រង់។ ជំនឿទុកចិត្តរបស់រាស្ត្រមិនអាចទិញបានដោយពាក្យសន្យាដ៏ពិរោះនៅលើក្រដាសឬលើបបូរមាត់នោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងពី «តំណក់ញើសនិងភាពស្មោះត្រង់» នៃសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរគ្រប់កម្រិត។

នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយស្មើភាព តុលាការផ្តល់យុត្តិធម៌ដោយឥត​លំអៀង មន្ត្រីបម្រើរាស្ត្រដោយបេះដូងនិងមនសិការ ហើយអំពើពុករលួយត្រូវបានលុបបំបាត់ នោះជំនឿទុកចិត្តរបស់រាស្ត្រទៅលើរដ្ឋនឹងកើតមានឡើងវិញយ៉ាងរឹងមាំដូចមហាសិលា។ នេះហើយជាគ្រឹះដ៏កក់ក្តៅ ក្នុងការដឹកនាំប្រទេសជាតិទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ៕

ដោយ បណ្ឌិត ឈត ប៊ុនថង សមាជិកមប្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង appeared first on Kampuchea Thmey Daily.

លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា?
ក្នុងនាមជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ទឹកដីកំណើតស្មើនឹងជីវិត ខ្ញុំពិតជាមានក្តីសង្វេគហួសនឹងថ្លែង ហើយបេះដូងក៏រឹតតែហាក់ដូចជាកំពុងត្រូវកាំបិតមុតស្រួចចាក់ដោត ពេលឃើញមាតុភូមិដែលពោរពេញដោយក្តីសង្ឃឹមរបស់យើង កំពុងត្រូវក្រុមមនុស្សលោភលន់មួយក្តាប់តូច បំពុលឱ្យក្លាយជាវាលពិឃាតនៃសីលធម៌។ ការលើកឡើងនេះមិនមែន ការរិះគន់ដោយកំហឹងឡើយ ប៉ុន្តែវាជាសម្រែកនៃមនសិការរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងឈឺចាប់ចំពោះការវិនាសនៃធនធានធម្មជាតិ។ យើងបានឃើញផ្ទាល់នឹងភ្នែកនូវការជាន់ឈ្លីសុខុមាលភាពសាធារណៈ និងការយកសេចក្តីថ្លៃថ្នូររបស់ជាតិទៅជួញដូរ ដោយមិនគិតពីគុណធម៌ ឬបាបបុណ្យគុណទោសឡើយ។

តើនេះឬជាមរតកដែលយើងត្រូវបន្សល់ទុកឱ្យកូនចៅ? ស្នាមរបួសដែលបង្កើតឡើងដោយក្រុមមនុស្សលោភលន់ទាំងនេះ មិនមែនគ្រាន់តែជាបញ្ហានីតិវិធីច្បាប់នោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មនៃសីលធម៌ដែលកំពុងហែកហួរដួងព្រលឹងខ្មែរ ហើយប្រសិនបើយើងមិនរួបរួមគ្នាទប់ស្កាត់វាឥឡូវនេះទេ នោះកេរ្តិ៍ឈ្មោះជាតិ និងសេចក្តីថ្លៃថ្នូររបស់យើងនឹងត្រូវរលាយសាបសូន្យជារៀងរហូត។ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីរូបភាពនានានៃការបំភ្លិចបំផ្លាញជាតិ សូមពិនិត្យមើលកត្តាមួយចំនួនដូចជាខាងក្រោម៖

ក.ផ្ទាំងទស្សនីយភាពនៃភាពអសីលធម៌៖ មេរោគដែលកំពុងបំផ្លាញជាតិ

សង្គមយើងកំពុងប្រឈមនឹង«មហារីក» ដែលចាក់ឫសយ៉ាងជ្រៅតាមរយៈសកម្មភាព​ខុសច្បាប់ជាប្រព័ន្ធដែលរួមមាន៖

ទី១. ការបំផ្លាញធនធានធម្មជាតិ៖ ការកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅទន្លេសាប ដោយប្រើឧបករណ៍ទំនើបៗដូចជាឧបករណ៍​ឆក់ ដែលមិនត្រឹមតែបំផ្លាញមច្ឆជាតិដល់ពូជពង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលជាដង្ហើមសេដ្ឋកិច្ចនៃប្រទេសទៀតផង។

ទី២. ឧក្រិដ្ឋកម្មលើសុខភាពសាធារណៈ៖ ការផលិតនិងចែកចាយគ្រឿងញៀនគឺជាការសម្លាប់យុវជនដែលជាទំពាំងស្នងឫស្សី។ ទន្ទឹមនឹងនេះ ការនាំចូលចំណីអាហារហួសកាលកំណត់ ឬមានជាតិគីមីហួសកម្រិតសុវត្ថិភាពក្នុងប្រហិត សាច់បង្កក ផ្លែឈើ និងបន្លែ គឺជាអំពើឃាតកម្មដោយប្រយោលលើសុខភាពប្រជាពលរដ្ឋរាប់លាននាក់។

ទី៣. ការក្បត់មនសិការជាតិ៖ អ្វីដែលគួរឱ្យឈឺចាប់បំផុតនោះ គឺការគប់គិតគ្នារវាងឈ្មួញទុច្ចរិតនិងមន្ត្រីមួយខ្វះមនសិការមួយចំនួនដែលស៊ីប្រាក់ខែរដ្ឋ តែបែរជាទៅការពារឧក្រិដ្ឋជន។ ការអនុវត្តច្បាប់ដែលលម្អៀងទៅរកអ្នកមានលុយមានអំណាច បានធ្វើឱ្យប្រព័ន្ធយុត្តិធម៌​ក្លាយទៅជាឧបករណ៍បម្រើផលប្រយោជន៍បុគ្គល ជាជាងការស្វែងរកសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌ជូនសង្គម។

នាយរងសេនាធិការអាវុធហត្ថបន្ទាយមានជ័យ នួន នីណារ៉ូ ដែលពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោកអនឡាញ​នៅ​ប៉ោយប៉ែត កំពុងរត់គេចខ្លួនតាំង​ពី​ខែ​មេសា ឆ្នាំ​២០២៦។

ខ.វិបត្តិស្ថាប័ន៖ ការដួលរលំនៃសីលធម៌វិជ្ជាជីវៈនិងប្រព័ន្ធទំនុកចិត្ត

បញ្ហាខាងលើមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាសញ្ញានៃការរលួយនៃប្រព័ន្ធគ្រប់គ្រង៖

ទី១. ការប្រើប្រាស់អំណាចដើម្បី«បិទបាំងបទល្មើស»៖ មិនត្រឹមតែការទទួលសំណូកនោះទេ ប៉ុន្តែមានការប្រើប្រាស់អំណាចរដ្ឋដើម្បីគំរាមកំហែងដល់អ្នកសារព័ត៌មាន ឬសកម្មជនដែលហ៊ានលាតត្រដាងការណ៍ពិត។

ទី២. វប្បធម៌«អន្តរាគមន៍»ដែលសម្លាប់សមធម៌៖ ការជ្រៀតជ្រែកដោយផ្ទាល់ពីបុគ្គលមានអំណាចទៅលើការអនុវត្តច្បាប់ បានធ្វើឱ្យមន្ត្រីមូលដ្ឋានលែងហ៊ានអនុវត្តច្បាប់ត្រង់ទៅត្រង់មក។ នេះគឺជា «មហារីកដំណាក់កាលចុងក្រោយ» ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ ប្រព័ន្ធតុលាការនិងច្បាប់។

គ.វិបត្តិនៃការអប់រំនិងធនធានមនុស្ស៖ «ការសម្លាប់អនាគតជាតិ»

ខណៈដែលគ្រឿងញៀននិងអាហារដែលមានជាតិគីមីលើសកម្រិត កំពុងបំផ្លាញសុខភាពខាងរាងកាយ ចំណែកឯការធ្វើឱ្យប្រព័ន្ធអប់រំចុះខ្សោយ គឺស្មើនឹងការកាត់ផ្តាច់សរសៃឈាមអនាគតរបស់ជាតិទាំងស្រុង។

ទី១. ការបណ្តុះបណ្តាលដែលគ្មានគុណភាព៖ ប្រសិនបើសាលារៀនលែងជាកន្លែងសម្រាប់ស្វែងរកចំណេះដឹង ហើយបែរជាក្លាយជាទីតាំងសម្រាប់«ទិញយកសញ្ញាបត្រ» ទៅវិញនោះ ប្រទេសជាតិប្រាកដជាជួបវិបត្តិខ្វះខាតអ្នកជំនាញពិតប្រាកដ ដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចជាក់ជាមិនខាន។

ទី២. ការបាត់បង់ខួរក្បាល៖ យុវជនដែលមានសមត្ថភាពខ្ពស់ សម្រេចចិត្តចាកចេញពីស្ថាប័នរដ្ឋទៅធ្វើការងារនៅស្ថាប័នឯកជន សង្គមស៊ីវិល ឬក្រៅប្រទេស ដោយសារតែពួកគេមើលឃើញថា «សមត្ថភាព​មិនអាចឈ្នះខ្សែរយៈ»។ ស្ថានភាពនេះជាការហូរចេញនូវធនធានមនុស្សដ៏មានតម្លៃបំផុតនាពេលកន្លងមក។

ឃ.វិបត្តិសីលធម៌សង្គម៖ «ភាពព្រងើយកន្តើយគឺជាភាពសមគំនិត»

នេះគឺជាចំណុចដែលធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរទៅ៖

ទី១. វប្បធម៌នៃការមិនខ្វល់ខ្វាយ៖ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយល់ឃើញថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ» ឬ«ធ្វើម៉េចឱ្យតែបានសុខ»។ ការបណ្ដោយឱ្យមានអំពើអយុត្តិធម៌កើតឡើងដោយគ្មានការតវ៉ា គឺស្មើនឹងការផ្តល់ភ្លើងខៀវឱ្យឧក្រិដ្ឋជនបន្តសកម្មភាពអាក្រក់របស់ពួកគេ។

ទី២. ភាពខ្វះចន្លោះនៃសីលធម៌សាសនានិងសង្គម៖ ការណ៍ដែលតម្លៃនៃទឹកប្រាក់ក្លាយជា«គោលដៅតែមួយគត់»ក្នុងជីវិត បានធ្វើឱ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្សលែងប្រព្រឹត្តទៅដោយចិត្តស្មោះ។ ក្តីមេត្តាធម៌ត្រូវបានជំនួសដោយការកេងប្រវ័ញ្ច។

អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី ដែល​ជាអ្នក​ចេញ​មុខ​​នៃ​គម្រោង​បោកប្រាស់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ទំហំទឹកប្រាក់​៣០០លានដុល្លារ។

ង.ផលប៉ះពាល់៖ «ការដួលរលំនៃរចនាសម្ព័ន្ធជាតិ»

​អំពើអាក្រក់ដែលបានរៀបរាប់ខាងលើ មិនមែនគ្រាន់តែជាឧប្បត្តិហេតុនោះទេ វាគឺជា «ការបំផ្លាញគ្រឹះរបស់ជាតិ» ដែលបង្កវិបាកជាប្រព័ន្ធនិងមិនអាចត្រឡប់ក្រោយបានវិញឡើយ វិបាកទាំងនោះមានដូចជា៖

ទី១. ការអន់ថយនៃគុណភាពជីវសាស្ត្ររបស់ជាតិ៖ ការប្រើប្រាស់គីមីក្នុងអាហារ និងការរីករាលដាលនៃគ្រឿងញៀនមិនត្រឹមតែសម្លាប់មនុស្សនៅថ្ងៃនេះទេ ប៉ុន្តែវាបានធ្វើឱ្យ«ហ្សែននៃភាពវៃឆ្លាតនិងកម្លាំងពលកម្ម» របស់ជាតិធ្លាក់ចុះ។ នៅពេលដែលយុវជនជំនាន់ក្រោយធំឡើងដោយមានបញ្ហាសុខភាពខួរក្បាលនិងរាងកាយ ពួកគេនឹងក្លាយជា«បន្ទុក»នៃប្រព័ន្ធសង្គម មិនមែនជា«កម្លាំងចលករ» សម្រាប់អភិវឌ្ឍន៍ជាតិឡើយ។ ទង្វើនេះគឺជាការបណ្ដុះពូជសាសន៍ឱ្យខ្សោយដោយចេតនា។

ទី២. ការដាច់រហែកនៃកិច្ចសន្យាសង្គម៖ រដ្ឋនិងប្រជាពលរដ្ឋមានកិច្ចសន្យាជាមួយគ្នាថា៖ ប្រជាពលរដ្ឋគោរពច្បាប់ រដ្ឋផ្តល់សន្តិសុខនិងយុត្តិធម៌។ ប៉ុន្តែនៅពេលដែលច្បាប់ក្លាយជា «របាំងការពារឧក្រិដ្ឋជន» ជំនឿទុកចិត្តត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ការបាត់បង់ជំនឿនេះគឺជា«មេរោគសង្គម»ដែលមានគ្រោះថ្នាក់បំផុត។ វានាំឱ្យកើតមានវប្បធម៌ «សងសឹកតាមបែបឯកជន» និងការអស់សង្ឃឹម ដែលជាមូលដ្ឋានគ្រឹះនៃអស្ថិរភាពនយោបាយ និងភាពវឹកវរក្នុងសង្គមរយៈពេលវែង។

ទី៣. ការសាយភាយនៃ«មេរោគអសីលធម៌»៖ នៅពេលដែលអំពើពុករលួយក្លាយជា«រឿងធម្មតា» នោះកុមារនិងយុវជននឹងធំឡើងដោយមានជំនឿថា៖ «ដើម្បីជោគជ័យ ត្រូវតែធ្វើអំពើខុសឆ្គង»។ សភាពបែបនេះគឺជាការបំផ្លាញតម្លៃសីលធម៌របស់ជាតិទាំងមូល។ យើងនឹងបាត់បង់បុគ្គលិកលក្ខណៈជាតិ ជំនួសមកវិញដោយសង្គមមួយដែលមនុស្សជាន់ឈ្លីគ្នាដើម្បីរស់ ក្នុងបរិយាកាសដែលការកេងប្រវ័ញ្ចត្រូវបានលើកតម្កើង។

ទី៤.ការបាត់បង់អធិបតេយ្យភាពតាមរយៈធនធាន៖ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី មិនមែនគ្រាន់តែបាត់បង់ដើមឈើនោះទេ វាគឺការ «លក់ដូរអនាគត»។ នៅពេលដែលដីធ្លីអស់ជីវជាតិ ទឹកទន្លេពុល ហើយព្រៃឈើក្លាយជាវាលខ្សាច់ ជាតិមួយនឹងបាត់បង់សមត្ថភាពក្នុងការផលិតស្បៀង និងការគ្រប់គ្រងធនធានដោយខ្លួនឯង។ យើងនឹងក្លាយជា«ទាសករសេដ្ឋកិច្ច» ដែលត្រូវពឹងផ្អែកលើការនាំចូលពីបរទេសទាំងស្រុង។

ទី៥. ការបំផ្លាញកេរ្តិ៍ដំណែលរបស់ដូនតា៖ យើងកំពុងប្រព្រឹត្តអំពើ«ក្បត់»នឹងដូនតាដែលបានបន្សល់ទុកនូវទឹកដីដ៏មានជីជាតិ។ កូនចៅជំនាន់ក្រោយនឹងមិនត្រឹមតែរស់នៅក្នុងសភាពក្រីក្រទេ ប៉ុន្តែពួកគេនឹង«ជេរប្រទេច»ជំនាន់យើងដែលបានបំផ្លាញមរតករបសពួកគេអស់ មុននឹងពួកគេបានឃើញ។ នេះគឺជា «បាបកម្មប្រវត្តិសាស្ត្រ» ដែលពិបាកនឹងលាងជម្រះឱ្យស្អាតណាស់។

តើអ្នកអ្នកដែលបាននិងកំពុងប្រព្រឹត្តអំពើអាក្រក់ទាំងនោះ នៅមាន«មនសិការ»ដែរឬទេ?

តើអ្នកមិនខ្មាស់អៀននឹងកូនចៅរបស់ខ្លួនឯងដែរឬទេ?

តើអ្នកមិនខ្លាច«បាប»ក្នុងនាមជាពុទ្ធសាសនិកជនទេឬ?

តើអ្នកមិនស្រណោះមរតកទឹកដីដែលដូនតាបានបូជាជីវិតដើម្បីរក្សាទុកឱ្យអ្នកដែរទេឬ?

តើអ្នកនៅមានការអាណិតអាសូរដល់ប្រជាជាតិខ្មែរដែរឬទេ?

អំណាចនិងទ្រព្យសម្បត្តិដែលបានមកពីការកេងប្រវ័ញ្ចលើញើសឈាមទឹកភ្នែករបស់ប្រជាជន វាមិនអាចនាំមកនូវសុភមង្គលពិតប្រាកដបានឡើយ។

ផ្លូវឆ្ពោះទៅមុខ៖ យុទ្ធសាស្ត្រកែទម្រង់និងនិរន្តរភាពជាតិ

​ដើម្បីប្រែក្លាយស្ថានភាពពី «សង្គមពុករលួយ» ឱ្យទៅជា «សង្គមនីតិរដ្ឋ» យើងមិនអាចរង់ចាំតែសម្រែកទាមទារនោះទេ។ អ្វីដែលចាំបាច់បំផុតគឺយន្តការអនុវត្តច្បាប់ ដែលមានតម្លាភាពនិងស័ក្តិសិទ្ធិសម្រាប់អ្នកគ្រប់គ្នា៖

ទី១. វិធានការរដ្ឋបាលនិងនីតិរដ្ឋ

សវនកម្មកេរដំណែលនិងទ្រព្យសម្បត្តិមន្ត្រី៖ បង្កើតយន្តការ«ប្រកាសទ្រព្យសម្បត្តិ និងបំណុល» ឱ្យមានតម្លាភាពជាសាធារណៈសម្រាប់មន្ត្រីជាន់ខ្ពស់។ ការកើនឡើងនៃទ្រព្យសម្បត្តិដែលមិនសមស្របនឹងប្រាក់ខែ ត្រូវតែជាមូលដ្ឋាននៃការស៊ើបអង្កេតភ្លាមៗ។

យន្តការតបត«បណ្តាញឧក្រិដ្ឋកម្ម»៖ បង្កើតក្រុមការងារចម្រុះ ដែលមានសិទ្ធិអំណាចពេញលេញ ដោយមិនស្ថិតនៅក្រោមឥទ្ធិពលនៃស្ថាប័នណាមួយ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត។ ក្រុមនេះត្រូវមានភាពឯករាជ្យ និងមានការការពារសុវត្ថិភាពខ្ពស់។

ការផាកពិន័យដែលធ្វើឱ្យ«រាងចាល»៖ ការផាកពិន័យមិនត្រូវត្រឹមតែជាចំនួនទឹកប្រាក់តូចតាចដែលអ្នកមានអាចបង់បានដោយងាយនោះទេ ប៉ុន្តែត្រូវមានការដកហូតអាជ្ញាប័ណ្ណអាជីវកម្មជារៀងរហូត និងការផ្ដន្ទាទោសដាក់ពន្ធនាគារជាកំហិតសម្រាប់បទល្មើសសុខភាពសាធារណៈនិងបទល្មើសបំផ្លាញជាតិ។

ទី២.ការកែទម្រង់ស្ថាប័ននិងបច្ចេកវិទ្យា

ការធ្វើឌីជីថលូបនីយកម្មរដ្ឋបាល៖ កាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ/ឈ្មួញតាមរយៈប្រព័ន្ធរដ្ឋបាលតាមអនឡាញ។ នៅពេលដែល «មនុស្ស» មិនមែនជាអ្នកសម្រេចចិត្តលើ«លុយ» នោះអំពើពុករលួយនឹងថយចុះដោយស្វ័យប្រវត្តិ។

គួរតែមានតុលាការពិសេសសម្រាប់បទល្មើសសេដ្ឋកិច្ចនិងបរិស្ថាន៖ បង្កើតអង្គជំនុំជម្រះពិសេសដែលមានចៅក្រមជំនាញ ដើម្បីពន្លឿនការកាត់ក្តីលើឧក្រិដ្ឋកម្មដែលបំផ្លាញជាតិ។ ការកាត់ក្តីត្រូវធ្វើឡើងដោយតម្លាភាព និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីស្តារទំនុកចិត្ត។

គួរតែមាន​ស្ថាប័នត្រួតពិនិត្យឯករាជ្យ៖ បង្កើតក្រុមប្រឹក្សាឃ្លាំមើលដែលរួមមានតំណាងប្រជាពលរដ្ឋ អ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នស្រាវជ្រាវ ដើម្បីវាយតម្លៃការអនុវត្តច្បាប់របស់រដ្ឋាភិបាលជារៀងរាល់ត្រីមាស។

ទី៣. ការចូលរួមរបស់ពលរដ្ឋនិងវប្បធម៌ប្រកបដោយសីលធម៌

យន្តការការពារអ្នកផ្តល់ព័ត៌មាន៖ នេះគឺជាចំណុចស្នូល។ ពលរដ្ឋនឹងមិនហ៊ានរាយការណ៍ទេ បើពួកគេមិនមានច្បាប់ការពារ។ យើងត្រូវការច្បាប់ដែលធានាថា អ្នកផ្តល់ព័ត៌មានមិនត្រឹមតែមិនមានទោសទេ ប៉ុន្តែថែមទាំងទទួលបានការការពារពីការគំរាមកំហែង និងការផ្ដល់រង្វាន់លើកទឹកចិត្ត។

អប់រំ«សីលធម៌ពលរដ្ឋ»៖ ដាក់បញ្ចូល «មនសិការជាតិ» និង «ក្រមសីលធម៌វិជ្ជាជីវៈ» ក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។ ត្រូវបង្រៀនឱ្យយុវជនយល់ថា តើអ្វីខ្លះជាអំពើពុកហើយអំពើពុករលួយគឺជាអំពើខុសច្បាប់ និងនាំឱ្យមានការបំផ្លាញជាតិ។

ការកែទម្រង់នេះមិនមែនជាការងាយស្រួលនោះទេ ពីព្រោះវាប៉ះពាល់ដល់ «ផលប្រយោជន៍នៃក្រុមមនុស្សដែលមានឥទ្ធិពល»។ ប៉ុន្តែ ប្រសិនបើយើងមិនចាប់ផ្តើមរៀបចំយន្តការទាំងនេះឱ្យបានរឹងមាំនិងមានប្រសិទ្ធភាពទេ នោះ «មហារីកសង្គម» នឹងបន្តរីករាលដាលរហូតដល់ចំណុចដែលយើងមិនអាចជួយសង្គ្រោះជាតិបានទៀតឡើយ។

សេចក្តីសន្និដ្ឋាន៖ «ការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ ដើម្បីជាតិដ៏រុងរឿង»

​ការទប់ស្កាត់អំពើពុករលួយនិងការកេងប្រវ័ញ្ច មិនមែនគ្រាន់តែជាការងាររបស់ស្ថាប័នរដ្ឋមួយចំនួននោះទេ ប៉ុន្តែវាគឺជា «បេសកកម្មដ៏ពិសិដ្ឋ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ យើងមិនអាចរង់ចាំឱ្យការផ្លាស់ប្តូរធ្លាក់ចុះពីលើមេឃមកនោះទេ ប្រសិនបើយើងម្នាក់ៗមិនហ៊ានក្លាយជា «ចង្កៀង» មួយដែលបំភ្លឺក្នុងភាពងងឹតទេ​ សង្គមយើងមិនអាចដោះស្រាយបញ្ហាបានឡើយ។

ដើម្បីឈានទៅដល់ការកែទម្រង់សង្គមឱ្យបានជោគជ័យនិងមាននិរន្តរភាព យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបីដូចខាងក្រោម៖

១. ចេញពីភាពព្រងើយកន្តើយ ទៅជាភាពជាម្ចាស់ការ៖ ចាប់ពីពេលនេះទៅលែងមានទៀតហើយពាក្យថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ»។ នៅពេលដែលធនធានធម្មជាតិត្រូវគេបំផ្លាញ សុខភាពសាធារណៈត្រូវគេបំពុល និងយុត្តិធម៌ត្រូវគេជាន់ឈ្លី នោះគ្រប់យ៉ាងគឺជារឿង«ជីវិតនិងសេចក្តីស្លាប់» របស់ជាតិយើងទាំងអស់គ្នា។ ការហ៊ាននិយាយការណ៍ពិត ហើយមិននៅស្ងៀមចំពោះរឿងអយុត្តិធម៌ គឺជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរសង្គមឱ្យប្រសើរឡើង។

២. ផ្លាស់ប្ដូរពីវប្បធម៌ខ្សែរយៈ ទៅជាវប្បធម៌សមិទ្ធផល៖ សង្គមមួយនឹងរីកចម្រើនបាន លុះត្រាតែ «សមត្ថភាព»និង«សីលធម៌» ត្រូវបានលើកកម្ពស់លើសពី«ខ្សែរយៈ»។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលមន្ត្រីស្អាតស្អំមានមោទនភាពក្នុងការបម្រើរាស្ត្រ ហើយយុវជនមានជំនឿជាក់ថា ការខិតខំប្រឹងប្រែងរបស់ពួកគេនឹងទទួលបានផ្លែផ្កា ដោយមិនចាំបាច់មានខ្នងបង្អែក។

៣. ផ្លាស់ប្ដូរពីការរង់ចាំ ទៅជាសកម្មភាពជាក់ស្តែង៖ យើងសូមអំពាវនាវដល់ «ស្មារតីស្នេហាជាតិ» របស់មន្ត្រីគ្រប់លំដាប់ថ្នាក់។ ​សូមកុំឱ្យអំណាចមួយពេលខ្លី បំផ្លាញកិត្តិយសអស់មួយជីវិត ឬបង្កជាបាបកម្មដល់កូនចៅខ្លួនឯង។ ការប្តេជ្ញាចិត្តចាប់ផ្តើមពីថ្ងៃនេះ តាមរយៈការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងការកសាងប្រព័ន្ធត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពបំផុត។

កម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមមនុស្សលោភលន់នោះទេ ប៉ុន្តែជា «មរតកដ៏មានតម្លៃ» ដែលដូនតាយើងបានបូជាឈាមស្រស់សាច់ស្រស់ដើម្បីថែរក្សា។ តើយើងនឹងទុកឱ្យមរតកនេះឱ្យក្លាយជា «វាលពិឃាតនៃសីលធម៌» ឬជា «មាតុភូមិដែលពោរពេញដោយក្តីសង្ឃឹម»? ចម្លើយគឺស្ថិតនៅលើដៃរបស់យើងគ្រប់គ្នា។

សូមឱ្យយើងរួមដៃគ្នាជាកម្លាំងគន្លឹះ បោសសម្អាតភាពអសីលធម៌ ដើម្បីប្រគល់មកវិញនូវភាពថ្លៃថ្នូរ សន្តិភាព និងភាពរុងរឿងជូនកូនចៅជំនាន់ក្រោយ។ កម្ពុជាអាចធ្វើបាន ប្រសិនបើយើងទាំងអស់គ្នាហ៊ាននិយាយថា៖ «គ្រប់គ្រាន់ហើយ! ដល់ពេលដែលយើងត្រូវសង្គ្រោះជាតិរបស់យើងហើយ!»។

ដោយក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តឥតងាករេចំពោះមាតុភូមិកម្ពុជាដ៏រុងរឿងនៃយើង។

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជានិងសមាជិកប្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា​

The post លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា? appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម
នៅក្នុងពិភពលោកដ៏ស្មុគស្មាញ និងពោរពេញដោយការវិវត្តយ៉ាងរហ័សនាពេលបច្ចុប្បន្ន ចំណេះដឹងរបស់មនុស្សមានវិសាលភាពធំធេងហួសពីការស្មាន។ ក្នុងពិភពលោកមានជំនាញរាប់ពាន់ប្រភេទ ទាំងជំនាញចាស់ដែលជាកេរដំណែល ទាំងជំនាញថ្មីៗដែលកើតចេញពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ។ មិនថាតែក្នុងវិស័យធម្មជាតិ ទស្សនវិជ្ជា សង្គម វប្បធម៌ សាសនា ប្រពៃណី នយោបាយ ច្បាប់ ឬសេដ្ឋកិច្ចនោះទេ សុទ្ធតែជាវិស័យដែលមានទំហំធំធេងនិងស៊ីជម្រៅ។ ក្នុងន័យនេះ ការណ៍ដែលមនុស្សម្នាក់ៗចង់ចេះគ្រប់ជំនាញ ឬដឹងគ្រប់រឿង គឺជាអ្វីមួយដែលមិនអាចទៅរួចឡើយ។

​តាមពិតទៅ មនុស្សម្នាក់ៗមានបទពិសោធនិងចំណេះជំនាញខុសៗគ្នា។ មនុស្សម្នាក់អាចមានភាពប៉ិនប្រសប់ខ្លាំងក្នុងជំនាញមួយឬមួយចំនួនតូច ប៉ុន្តែមិនអាចមានភាពប៉ិនប្រសប់​គ្រប់ជំនាញទាំងអស់បានទេ។ ចំណេះដឹងនិងជំនាញរបស់មនុស្សម្នាក់ៗសុទ្ធតែមានព្រំដែន ហើយគ្មាននរណាម្នាក់អាចដឹងអ្វីទាំងអស់ យល់អ្វីទាំងអស់ ឬអាច​ធ្វើអ្វីៗបានទាំងអស់បាននោះទេ។ សូម្បីតែជំនាញដែលខ្លួនកំពុងកាន់កាប់ ក៏មិនមែនមានន័យថាចេះសព្វជ្រុងជ្រោយឬឈានដល់កម្រិតកំពូលរហូតគ្មានគូប្រៀបនោះដែរ ពីព្រោះគ្រប់វិស័យសុទ្ធតែមានភាពស្មុគស្មាញនិងមានការប្រែប្រួលជានិច្ច។

​ដូចពាក្យចាស់ទូន្មានថា៖ «ចេះឯង ឱ្យក្រែងចេះគេ» ដែលជាការដាស់តឿនឱ្យយើងចេះដាក់ខ្លួន និងទទួលស្គាល់ថា នៅមានអ្នកដទៃទៀតដែលពូកែឬមានចំណេះដឹងក្នុងផ្នែកផ្សេងៗដែលយើងមិនទាន់បានរៀនសូត្រ។ សូម្បីតែទស្សនវិទូក្រិកដ៏ល្បីល្បាញ សូក្រាត ក៏ធ្លាប់បានពោលពាក្យដ៏មានអត្ថន័យជ្រាលជ្រៅថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់»។ សេចក្តីនេះមិនមែនមានន័យថា គាត់មិនមានចំណេះដឹងនោះទេ ប៉ុន្តែវាបង្ហាញពីភាពថ្លៃថ្នូររបស់បញ្ញវន្ត ដែលដឹងថាចំណេះដឹងរបស់មនុស្សគឺគ្មានទីបញ្ចប់ ហើយការទទួលស្គាល់ពីភាពមានកម្រិតរបស់ខ្លួន គឺជាជំហានដំបូងនៃការរៀនសូត្រដ៏ពិតប្រាកដ។

​មនុស្សម្នាក់ៗ ទោះបីមានសញ្ញាបត្រកម្រិតខ្ពស់ឬបានរៀនពីប្រទេសដែលមានប្រព័ន្ធអប់រំជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចអះអាងថាខ្លួន «ចេះច្បាស់ឥតខ្ចោះ» លើវិស័យរបស់ខ្លួនបានឡើយ។ ក្នុងនាមជាបញ្ញវន្ត យើងមិនត្រូវតាំងខ្លួនជា «សូលុយស្យុងឆ្អែត» នោះទេ។ ការបន្ទាបខ្លួននិងការយកអ្នកដទៃធ្វើជាគ្រូ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីពង្រីក និងផ្ទៀងផ្ទាត់ចំណេះដឹងរបស់យើង។

​ការនិយាយដោយ«ស្មានៗ» ដោយគ្មានភ័ស្តុតាងនិងគ្មានប្រភពច្បាស់លាស់ គឺជារឿងដ៏គ្រោះថ្នាក់មួយដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯងនិងអ្នកដទៃ៖

១. ផលប៉ះពាល់​ចំពោះអ្នកនិយាយនិងស្ថាប័នរបស់ខ្លួន៖

​ការនិយាយដោយគ្មានមូលដ្ឋានធ្វើឱ្យអ្នកនិយាយបាត់បង់ទំនុកចិត្ត និងកិត្តិយសផ្ទាល់ខ្លួន។ នៅពេលការនិយាយនោះត្រូវបានគេរកឃើញថាខុស អ្នកនោះនឹងក្លាយជាមនុស្សដែលមិនត្រូវបានគេជឿទុកចិត្តទៀតឡើយ។ ចំណែកស្ថាប័នវិញ នឹងត្រូវបានគេមើលឃើញថាជាស្ថាប័នដែលខ្វះភាពម៉ឺងម៉ាត់ និងខ្វះគុណភាពក្នុងការត្រួតពិនិត្យព័ត៌មាន ដែលអាចនាំឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងឈានដល់ហានិភ័យផ្លូវច្បាប់ទៀតផង។

២.ផលប៉ះពាល់ចំពោះបុគ្គលឬស្ថាប័នដែលរងការចោទប្រកាន់ខុស៖

​ជនរងគ្រោះនៃការចោទប្រកាន់ខុស នឹងត្រូវរងនូវការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញ។ ស្ថាប័នដែលរងការចោទប្រកាន់អាចបាត់បង់ដៃគូសហការឬជួបបញ្ហាប្រតិបត្តិការងារ។ លើសពីនេះ ផលប៉ះពាល់ផ្លូវចិត្តចំពោះបុគ្គលដែលរងគ្រោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនគួរមើលរំលង។

៣.ផលប៉ះពាល់ចំពោះសង្គមទាំងមូល៖

​ការនិយាយស្មានៗបំពុលបរិយាកាសព័ត៌មាន បង្កឱ្យសង្គមវង្វេងផ្លូវ និងពិបាកបែងចែករវាងការណ៍ពិតនិងការភូតកុហក។ វាជំរុញឱ្យកើតមានការរើសអើង ការស្អប់ខ្ពើម និងការបែកបាក់សាមគ្គីភាព។ យូរៗទៅ គុណភាពបញ្ញាស្មារតីរបស់សង្គមនឹងចុះថយ ពីព្រោះវប្បធម៌នៃការស្រាវជ្រាវ និងការគិតហ្មត់ចត់បែបវិភាគត្រូវបានជំនួសដោយការចោទប្រកាន់គ្មានមូលដ្ឋាន។

ទន្ទឹមគ្នានោះដែរ សម្រាប់អ្នកសារព័ត៌មាន ដែលជាអ្នកផ្តល់ព័ត៌មានដល់សាធារណជន៖ ការគោរពតាមគោលការណ៍កំណត់ព្រំដែននៃជំនាញគឺជារឿងសំខាន់បំផុត។ មុននឹងសម្ភាសវាគ្មិនណាម្នាក់ អ្នកសារព័ត៌មានត្រូវសិក្សាអំពីប្រវត្តិនិងកំណត់ជំនាញរបស់គាត់ឱ្យបានច្បាស់លាស់។ ការសុំយោបល់មនុស្សខុសជំនាញ ឬការសួររឿងដែលមិនមែនជាជំនាញរបស់វាគ្មិន មិនត្រឹមតែមិនបានប្រយោជន៍ដល់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានការបកស្រាយខុសឆ្គងទៀតផង។ ដូចដែល Albert Einstein ធ្លាប់បានលើកឡើងថា៖ «ចំណេះដឹងមានកម្រិត ប៉ុន្តែការស្រមើស្រមៃ (និងការសិក្សា) គឺគ្មានព្រំដែន»។

​សរុបមក ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការទទួលស្គាល់ការណ៍ពិត ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគោរពឱ្យតម្លៃលើវិជ្ជាជីវៈរបស់គ្នា គឺជាសសរស្តម្ភដ៏រឹងមាំនៃសង្គមដែលមានវឌ្ឍនភាព។ ចំណេះដឹងមិនមែនមានទិសដៅសម្រាប់យកទៅអួតអាង ឬជាឧបករណ៍សម្រាប់កម្ទេចកេរ្តិ៍ឈ្មោះអ្នកដទៃនោះទេ ប៉ុន្តែវាគឺជា«ភ្លើងបំភ្លឺផ្លូវ» ដើម្បីបម្រើប្រយោជន៍រួមនិងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមជាបញ្ញវន្ត និងជាពលរដ្ឋក្នុងយុគសម័យព័ត៌មាន យើងត្រូវចងចាំជានិច្ចនូវពាក្យស្លោករបស់ទស្សនវិទូជនជាតិបារាំង លោក Michel de Montaigne ដែលបានលើកឡើងថា៖ «ការរៀនសូត្រពិតប្រាកដ គឺការដឹងថា តើយើងមិនដឹងអ្វីខ្លះ»។ នេះជាការរំលឹកថា ការទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួនក្នុងវិស័យដែលយើងមិនជំនាញ មិនមែនជាការអាម៉ាស់នោះទេ តែផ្ទុយទៅវិញ វាគឺជាកម្រិតខ្ពស់បំផុតនៃភាពវៃឆ្លាត និងភាពថ្លៃថ្នូរ។

នៅពេលដែលមនុស្សម្នាក់ៗចេះកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួន ចេះវាស់វែងសមត្ថភាពផ្ទាល់ខ្លួនដោយភាពស្មោះត្រង់ ហើយចេះលំឱនកាយគោរពជំនាញរបស់អ្នកដទៃ នោះសង្គមរបស់យើងនឹងប្រែជាមានសណ្តាប់ធ្នាប់ មានភាពច្បាស់លាស់ មានសាមគ្គីភាព និងការរីកចម្រើនប្រកបដោយគុណធម៌ពិតប្រាកដ។ សូមឱ្យការនិយាយស្តី ការវិភាគ និងការបញ្ចេញមតិរបស់យើងទាំងអស់គ្នា ប្រកបដោយការទទួលខុសត្រូវ ផ្អែកលើទិន្នន័យជាក់លាក់ និងការគោរពជាមូលដ្ឋាន ពីព្រោះកិត្តិយសរបស់បុគ្គល និងស្ថិរភាពរបស់សង្គម គឺស្ថិតនៅលើ«ភាពត្រឹមត្រូវនៃពាក្យសម្តី»ដែលចេញពីការគិតដ៏ជ្រាលជ្រៅ។

ការកសាងសង្គមមួយដែលពោរពេញដោយបញ្ញវន្តមិនមែនមានន័យថាជាសង្គមដែលដឹងគ្រប់រឿងនោះទេ ប៉ុន្តែជាសង្គមដែលគ្រប់គ្នាដឹងពី «តម្លៃនៃការមិនដឹង» ហើយរួមគ្នាស្វែងរកការណ៍ពិតដោយចិត្តស្មោះត្រង់៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ សិល្បៈនៃការរស់នៅដើម្បីយកឈ្នះបញ្ហាផ្លូវចិត្ត
នៅចំពោះមុខ​រលកនៃ​ការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលនិងប្រណីតភាពនិយម មនុស្សម្នាក់ៗប្រៀបបាននឹងទូកតូចមួយ ដែលកំពុងអណ្តែតក្នុងមហាសមុទ្រនៃសម្ពាធជាច្រើន។ ជារឿយៗ យើងចំណាយពេលច្រើនលើការថែរក្សារូបរាងកាយ លម្អសម្ភារៈខាងក្រៅ និងការស្វែងរកទ្រព្យសម្បត្តិ ប៉ុន្តែបែរជាភ្លេចសម្លឹងមើល«ចិត្ត»ដែលជាអ្នកបញ្ជានិងទ្រទ្រង់រាល់សកម្មភាពទាំងពួងរបស់យើងទៅវិញ។ នៅពេលចិត្តទន់ជ្រាយឬរងរបួស វានឹងបង្កើតជា«បញ្ហាផ្លូវចិត្ត» ដែលជាសត្រូវស្ងប់ស្ងាត់បំផ្លាញសេចក្តីសុខរបស់មនុស្សជាតិ។

ដើម្បីបញ្ចៀសនិងដោះស្រាយបញ្ហានេះ យើងត្រូវសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ដោយរួមផ្សំគ្នារវាងច្បាប់ធម្មជាតិ ចិត្តវិទ្យា ទស្សនវិជ្ជា និងក្រឹត្យក្រមសង្គម ដូចខាងក្រោម៖

១.ការយល់ដឹងពីសត្រូវស្ងប់ស្ងាត់៖ និយមន័យ សញ្ញាសម្គាល់ និងផលប៉ះពាល់

ក.និយមន័យនៃបញ្ហាផ្លូវចិត្ត

បញ្ហាផ្លូវចិត្តឬជំងឺផ្លូវចិត្ត មិនមែនជាការទន់ជ្រាយឬជាភាពឆ្កួតវង្វេងដូចដែលមតិខ្លះយល់ច្រឡំនោះទេ។ និយាយឱ្យងាយយល់ វាគឺជា «ស្ថានភាពអតុល្យភាពនៃគំនិត អារម្មណ៍ និងឥរិយាបថ» ដែលធ្វើឱ្យបុគ្គលម្នាក់ៗបាត់បង់សមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធប្រចាំថ្ងៃ បាត់បង់ភាពម្ចាស់ការលើខ្លួនឯង និងមិនអាចបំពេញមុខងារជាប្រក្រតីក្នុងសង្គមបាន។

ខ.សញ្ញាសម្គាល់

យើងអាចសង្កេតដឹងថាខ្លួនឯងឬមនុស្សជុំវិញខ្លួនចាប់ផ្តើមមានបញ្ហាផ្លូវចិត្តតាមរយៈសញ្ញាព្រមានសំខាន់ៗ៣ គឺ៖

ទី១. ខាងអារម្មណ៍៖ មួម៉ៅខុសប្រក្រតី ព្រួយបារម្ភហួសហេតុ ធុញថប់ អស់សង្ឃឹម ឬមានអារម្មណ៍ឯកោខ្លាំង ទោះស្ថិតក្នុងចំណោមមនុស្សច្រើនក៏ដោយ។

ទី២. ខាងរាងកាយ៖ គេងមិនលក់ឬគេងច្រើនហួសប្រមាណ អស់កម្លាំងល្ហិតល្ហៃដោយគ្មានមូលហេតុច្បាស់លាស់ ឈឺក្បាល ឬតឹងណែនក្នុងទ្រូង។

ទី៣. ខាងឥរិយាបថ៖ ដកខ្លួនចេញពីសង្គម មិនចង់ជួបអ្នកណា ងាយខឹងឆេវឆាវ ឬបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលខ្លួនធ្លាប់ចូលចិត្តពីមុន។

វិបាកនិងការរាលដាលទៅរកសភាពធ្ងន់ធ្ងរ

ប្រសិនបើបញ្ហាតូចតាចមិនត្រូវបានដោះស្រាយ វាប្រៀបដូចជាភ្លើងកន្ទុយបារីដែលគេបោះចោលលើគំនរចំ​បើង។
វានឹងវិវត្តទៅជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺភ័យព្រួយហួសហេតុ (Anxiety Disorder) ឬការវង្វេងវង្វាន់ ដែលឈានទៅដល់ការបំផ្លាញកោសិកាខួរក្បាល និងការបាត់បង់ម្ចាស់ការលើការពិចារណាទាំងស្រុង។

គ.ផលប៉ះពាល់ជាខ្សែចង្វាក់

ទី១.ចំពោះខ្លួនឯង៖ បាត់បង់តម្លៃខ្លួនឯង បាត់បង់ឱកាសក្នុងជីវិត និងឈានទៅរកការធ្វើបាបខ្លួនឯង។

ទី២.ចំពោះគ្រួសារ៖ បង្កើតបរិយាកាសតានតឹង បាត់បង់ភាពកក់ក្តៅ និងអាចបង្កជាជម្លោះឥតឈប់ឈរដោយសារការមិនយល់ចិត្តគ្នា។

ទី៣.ចំពោះសង្គម៖ បាត់បង់ធនធានមនុស្សដ៏មានសក្តានុពល បង្កើនបន្ទុកសេដ្ឋកិច្ច និងប៉ះពាល់ដល់ស្ថិរភាព និងសណ្តាប់ធ្នាប់ធនធានសង្គមទាំងមូល។

២.យុទ្ធសាស្ត្រនិងដំណោះស្រាយ៖ ពីកម្រិតសាមញ្ញ ដល់កម្រិតខ្ពស់

ដើម្បីការពារនិងព្យាបាលរបួសផ្លូវចិត្ត យើងត្រូវកសាងខែលការពារខ្លួនជាជំហានៗ ដូចតទៅ៖

ក.កម្រិតសាមញ្ញ (ពឹងលើការដាក់កម្រិតរាងកាយនិងទម្លាប់ប្រចាំថ្ងៃ)

ទី១.គ្រប់គ្រងការរស់នៅ៖ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជួយបញ្ចេញអកម៉ូនសេចក្តីសុខ (Endorphins) ដែលជាថ្នាំបំបាត់ស្រ្តេសធម្មជាតិ។

ទី២.ការដកដង្ហើមនិងការសម្រាក៖ នៅពេលមានសម្ពាធឬស្ត្រេសខ្លាំង ត្រូវឈប់សម្រាក ដើរចេញពីកន្លែងតានតឹង ហើយដកដង្ហើមចូលជ្រៅៗ ចេញយឺតៗ ដើម្បីឱ្យប្រព័ន្ធប្រសាទស្ងប់ចុះ។

ខ.កម្រិតមធ្យម (ពឹងលើជំនួយញពីចិត្តវិទ្យា ការគិតបែបវិជ្ជមាន និងក្រឹត្យក្រមសង្គម)

ទី១.ការគិតហ្មត់ចត់និងការគិតបែបវិជ្ជមាន៖  ការប្រកាន់ជំហរវិជ្ជមានមិនមែនជាការបោកប្រាស់ខ្លួនឯងថាពិភពលោកពោរពេញដោយពណ៌ស៊ីជម្ពូរនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការ​«មើលឃើញឱកាសនិងមេរៀននៅក្នុងវិបត្តិ»។ មុននឹងជឿ​ឬខឹងលើរឿងអ្វីមួយត្រូវប្រើការគិតហ្មត់ចត់ដើម្បីវិភាគថា តើរឿងនោះជាការណ៍ពិត ឬគ្រាន់តែជាការគិតស្មានរបស់យើង?

ទី២.ការជ្រើសរើសបរិយាកាសសង្គម៖ មនុស្សជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់។ ចូរនៅក្បែរមនុស្សដែលមានថាមពលវិជ្ជមាននិងចេះលើកទឹកចិត្ត។ ជាមួយគ្នានេះ ត្រូវកំណត់ព្រំដែនក្នុងការប្រើប្រាស់បណ្តាញសង្គម ដែលជាប្រភពនៃរលកព័ត៌មានអវិជ្ជមាន និងការប្រៀបធៀបជោគវាសនា។

គ.កម្រិតខ្ពស់ (ពឹងលើជំនួយពីទស្សនវិជ្ជានិងច្បាប់ធម្មជាតិ)

នៅពេលដែលយើងត្រូវប្រឈមមុខនឹង «បាតុភូតធម្មជាតិ បាតុភូតសង្គម និងសម្ពាធនានា» ដែលយើងមិនអាចផ្លាស់ប្តូរឬទប់ទល់បាន (ដូចជា ព្រឹត្តិការណ៍អាក្រក់ក្នុងអតីតកាល សេចក្តីស្លាប់ ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ទឹកជំនន់ ឬចរិតលក្ខណៈរបស់អ្នកដទៃ) ទស្សនវិជ្ជានិងច្បាប់ធម្មជាតិ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត៖

«យើងមិនអាចហាមឃាត់រលកសមុទ្រមិនឱ្យបោកបក់បានទេ ប៉ុន្តែយើងអាចរៀនជិះលើរលកនោះបាន។»

ទី១. រៀនស្វែងយល់ពីពួកវា៖ យល់ដឹងពី «ច្បាប់ត្រៃលក្ខណ៍» ឬច្បាប់ធម្មជាតិ គឺ អនិច្ចំ ទុក្ខំ អនត្តា។ រាល់សម្ពាធ ទុក្ខលំបាក ឬការរិះគន់ ដែលវាកើតឡើងហើយ គង់តែរលត់ទៅវិញ។ គ្មានទុក្ខណានៅស្ថិតស្ថេររហូតនោះទេ។

ទី២. រៀនគេចចេញពីពួកវា៖ បើដឹងថាទីនោះជាចំណុចក្ដៅ ជាជម្លោះដែលរកខុសត្រូវមិនឃើញ ឬជាទំនាក់ទំនងដែលមានជាតិពុល ការដើរចេញដោយស្នាមញញឹម មិនមែនជាភាពកំសាកទេ ប៉ុន្តែជាភាពឆ្លាតវៃក្នុងការរក្សាសន្តិភាពផ្លូវចិត្ត។

ទី៣. រៀនរស់ជាមួយពួកវា៖ ទស្សនវិជ្ជាអត់ធ្មត់និយម បង្រៀនថា ជីវិតចែកជាពីរផ្នែក៖ អ្វីដែលយើងគ្រប់គ្រងបាន (គំនិត អារម្មណ៍ សកម្មភាពខ្លួនឯង) និងអ្វីដែលយើងគ្រប់គ្រងមិនបាន (អាកាសធាតុ បាតុភូតិធម្មជាតិ គំនិតអ្នកដទៃ ព្រឹត្តិការណ៍ខាងក្រៅ)។ ចូរព្រមទទួលការណ៍ពិតចំពោះអ្វីដែលយើងគ្រប់គ្រងមិនបាន ហើយផ្តោតថាមពលលើអ្វីដែលយើងអាចគ្រប់គ្រង​បាន។

ទី៤. ការបន្ថយឥទ្ធិពលរបស់ពួកវា៖ នៅពេលរឿងអាក្រក់កើតឡើង ចូរកុំពង្រីកវាដោយការត្អូញត្អែរ ការបន្ទោសខ្លួនឯងខ្លាំងពេគ ឬការបន្ទោសព្រហ្មលិខិត។ ចូរប្រើ «អំណាចនៃកតញ្ញុតា» មកធ្វើជាខែលការពារចិត្ត។ នៅពេលរឿងអាក្រក់ឬវិបត្តិកើតឡើង ជំនួសឱ្យការអង្គុយត្អូញត្អែរ និងសម្លឹងមើលតែអ្វីដែលបានបាត់បង់ ចូរងាកមកស្វែងរកនិងដឹងគុណចំពោះ «អ្វីដែលយើងមាននៅសេសសល់»វិញ។ ចូររំលឹកខ្លួនឯងថា យ៉ាងហោចណាស់ ក៏យើងនៅមានដង្ហើមដកដើម្បីតស៊ូ មានសុខភាពដើម្បីដើរទៅមុខ និងមានសមាជិកគ្រួសារដែលនៅចាំផ្តល់ក្តីស្រឡាញ់ និងទះដៃគាំទ្រយើងពីក្រោយដែរ។ នៅពេលចិត្តរបស់យើងពោរពេញដោយការដឹងគុណលើរឿងល្អៗទាំងនេះ ថាមពលវិជ្ជមាននឹងរីករាលដាល រុញច្រានឱ្យឥទ្ធិពលនៃរឿងអាក្រក់នោះរួមតូចទៅៗ រហូតក្លាយជាធូលីដីដ៏តូចមួយ ដែលមិនអាចមកបំផ្លាញសេចក្តីសុខក្នុងជីវិតរបស់យើងបានឡើយ។

សន្និដ្ឋាន

បញ្ហាផ្លូវចិត្ត មិនមែនជាទោសកំហុស ហើយក៏មិនមែនជាផ្លូវទ័លដែរ។ វាកើតចេញពី​«ចិត្ត» ដូច្នេះវាក៏ត្រូវព្យាបាលនិងការពារដោយ«ចិត្ត»វិញដូចគ្នាដែរ។ ការយល់ដឹងពីច្បាប់ធម្មជាតិថាគ្រប់យ៉ាងតែងតែ​មានការប្រែប្រួល ការអនុវត្តចិត្តវិទ្យាវិជ្ជមានក្នុងការរស់នៅ និងការគោរពក្រឹត្យក្រមសង្គមដោយការយោគយល់គ្នាគឺជាគន្លឹះដ៏ចម្បងបំផុត។

ចូរចងចាំថា៖ «អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកឡើយ ប៉ុន្តែ​អ្នកអាចគ្រប់គ្រងវិធីដែលអ្នកឆ្លើយតបទៅនឹងអ្វីដែលកើតឡើងចំពោះអ្នកនោះបាន។» ចូរថែរក្សាចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ ពីព្រោះចិត្តដែលស្ងប់និងរឹងមាំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជីវិតរស់នៅរបស់អ្នក៕

ដោយ ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សន​វិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ សិល្បៈនៃការរស់នៅដើម្បីយកឈ្នះបញ្ហាផ្លូវចិត្ត appeared first on Kampuchea Thmey Daily.

