លោក ផន រីម Archives - Kampuchea Thmey Daily

ផ្លូវ​ពី​ព្រលាន​ថ្មី​មក​ក្រុង​សៀមរាប​ ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​បឋម​ មុន​ឈាន​បើក​ការដ្ឋាន​សាងសង់
ផ្លូវ​ពី​ព្រលាន​សៀមរាប​ថ្មី​មក​ក្រុង​សៀមរាប​ដែល​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ​ ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​បឋម​នៅ​ឡើយ ខណៈ​ដែល​គម្រោងស្ថាបនា​​ផ្លូវនេះ​ត្រូវ​សិក្សា​ជាច្រើន​ដំណាក់កាល​មុនឈានទៅ​​អនុវត្ត​បើកការដ្ឋាន​សាងសង់​។

កាលពី​ពេល​ថ្មីៗ​នេះ មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​ពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ពីក្រុងសៀមរាប​ឆ្ពោះ​ត្រង់ទៅព្រលានយន្តហោះថ្មី ដោយ​ប្រើប្រាស់ថវិកា​​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)។

​កិច្ច​ប្រជុំរៀបចំ​ឡើងក្រោម​វត្តមាន​ លោក ខាន់ ម៉ាណេ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ដើម្បី​រៀបចំ​ក្រុមការងារ​គ្រប់គ្រង​ការ​​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវពី​ក្រុងសៀមរាប​ឆ្ពោះត្រង់ ​ទៅព្រលានយន្តហោះថ្មីខេត្ត​សៀមរាប​។

ការ​ជំរុញ​ស្ថាបនា​ផ្លូវ​ពី​ក្រុង​សៀមរាប​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​​ថ្មីនៅ​​ក្នុង​ស្រុក​សូត្រនិគម ក៏​ជា​គោលដៅ​ចង់​បាន​របស់​វិស័យ​ឯកជន ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈ​ការ​កែ​លម្អ​ផ្លូវ​ថ្មី​នេះ​នឹង​ជួយ​កាត់​បន្ថយ​ចម្ងាយ​ធ្វើដំណើរ និង​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ និង​ចូលរួម​ថែរក្សា​បរិស្ថាន។

លោក ហ្វីលីប កៅ ប្រធានក្លិប​ទេសចរណ៍ខេត្ត​សៀមរាប​បាន​គូស​បញ្ជាក់​ថា លោក​ចង់​ឲ្យ​គម្រោង​​ស្ថាបនា​​ផ្លូវពី​ព្រលាន​​យន្តហោះ​ខេត្ត​សៀមរាប​ថ្មី​មកក្រុង​សៀមរាប​ ឈាន​ទៅបើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់ ដោយ​សារ​មើលឃើញ​ពី​ផល​ចំណេញ​ពី​​ផ្លូវ​ដ៏​មាន​សក្តានុពល​នេះ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​​ភ្ញៀវទេសចរ រួម​ទាំង​អាច​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូនបានមួយ​ចំណែក​​ផង​ដែរ។

ពាក់ព័ន្ធ​ការ​ស្ថាបនា​ផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មីខេត្ត​សៀមរាប​ លោក ផន រឹម​ មន្រ្តី​អ្នក​នាំពាក្យក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រាប់កម្ពុជាថ្មី​​ថា គម្រោងផ្លូវ​​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​បឋម​ មិន​ទាន់​ឈាន​ដល់​កម្រិត​អនុវត្ត​នៅ​ឡើយ​ទេ។

លោកថា ដោយសារ​គម្រោង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​ដំបូង ដែល​ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​លម្អិត​បន្ថែម​មុន​ឈាន​ដល់​ការ​បើក​ការដ្ឋាន​សាងសង់៕

The post ផ្លូវ​ពី​ព្រលាន​ថ្មី​មក​ក្រុង​សៀមរាប​ ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​បឋម​ មុន​ឈាន​បើក​ការដ្ឋាន​សាងសង់ appeared first on Kampuchea Thmey Daily.

