Connect with us

ព័ត៌មានជាតិ

ជា​ផ្លូវការ ទីម័រឡេស្តេដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់​​ឯក​សារ verify ជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាស​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​ verify.gov.tl ដែល​ជួយ​អភិវឌ្ឍ​ដោយ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​ verify.gov.tl បាន​ធ្វើ​ឡើងនៅសាលពហុបំណង GMN ក្នុងទីក្រុងឌីលី ​ក្រោមវត្តមាន​លោក Miguel Marques Gonçalves Manetelu រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន និងសារគមនាគមន៍ ទីម័រឡេស្តេ និង​លោក ជា វ៉ាន់ដេត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ប្រតិភូ​ជាន់​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គមនាគមន៍និង​ព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិង​សារគមនាគមន៍ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែល​បាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និង​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ​ បាន​សម្រេច​ជ្រើស​រើស​យក​បណ្ណបើកបរជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែល​ការ​សម្រេច​ចិត្ត​នេះបា​នជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេកាត់​បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ផលិត​បណ្ណរឹង​ដែល​មាន​តម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

បច្ចុប្បន្នប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅ​លើ​បណ្ណ​បើកបរ ​​ដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណ​បើក​បរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជា​ផ្លូវ​ការ​ដើម្បី​បង្ហាញ​ដល់​ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង​សហការ​ជា​មួយ​ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ដើម្បី​ចែក​រំលែកបទ​ពិសោធនេះ​ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្ត​កិច្ច​សហប្រតិបត្តិ​ការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែល​ការ​សម្រេច​ប្រើប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់ឯកសារ verify.gov.tl ត្រូវបាន​ទទួល​ការ​ឯក​ភាព​និង​ការ​គាំទ្រ​ពីគណៈ​រដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បាន​បញ្ជាក់​អំពីជំហរ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម