លោក ខៀវ សំផន Archives - Kampuchea Thmey Daily

លោក នេត្រ ភក្ត្រា៖ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានសរសេរលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែមេសា នេះដោយបានរម្លឹកពីការងាររបស់លោកជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ព្រមទាំងរម្លឹកផងដែរប្រវត្តិសាស្ត្រដែលខ្មែរក្រហមឡើងកាន់អំណាច ការផ្ដួលរំលំរបបឃោឃៅនេះ និងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា «យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍»។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ចំខួប៥១ឆ្នាំនៃការឡើងមកកាន់អំណាចរបស់ខ្មែរក្រហម លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​សរសេរថា​ថ្ងៃនេះជា «ខួបប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា» និងជាថ្ងៃឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ លោកបានបន្ថែមថា ការរំដោះប្រទេសចេញពីរបបខ្មៅងងឹតនេះដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជារបត់ប្រវត្តិសាស្ត្រដែលសង្គ្រោះជីវិតពលរដ្ឋខ្មែរ បន្ថែមលើនេះការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានបំផ្លាញចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំមកសុខសន្ដិភាពពេញលេញជូនជាតិនិងប្រជាជន។

យ៉ាងណាក្ដីដំណើរការនេះមិនទាន់ចប់ត្រឹមនេះទេ ដោយលោក នេត្រ ភក្ត្រា បានបន្ថែមថា ការស្វែងរកយុត្តិធម៌ជូនប្រជាជនខ្មែរក៏ជាជំហានដ៏សំខាន់មួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

លោកថា៖ «ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍»។

លោក នេត្រ ភក្ត្រា បានកត់សម្គាល់ពីតួនាទីសម្ដេចតេជោផងដែរ ដោយថាសម្ដេចគឺជាតួអង្គសំខាន់ក្នុងការរំដោះប្រទេស នាំយកសន្ដិភាព និងយុត្តិធម៌ជូនជនរងគ្រោះពីររបបខ្មែរក្រហម។

គួររម្លឹកផងដែរថា ខ្មែរក្រហមបានចូលកាន់កាប់អំណាចទាំងស្រុកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបសាធារណរដ្ឋដួលរលំចុងក្រោយ។ បន្ទាប់ពីកាន់អំណាចមេដឹកនាំខ្មែរក្រហមប្រើប្រាស់ការកាប់សម្លាប់មន្ត្រី នគរបាល ទាហាន បញ្ញវន្ត របបចាស់ៗចោល បង្កើតរបបថ្មីមួយដែលពោរពេញដោយការភ័យខ្លាច ការកាប់សម្លាប់ និងអត់ឃ្លាន។ ក្នុងរយៈពេលជិត៤ឆ្នាំនៃរបបខ្មែរក្រហមមនុស្សជាង២លាននាក់ត្រូវបានបាត់បង់ជីវិត និងរងផលប៉ះពាល់ពាល់ផ្លូវចិត្តរាប់សិបលាននាក់ផ្សេងទៀត។

សាលាក្ដីខ្មែរក្រហមមួយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដើម្បីស្វែងរកយុត្តិធម៌ ក៏ដូចជាការព្យាបាលរបួសផ្លូវចិត្តដល់ពលរដ្ឋខ្មែរ។ មានមេដឹកនាំខ្មែរក្រហម​៣នាក់​ត្រូវបានកាត់ទោស ក្នុងនោះ មេគុកស២១ កាំង ហ្គេចអៀវ ហៅឌុច កាត់ទោសឆ្នាំ២០១២ ស្លាប់នៅឆ្នាំ២០២០ ប្រធានសភាប្រជាជន នួន ជា កាត់ទោសឆ្នាំ២០១៨ ស្លាប់ឆ្នាំ២០១៩ ខណៈដែលគណៈប្រធានរដ្ឋខ្មែរក្រហម ខៀវ សំផន កំពុងអនុវត្តទោសពន្ធនាគារនៅពន្ធនាគារខេត្តកណ្ដាលក្នុងអាយុ៩៥ឆ្នាំ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក នេត្រ ភក្ត្រា៖ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព appeared first on Kampuchea Thmey Daily.

លោក ខៀវ សំផន ទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីនៅពន្ធនាគារ និងគ្រូពេទ្យ
អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្តាល នៅពេលនេះមានវ័យចំណាស់ និងទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីពន្ធនាគារ និងគ្រូពេទ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចុះទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យមើលពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុកជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន​ ផង។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា បច្ចុបុ្បន្នលោក ខៀវ សំផន កំពុងស្ថិតនៅក្នុងវ័យចំណាស់ និងត្រូវបានដាក់ឃុំនៅបន្ទាប់ឃុំឃាំងដាច់ដោយឡែកពីអ្នកដទៃ។ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ។

យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែម ចៀសវាងការប្រើអំពើហិង្សា និងការធ្វើទារុណកម្ម ជាពិសេស ត្រូវគោរពឱ្យបានតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ លោកក៏បានកត់សម្គាល់ថា ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាលបានបំពេញតួនាទីដោយយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំនៅទីនោះមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ពន្ធនាគារ។

លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារដែលតែងតែផ្តល់ការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់អ្នកជាប់ឃុំ។ បន្ថែមពីនេះ លោកបានយកអំណោយជាឱសថ និងអង្ករចំនួន២តោនសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ៕

The post លោក ខៀវ សំផន ទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីនៅពន្ធនាគារ និងគ្រូពេទ្យ appeared first on Kampuchea Thmey Daily.

មន្រ្តី៖ សុខភាពលោក ខៀវ សំផន ក្នុងពន្ធនាគារ គឺល្អប្រសើរ
ក្រុម​ការងារ​នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចុះទៅមើលស្ថានភាពសុខភាព លោក ខៀវ សំផន​ ដែលជាមេដឹកនាំខ្មែរក្រហមម្នាក់ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្តាល។ ក្រុមការងារនេះ បានបញ្ជាក់ថា សុខភាពរបស់លោក ខៀវ សំផន នៅតែមានស្ថានភាពល្អប្រសើរ។

រូបភាពពី៖ CHRC

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបង្ហាញឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកណ្ដាលនេះ អ្នកមើលថែទាំលោក ខៀវ សំផន បានប្រាប់ថា ពីមួយថ្ងៃៗរូបលោកពិសារបាយបានច្រើន ព្រមទាំងអាចរុញរទេះដើរបានតិចៗដោយខ្លួនឯង។

រូបភាពពី៖ CHRC

ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់លោក កែវ​ រ៉េមី​ រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ការចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​តាមពន្ធនាគារ​នៅទូទាំងប្រទេសកម្ពុជា​ គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការ​ការពារ​ និងលើកកម្ពស់សិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនេះ លោក កែវ​ រ៉េមី ក៏បានផ្តល់អំណោយតាមរយៈក្រុមការងារជាឱសថចំនួន៨មុខ សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ។

រូបភាពពី៖ CHRC

លោក ខៀវ សំផន គឺជាមេដឹកនាំកំពូលមួយរូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩។ ក្រោយរបបនេះដួលរលំ រូបលោកត្រូវបានសាលាក្តីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។

នៅឆ្នាំ២០២២ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេចកាត់ទោសឱ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិតក្រោយពីដំណើរការក្តីអស់រយៈពេល ១៥ឆ្នាំ និងត្រូវផ្ទេរចេញទៅកាន់ពន្ធនាគារខេត្តកណ្តាលដើម្បីបន្ត​អនុវត្ត​ទោស​។ ការឃុំខ្លួនលោក ខៀវ សំផន ត្រូវបានធានាឱ្យមានលក្ខណៈ​សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព៕

The post មន្រ្តី៖ សុខភាពលោក ខៀវ សំផន ក្នុងពន្ធនាគារ គឺល្អប្រសើរ appeared first on Kampuchea Thmey Daily.

លោក ខៀវ សំផន ត្រូវផ្ទេរទៅពន្ធនាគារខេត្តកណ្ដាលដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារមួយជីវិត
លោក ខៀវ សំផង តម្រូវឱ្យផ្ទេរចេញទៅកាន់ពន្ធនាគារខេត្តកណ្តាលដើម្បីបន្ត​អនុវត្ត​ទោស​ជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំ​អនុវត្ត​ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត​.ក) គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់​ជាតិនៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​មាន​អាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយ​ចំពោះ​ទោស​ជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែល​ត្រូវបានសម្រេច​ឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារ​តាមច្បាប់​កំណត់។

សហព្រះរាជអាជ្ញា ក្រោមកិច្ច​សហការជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈ​សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។ ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់​ធានាពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាល​ជាច្រើនលើក​ច្រើនសា។

សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។ ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទី​លេចធ្លោ​ជាងគេ ក្នុងមុខនាទី​ជាគណៈប្រធានរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែលត្រូវបានចាត់ទុកថា ជាមេដឹកនាំជាន់ខ្ពស់នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយ​ការ​ស៊ើប​អង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែក​ពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេច​ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​ការ​ជម្លៀស​ប្រជាជន​ស៊ីវិល​ដោយ​បង្ខំចេញ​ពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត។

ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការ​បណ្តឹង​សាទុក្ខ ទោស​ជាប់ពន្ធនាគារអស់មួយ​ជីវិត​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​តម្កល់កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេច​ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។

ជនជាប់ចោទ​ទាំង​ពីរ ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិតនៅក្នុងការជំនុំជម្រះវគ្គ​ទី​ពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ (នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់)។

មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា រួមទាំង ខៀវ សំផន បានហាមឃាត់ការគោរពប្រតិបត្តិគ្រប់សាសនា ជម្លៀសទីក្រុង និងទីប្រជុំជននៅក្នុងប្រទេសកម្ពុជា ហើយបានប្រែក្លាយប្រជាជនជាទាសករ លុបបំបាត់លុយ និងទីផ្សារ និងប្រមូលប្រជាជនបញ្ចូលគ្នានៅតាមសហករណ៍ដោយបង្ខំ៕

The post លោក ខៀវ សំផន ត្រូវផ្ទេរទៅពន្ធនាគារខេត្តកណ្ដាលដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារមួយជីវិត appeared first on Kampuchea Thmey Daily.

តុលាការកំពូល រក្សាទោសមួយជីវិតលើលោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចរក្សាការពារនូវទោសលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល។ ការប្រកាសសាលដីកានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីជនជាប់ចោទ ខៀវ សំផន បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំ នុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដដែល ដោយផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ វៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ជាមួយគ្នានេះ សាលដីកាសាលាក្ដីខ្មែរក្រហម ក៏បានប្រកាសបិទផ្លូវតវ៉ា និងបិទបញ្ចប់សំណុំរឿង០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូលផងដែរ ក្រោយដំណើរការក្តីនេះអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ពាក់ព័ន្ធនឹងជនជាប់ចោទ ដែលជាអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមចំនួន ៤រូប រួមមាន៖ លោក នួន ជា ,លោក ខៀវ សំផន ,លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ។ ប៉ុន្តែសំណុំរឿងនេះ មានតែជនជាប់ចោទ ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីក្ដីតាមផ្លូវច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈជនជាប់ចោទ ៣រូបផ្សេងទៀត បានទទួលមរណភាពទៅហើយ៕

ដោយ ៖ធឿន វ៉ាន់សុង

The post តុលាការកំពូល រក្សាទោសមួយជីវិតលើលោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ានី៖ការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ដល់ពលរដ្ឋ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិបានលើកឡើងថា ការសម្រេចដាក់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ និងជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា ដែលជាជន រងគ្រោះនៅសម័យនោះ។

ឯកឧត្តម ហ៊ុន ម៉ានីលើកឡើងបែបនេះក្រោយតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន ដោយតុលាការសម្រេចដាក់ទោសលោកជាប់ពន្ធនាគារអស់មួយជីវិត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានលើកឡើងដូច្នេះថា «នេះជាការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ»។

ឯកឧត្តម ហ៊ុន ម៉ានីបានបន្តថា តាមរយៈការផ្តល់សច្ចធម៌ជាប្រវត្តិសាស្ត្រនេះ គឺប្រជាពលរដ្ឋកម្ពុជា នឹងអាចសម្រាលសេចក្តីឈឺចាប់ ភាពសោកសង្រេង និងការនឹករលឹករបស់ខ្លួនបន្តិចម្តងៗពីភាពដិតដាមស្នាមរបួសផ្លូវចិត្តដែលបានបន្សល់ដោយរបបខ្មែរក្រហមអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ទោះបីជាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបានបញ្ចប់នីតិវិធីច្បាប់ យ៉ាងណាក្តី សមាជិករដ្ឋសភាវ័យក្មេងរូបនេះ ក៏ បានក្រើនរំលឹកដល់ប្រជាជនទាំងអស់មិនត្រូវភ្លេចទាំងស្រុងដល់សោកនាដកម្មរបស់ប្រទេសជាតិ និងប្រជាជនខ្មែរបានឆ្លងកាត់នោះឡើយ ជាពិសេស ទុក្ខវេទនា ការព្រាត់ប្រាស និងការឈឺចាប់បន្សល់ទុកដោយសារសង្រ្គាមនេះ។