ផ្លូវ​មួយខ្សែ​ភ្ជាប់ពី​រោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ ទៅ​កំពង់ផែពហុបំណង ស្រុកព្រែកប្រសព្វ​បើក​ការដ្ឋាន​សាងសង់ ​គ្រោង​បញ្ចប់​ចុងឆ្នាំនេះ
ផ្លូវលេខ ២៦០បេ៧អា តភ្ជាប់ពីកំពង់ផែពហុបំណងស្ថិតនៅស្រុកព្រែកប្រសព្វទៅរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ នៅ​ស្រុកសំបូរ​ខេត្តក្រចេះបានបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ DBST។

ផ្លូវលេខ ២៦០បេ៧អា ដែល​បើកការដ្ឋាន​សាងសង់​នៅព្រឹកមិញនេះ មានប្រវែងសរុប ៩៤ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និងចិញ្ចើម ១ ម៉ែត្រសងខាង ដែល​ចាប់ផ្ដើមពីរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរតភ្ជាប់ទៅកាន់កំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

យោងតាមរបាយការណ៍ក្រុមហ៊ុន ខេ ភី បានឲ្យដឹងថា ផ្លូវលេខ ២៦០បេ៧អា បែងចែកជា ២ កំណាត់ ដោយក្នុងនោះកំណាត់ទី ១ តភ្ជាប់ពីចំណុច​គីឡូ ៣២ ស្ថិតនៅភូមិសីទាន ឃុំសោប ស្រុកព្រែកប្រសព្វ ភ្ជាប់ទៅក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ និងកំណាត់ផ្លូវទី២ តភ្ជាប់ពីចំណុច​គីឡូ ៣២ ស្ថិតនៅភូមិសីទាន ឃុំសោប ភ្ជាប់ទៅកំពង់ផែពហុបំណងស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បច្ចុប្បន្នផ្លូវលេខ ២៦០បេ៧អា បានសម្រេចការត្រាសសេលើកទី ១ និងបញ្ចប់ការត្រាសសេរលើកទី ២ នៅក្នុងខែមិថុនា ហើយក្រុមការងារនឹងចាប់ផ្ដើមចាក់កៅស៊ូប្រភេទ DBST នៅក្នុងខែធ្នូ ឆ្នាំ២០២៦ និង​បើកឲ្យដំណើរការ​ជា​ធម្មតា។

លោក នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការ​ស្ថាបនា​ផ្លូវមួយខ្សែនេះ មានស្ថាប័ន​ចំនួន ៣ ទទួលខុសត្រូវ​​ក្នុងនោះមានក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួង​អភិវឌ្ឍជនបទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកថា មុននឹងចាប់ផ្ដើមដំណើការស្ថាបនា​​ផ្លូវ​មួយ​ខ្សែ​នេះ ក្រុមការងារអន្តរក្រសួង​បាន​ចុះ​មកពិនិត្យ​ទីតាំងផ្ទាល់ និង​មាន​​កិច្ចប្រជុំចំនួន ៤ លើក ដឹក​នាំដោយក្រុមការងារជម្រុញការវិនិយោគនៅភូមិភាកឦសាន ទម្រាំសម្រេចលេច​ចេញជារូបរាងដូចបានឃើញនាពេលនេះ។

ពាក់ព័ន្ធការ​ស្ថាបនា​ផ្លូវ​​លេខ ២៦០បេ៧អា លោក នូ សុវត្ថិ បាន​បញ្ជាក់ថា ក្រសួង​សាធារណការ និងដឹកជញ្ជូនមិនបណ្តែតបណ្តោយ ដោយ​បានអញ្ជើញក្រុមហ៊ុនមកធ្វើបទបង្ហាញចំនួន ៤ ដង ហើយការធ្វើបទបង្ហាញនេះគឺសំដៅចង់បាននូវអ្វីដែលក្រុមការងារចង់ដឹងអំពីបច្ចេកទេស។

ក្រសួង​សាធារណការនិងដឹកជញ្ជូន គឺជាក្រសួងដែលគ្រប់គ្រងនិងរៀបចំលិខិត​បទដ្ឋានបច្ចេកទេស ដូច្នេះបើផ្លូវថ្នល់ពុំ​បាន​គិតគូរពីបទដ្ឋានបច្ចេកទេសទេនោះ អាច​បង្ក​ការ​ព្រួយបារម្ភនៅពេលដែលធ្វើរួច​រាល់ហើយនោះ។

លោក នូ សុវត្ថិ បាន​ឲ្យ​ដឹង​ថា ក្រសួងនឹងបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេសឲ្យបានទៀងទាត់ពីគុណភាពផ្លូវ ជាប្រចាំ​ខែដើម្បីឲ្យច្បាស់ប្រាកដថា ថ្នល់ធ្វើហើយប្រើប្រាស់បានយូរ រឹងមាំ ដោយមិនមានការស្ដីបន្តោសពីមហាជនថា​ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ​តទៅទៀតនោះទេ។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹងថា ផ្លូវ​ដែល​បើកការដ្ឋាន​ស្ថាបនា​នេះ តាម​ផែនការ​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ ២០២៦។

ពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវលេខ ២៦០បេ ៧អា ដែលមានប្រវែង ៩៤ គីឡូម៉ែត្រ និងទទឹង ៦ ម៉ែត្រ ពីផ្លូវលំទៅជាប្រភេទផ្លូវក្រាលកៅស៊ូ DBST គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាជននៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ នៅខេត្តក្រចេះ ដែលក្រៅ​ពី​ជួយ​សម្រួល​ការ​ធ្វើដំណើរឆ្លងកាត់កាន់តែងាយស្រួល និងមានភាពឆាប់រហ័ស ជាពិសេស​ក៏​បម្រើដល់ការតភ្ជាប់ការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋ និងផលិតផលពីរោងចក្រ ស៊ីម៉ង់ត៍ ស្ថិតនៅឃុំបឹងចារ ស្រុកសំបូរ ទៅទីតាំងកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕

អត្ថបទ ប្រុញ វិធិន

The post ផ្លូវ​មួយខ្សែ​ភ្ជាប់ពី​រោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ ទៅ​កំពង់ផែពហុបំណង ស្រុកព្រែកប្រសព្វ​បើក​ការដ្ឋាន​សាងសង់ ​គ្រោង​បញ្ចប់​ចុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ផ្លូវជាតិលេខ ៧ ពង្រីក​ ៤ គន្លង ពី​ស្គន់​ដល់ក្រុងកំពង់ចាម​សម្រេច​ការ​ស្ថាបនា​បាន ៩៨%
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ សម្រេចលទ្ធផលជារួមបាន​ ៩៨,៥៩%។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ មានន័យថាលឿនជាងផែនការគ្រោងទុក។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

លោក ផន រឹម បាន​បញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋស្របពាក្យមួយដែលបានពោលថា «មានផ្លូវ មានក្តីសង្ឃឹម»៕

The post ផ្លូវជាតិលេខ ៧ ពង្រីក​ ៤ គន្លង ពី​ស្គន់​ដល់ក្រុងកំពង់ចាម​សម្រេច​ការ​ស្ថាបនា​បាន ៩៨% appeared first on Kampuchea Thmey Daily.

គម្រោង​សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និង​ស្ថានីយចម្រោះទឹកកខ្វក់​ក្រុង​សិរីសោភ័ណ គ្រោង​បញ្ចប់​ខែមិថុនានេះ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន២ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ សម្រេច​វឌ្ឍនភាព​បានប្រមាណ ៩៥% ហើយគ្រោង​បញ្ចប់នៅ​ខែមិថុនា​ ឆ្នាំ ២០២៦។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបាន​បញ្ជាក់ថា មន្រ្តីជំនាញ​បាន​កំពុង​អនុវត្ត​គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន២ ដែល​មាន​សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ប្រវែង ​១១០,៩១ គ.ម ប្រព័ន្ធលូទឹកភ្លៀង​ប្រវែង ​៦,៨៨ គ.ម ព្រមទាំងស្ថាបនាស្ថានីយចម្រោះទឹកកខ្វក់ដែលមានសមត្ថភាព ៣៥០០ម៣/ថ្ងៃ។

លោកថា គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពការងារ​សម្រេច​បាន​ប្រមាណ ៩៥% ដោយគម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់​ខែមិថុនា ឆ្នាំ២០២៦​ខាងមុខ។

ពាក់ព័ន្ធការ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ​មកពីការអនុវត្ត​គម្រោង​ លោក ផន រឹម បានបញ្ជាក់ថា ក្រុមការងារបានកែសម្រួលផ្លូវដែលខូចខាត​ដោយសារ​គម្រោង ដើម្បី​សម្រួល​ការធ្វើដំណើររបស់ប្រជាពលរដ្ឋជា ខណៈ​អាជ្ញាធរក៏​ដូចជាមន្ត្រីអនុវត្ត​គម្រោង តែងតែ​តាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីវឌ្ឍនភាពការងារនៅការដ្ឋានជាប់ជាប្រចាំ។

អនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

The post គម្រោង​សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និង​ស្ថានីយចម្រោះទឹកកខ្វក់​ក្រុង​សិរីសោភ័ណ គ្រោង​បញ្ចប់​ខែមិថុនានេះ appeared first on Kampuchea Thmey Daily.

ខែមីនា​ មាន​​យានយន្តអគ្គិសនីប្រមាណ ១ ៦៧៦ ​គ្រឿង​បាន​ចុះបញ្ជី​ ខណៈនិន្នាការប្រើប្រាស់​​កើនឡើង​ជា​លំដាប់
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើន​ឡើង​ខ្ពស់ជាលំដាប់។ នៅខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦ ​គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមាន​ចំនួន​ ១ ២៩៣ គ្រឿង។ នេះបើតាមលោក ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួងសាធារណការ​ និង​ដឹកជញ្ជូន។

នៅខែមករា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជី​​មាន​ចំនួន ៤៨៨ គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន ៤០៩ គ្រឿង, ខែកុម្ភៈ ឆ្នាំ ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីមាន​ចំនួន ១ ០៧៨ គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន ៨៨៩ គ្រឿង។

លោក ផន រឹម បាន​បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប​ចំនួន ១៦ ២១០ គ្រឿង ក្នុង​នោះ​ទោចក្រយានយន្ត​មាន​ចំនួន ៣ ៨៣២ គ្រឿង ត្រីចក្រយានយន្ត​មាន​ចំនួន ៧២២ គ្រឿង និង​រថយន្ត​មាន​ចំនួន ១១ ៦៥៦ គ្រឿង។

យានយន្ត​អគ្គិសនី​ មិន​ត្រឹម​ចូលរួម​លើក​កម្ពស់​តម្លៃ​បរិស្ថាន​ និង​សុខភាព​សាធារណៈ ​រួម​ទាំង​ពង្រឹង​សន្តិសុខ​ថាមពល។ខណៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​​ក្តី​បារម្ភ​ពីការ​បំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ពី​យានយន្ត​ប្រើ​ចំហេះឥន្ធនៈ ​បណ្តាល​ឲ្យ​​កើន​ឡើង​កម្តៅផែនដី ការ​ប្រែប្រួល​អាកាសធាតុ ការ​ធ្លាក់​ចុះ​គុណភាព​ខ្យល់់ និង​ការ​បំពុល​បរិស្ថាន​ រដ្ឋាភិបាល​​កម្ពុជា​បាន​ដាក់​ផែនការ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ក្នុង​ចំណោម​មន្រ្តី​រាជការ និង​ប្រជាពលរដ្ឋ​ទូទៅ​សម្រេច​ឲ្យ​បាន ៣ ម៉ឺន​គ្រឿង​នៅ​ត្រឹម​ឆ្នាំ ២០៣០ រួមទាំងដាក់ចេញ​គោលនយោបាយ​ជាតិ​ស្តី​ពី​យានយន្ត​អគ្គិសនី សម្តៅ​ចាប់​យក​ឱកាស​ទាំង​ផ្នែក​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មី និង​ឈាន​សម្រេច​ប្រទេស​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ ២០៥០។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំលើកទី ៣ នៃ​គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង ដើម្បី​តាក់តែង​លិខិត​បទដ្ឋាន​គតិយុត្តិ គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍ​យានយន្ត​អគ្គិសនី (គ.ល.គ.យ.អ) និង​ពិព័រណ៍​យានយន្ត​អគ្គិសនី​កាលពី​ពេល​កន្លងទៅនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​គូស​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​កំពុង​ពិនិត្យ​យន្តការ​លើកទឹកចិត្ត ​ក្នុង​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនីនៅ​កម្ពុជា​ ក្នុង​នោះ​មាន​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូចជា​ក្រសួង​សាធារណការ​ដែល​ជា​ក្រសួង​ជំនាញ​បាន​គិតគូរ​ពី​ការ​ប្រើប្រាស់​គ្រឿង​បន្លាស់ និង​បទដ្ឋាន​បច្ចេកទេស​ផ្សេងៗ រួមទាំង​ក្រសួង​រ៉ែ និង​ថាមពល​ ដែល​កំពុង​រៀបចំ​ផែនទី​ក្នុង​ការ​អភិវឌ្ឍស្ថានីយ​បញ្ចូល​អគ្គិសនីបន្ថែម​។

បន្ថែមពីនេះ ដើម្បី​ជំរុញ​សន្ទុះ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​​ឈាន​ឲ្យបាន​ ៣ ម៉ឺន​គ្រឿង​ត្រឹមឆ្នាំ ២០៣០ លោករដ្ឋមន្រ្តី​បានគូស​បញ្ជាក់ថា ការ​បង្កើត​ទីតាំង​ស្ថានីយ​បញ្ចូលអគ្គិសនី​បន្ថែម​គឺ​ចាំបាច់​​ណាស់ ដើម្បី​ឆ្លើយតប​កំណើន​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនីនៅ​កម្ពុជា៕

The post ខែមីនា​ មាន​​យានយន្តអគ្គិសនីប្រមាណ ១ ៦៧៦ ​គ្រឿង​បាន​ចុះបញ្ជី​ ខណៈនិន្នាការប្រើប្រាស់​​កើនឡើង​ជា​លំដាប់ appeared first on Kampuchea Thmey Daily.

ត្រឹម​តែ​មួយខែកុម្ភៈឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានជាង ១ ពាន់​គ្រឿង
ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨ គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន ៨៨៩​គ្រឿង ខណៈក្នុង​ខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨ គ្រឿង (រថយន្ត ៤០៩គ្រឿង)។នេះបើតាមលោក​ ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹកជញ្ជូន។

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រទេស​កម្ពុជា​មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤ គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។

លោក​ ផន រឹម បាន​ឲ្យ​ដឹង​ថា ចាប់ពីឆ្នាំ២០១៨ មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។

បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជី​យានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។

១-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖

ការប្រើប្រាស់យានយន្តអគ្គិសនីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើ​ការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។

ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ​២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ​ ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។

២-សន្តិសុខថាមពល៖

ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។

៣-ការសន្សំសំចៃ៖

ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។

៤-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖

បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕

The post ត្រឹម​តែ​មួយខែកុម្ភៈឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានជាង ១ ពាន់​គ្រឿង appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ​យានយន្ត​អគ្គិសនី​មានកំណើន​ស្ទុះ​ប្រើប្រាស់​ខ្លាំង​នៅក្នុងប្រទេស​​កម្ពុជា
ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​មើល​ឃើញ​​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​​នៅក្នុងប្រទេស​កម្ពុជា ដែល​កំពុង​មានតម្រូវការ​យ៉ាង​​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០២៦ នៅ​មជ្ឍមណ្ឌល​ ដឺ ព្រីមៀ សែន​សុខ​កាល​ពី​ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានីបាន​ថ្លែង​ថា គិត​មកដល់​បំណាច់ឆ្នាំ ២០២៥ នេះ យានយន្ត​អគ្គិសនី​ដែល​បាន​ចុះ​បញ្ជី​បាន​កើន​ដល់ ១២ ៩៦៨ ម៉ឺន​គ្រឿង។​

