ព័ត៌មានជាតិ
តុលាការកំពូល រក្សាទោសមួយជីវិតលើលោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចរក្សាការពារនូវទោសលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល។ ការប្រកាសសាលដីកានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីជនជាប់ចោទ ខៀវ សំផន បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំ នុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដដែល ដោយផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ វៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ជាមួយគ្នានេះ សាលដីកាសាលាក្ដីខ្មែរក្រហម ក៏បានប្រកាសបិទផ្លូវតវ៉ា និងបិទបញ្ចប់សំណុំរឿង០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូលផងដែរ ក្រោយដំណើរការក្តីនេះអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ពាក់ព័ន្ធនឹងជនជាប់ចោទ ដែលជាអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមចំនួន ៤រូប រួមមាន៖ លោក នួន ជា ,លោក ខៀវ សំផន ,លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ។ ប៉ុន្តែសំណុំរឿងនេះ មានតែជនជាប់ចោទ ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីក្ដីតាមផ្លូវច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈជនជាប់ចោទ ៣រូបផ្សេងទៀត បានទទួលមរណភាពទៅហើយ៕

ដោយ ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