ទន្ទឹមនេះ ឯកឧត្តម បានជំរុញឲ្យយុវជនជំនាន់ក្រោយត្រូវតែចងចាំជាប់ជានិច្ចនូវពាក្យស្លោក «បំភ្លេចម្តេចបាន» ដែលថ្នាក់ដឹក នាំបច្ចុប្បន្ន តែងតែបានក្រើនរំលឹក និងត្រូវរៀនសូត្រអំពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ ហើយត្រូវប្តេជ្ញាការពារឲ្យបានជាដាច់ខាតកុំឲ្យរបបប្រល័យពូជសាសន៍កើតមានឡើងវិញ ទោះបីក្នុងតម្លៃណាក៏ដោយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឯកឧត្តម ហ៊ុន ម៉ានី៖ការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ដល់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមចុងក្រោយគេ នឹងត្រូវប្រកាសដាក់ទោសនៅថ្ងៃទី២២ កញ្ញា
ក្រោយបើកសវនាការជាសាធារណៈជាច្រើនលើកច្រើនសារ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ខៀវ សំផន ត្រូវបានសាលាក្ដីខ្មែរក្រហមចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ សវនាការជាសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមលើសំណុំរឿងលោក ខៀវ សំផន បានចាប់ផ្តើមតាំងពីឆ្នាំ២០១១ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០០៧។

លោក ខៀវ សំផន គឺជាមេដឹកនាំកំពូលមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោក កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅស្រុករំដួល ខេត្តស្វាយរៀង។ លោក ខៀវ សំផន ជាអតីតនិស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ១៩៥៥ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ លោក ទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ១៩៥៩។

បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោក ខៀវ សំផន បានធ្វើជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ។ នៅឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសម័យសង្គមរាស្រ្តនិយម។ រហូតដល់ឆ្នាំ ១៩៦៧ លោក ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ហើយបានចូលរួមជាមួយចលនាតស៊ូរបស់់ក្រុមខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៦ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មក នៅឆ្នាំ១៩៨៧ លោក ត្រូវបានតែងតាំងជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅឆ្នាំ១៩៨៩ បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមចុងក្រោយគេ នឹងត្រូវប្រកាសដាក់ទោសនៅថ្ងៃទី២២  កញ្ញា appeared first on Kampuchea Thmey Daily.

លោក នេត ភក្រ្តា៖ តុលាការ​ខ្មែរ​ក្រហម រំពឹង​​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការតវ៉ា លើជនជាប់ចោទ ខៀវ សំផន ​នៅ​ចុង​ឆ្នាំ​២០២២
សំណុំរឿង ០០២/០២ ដែល​នៅសល់​តែ​ជនជាប់ចោទ​លោក​ ខៀវ សំផន រំពឹង​ថា​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការ​តវ៉ា នៅ​ចុង​ឆ្នាំ ២០២២ នេះ។

លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្ដឹង​ជំទាស់​នឹង​ការ​រក​ឃើញ​ពិរុទ្ធភាព​ក្នុង​សំណុំរឿង ០០២/០២។

លោន ខៀវ សំផន

បើ​តាមមន្រ្តី​អ្នក​នាំពាក្យ​រូប​នេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ និងរកឃើញមានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២ ក្នុង​បទ​ចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (សហករណ៍ ការដ្ឋានការងារ ការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិក ការរៀបអាពាហ៍ពិពាហ៍​ដោយបង្ខំជាដើម) ឧក្រិដ្ឋកម្មសង្គ្រាម (មន្ទីរសន្តិសុខ ការបោសសម្អាតផ្ទៃក្នុង ការធ្វើទុកបុកម្នេញលើអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋ ជម្លោះប្រដាប់អាវុធជាដើម) និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។

ដោយឡែក​សំណុំរឿង ០០២/០២ នៅសល់តែជនជាប់ចោទ ខៀវ សំផន ម្នាក់គត់ មានអាយុ៩០ ឆ្នាំ រំពឹងថានឹងប្រកាស​សាលដីកាស្ថាពរបញ្ចប់ការតវ៉ា នៅអំឡុងចុងឆ្នាំ ដែល​អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរូប​នេះ​បានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។

​សំណុំ​រឿង​០០២​/០​២ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​ផ្ដោត​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រព្រឹត្ត​ឡើង​នៅ​តាម​ទី​កន្លែង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ប្រទេស​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​០៦ មករា ឆ្នាំ​១៩៧៩​​។ ក្រោយ​ដំណើរ​ការ​កាត់​សេចក្ដី​អស់​រយៈ​ពេល​៤​ឆ្នាំ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៨ សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ផ្ដន្ទាទោស​​ជនជាប់​ចោទ​​លោក​ ខៀវ សំផន និង​លោក​​ នួន ជា ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ដោយ​សារ​តែ​លោក នួន ជា អតីត​បងធំ​ទីពីរ​នៃរបប​ខ្មែរក្រហមបាន​ស្លាប់ អំឡុង​ពេលជាប់​ឃុំខ្លួន​ក្នុង​ខែសីហា ឆ្នាំ​២០១៩ បទ​ចោទ​និង​ដំណើរ​ការ​នីតិវិធី​ប្រឆាំង​រូប​លោក​ក្នុង​សំណុំរឿង ០០២/០២ ត្រូវ​ផុត​រលត់ និង​នៅ​សល់​​​លោក​ខៀវ សំផន មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ហើយ​បាន​ប្រើ​សិទ្ធិ​ប្ដឹង​សា​ទុក្ខ​ទៅកាន់​តុលាការ​កំពូល​។

នៅ​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​ខ្លួន ជន​ជាប់ចោទ ខៀវ សំផន បាន​ដាក់​សំណើចំនួន​ ៣ ​ចំណុច​ទៅកាន់​តុលាការ៖ ទី​១ ជា​ចម្បង ធ្វើ​មោឃភាព​សាលក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​ដោយ​សំអាង​ហេតុ​ពី​ការ​រំលោភ​លើ​វិធាន​ផ្ទៃ​ក្នុង​។ ទី​២ ជា​បន្ទាប់​បន្សំ ធ្វើមោឃភាព​សាល​ក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​​នីមួយ​ៗ​។ និង​ទី​៣ ជា​បន្ទាប់​បន្សំ​បំផុត កែ​ប្រែ​ការ​ផ្ដន្ទាទោស និង​ប្រកាស​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​កំណត់​​មួយ​។

លោក ខៀវ សំផន ដែល​ជា​អតីត​មេខ្មែរក្រហម​ថ្នាក់ខ្ពស់​តែម្នាក់គត់​ដែល​នៅរស់​រាន ​ធ្លាប់ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារមួយជីវិតរួច​ម​កហើយ ក្នុង​សំណុំ​រឿ​ង​០០២/០១ ទាក់ទិន​នឹង​ការ​ជម្លៀស​បណ្ដេញ​ចេញ​ដោយ​បង្ខំពី​ទីក្រុង​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត និង​ការ​សម្លាប់​ ​ទាហាន​របប​សាធារណ​រដ្ឋ​ខ្មែរ ក្រោយ​ខ្មែរ​ក្រហ​ម​ចូល​កាន់​អំណាច​នៅ​ខែមេសា ឆ្នាំ​១៩៧៥។

គួរ​បញ្ជាក់​ថា ដោយសារ​តែការខ្វែងគំនិតគ្នា​នៅ​ដំណាក់កាល​អង្គ​បុរេជំនុំជម្រះ រវាង​ភាគីជាតិ និង​ភាគី​អន្តរជាតិលើ​សំណុំ​រឿង០០៣ ប្រឆាំង​នឹង​មេទាហាន​ជើងទឹក​ខ្មែរក្រហម មាស មុត និង​សំណុំរឿង ០០៤ ​ប្រឆាំង​នឹងអតីតលេខាតំបន់១៣​របស់​ខ្មែរក្រហម យឹម ទិត្យ ដំណើរ​ការចុងក្រោយ​នៃសំណុំរឿង លោក ខៀវ សំផន នេះ អាចឈាន​ទៅ​រក​ទី​បញ្ចប់​របស់សាលាក្ដី​កូន​កាត់​នេះ ដែល​បាន​ចំណាយ​ពេល ១៥ ឆ្នាំ និង​ចាយ​ប្រាក់​អស់​៣៣០លានដុល្លារអាមេរិក៕

អត្ថបទ៖ វាសនា

The post លោក នេត ភក្រ្តា៖ តុលាការ​ខ្មែរ​ក្រហម រំពឹង​​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការតវ៉ា លើជនជាប់ចោទ ខៀវ សំផន ​នៅ​ចុង​ឆ្នាំ​២០២២ appeared first on Kampuchea Thmey Daily.