ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ដល់ពលរដ្ឋ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិបានលើកឡើងថា ការសម្រេចដាក់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ និងជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា ដែលជាជន រងគ្រោះនៅសម័យនោះ។
ឯកឧត្តម ហ៊ុន ម៉ានីលើកឡើងបែបនេះក្រោយតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន ដោយតុលាការសម្រេចដាក់ទោសលោកជាប់ពន្ធនាគារអស់មួយជីវិត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានលើកឡើងដូច្នេះថា «នេះជាការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ»។
ឯកឧត្តម ហ៊ុន ម៉ានីបានបន្តថា តាមរយៈការផ្តល់សច្ចធម៌ជាប្រវត្តិសាស្ត្រនេះ គឺប្រជាពលរដ្ឋកម្ពុជា នឹងអាចសម្រាលសេចក្តីឈឺចាប់ ភាពសោកសង្រេង និងការនឹករលឹករបស់ខ្លួនបន្តិចម្តងៗពីភាពដិតដាមស្នាមរបួសផ្លូវចិត្តដែលបានបន្សល់ដោយរបបខ្មែរក្រហមអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ទោះបីជាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបានបញ្ចប់នីតិវិធីច្បាប់ យ៉ាងណាក្តី សមាជិករដ្ឋសភាវ័យក្មេងរូបនេះ ក៏ បានក្រើនរំលឹកដល់ប្រជាជនទាំងអស់មិនត្រូវភ្លេចទាំងស្រុងដល់សោកនាដកម្មរបស់ប្រទេសជាតិ និងប្រជាជនខ្មែរបានឆ្លងកាត់នោះឡើយ ជាពិសេស ទុក្ខវេទនា ការព្រាត់ប្រាស និងការឈឺចាប់បន្សល់ទុកដោយសារសង្រ្គាមនេះ។
ទន្ទឹមនេះ ឯកឧត្តម បានជំរុញឲ្យយុវជនជំនាន់ក្រោយត្រូវតែចងចាំជាប់ជានិច្ចនូវពាក្យស្លោក «បំភ្លេចម្តេចបាន» ដែលថ្នាក់ដឹក នាំបច្ចុប្បន្ន តែងតែបានក្រើនរំលឹក និងត្រូវរៀនសូត្រអំពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ ហើយត្រូវប្តេជ្ញាការពារឲ្យបានជាដាច់ខាតកុំឲ្យរបបប្រល័យពូជសាសន៍កើតមានឡើងវិញ ទោះបីក្នុងតម្លៃណាក៏ដោយ៕

ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