បទវិចារណកថា មហារីកទំនិញខុសច្បាប់៖ ធ្វើដូចម្ដេចដើម្បីបង្ខំឱ្យមន្ត្រីនិងឈ្មួញគោរពច្បាប់និងសីលធម៌ដើម្បីជាតិ?
​ការរកឃើញនិងការចុះបង្ក្រាបជាបន្តបន្ទាប់នូវឃ្លាំងស្តុក និងការចែកចាយទំនិញគេចពន្ធនិងខូចគុណភាពនាំចូលពីប្រទេសជិតខាងមានប្រទេសថៃជាដើម ដូចជា សាច់បង្កក គ្រឿងទេស ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ មិនមែនគ្រាន់តែជាព័ត៌មានបង្ក្រាបបទល្មើសសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន»មួយ ដែលកំពុងដាស់តឿនយើងទាំងអស់គ្នាឱ្យមើលឃើញពីមហារីកសង្គមដ៏គ្រោះថ្នាក់។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការណ៍ពិតដ៏ជូរចត់ពីរគឺ៖ ទីមួយ ភាពលោភលន់អសីលធម៌របស់អាជីវករមួយក្តាប់តូច និងទីពីរ ភាពចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យ និងការអនុវត្តច្បាប់។

​នៅពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើពហិការមិនប្រើប្រាស់ទំនិញនាំចូល ដើម្បីបង្ហាញពីមនសិការជាតិ និងការ​លើកស្ទួយផលិតផលក្នុងស្រុក បែរជាមានឈ្មួញទុច្ចរិតលួច «ដើរផ្ទុយពីមនសិការរួម និងបន្តជាន់ឈ្លីទឹកចិត្តស្នេហាជាតិ» ដោយនាំចូលទំនិញខុសច្បាប់មកវាយលុកទីផ្សារកម្ពុជាទៅវិញ។ ការធ្វើបែបនេះមិនត្រឹមតែជាការបំផ្លាញទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាជាការ «ក្បត់ទំនុកចិត្តជាតិឯង» យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចលើកលែងបាន។

តថភាពដ៏គួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ វត្តមាននៃទំនិញខុសច្បាប់ទាំងនេះបានក្លាយជា «មុខកាំបិតដ៏មុតស្រួចពីរ»៖ មួយគឺ «ចាក់ទម្លុះសុខភាពសាធារណៈ» តាមរយៈចំណីអាហារគីមី និងពីរគឺ «កាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច» របស់អាជីវករក្នុងស្រុក។»

យើងត្រូវហ៊ានសម្លឹងមើលការណ៍ពិតថា ទំនិញដែលលួចលាក់នាំចូលដោយគេចពន្ធ ភាគច្រើនជាទំនិញអន់គុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬត្រូវបានលួចកែថ្ងៃផុតកំណត់។ របស់អស់ទាំងនេះគឺជា «ឃាតករលាក់មុខ» ដែលកំពុងបំពុលសុខភាពពលរដ្ឋខ្មែររាប់លាននាក់ បង្កជាជំងឺកាចសាហាវ ដូចជា មហារីក និងខូចតម្រងនោម ដែលធ្វើឱ្យរដ្ឋ និងគ្រួសារត្រូវខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់លើវិស័យសុខាភិបាល និងបំផ្លាញធនធានមនុស្សរបស់ជាតិ។

បើក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញ ទំនិញគេចពន្ធទាំងនេះ មានតម្លៃថោកជា​ងទំនិញស្របច្បាប់ ដែលធ្វើឱ្យអាជីវករស្មោះត្រង់ និងសហគ្រាសក្នុងស្រុក ត្រូវដួលរលំ និងបិទទ្វារជាបន្តបន្ទាប់ ពីព្រោះមិនអាចប្រកួតប្រជែងតម្លៃបាន។ ជាងនេះទៅទៀត វាកំពុងបង្កើត «វិបត្តិទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរលើទីផ្សារកម្ពុជា ដែលអាចធ្វើឱ្យអ្នកវិនិយោគបរទេសមានការរអ៊ូរទាំ ឬរារែកក្នុងការនាំចូលទំនិញស្តង់ដារមកប្រកួតប្រជែង។

ការវះកាត់ខ្សែចង្វាក់ទុច្ចរិតដោយច្បាប់និងសីលធម៌

​ទំនិញខុសច្បាប់រាប់សិបតោន មិនអាចហោះរំលងមេឃមកដល់បេះដូងនៃរាជធានីភ្នំពេញបានឡើយ បើគ្មានការបើកដៃ ឬការគប់គិតជាប្រព័ន្ធនោះទេ។ ដូច្នេះ ការអនុវត្តច្បាប់ និងសីលធម៌ត្រូវតែធ្វើឡើងចំពោះតួអង្គទាំង៣ក្រុមគឺ៖

១. ក្រុមឈ្មួញទុច្ចរិត៖ ត្រូវតែឈប់ប្រើត្រឹមវិធានការដកហូតទំនិញ និងពិន័យជាប្រាក់។ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា ត្រូវតែអនុវត្តឱ្យដល់កំពូល ពោលគឺ «ដកហូតអាជ្ញាប័ណ្ណរជារៀងហូត បិទអាជីវកម្មជាស្ថាពរ និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ» រួមទាំងការផ្សព្វផ្សាយឈ្មោះក្រុមហ៊ុនជាសាធារណៈ ដើម្បីឱ្យសង្គមធ្វើពហិការ។

២. មន្ត្រីខិលខូចនៅច្រកទ្វារព្រំដែន ដូចជា មន្ត្រីគយ ឬមន្ត្រីជំនាញ ក.ប.ប. ទាំងឡាយណាដែលស៊ីប្រាក់ខែពីរដ្ឋ តែបែរជាលាដៃយកលុយក្រោមតុ បើកដៃឱ្យទំនិញគេចពន្ធចូលស្រុក ត្រូវតែរងទណ្ឌកម្មព្រហ្មទណ្ឌតាម ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ រដ្ឋត្រូវដកតំណែង ដកស័ក្តិ ដើម្បីកុំឱ្យកើតមានវប្បធម៌ «វាយបង្គួយបង្អើលកង្កែប»។

​៣. អាជ្ញាធរដែនដីនិងមូលដ្ឋាន៖ អាជ្ញាធរខណ្ឌ សង្កាត់ ឬប៉ុស្តិ៍នគរបាល មិនអាចប្រើពាក្យថា«មិនដឹង» នៅពេលមានឃ្លាំងស្តុកទំនិញខុសច្បាប់ខ្នាតធំបើកក្នុងដែនដីរបស់ខ្លួននោះឡើយ។ បើរកឃើញថាមានការលាក់បាំង អាជ្ញាធរតំបន់នោះត្រូវតែទទួលខុសត្រូវ និងរងវិន័យរដ្ឋបាល ដកតំណែងជាដាច់ខាត។

តម្លាភាពនិងវិជ្ជាជីវៈគឺជាគន្លឹះនៃដំណោះស្រាយជាប្រព័ន្ធ

​ការបង្ក្រាបទំនិញខុសច្បាប់ ជារឿងត្រឹមត្រូវ និងចាំបាច់បំផុត ប៉ុន្តែ «វិធីសាស្ត្រនៃការបង្ក្រាប ត្រូវតែធ្វើឡើងដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់ ទើបទទួលបានការគាំទ្រពេញទំហឹងពីមហាជននិងអាជីវករ»។ ដើម្បីជៀសវាងការឆ្លៀតឱកាសកៀបសង្កត់ ឬការជម្រិតទារប្រាក់ដោយមន្ត្រីខិលខូច រាជរដ្ឋាភិបាលគួរដាក់ចេញនូវយន្តការដូចខាងក្រោម៖

ពង្រឹងនីតិវិធីស្តង់ដារនិងបច្ចេកវិទ្យា៖ រាល់ការចុះបង្ក្រាបត្រូវមានដីកា និងលិខិតបេសកកម្មច្បាស់លាស់។ គួរមានការបំពាក់កាមេរ៉ា (Body Camera) លើសមត្ថកិច្ច ឬការផ្សាយផ្ទាល់ (Live) ពេលចុះអនុវត្តការងារ ដើម្បីធានាភាពស្អាតស្អំទាំងសងខាង។

បង្កើតគណៈកម្មការចម្រុះចុះអធិការកិច្ចសម្ងាត់ ពោលគឺ បង្កើតក្រុមការងារពិសេសរួមគ្នា (ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាណិជ្ជកម្ម) ចុះត្រួតពិនិត្យស្រាវជ្រាវតាមឃ្លាំងនានាដោយមិនបាច់ប្រាប់មុន។

ប្រព័ន្ធរាយការណ៍សម្ងាត់ ពោលគឺ បង្កើតខ្សែទូរស័ព្ទ ហត់ឡាញ (Hotline) ផ្តល់ប្រាក់រង្វាន់លើកទឹ​កចិត្តដល់ពលរដ្ឋដែលរាយការណ៍ពីឃ្លាំងខុសច្បាប់ និងសម្រាប់អាជីវកររាយការណ៍ពីការគំរាមកំហែងទារលុយដោយសមត្ថកិច្ច។

សេចក្ដីសន្និដ្ឋាន

​ការទប់ស្កាត់ទំនិញខុសច្បាប់ មិនមែនគ្រាន់តែជាកិច្ចការជំនួញ ឬការប្រមូលពន្ធនោះទេ តែវាជាការការពារសន្តិសុខជាតិ សុខភាពជាតិ និងកិត្តិយសជាតិ។ ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានគ្រប់គ្រាន់ហើយ តែអ្វីដែលយើងកំពុងខ្វះខាត និងត្រូវការជាចាំបាច់បំផុតនៅពេលនេះ គឺ «ភាពស្មោះត្រង់របស់មន្ត្រីអនុវត្តច្បាប់» និង«សីលធម៌របស់​អ្នករកស៊ី»។

បើរាជរដ្ឋាភិបាលមិនប្រើប្រាស់វិធានការក្តៅ និងវះកាត់សាច់ស្អុយទាំងនេះចោលទេ នោះនាំឱ្យអំណាចច្បាប់ឬអំណាចរដ្ឋ មនសិការជាតិ និងការធ្វើពហិការរបស់ប្រជាពលរដ្ឋនឹងក្លាយជាឥតន័យ ហើយសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវរងគ្រោះនៅក្នុងកណ្ដាប់ដៃរបស់ក្រុមឈ្មួញទុច្ចរិតនិងមន្ត្រីខិលខូចទាំងនេះបន្តទៅទៀតមិនចេះចប់។

ចំណែកឯករដ្ឋាភិបាល ប្រព័ន្ធគ្រប់គ្រងរដ្ឋ សេវាសាធារណៈ និងថ្នាក់ដឹកនាំ​ក៏មិនអាចស្ដារទំនុកចិត្តជាមួយប្រជាពលរដ្ឋនិងវិស័យឯកជនបានដែរ។ ទីបំផុត សុវត្ថិភាពម្ហូបអាហារ សុខភាពសាធារណៈ ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិត្តិយសជាតិនៅតែបន្តរងគ្រោះឥតឈប់ឈរ៕

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា មហារីកទំនិញខុសច្បាប់៖ ធ្វើដូចម្ដេចដើម្បីបង្ខំឱ្យមន្ត្រីនិងឈ្មួញគោរពច្បាប់និងសីលធម៌ដើម្បីជាតិ? appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ យុវជនទំនើង ឬសង្គមខ្វះហ្វ្រាំង? តើអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ?
នៅពេលដែលយើងក្រឡេកមើលទៅផ្លូវថ្នល់ដ៏ខ្វាត់ខ្វែង ហាងកាហ្វេទំនើបៗ និងទំព័របណ្តាញសង្គម យើងតែងឃើញយុវជនខ្មែរជំនាន់ថ្មី (Gen Z និង Gen Alpha) ពោរពេញដោយភាពរហ័សរហួន គំនិតច្នៃប្រឌិត និងការដើរទាន់បច្ចេកវិទ្យាពិភពលោក។ ប៉ុន្តែ នៅពីក្រោយផ្ទាំងទស្សនីយភាពដ៏ស៊ីវីល័យ និងពន្លឺភ្លើងពណ៌នាពេលរាត្រី ស្រមោលងងឹតនៃ «ភាពទំនើង» អំពើហិង្សាជាក្រុម ការចងគ្នាជាក្រុមដើម្បីប្រព្រឹត្តរឿងមិនល្អ ការរីករាលដាលនៃគ្រឿងញៀន គ្រឿងស្រវឹង បារីអេឡិចត្រូបនិក និងការស្រុតចុះនៃសីលធម៌សង្គម កំពុងក្លាយជាវិបត្តិដ៏ស្រួចស្រាល់ដែលមិនអាចមើលរំលងបានឡើយ។

​ស្ថិតក្នុងសភាពបែបនេះ មានសំណួរដ៏ចាក់ដោតមួយបានបន្លឺឡើងថា៖ តើយុវជនពិតជាអ្នកបង្កភាពទំនើងឡើងដោយខ្លួនឯង ឬមកពីប្រព័ន្ធការពារនិងខឿនអប់រំជុំវិញខ្លួនរបស់ពួកគេកំពុងចុះខ្សោយ? ឆ្លើយតបនឹងសំណួរនេះ យើងគួរពិនិត្យមើលមូលហេតុរួមផ្សំមួយចំនួនដូចខាងក្រោម៖

១. ឫសគល់នៃបញ្ហា៖ ការធ្លាក់ចុះនៃតួនាទីរបស់តួអង្គបង្គោល និងឥទ្ធិពលសម័យកាល

ការចង្អុលមុខបន្ទោសថា យុវជនមានភាពទំនើង គឺជារឿងងាយស្រួលណាស់ ប៉ុន្តែអ្វីដែល​រឹតតែងាយស្រួលជាងនេះទៅទៀតនោះ គឺការមើលរំលង «ចន្លោះប្រហោង» នៃបុគ្គលឬស្ថាប័នមេកោយដែលមានតួនាទីទទួលខុសត្រូវចំពោះយុវជន។ បុគ្គលឬស្ថាប័នទាំងនោះរួមមាន៖

ឪពុកម្តាយនិងគ្រួសារ ជារបាំងការពារទីមួយដែលកំពុងចុះខ្សោយ៖ ក្នុងសង្គម​សម្ភារៈនិយម និងការរត់ប្រណាំងខាងសេដ្ឋកិច្ច ឪពុកម្តាយជាច្រើនមមាញឹកនឹងការស្វែងរកប្រាក់ចំណូល រហូតដល់ប្រគល់តួនាទីចិញ្ចឹមបីបាច់និងការអប់រំកូនទៅឱ្យ«ស្មាតហ្វូន»និង«បណ្តាញសង្គម» ឬអ្នកខ្លះប្រគល់តួនាទីដ៏សំខាន់របស់ខ្លួននេះទៅឱ្យមេដោះ អ្នកបម្រើឬជំនួយការ ឬគ្រូបង្រៀនស្ទើរតែទាំងស្រុង។ ការខ្វះភាពកក់ក្តៅ ការបង្កើត«គម្លាតជំនាន់» ឬគម្លាតរវាងឳពុកម្ដាយនិងកូន ក្នុងការប្រាស្រ័យទាក់ទង ការលើកទឹកចិត្ត ការតាមដាននិងការតម្រង់ទិស និងការខ្វះការណែនាំសីលធម៌ បាន​រុញច្រានយុវជនឱ្យទៅស្វែងរកតម្លៃដោយខ្លួនឯង និងការទទួលស្គាល់និងឥទ្ធិពល​ពីខាងក្រៅ តាមរយៈការបង្កើតក្រុមបក្សពួកដែលងាយរងគ្រោះ។

សាលារៀននិងលោកគ្រូ អ្នកគ្រូ ដែលភាគច្រើនផ្តោតតែទៅលើពិន្ទុជាលេខជាជាងចរិយាធម៌៖ ប្រព័ន្ធអប់រំដែលដេញតាមតម្រូវការទីផ្សារ ពេលខ្លះ បានសង្កត់ធ្ងន់ពេកតែលើចំណេះដឹងបច្ចេកទេសនិងវិទ្យាសាស្ត្រ ដើម្បីប្រកួតប្រជែងការងារ ប៉ុន្តែបានទម្លាក់ចោលការដុសខាត់ផ្លូវចិត្ត វិទ្យាសាស្ត្រសង្គម ទស្សនវិជ្ជា សីលធម៌និងការយល់ដឹងពីសិទ្ធិមនុស្ស។ សាលារៀនក្លាយជាកន្លែងផលិតធនធានមនុស្សសម្រាប់បម្រើការងារ ច្រើនជាងការកសាង «ពលរដ្ឋល្អ» សម្រាប់សង្គម។

អាជ្ញាធរនិងការអនុវត្តច្បាប់ ដែលកំពុងទន់ខ្សោយនិងមានអំពើពុករលួយ៖ នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយមាន «ស្តង់ដារពីរ» យុវជនដែលមានខ្នងបង្អែកឬមានទ្រព្យធន អាចរួចខ្លួនពីទោសកំហុស វាបានបង្កើតនូវវប្បធម៌ «និទណ្ឌភាព» (ការធ្វើខុសមិនបាច់ទទួលទោស) និងការមើលងាយច្បាប់។ ជាងនេះទៅទៀត យុវជនមួយចំនួនត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ឬរងការអូសទាញក្នុងផលប្រយោជន៍ពាណិជ្ជកម្ម ដូចជា ការបំផុសបំផុលការសេពគ្រឿងស្រវឹងតាមរយៈការប្រគំតន្ត្រី កម្មវិធីកម្សាន្តនានា និងការផ្ដល់រង្វាន់ធំៗ ជាចំនួនទឹកប្រាក់ ប្រាក់ខែច្រើនសន្ធឹកសន្ធាប់ ឬរបស់មានតម្លៃថ្លៃ តាមរយៈក្រវិលកំប៉ុងជាដើម។

សាកលភាវូបនីយកម្មនិងវិបត្តិអត្តសញ្ញាណឌីជីថល៖ បណ្តាញសង្គមនានា ដូចជា TikTok, Facebook, Instagram, Telegram ជាដើម បានក្លាយជាអ្នកបង្កើតផ្នត់គំនិតថ្មីឱ្យយុវជន។ ការរស់នៅក្នុងពិភពនិម្មិតដែលកាត់ផ្ដាច់ពីតថភាពសង្គម ហើយទទួលឥទ្ធិពលពីវប្បធម៌បរទេសនិយមជ្រុល និងការចង់លេចធ្លោតាមរយៈ «Like/View» ដោយមិនខ្វល់ពីតម្លៃសីលធម៌ បានធ្វើឱ្យពួកគេងាយធ្លាក់ក្នុងអន្ទាក់គ្រឿងញៀន ល្បែងស៊ីសងអនឡាញ ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា និងការអូសទាញឱ្យធ្លាក់ក្នុងផ្លូវខុសជាដើម។

ទន្ទឹមនឹងស្ថានភាពបែបនេះកំពុងកើតឡើង យើងក៏តែងតែសង្កេតឃើញមានការប្រកាសយុទ្ធនាការបង្ក្រាបឬការប្រើវិធានការក្តៅៗ រាល់ពេលមានព្រឹត្តិការណ៍អសន្តិសុខណាមួយផ្ទុះឡើង ប៉ុន្តែវិធានការទាំងនោះនៅតែជា«ដំណោះស្រាយចុងដៃចុងជើង» ដែលមានសភាពដូចភ្លើងចំបើង គ្មាននិរន្តរភាព ខ្វះបុរេសកម្ម និងខ្វះតម្លាភាពក្នុងការអនុវត្តជាប្រព័ន្ធ។

២.ដំណោះស្រាយយុទ្ធសាស្ត្រ៖ ផ្អែកលើច្បាប់ សីលធម៌ និងសិទ្ធិមនុស្ស

ដើម្បីស្តារស្ថានភាពនេះឡើងវិញ វាមិនមែនជាការប្រើ«ធម៌ក្តៅ» បែបហិង្សាឬការធ្វើទុក្ខបុកម្នេញដែលរំលោភលើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សនោះទេ ប៉ុន្តែវាទាមទារនូវការកែទម្រង់ជាប្រព័ន្ធបែបស៊ីជម្រៅដូចខាងក្រោម៖

ក. ផ្អែកលើទិដ្ឋភាពច្បាប់និងការទទួលខុសត្រូវខ្ពស់

ការពង្រឹងច្បាប់ដោយគ្មានការលើកលែង៖ ត្រូវលុបបំបាត់វប្បធម៌ «ខ្សែស្រឡាយ» ឬ«អន្តរាគមន៍»ពីអ្នកមានអំណាច មានទ្រព្យច្រើន ឬសាច់ញាតិ។ យុវជនដែលប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា ប៉ុន្តែត្រូវអនុវត្តក្នុងទម្រង់ជា «យុត្តិធម៌ស្តារនីតិសម្បទា» សម្រាប់អនីតិជន ដោយផ្តោតលើការអប់រំកែប្រែ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាជាងការដាក់ទោសទណ្ឌបែបសងសឹកដែលបំផ្លាញ​អនាគតពួកគេទាំងស្រុង។

ការទទួលខុសត្រូវរបស់អ្នកផ្តល់ផលប៉ះពាល់៖ ត្រូវមានវិធានការច្បាប់តឹងរ៉ឹង និងការកម្រិតព្រំដែនលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការគ្រប់គ្រងល្បែងស៊ីសងអនឡាញឱ្យបានតឹងរ៉ឹងបំផុត។ បង្កើនពន្ធលើគ្រឿងស្រវឹង​ និងរឹតបន្តឹងកម្រិតអាយុរបស់អ្នកទិញគ្រឿងស្រវឹងយ៉ាងម៉ឺងម៉ាត់បំផុត និងលុបបំបាត់បារីអេឡិចត្រូនិច (Vape)ឱ្យអស់ពីកម្ពុជា ។

ខ.ផ្អែកលើទិដ្ឋភាពសីលធម៌ និងការអប់រំបែបទំនើប

ការអប់រំបែបឌីជីថលនិងភាពឈ្លាសវៃខាងវេទនារម្មណ៍៖ សាលារៀនត្រូវបញ្ចូលកម្មវិធីសិក្សាអំពី«ការប្រើប្រាស់បណ្តាញសង្គមនិងអេអាយបែបវិជ្ជមាន» និង«ភាពឈ្លាសវៃក្នុងការគ្រប់គ្រងវេទនារម្មណ៍»។ លោកគ្រូ អ្នកគ្រូ ត្រូវដើរតួជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត ជាងជាអ្នកដាក់ពិន្ទុជាលេខ។

គំរូភាពពីមនុស្សចាស់៖ សីលធម៌មិនអាចរីកលូតលាស់ចំពោះមុខយុវជនបានឡើយ បើបុគ្គលជាន់ខ្ពស់ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ឬឪពុកម្តាយ នៅតែបង្ហាញទង្វើពុករលួយ ប្រើអំណាចកាង អំពើហិង្សា និងអសីលធម៌ក្នុងសង្គម។ «ការធ្វើខ្លួនជាគំរូល្អ គឺជារលកអប់រំដ៏មានឥទ្ធិពលជាងការទូន្មានដោយវាចារាប់ពាន់ម៉ាត់»។

គ.ផ្អែកលើសិទ្ធិមនុស្សនិងការផ្តល់ឱកាសពិតប្រាកដ

ការគោរពសិទ្ធិនិងការបើកលំហសន្ទនា៖ យុវជនមិនមែនជាផ្ទាំងសំពត់សសម្រាប់ឱ្យមនុស្សចាស់ចង់គូរអ្វីតាមតែចិត្តនោះទេ។ ត្រូវបង្កើតវេទិកាសន្ទនាចំហដែលគោរពសិទ្ធិនិងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីឱ្យពួកគេបានជជែកពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដ ជំនួសឱ្យការបង្ក្រាប ឬការចោទប្រកាន់ជាមុន។

ការបង្កើត«លំហវិជ្ជមាន»ក្នុងសហគមន៍៖ រដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាបង្កើតមជ្ឈមណ្ឌលយុវជន ទីលានកីឡាសហគមន៍ បណ្ណាល័យទំនើប និងកម្មវិធីស្ម័គ្រចិត្តជួយសង្គមនៅតាមមូលដ្ឋាននានា។ នៅពេលយុវជនមានលំហគ្រប់គ្រាន់ក្នុងការបញ្ចេញថាមពល និងសមត្ថភាពក្នុងផ្លូវវិជ្ជមាន ពួកគេនឹងងាកចេញឆ្ងាយពីក្រុមទំនើង អបាយមុខ និងអំពើអសីលធម៌ផ្សេងៗទៀត។

