Connect with us

ព័ត៌មានជាតិ

លោក ខៀវ សំផន ទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីនៅពន្ធនាគារ និងគ្រូពេទ្យ

បានផុស

នៅ

អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្តាល នៅពេលនេះមានវ័យចំណាស់ និងទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីពន្ធនាគារ និងគ្រូពេទ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចុះទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យមើលពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុកជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន​ ផង។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា បច្ចុបុ្បន្នលោក ខៀវ សំផន កំពុងស្ថិតនៅក្នុងវ័យចំណាស់ និងត្រូវបានដាក់ឃុំនៅបន្ទាប់ឃុំឃាំងដាច់ដោយឡែកពីអ្នកដទៃ។ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ។

យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែម ចៀសវាងការប្រើអំពើហិង្សា និងការធ្វើទារុណកម្ម ជាពិសេស ត្រូវគោរពឱ្យបានតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ លោកក៏បានកត់សម្គាល់ថា ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាលបានបំពេញតួនាទីដោយយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំនៅទីនោះមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ពន្ធនាគារ។

លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារដែលតែងតែផ្តល់ការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់អ្នកជាប់ឃុំ។ បន្ថែមពីនេះ លោកបានយកអំណោយជាឱសថ និងអង្ករចំនួន២តោនសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី​ មានពណ៌ខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម