លោក ជា វ៉ាន់ដេត Archives - Kampuchea Thmey Daily

ជា​ផ្លូវការ ទីម័រឡេស្តេដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់​​ឯក​សារ verify ជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា
រដ្ឋាភិបាលទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាស​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​ verify.gov.tl ដែល​ជួយ​អភិវឌ្ឍ​ដោយ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​ verify.gov.tl បាន​ធ្វើ​ឡើងនៅសាលពហុបំណង GMN ក្នុងទីក្រុងឌីលី ​ក្រោមវត្តមាន​លោក Miguel Marques Gonçalves Manetelu រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន និងសារគមនាគមន៍ ទីម័រឡេស្តេ និង​លោក ជា វ៉ាន់ដេត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ប្រតិភូ​ជាន់​ខ្ពស់។

ការប្រកាស​ដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គមនាគមន៍និង​ព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិង​សារគមនាគមន៍ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែល​បាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និង​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ​ បាន​សម្រេច​ជ្រើស​រើស​យក​បណ្ណបើកបរជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែល​ការ​សម្រេច​ចិត្ត​នេះបា​នជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេកាត់​បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ផលិត​បណ្ណរឹង​ដែល​មាន​តម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

បច្ចុប្បន្នប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅ​លើ​បណ្ណ​បើកបរ ​​ដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណ​បើក​បរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជា​ផ្លូវ​ការ​ដើម្បី​បង្ហាញ​ដល់​ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង​សហការ​ជា​មួយ​ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ដើម្បី​ចែក​រំលែកបទ​ពិសោធនេះ​ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្ត​កិច្ច​សហប្រតិបត្តិ​ការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែល​ការ​សម្រេច​ប្រើប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់ឯកសារ verify.gov.tl ត្រូវបាន​ទទួល​ការ​ឯក​ភាព​និង​ការ​គាំទ្រ​ពីគណៈ​រដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បាន​បញ្ជាក់​អំពីជំហរ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

The post ជា​ផ្លូវការ ទីម័រឡេស្តេដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់​​ឯក​សារ verify ជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា appeared first on Kampuchea Thmey Daily.

យុវជន​កម្ពុជា​ជំរុញ​ចាប់​យក​​បច្ចេកវិទ្យា AI ឲ្យ​ឆ្លាត​វាងវៃ​ ដើម្បី​ដើរ​ទាន់​ចរន្ត​ពិភពលោក
ពិភពលោក​ទាំងមូលកំពុង​ឈាន​ចូល​យុគសម័យ​ថ្មី ដែល​គូសវាស​ដោយបរិវត្តកម្មឌីជីថល បញ្ញា​សិប្បនិម្មិត និង​ប្រព័ន្ធ​ដែល​ដំណើរការ​ផ្អែក​លើ​ទិន្នន័យ។

ចរន្តថ្មី​ទាំងនេះ​មិន​ត្រឹម​តែ​កែប្រែ​ពាណិជ្ជកម្ម​តាម​វិស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​កែប្រែ​របៀប​របប​ធ្វើការ​របស់​បណ្តា​រដ្ឋាភិបាល សណ្ឋាន​នៃ​ការ​ប្រកួតប្រជែង​រវាង​បណ្តា​ប្រទេស និង​ដំណើរការ​នានា​ក្នុង​សង្គម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍។

លោក​រដ្ឋមន្រ្តី​ចោទ​ជា​ចម្ងល់​ថា ក្នុង​បរិការណ៍​នេះ ប្រស្នា​គន្លឹះ​តើ​គ្រប់គ្នា​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​នឹង​បម្រើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន ពង្រឹង សមត្ថភាព​ស្ថាប័ន និង​ការពារ​ប្រជាពលរដ្ឋ​បាន?

ចំពោះ​កម្ពុជា រដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ចាប់​យក​បច្ចេកវិទ្យា​ជា​អាទិភាព​គន្លឹះ​ទី ​៥ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​រំលេច​ឱ្យ​ឃើញ​អំពី​ទស្សនៈ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ថា​បច្ចេកវិទ្យា​មិន​មែន​ជា​វិស័យ​មួយ​ទេ វា​ជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ។

លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា លើ​មាគ៌ា​ជាតិ​ដែល​បាន​ដាក់​ចេញ ការអប់រំ​ដើរ​តួនាទី​យ៉ាង​សំខាន់​។ សាកលវិទ្យាល័យ​លែង​ជា​ស្ថាប័ន​សម្រាប់​តែ​ការ​សិក្សា​មួយ​មុខ​ហើយ ប៉ុន្តែ​ត្រូវ​ក្លាយ​ជាទី​ប្រជុំ​នៃ​ធនធាន​មនុស្ស នវានុវត្តន៍ និង​សមត្ថភាព​ឌីជីថល។

សាកលវិទ្យាល័យ​មាន​តួនាទី​បណ្តុះ​បញ្ញាញាណ​របស់​ជាតិ​ក្នុងការ​រចនា​ប្រព័ន្ធ​ឌីជីថល យក​បញ្ញា​សិប្បនិម្មិត​ទៅ​ប្រើប្រាស់តាមមុខងារផ្សេងៗ និង​ដឹកនាំ​កាច់ចង្កូត​ស្ថាប័នក្នុង​ពិភពលោក​ដែល​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស។

ខណៈបច្ចុប្បន្ន​បញ្ញា​សិប្បនិម្មិត​កំពុង​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ការ​សម្រេចចិត្ត ទិន្នន័យ​ជា​កត្តា​កំណត់​យុទ្ធសាស្ត្រ ហើយ​នវានុវត្តន៍​ជាកត្តា​កំណត់ពី​សមត្ថភាព​ប្រកួតប្រជែង ប្រទេស​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ទាំង​ជំនាញ ទាំង​ភាព​វាង​វៃ​ក្នុង​ការ​សម្រប​ខ្លួន គុណធម៌​និង​ក្រមសីលធម៌ និង​ចក្ខុវិស័យ​សំឡឹងទៅមុខ។

ទោះបីបែបនេះក្តី លោក​រដ្ឋមន្រ្តី​បាន​ក្រើន​រំលឹក​ដល់យុវជន​ថា  អនាគតកម្ពុជា​មិនមែនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែនឹង​ត្រូវ​កំណត់​ដោយ​ប្រជាជន​កម្ពុជា ដែល​ចេះប្រើប្រាស់បច្ចេកវិទ្យា​ប្រកបដោយបញ្ញាញាណ។

គៀន យូហ័ង ដែល​ទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) ពី​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាន​បញ្ជាក់​ថា កាល​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​បាន​សិក្សាទាំងជំនាញទន់ និងជំនាញរឹង រួមមាន​ការ​បង្កើត​កម្មវិធី​ទូរសព្ទ (App), ការ​បង្កើតគេហទំព័រ (Web) និងផ្នែកបញ្ញាសិប្បនិម្មិត (AI)។

ជុំវិញ​ទស្សនៈ​លើ​ផ្នែក​បញ្ញាសិប្បនិម្មិត (AI)​ យុវជន​រូប​នេះ​មានការ​ចាប់អារម្មណ៍​ការ​សិក្សា​តាំង​ពី​ដើម​មក។

យូហ័ង មើល​ឃើញ​សារៈសំខាន់​នៃ​បច្ចេកវិទ្យា AI ដែល​លោក​ជឿ​ជាក់​ថានឹង​អាច​ជួយ​សង្គម​បាន​ច្រើន ជាពិសេស​ក្នុងការដោះស្រាយ​បញ្ហា​នានា ដូចជាក្នុងវិស័យសុខាភិបាលជាដើម។

យ៉ាងណាមិញ សម្រាប់​ការ​ចាប់​យក​ការ​សិក្សា​បច្ចេកវិទ្យា AI យូហ័ង យល់​ឃើញ​ថា​អ្នក​សិក្សា​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​លើ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និងគណិតវិទ្យា៕

The post យុវជន​កម្ពុជា​ជំរុញ​ចាប់​យក​​បច្ចេកវិទ្យា AI ឲ្យ​ឆ្លាត​វាងវៃ​ ដើម្បី​ដើរ​ទាន់​ចរន្ត​ពិភពលោក appeared first on Kampuchea Thmey Daily.

ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ (Verify) របស់​កម្ពុជា​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទី​៤​របស់​ពិភព​លោក
រដ្ឋមន្ត្រី​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើក​ឡើង​ថា​ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា Verify បាន​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទី៤​របស់​ពិភពលោក និង​ត្រូវ​បាន​ធនាគារ​ពិភពលោក និង​ UNDP កំពុង​សិក្សា​ដើម្បី​យក​ទៅ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ភាព​ធន់​ជាតិ​នៅ​វិមាន​រដ្ឋសភា ថ្ងៃទី​១២ ខែ​មីនា លោក ជា វ៉ាន់ដេត មាន​ប្រសាសន៍​ថា​ Verify គឺ​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ដែល​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ ខណៈ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​នេះ​ត្រូវ​បាន​ប្រទេស​ភីលីពីន​យក​ទៅ​ប្រើប្រាស់​ និង​កំពុង​ចរចា​យក​ទៅ​ប្រើ​ដោយ​​ទីម័រខាងកើត បង់ក្លាដេស និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​កណ្ដាល​ផងដែរ​។

លោក​ថា៖ «សាំងហ្គាពួរ​មិន​ដែល​សរសើរ​អ្នកណា​ តែ​រដ្ឋមន្ត្រី​សាំងហ្គាពួរ​គឺ​សរសើរ​ខ្មែរ​! ថា​ខ្មែរ​មាន​សមត្ថភាព​ជជែក​គ្នា​ពី​សមត្ថភាព​ AI នៅ​ក្នុង​ក្រុម​បច្ចេកទេស​។ រដ្ឋមន្ត្រី​សាំងហ្គាពួរ​ពេល​ប្រកួត​ប្រជែង​ម្ដងៗ តែងតែ​សួរ​ខ្ញុំ​ថា​កម្ពុជា​ជាប់​អី​ទៀត​ហើយ ព្រោះ​យើង​បាន​ជាប់​ Verify មួយ​ដែល​គាត់​នឹង​ស្មាន​មិន​ដល់​ហើយ​ Verify យើង​ក្លាយ​ជា​​ហេដ្ឋារចនាសម្ព័ន្ធ​ទី​៤​របស់​ពិភព​លោក។ ខ្មែរ​អាច​ធ្វើ​បាន​​»។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត (ស្ដាំ) និងតំណាង​ UNDP ប្រចាំកម្ពុជាលោកស្រី Vladanka Andreeva

លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ធនាគារ​ពិភពលោក​កំពុង​សិក្សា​ដើម្បី​យក​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា​នេះ​ទៅ​ប្រើប្រាស់​នៅ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​មាន​៥​គឺ ការ​តភ្ជាប់​ទិន្នន័យ​ឌីជីថល​ ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ យន្ត​ការ​អត្តសញ្ញាណ​ឌីជីថល ការ​ទូទាត់​ឌីជីថល និង​ប្រព័ន្ធ​សន្តិសុខ​សាយប័រ។ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ឌីជីថល​អាស៊ាន​កាល​ពី​ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​​ថា ជា​ថ្នាល​ឌីជីថល​ដ៏​ពិសេស​បំផុត​សម្រាប់​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ក្នុង​អាស៊ាន៕

​អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ (Verify) របស់​កម្ពុជា​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទី​៤​របស់​ពិភព​លោក appeared first on Kampuchea Thmey Daily.

ក្រសួង​ប្រៃសណីយ៍បង្កើតមូលនិធិ​ផ្ដល់​កម្ចី​សិក្សាគ្មានការប្រាក់​​ដល់​និស្សិត​ដែល​ចូល​​រៀន​ផ្នែក​បច្ចេកវិទ្យា​​ឌីជីថល
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​បង្កើត​មូលនិធិ​មួយ​ដើម្បី​ផ្ដល់​កម្ចី​សិក្សា​ដែល​គ្មាន​ការ​ប្រាក់​​ដល់​សិស្ស​ដែល​ប្រឡង​អាហារូបករណ៍​ក្រសួង​មិន​ជាប់ និង​សិស្ស​ពូកែ​ផ្សេង​ទៀត​ដែល​ចាប់​អារម្មណ៍​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នៅ​ថ្នាក់​ឧត្ដមសិក្សា។ រដ្ឋមន្ត្រី​ ជា​ វ៉ានដេត បាន​បញ្ជាក់​ថា​ការ​ធ្វើ​បែប​នេះ​ដោយ​លោក​សង្ឃឹម​ថា​ថ្ងៃ​អនាគត​កម្ពុជា​នឹង​មាន​​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ​សន្តិសុខ​ឌីជីថល​គ្រប់គ្រាន់។

ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី ភាព​ធន់​កម្ពុជា​នៅ​វិមាន​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា លោក ជា វ៉ានដេត បាន​លើក​ឡើង​ថា​ ការ​ខ្វះ​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ពេល​ដែល​ពិភព​លោក​ដើរ​ដល់​សម័យ​ទំនើប​នេះ​។ លោក​បន្ថែម​ថា​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្រសួង​បាន​ផ្ដល់​អាហារូបករណ៍​ដែល​តម្រូវ​ឱ្យ​សិស្ស​ប្រឡង​យក​ហើយ​ក្នុង​​រយៈពេល​៥​ឆ្នាំ​មក​នេះ​មាន​ចំនួន​ជាង​២០០០នាក់​ហើយ​ដែល​បាន​អាហារូបករណ៍​កំពុង​សិក្សា​នឹង​អាច​បញ្ចេញ​ជា​បន្តបន្ទាប់​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​។ ​

លោក​បន្ថែម​ថា​ក្រៅ​ពី​ផ្ដល់​អាហារូបករណ៍​នេះ ក្រសួង​ក៏​មាន​មូលនិធិ​សម្រាប់​ផ្ដល់​កម្ចី​ដល់​និស្សិត​ដែល​បាន​ប្រឡង​អាហារូបករណ៍​ធ្លាក់​ និង​សិស្ស​ពូកែ​ដទៃ​ទៀត ដែល​ចង់​ចូល​រៀន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នេះ​ផង​ដែរ​។ លោក​បញ្ជាក់​ថា​ ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​គឺ​ជា​កម្ចី​ដែល​គ្មាន​ការប្រាក់ ហើយ​និស្សិត​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​ក្រសួង​បន្ថែម​ដើម្បី​ឆាប់​ទទួល​បាន​ការងារ​ធ្វើ​ថែម​ទៀត​។

លោក​ថា៖ «ខ្ចី​ហើយ​រៀន​ចប់​គឺ​យើង​ឱ្យ​គាត់​សង​វិញ​នៅ​ពេល​ដែល​គាត់​បាន​ទទួល​ប្រាក់​ខែ​៥០០ដុល្លារ បើ​ក្រោម​៥០០ដុល្លារ​អត់​សង​ទេ។ ហើយ​សង​តែ​២០%​នៃ​ប្រាក់​ខែ​៥០០​ដុល្លារ​របស់​គាត់។ ក្នុង​រយៈពេល​រៀន​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ​យើង​បាន​កៀរគរ​អ្នក​ស្ម័គ្រ​ចិត្ត​ ៣០០–៤០០នាក់​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ជូន​គាត់​ដើម្បី​ធ្វើ​មិច​ធានា​គាត់​រៀន​ចប់​បាន​ចូល​ធ្វើ​ការ ហើយ​មាន​ថវិកា​សង​មក​ក្រសួង​វិញ​»។

បើ​តាម​លោក​ ជា វ៉ាន់ដេត ពេល​​លោក​ចូល​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ដំបូង​ អ្នក​មាន​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​មាន​ ​១៥​នាក់​ ហើយ​ក្រសួង​ក៏​ខិត​ខំ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​នានា​បណ្ដុះ​បណ្ដាល​និស្សិត​ជាង​៤០០នាក់ និង​មាន​បញ្ជូន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រហែល​១០នាក់ផងដែរ​។ កង្វះ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ​ឌីជីថល​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះពាល់​ខ្លះ​ក្នុង​ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​ថៃ​កាល​ពី​ឆ្នាំ​២០២៥ ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​បាន​វាយ​ប្រហារ​ជា​ច្រើន​មក​ស្ថាប័ន​ជាតិ​៕

អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post ក្រសួង​ប្រៃសណីយ៍បង្កើតមូលនិធិ​ផ្ដល់​កម្ចី​សិក្សាគ្មានការប្រាក់​​ដល់​និស្សិត​ដែល​ចូល​​រៀន​ផ្នែក​បច្ចេកវិទ្យា​​ឌីជីថល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តពលរដ្ឋខេត្តតាកែវឱ្យខិតខំបង្កើនការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខេត្តតាកែវឱ្យខិតខំបង្កើនការដាំដុះបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពេលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩។

នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដោយបានកំណត់អាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ តាមរយៈអាទិភាពទាំង៥នេះ លោករដ្ឋមន្ត្រី ថា ពិតជាបានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ចំពោះក្នុងបរិបទដែលកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី ហើយត្រូវរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។

ដើម្បីប្រមូលផលបានទៀងទាត់ លោកបានជំរុញឱ្យប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានត្រូវចងក្រងប្រមូលផ្តុំជាសហគមន៍ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។ បន្ថែមលើនេះ លោក ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំរៀបចំកែលម្អសោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕

The post រដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តពលរដ្ឋខេត្តតាកែវឱ្យខិតខំបង្កើនការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ appeared first on Kampuchea Thmey Daily.

ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​ដាក់​មហិច្ឆតា​​មាន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Start Up ​យ៉ាង​តិច​មួយ​មានតម្លៃ ១ ប៊ីលាន​ដុល្លារ​
ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​មាន​បំណង​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Unicorn (ក្រុមហ៊ុន​ដែល​មាន​តម្លៃ ១ ០០០ លាន​ដុល្លារ​ឡើង​ទៅ) យ៉ាងតិច​បំផុត​មួយ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​វេទិកា​​រដ្ឋាភិបាល​​ឌីជីថលឆ្នាំ ២០២៥ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​កាល​ពី​ម្សិលមិញ​នេះ​។

ថ្លែង​ក្នុង​កម្មវិធី​ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន បណ្តា​ប្រទេស​នានា គណៈប្រតិភូ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល ធុរកិច្ច​ថ្មី​ឌីជីថល លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា មហិច្ឆតា​របស់​កម្ពុជា​គឺ​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Startup អាច​ពង្រីក​ខ្លួន​មិន​ត្រឹម​តែ​ក្នុង​ទីផ្សារក្នុងស្រុក តែ​ដល់​ទីផ្សារ​តំបន់​និង​ទីផ្សារ​អន្តរជាតិដែលមាន​នៅ​អាស៊ី អាមេរិកឡាទីន និង​អាហ្វ្រិក។

លោក​រដ្ឋមន្រ្តី​បាន​កត់​សម្គាល់​ពី​វត្តមាន​របស់​ក្រុមហ៊ុន Plug and Play ដែល​ជា​ក្រុម​ហ៊ុន​ភ្ញាស់​ធុរកិច្ច​ថ្មី​ដ៏​មាន​បទពិសោធន៍ និង​ជោគជ័យ​នៅ​ក្នុង​ពិភពលោក ដែល​ស្ថាបនិក​របស់​ក្រុមហ៊ុន Plug and Play បាន​ប្រកាស​ពី​បំណង​ចង់​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ធុរកិច្ច​របស់​កម្ពុជា។

លោក​ថា តាម​រយៈ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​លំដាប់​ពិភពលោកនេះ​​នឹង​ជួយ​ភ្ញាស់​ក្រុមហ៊ុន Startup នៅ​កម្ពុជា ដើម្បី​ឈាន​សម្រេច​គោលដៅ​រួម​ទាំង​ពង្រឹង​សមត្ថភាព​និង​លទ្ធភាពឈាន​​ជើង​ចូល​ទីផ្សារ​អន្តរជាតិ។

វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ ២០២៥ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំឡើង​ក្រោមប្រធាន​បទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។

វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួមមានរដ្ឋមន្ត្រីឌីជីថលអាស៊ាន និង​បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។

ក្នុងរយៈពេល ៣ ថ្ងៃ វេទិកាបានបង្ហាញនូវសមិទ្ធផលរដ្ឋាភិបាលរបស់កម្ពុជា ក៏ដូចជា​ការពង្រឹង​ភាព​ជា​ដៃ​គូក្នុង​តំបន់ លើក​កម្ពស់ឧត្តមភាព និងឱកាសវិនិយោគ ព្រមទាំងផ្តល់​នូវបទពិសោធន៍​ចំណេះដឹង និង​ឧត្តមានុវត្ត​លើការផ្លាស់ប្តូរ ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានឌីជីថល។

ចំនួនអ្នកចូលរួមក៏​កើនឡើងពីរដងបើធៀបនឹង​ការ​រៀប​ចំ​ជា​លើក​ទី ១ កាលពីឆ្នាំមុន។ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួមក្នុង​ពិព័រណ៍ រួមទាំង​ក្រុម​ហ៊ុនធុរកិច្ច​ថ្មីៗ (Startup) ដែល​កំពុង​កើតឡើង និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​។

នៅ​​ក្នុង​វេទិកា មជ្ឍមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​ Plug and Play ដែលមានមូលដ្ឋាន​នៅ Silicon សហរដ្ឋ​អាមេរិក បាន​ជ្រើសរើស​ក្រុមហ៊ុន Start Up មួយ​ចំនួន​របស់​កម្ពុជា ​ដើម្បីវិនិយោគ និង​ជំរុញ​ឱ្យ​ទៅ​ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​បាន​គូស​បញ្ជាក់ថា ការសម្រេច​ចិត្ត​របស់ Plug and Play វិនិយោគលើ​ក្រុមហ៊ុន​ Start Up នៅ​កម្ពុជា​ ស្ដែង​ឱ្យ​ឃើញពី​លទ្ធផល​នៃ​កិច្ច​ខិតខំ​របស់គ្រប់ភាគគីពាក់ព័ន្ធ ក្នុងការកសាង​បរិយាកាស​អំណោយផល​ សម្រាប់​អ្នក​មាន​សមត្ថភាព​ក្នុង​ការចាប់​ឱកាស​រីកចម្រើន​ទាំងក្នុង​ស្រុក​និងសាកលលោក។​

ការវិនិយោគនេះ​គឺជា​សមិទ្ធផលដ៏សំខាន់ សម្រាប់​ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល​របស់​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន និង​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​លេចធ្លោ​របស់​ធុរជន​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល៕

The post ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​ដាក់​មហិច្ឆតា​​មាន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Start Up ​យ៉ាង​តិច​មួយ​មានតម្លៃ ១ ប៊ីលាន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

ក្នុង​វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជំរុញឱ្យពង្រឹងកិច្ចសហការ​​ពហុភាគី ប្រយុទ្ធប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថលដែលគួរឱ្យទុកចិត្ត។

ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជំរុញការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បី​ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែលគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងភាពឯកជននៃទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានលើកឡើងពីការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើប្រើប្រាស់ និងបង្កើតតម្លៃតាមរយៈឧបករណ៍ឌីជីថល ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងការផ្លាស់ប្តូរឌីជីថលឡើយ។

ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមពីលើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាង​លើសមិទ្ធផលជាតិថ្មីៗក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។ ទន្ទឹមនេះ ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែលទើបនឹងបង្កើតថ្មី ដោយធានាថាមនុស្សជំនាន់ក្រោយគឺជាស្ថាបត្យករនៃគោលនយោបាយឌីជីថលដែលនឹងកំណត់អនាគតរបស់ពួកគេ។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា ជាពិសេសយកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និងបណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើង រួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល៕

The post ក្នុង​វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជំរុញឱ្យពង្រឹងកិច្ចសហការ​​ពហុភាគី ប្រយុទ្ធប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត appeared first on Kampuchea Thmey Daily.

ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណ​ឌីជីថលជូនប្រជាជនជាង ៩០ លាននាក់
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​​លើកឡើង​ថា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថលជូនប្រជាជនជាង ៩០ លាននាក់។

ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គូស​បញ្ជាក់ថា ក្រៅពីជោគជ័យក្នុងប្រទេស ថ្នាល verify បានក្លាយជាឧត្តមានុវត្តន៍ដែលត្រូវបានប្រទេសជាមិត្តក្នុងតំបន់ដកពិសោធន៍។ ជាក់ស្តែង លោក​ទទួលបាន​ព័ត៌មានពីអនុរដ្ឋមន្ត្រីហ្វីលីពីនថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៦៤លានដង ក្នុងរយៈពេលដ៏ខ្លី ដែលបង្ហាញពីសក្តានុពលយ៉ាងធំសម្បើមនៃបច្ចេកវិទ្យារបស់កម្ពុជា។

បើតាមលោករដ្ឋមន្រ្តី ក្នុងរយៈពេល ១ ឆ្នាំមកនេះ ថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពនៃការប្រើប្រាស់យ៉ាងទូលំទូលាយ។ គិតមកដល់ពេលនេះ ថ្នាល verify ត្រូវបានប្រើប្រាស់ក្នុងក្រសួងស្ថាប័នចំនួន ១៦ និងគ្រឹះស្ថានអប់រំចំនួន ៣១ ដែលមានឯកសារសរុបជាង ៤ លាន។

បន្ថែមលើនេះ ក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនទៀតផងដែរដូចជា កម្មវិធី DG SuperApp ថ្នាលផ្ទុកឯកសារសាធារណៈ go.gov.kh ផ្ទាលបញ្ជូនសារ nomsa.gov.kh ផ្ទាលបង្កើតទម្រង់បែបបទ form.gov.kh កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទជាសម្លេងសារិកា SARIKA។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (http://verify.gov.kh/) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

The post ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណ​ឌីជីថលជូនប្រជាជនជាង ៩០ លាននាក់ appeared first on Kampuchea Thmey Daily.