សន្និដ្ឋាន

យុវជនខ្មែរបច្ចុប្បន្នប្រៀបដូចជាឡានប្រណាំងទំនើបដែលមានម៉ាស៊ីនដ៏មានថាមពលខ្លាំង ប៉ុន្តែប្រព័ន្ធហ្វ្រាំងមិនល្អ ផ្លូវថ្នល់ និងបរិស្ថានជុំវិញខ្លួនពួកគេមានសភាពរដិបរដុប ខ្វះផ្លាកសញ្ញាចរាចរណ៍ ពោរពេញដោយគ្រោះថ្នាក់ និងខ្វះជំនួយពីនគរបាលចរាចរណ៍ដែលបំពេញការងារដ៏ត្រឹមត្រូវ ។ ការទម្លាក់កំហុស និងការដៅមុខព្រួញដាក់ទោសតែទៅលើ «ម៉ាស៊ីន» ឬដាក់ការស្ដីបន្ទោសតែទៅលើយុជន គឺជារឿងអយុត្តិធម៌បំផុត។

វាល្មមដល់ពេលហើយ ដែលតួអង្គពាក់ព័ន្ធទាំងអស់ រួមមាន គ្រួសារ សាលារៀន អាជ្ញាធរ​ និងសង្គមទាំងមូល ត្រូវឈប់ប្រើវប្បធម៌ «ធ្វើឱ្យតែរួចពីដៃ» ធ្វើតែពេលមានបទបញ្ជា ឬធ្វើតែពេលមានប្រតិកម្មឬការិះគន់ខ្លាំងពីបញ្ដាញសង្គម និងត្រូវបញ្ឈប់ការយកយុវជនធ្វើជាឈ្នាន់នៃផលប្រយោជន៍។ ការវិនិយោគលើការអនុវត្តច្បាប់ដោយស្មើភាពគ្នាការអប់រំប្រកបដោយសីលធម៌ពិតប្រាកដ និងការផ្តល់ឱកាសដោយគោរពសិទ្ធិមនុស្ស គឺជាផ្លូវតែមួយគត់ដើម្បីបង្វែរថាមពលរបស់យុវជនខ្មែរ ពីភាពទំនើងវង្វេង ឱ្យក្លាយមកជាកម្លាំងចលករដ៏រឹងមាំក្នុងការដឹកនាំនាវាកម្ពុជាទៅកាន់អនាគតដ៏រុងរឿង សន្តិភាព និងមានសេចក្តីថ្លៃថ្នូរនៅលើឆាកអន្តរជាតិ៕

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ យុវជនទំនើង ឬសង្គមខ្វះហ្វ្រាំង? តើអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ? appeared first on Kampuchea Thmey Daily.

វិចារណកថា៖ ក្មេងទំនើង៖ ពីវិធានការចំពោះមុខ ទៅកាន់ដំណោះស្រាយដល់ឫសគល់
បាតុភូត «ក្មេងទំនើង» និងអំពើហិង្សាក្នុងចំណោមសិស្សានុសិស្ស បាននឹងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាក្តីបារម្ភរួមរបស់សង្គមជាតិទាំងមូល។ ទោះបីជាមានការខិតខំប្រឹងប្រែងបង្ក្រាប និងអប់រំយ៉ាងណាក៏ដោយ ករណីទំនើងប្រកបដោយភាពរឹងរូសទាំងនេះ នៅតែបន្តកើតមានឡើងតិចឬច្រើន ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់តាំងពីតាមបណ្តាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ រហូតដល់តាមបណ្តាខេត្តឆ្ងាយៗ។ បញ្ហានេះ បានចោទជាសំណួរដ៏ធំមួយថា៖ តើវិធានការនាពេលកន្លងមកគ្រាន់តែជា «ការវែកចក» ឬយ៉ាងណា?  ហើយតើអ្វីទៅជាឫសគល់ពិតប្រាកដនៅពីក្រោយភាពកំរោលរបស់យុវវ័យ?

ការឆ្លុះបញ្ចាំងពីការអន្តរាគមន៍ឥតឈប់ឈររបស់ក្រសួងអប់រំ

ជារួម យើងមិនអាចបដិសេធនូវការយកចិត្តទុកដាក់ និងការចេញមុខធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងខ្សែបណ្តោយរបស់ខ្លួនបានឡើយ។ ជាក់ស្តែង ក្នុងករណីអំពើហិង្សាជាបន្តបន្ទាប់នាដើមខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងបានចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង និងឆាប់រហ័ស៖

ករណីវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងវិទ្យាល័យទួលទំពូង (រាជធានីភ្នំពេញ)៖ ក្រសួងបានចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីសិស្សស្រីមួយក្រុមបានព្រួតវាយគ្នាក្រៅបរិវេណសាលា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។

ករណីវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ (រាជធានីភ្នំពេញ)៖ ក្រុមសិស្សបង្កហេតុចំនួន៦នាក់ ត្រូវបានដាក់ទណ្ឌកម្មខាងវិន័យ បន្ទាប់ពីបានព្រួតវាយ​ទៅលើសិស្សម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

ករណីវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ (ខេត្តតាកែវ)៖ ក្រសួងក៏បានដោះស្រាយករណីអំពើហិង្សាដែលបង្កឡើងដោយភាគីសិស្សស្រីទាំងសងខាងក្នុងទម្រង់ការវាយតប់គ្នាទៅវិញទៅមកផងដែរ។

នៅក្នុងរាល់ករណីខាងលើ ក្រសួងអប់រំបានអនុវត្តវិធានការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សាដោយមានការដឹងឮ និងចុះហត្ថលេខាពីអាណាព្យាបាល ព្រមទាំងដាក់ពិន័យឱ្យធ្វើពលកម្មសាលានៅរៀន ឬការងារបម្រើផលប្រយោជន៍សាធារណៈក្នុងសាលារយៈពេល១ខែ។ លើសពីនេះ ប្រសិនបើសិស្សានុសិស្សនៅតែបន្តប្រព្រឹត្តល្មើស​ វិធានការផ្អាកការសិក្សាជាបណ្តោះអាសន្ន ឬប្តូរថ្នាក់ ប្តូរសាលានឹងត្រូវយកមកអនុវត្តជាធរមាន។

ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមាន?

ទោះបីជាមានយន្តការច្បាស់លាស់ពីស្ថាប័នអប់រំក៏ដោយ ក៏ទង្វើអសីលធម៌ទាំងនេះនៅតែដុះឡើងដូចផ្សិត។ នេះជាសញ្ញាព្រមានថា វិធានការដែលមានស្រាប់អាចមានប្រសិទ្ធភាពត្រឹមតែ «បន្តិចបន្តួចប៉ុណ្ណោះ» ប៉ុន្តែមិនទាន់អាចព្យាបាល «ជំងឺខាងក្នុង» របស់យុជនបានឡើយ។ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អ កុំឱ្យដូចជាការ «វែកចក» យើងត្រូវហ៊ានសម្លឹងមើលការណ៍ពិតពីឫសគល់នៅពីក្រោយនៃបញ្ហាក្មេងទំនើងនេះ៖

កត្តាបុគ្គល និងការចុះខ្សោយនៃតួនាទីជុំវិញខ្លួន៖ យុវជនស្ថិតក្នុងវ័យចង់ដឹង ចង់សាក និងងាយរងគ្រោះផ្លូវចិត្ត។ ទន្ទឹមនឹងនេះ តួនាទីតាមដាន និងអប់រំរបស់ឪពុកម្តាយ អាណាព្យាបាល និងសាលារៀនហាក់មានភាពធូរលុង ដោយសាររវល់នឹងជីវភាព ឬខ្វះវិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងជាមួយកូនៗក្នុងសម័យថ្មី។

សម្ពាធនៃសារធាតុញៀន និងបច្ចេកវិទ្យា៖ ឥទ្ធិពលបំផ្លិចបំផ្លាញនៃគ្រឿងស្រវឹង គ្រឿងញៀន និងបារីអេឡិចត្រូនិក (E-Cigarette/Vape) បាននឹងកំពុងពង្វក់ស្មារតីរបស់យុវជន។ ជាងនេះទៅទៀត ការប្រើប្រាស់ស្មាតហ្វូនហួសកម្រិត ការជក់ចិត្តនឹងហ្គេមអនឡាញដែលមានចរិតហិង្សា និងការហូរចូលនៃវប្បធម៌បរទេសនិយមជ្រុល បានធ្វើឱ្យពួកគេបាត់បង់ការគ្រប់គ្រងខ្លួនឯង។

បណ្តាញសង្គម និងការទាក់ទាញភាពលេចធ្លោ៖ ការចង់បាន «ភាពល្បីល្បាញ ឬ Like/Share» នៅលើប្រព័ន្ធ TikTok, Facebook ឬ Instagram បានរុញច្រានឱ្យយុវជនបង្កើតមាតិកា ឬធ្វើសកម្មភាពកំហូច បង្កភាពទំនើង ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅកាន់ពិភពលោកអនឡាញ។

គំរូអាក្រក់ពីមនុស្សចាស់ និងសង្គម៖ ការផ្តល់សេរីភាពហួសហេតុដោយគ្មានព្រំដែន ឬការណ៍ដែលក្មេងៗបានឃើញនូវគំរូអាក្រក់នៃការប្រើហិង្សាក្នុងគ្រួសារ និងការដោះស្រាយបញ្ហាដោយកម្លាំងបាយនៅក្នុងសង្គម ក៏ជាកញ្ចក់ឆ្លុះធ្វើឱ្យពួកគេរៀនសូត្រតាមដោយមិនដឹងខ្លួន។

ការវាយតម្លៃដំណោះស្រាយនិងយុទ្ធសាស្ត្របំពេញបន្ថែម

វិធានការដែលមានស្រាប់ (ការធ្វើកិច្ចសន្យា ការធ្វើពលកម្មសាលា ឬការប្តូរសាលា) គឺមានប្រយោជន៍ក្នុងការទប់ស្កាត់មួយគ្រាៗ ប៉ុន្តែវានៅមានកម្រិត ពីព្រោះវាជា «ការដាក់ទណ្ឌកម្មក្រោយពេលកើតហេតុ» ជាជាង «ការការពារមុនពេលកើតហេតុ»។ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាតនេះ ដំណោះស្រាយថ្មីៗដែលគួរដាក់បញ្ចូលរួមមាន៖

ការបង្កើតកម្មវិធីប្រឹក្សាយោបល់ផ្លូវចិត្ត៖ គ្រប់សាលារៀនគួរមានអ្នកជំនាញខាង​ចិត្តវិទ្យាដើម្បីជួយស្វែងយល់ពីវិបត្តិក្នុងចិត្ត និងអាកប្បកិរិយារបស់សិស្សដែលបាន​​បង្កហេតុ ពីព្រោះភាពទំនើង ជារឿយៗ ជាការលាក់បាំងនូវការឈឺចាប់ ឬការខ្វះភាពកក់ក្តៅក្នុងគ្រួសារ ក្នុងថ្នាក់រៀន ឬក្នុងសហគមន៍។

ការអប់រំឌីជីថលនិងសីលធម៌ស៊ីវិល៖ បង្កើនការអប់រំអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ឬភាពជាពលរដ្ឋឌីជីថល។

មហាកំពែងនៃកិច្ចសហការ គឺជាសោគន្លឹះនៃការដោះស្រាយបញ្ហា

សង្គ្រាមប្រឆាំងនឹងភាពទំនើងរបស់យុវជន មិនមែនជាបន្ទុករបស់ក្រសួងអប់រំតែម្នាក់ឯងនោះទេ តែវាទាមទារនូវ «កិច្ចសហការកម្រិតសកល និងផ្ទៃក្នុង» ដែលគ្រប់ភាគីត្រូវដើរតួនាទី និងពង្រឹងយន្តការផ្ទៃក្នុងសាលារៀនឱ្យបានម៉ឺងម៉ាត់បំផុត៖

ទី១.ការបង្កើនការឃ្លាំមើល និងការរឹតបន្តឹងវិន័យផ្ទៃក្នុងសាលា៖ សាលារៀនត្រូវតែជាកន្លែងដែលមានសុវត្ថិភាពបំផុត។ គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សខ្លួនឯង ត្រូវសហការគ្នាបង្កើត «បណ្តាញស្វ័យឃ្លាំមើល» យ៉ាងសកម្ម។ ការចេញចូលក្នុងបរិវេណសាលាត្រូវតែមានភាពតឹងរ៉ឹងជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យសិស្សសាលាដទៃ ឬក្មេងខាងក្រៅចូលក្នុងសាលាឡើយ ទាំងម៉ោងធ្វើការ និងម៉ោងមិនធ្វើការ។ សាលារៀននីមួយៗត្រូវតែមានសន្តិសុខប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីធានាសណ្តាប់ធ្នាប់។ លើសពីនេះ ត្រូវតែមានវត្តមានរបស់គណៈគ្រប់គ្រង ឬលោកគ្រូ អ្នកគ្រូ នៅគ្រប់កន្លែងដែលមានវត្តមានសិស្ស (ដូចជាតំបន់តារាងកីឡា អាហារដ្ឋាន ជុំវិញបរិវេណបន្ទប់ទឹក ឬជ្រុងងងឹតនានាក្នុងសាលា) ដើម្បីកាត់បន្ថយឱកាសនៃការបង្កជម្លោះ។

ទី២.យន្តការសហការរវាងគ្រួសារ និងសាលារៀនតាមឌីជីថល៖ ឪពុកម្តាយត្រូវផ្តល់ភាពកក់ក្តៅ និងតាមដានរាល់ការប្រែប្រួលរបស់កូន។ លោកគ្រូ-អ្នកគ្រូ ត្រូវបន្តធ្វើជាភ្នែកជាច្រមុះ។ ដើម្បីឱ្យទំនាក់ទំនងនេះរហ័សទាន់ចិត្ត សាលាត្រូវរៀបចំការប្រជុំជជែកគ្នាជាទៀងទាត់រវាងឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រង ព្រមទាំងបង្កើតជាក្រុមតេឡេក្រាម (Telegram Group) ផ្លូវការ ដើម្បីងាយស្រួលទាក់ទងគ្នា ចែករំលែកព័ត៌មាន និងរាយការណ៍ពីអាកប្បកិរិយារបស់សិស្សទៅវិញទៅមកបានទាន់ពេលវេលា។

ទី៣.ការសម្រិតសម្រាំងគុណភាពបុគ្គលិកអប់រំ៖ គ្រឹះស្ថានសិក្សាត្រូវតែសម្រិតសម្រាំងលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង ដែលមានសមត្ថភាព គុណធម៌ វិជ្ជាជីវៈខ្ពស់ និងមានបេះដូងស្រឡាញ់សិស្សពិតប្រាកដ ដើម្បីធ្វើជាគំរូដ៏ល្អ (Role Model) និងជាបង្អែកដ៏កក់ក្តៅដល់សិស្សានុសិស្ស។

ទី៤.អាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធ៖ ត្រូវរឹតបន្តឹងការលក់ដូរគ្រឿងស្រវឹង បារី​អេឡិចត្រូនិក និងការបើកហាងហ្គេមអនឡាញនៅជិតបរិវេណសាលារៀន ព្រមទាំងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើងដែលបង្កការអសន្តិសុខសង្គម។

ទី៥.ក្រុមហ៊ុនបណ្តាញសង្គមយក្សៗ (Facebook, TikTok, Instagram)៖ ក្រសួងអប់រំនិងក្រសួងប្រៃសណីយ៍ គួរតែសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្កើតប្រព័ន្ធចម្រោះ (Algorithm) រឹតត្បិត ឬលុបចោលរាល់វីដេអូ សកម្មភាព ឬមាតិកាណាដែលបង្ហាញពីការវាយតប់គ្នា ឬភាពទំនើងរបស់សិស្សានុសិស្ស មិនឱ្យមានការចែករំលែកបន្ត ដែលជាគំរូអាក្រក់ដល់ក្មេងៗ។

ទី៦.ដៃគូអន្តរជាតិ៖ គាំទ្រការស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គម ដើម្បីស្វែងរកទិន្នន័យជាក់លាក់អំពីឫសគល់នៃបញ្ហាកុមារ និងយុវជននៅក្នុងយុគសម័យឌីជីថល ដើម្បីកសាងគោលនយោបាយការពារកុមារនិងយុវជនឱ្យមានប្រសិទ្ធភាពខ្ពស់។

សន្និដ្ឋាន

យុវជនគឺជាទំពាំងស្នងឫស្សី និងជាអនាគតសសរទ្រូងនៃប្រទេសជាតិ។ ការទប់ស្កាត់ភាពទំនើងមិនមែនជាការកាត់ផ្តាច់ឱកាសរបស់ពួកគេនោះទេ ប៉ុន្តែជាការតម្រង់ទិសដោយក្តីស្រឡាញ់ វិន័យ និងការទទួលខុសត្រូវ។ មានតែការរួមកម្លាំងគ្នាយ៉ាងពិតប្រាកដ ការដាក់ចេញរបាំងការពារសាលារៀនឱ្យបានហ្មត់ចត់ និងការដោះស្រាយឱ្យចំឫសគល់នៃបញ្ហាប៉ុណ្ណោះទេ ទើបយើងអាចលុបបំបាត់ភាពទំនើងនេះបានជាស្ថាពរ ហើយជួយឱ្យខឿនអប់រំរបស់កម្ពុជា ក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏បរិសុទ្ធ និងរឹងមាំពិតប្រាកដ ដែលល្អទាំងសុខភាពផ្លូវការនិងផ្លូវចិត្ត ចំណេះជំនាញ ទេពកោសល្យ ការគិតហ្មត់ចត់ ទាំងសីលធម៌និងគុណធម៌ សម្រាប់អនាគតជាអ្នកបន្តវេនការពារនិងកសាងជាតិយ៉ាងស័ក្តិសមបំផុត៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post វិចារណកថា៖ ក្មេងទំនើង៖ ពីវិធានការចំពោះមុខ ទៅកាន់ដំណោះស្រាយដល់ឫសគល់ appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ ឧត្តមគតិការទូតរបស់សម្តេចធិបតី៖ នីតិរដ្ឋ សន្តិសហវិជ្ជមាន និងការប្តេជ្ញាចិត្តមិនកែប្រែរបស់កម្ពុជា
នៅក្នុងយុគសម័យដែលភូមិសាស្ត្រនយោបាយសកលនិងតំបន់កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងគំហុក ខ្លឹមសារនៃសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង«វេទិកាអនាគតអាស៊ាន» បានក្លាយជាត្រីវិស័យបង្ហាញផ្លូវដ៏មានឥទ្ធិពល។ សុន្ទរកថានេះមិនត្រឹមតែ​ជាការប្រកាសនូវជំហរយុទ្ធសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី​ទស្សនវិស័យវែងឆ្ងាយ ឧត្តមគតិដ៏វិសេសវិសាលរបស់សម្ដេចចំពោះជាតិ អាស៊ាន ពិភពលោក និងជាពិសេសគឺសុច្ឆន្ទៈដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសជិតខាង។

១. ឧត្តមគតិនៃ «ការរួមរស់ដោយសន្តិភាព»៖ សុច្ឆន្ទៈច្បាស់លាស់លើបញ្ហាព្រំដែនជាមួយថៃ

ចំណុចស្នូលដែលទាក់ទាញចិត្តនិងបង្ហាញពីភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់ សម្តេចធិបតី គឺសុច្ឆន្ទៈដ៏បរិសុទ្ធនិងច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនគោក ទាំងតំបន់ទាមទារត្រួតស៊ីគ្នានៅលើសមុទ្រ (OCA) ឱ្យទៅជាសន្តិភាពអចិន្ត្រៃយ៍។ សម្តេចធិបតីបានសង្កត់ធ្ងន់ដោយគ្មានភាពស្រពិស្រពិលថា៖ កម្ពុជាប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសលិខិតុបករណ៍គតិយុត្តនានា និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

តាមរយៈការជំរុញយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌ UNCLOS កម្ពុជាបានបង្ហាញខ្លួនជា «រដ្ឋគំរូនៃការគោរពច្បាប់» ដែលមិនប្រើប្រាស់នយោបាយកំភួនដៃ ឬអំណាចយោធានោះឡើយ។ នេះជាការប្រកាសច្បាស់ៗថា ខ្សែព្រំដែនអន្តរជាតិដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំងបាយឡើយ ហើយកម្ពុជាត្រៀមខ្លួនជានិច្ច​ក្នុងការចរចាដោយស្មោះត្រង់ មិនលាក់ពុត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ មិនទុកឱ្យក្លាយជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុង និងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនជំនាន់នេះនិងជំនាន់ក្រោយ។

២. ទស្សនវិស័យចំពោះជាតិ៖ មនសិការស្នេហានិងភាពធន់របស់ប្រជាពលរដ្ឋ

ដើម្បីគាំទ្រដល់ចក្ខុវិស័យការទូតដ៏ម៉ឺងម៉ាត់នេះ សម្តេចធិបតីបានផ្សារភ្ជាប់ទៅនឹងការកសាងកម្លាំងសាមគ្គីភាព និងមនសិការស្នេហាជាតិប្រកបដោយហេតុផលនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលអធិបតេយ្យភាពជាតិប្រឈមនឹងភាពផុយស្រួយ ឧត្តមគតិខ្ពស់បំផុតរបស់ប្រជាពលរដ្ឋគឺការតម្កល់ប្រយោជន៍រួមជាធំ ការគោរពច្បាប់រដ្ឋ និងការគាំទ្រជំហរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ទស្សនវិស័យរបស់សម្ដេចបានរំលឹកថា នៅក្នុងសមរភូមិសម័យទំនើបដែលមានទាំងសង្គ្រាមព័ត៌មាន ទាំងសង្គ្រាមចិត្តសាស្ត្រ ប្រជាពលរដ្ឋត្រូវប្រើប្រាស់បញ្ញា គតិបណ្ឌិត និងការគិតហ្មត់ចត់ ជំនួសឱ្យអារម្មណ៍ជ្រុលនិយម។ ការចៀសវាងការបញ្ចេញមតិប្រមាថ ឬការទាមទារឱ្យប្រើហិង្សា ព្រមទាំងការប្រែក្លាយក្តីបារម្ភទៅជាភាពធន់ខាងផ្លូវចិត្ត និងជាកម្លាំងស្ថាបនា គឺជាគ្រឹះដ៏រឹងមាំក្នុងការធ្វើជាបង្អែកដល់ស្ថាប័នជាតិ និងការពារការពារអាយុជីវិតនៃប្រជាជាតិទាំងមូល។

៣. ចក្ខុវិស័យចំពោះអាស៊ាន និងពិភពលោក៖ យកប្រជាជនជាស្នូល និងនីតិរដ្ឋ

ក្នុងការពង្រីកវិសាលភាពហួសពីព្រំដែនកម្ពុជា សម្តេចធិបតីបានបង្ហាញនូវឧត្តមគតិនយោបាយ​ដ៏ធំធេងចំពោះគ្រួសារអាស៊ាន និងសហគមន៍អន្តរជាតិ៖

ចំពោះអាស៊ាន៖ សម្ដេចបានរំលឹកយ៉ាងម៉ត់ចត់អំពី «មជ្ឈភាពអាស៊ាន និងស្មារតីនៃកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាចង់បង្ហាញថា ការដោះស្រាយជម្លោះរវាងរដ្ឋសមាជិកដោយសន្តិវិធី គឺជាការរក្សាសាមគ្គីភាព និងភាពរឹងមាំរបស់អាស៊ានទាំងមូល មិនឱ្យមហាអំណាចខាងក្រៅជ្រៀតជ្រែកបានឡើយ។

ចំពោះពិភពលោក៖ សម្តេចធិបតីបានឆ្លុះបញ្ចាំងពីវិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រ។ សម្ដេចបានប្រកាសថា ទោះជាប្រទេសតូច ប៉ុន្តែកម្ពុជាមានបេះដូងធំក្នុងការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងប្រឆាំងដាច់ខាតចំពោះការគំរាមកំហែងប្រើប្រាស់កម្លាំងបាយ។

ឧត្តមគតិផ្ដោតលើប្រជាជន៖ ទាំងសន្តិភាព ទាំងវិបុលភាពសេដ្ឋកិច្ច មិនមែនជាគោលដៅចុងក្រោយនោះឡើយ។ ទស្សនវិស័យរបស់សម្ដេចគឺ «ប្រជាជនជាស្នូល» ពោលគឺតម្លៃពិតប្រាកដនៃគោលនយោបាយ គឺស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សន្និដ្ឋាន

សុន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសក្ខីកម្មដ៏រស់រវើកនៃ «ការទូតកម្ពុជាសម័យថ្មី» ដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។ ទឡ្ហីករណ៍ដែលយកច្បាប់អន្តរជាតិ (UNCLOS) ធ្វើជាជញ្ជាំងបង្អែក យកមនសិការស្នេហាជាតិប្រកបដោយបញ្ញាញាណជាគ្រឹះផ្ទៃក្នុង និងយកសន្តិភាពធ្វើជាដំបូលនៃការចរចាជាមួយប្រទេសជិតខាង មិនត្រឹមតែបង្កើតនូវទំនុកចិត្តនយោបាយខ្ពស់ជាមួយភាគីថៃប៉ុណ្ណោះទេ ប៉ុន្តែវាបានស្តែងឱ្យឃើញពីឧត្តមគតិដ៏បរិសុទ្ធរបស់មេដឹកនាំកម្ពុជា ដែលជាដៃគូសន្តិភាពដ៏ពិតប្រាកដ និងជាសមាជិកអាស៊ានដែលមិនអាចខ្វះបានក្នុងរបៀបវារៈអនាគតសកលលោកដែរ៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ ឧត្តមគតិការទូតរបស់សម្តេចធិបតី៖ នីតិរដ្ឋ សន្តិសហវិជ្ជមាន និងការប្តេជ្ញាចិត្តមិនកែប្រែរបស់កម្ពុជា appeared first on Kampuchea Thmey Daily.