ការកើនឡើង​នេះ​ស្រប​ពេលដែល​​រដ្ឋាភិបាលកម្ពុជា ​បាន​ដាក់​ចេញ​គោល​នយោបាយ​លើក​ទឹកចិត្ត​សម្រាប់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដល់​បរិយាកាស។

ទិន្នន័យ​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ក៏​បាន​បង្ហាញពី​កំណើន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ ២០២៥ ដែលមានការ​កើន​ឡើង​យ៉ាងខ្លាំង​បើ​​ធៀប​ឆ្នាំ ២០២៤។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះ​បញ្ជីយានយន្ត​ដើរដោយ​ថាមពលអគ្គិសនី (EV) មាន​ចំនួន ៧ ៩៧១ គ្រឿង កើន​ឡើង ១២៧% ធៀប​នឹងឆ្នាំ ២០២៤ ដែល​មានចំនួន ៣ ៥០៨ គ្រឿង។

គោលនយោបាយជាតិ​ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ របស់​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការ​វិនិយោគ និង​ជំរុញការ​ប្រើប្រាស់​និងការអភិវឌ្ឋប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនីជាជំហានៗផ្អែក​លើ​យន្តការ​ទីផ្សារ។

ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជីយានយន្តអគ្គិសនី​ដំបូង​ក្នុង​អំឡុង​ឆ្នាំ ២០១៨ ដែល​កាលណោះ​មាន​រថយន្ត​អគ្គីសនី​តែ ១ គ្រឿងគត់ ដែលបាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ កំណើន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​ក្នុងប្រទេស​កម្ពុជា ក៏​ស្រប​និន្នាការកំណើន​​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​លើ​សកល​លោក​​ផង​ដែរ។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យានយន្ត​អគ្គិសនី (Electric Vehicle-EV) សំដៅ​ដល់យានយន្តដើរ​ដោយ​ម៉ូទ័រ​អគ្គិសនី និង​ប្រើប្រាស់​អាគុយ​សម្រាប់​ស្តុក​ថាមពល។

យានយន្តអគ្គិសនីបែងចែកជា ៣ ប្រភេទ។ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ (Hybrid Electric Vehicle-HEV) និង ៣/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ តែអាច​បញ្ចូល​ថាមពល​ដូច​យានយន្ត​អគ្គិសនី​សុទ្ធ​បាន (Plug-In HEV-PHEV)។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​ និង​ដឹកជញ្ជូន យានយន្តអគ្គិសនី (EV) បានក្លាយជាមធ្យោបាយធ្វើ​ដំណើរ​ដ៏ពេញនិយម​មួយ​នាពេលបច្ចុប្បន្ន​នេះ ខណៈ​យានយន្តនេះ​ក្រៅពីជួយសន្សំសំចៃថវិកា ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់បរិស្ថាន៕

The post ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ​យានយន្ត​អគ្គិសនី​មានកំណើន​ស្ទុះ​ប្រើប្រាស់​ខ្លាំង​នៅក្នុងប្រទេស​​កម្ពុជា appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៥ យានយន្ត​អគ្គិសនី​ចុះបញ្ជីស្ទុះ​កើនឡើង ១២៧% ធៀបឆ្នាំ២០២៤ ស្រប​តាម​កំណើន​សកល
តម្រូវការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅក្នុងប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។​ ​របាយការណ៍ពីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ពីការ​ស្ទុះ​កើន​ឡើង​យ៉ាងគំហុក​ការ​​ចុះបញ្ជី​​យានយន្ត​ដែល​មេត្រី​ភាព​ចំពោះ​បរិស្ថាន​ក្នុង​ឆ្នាំ​ ២០២៥ បើ​ធៀប​​ឆ្នាំ ២០២៤។

បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ក្នុង​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) មាន​ចំនួន ៧ ៩៧១ គ្រឿង កើនឡើង ១២៧% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៣ ៥០៨ គ្រឿង។

យានយន្តអគ្គិសនី (EV) បានក្លាយ​ជាមធ្យោបាយធ្វើ​ដំណើរ​ដ៏ពេញនិយមមួយ​នាពេលបច្ចុប្បន្ន​នេះ ខណៈ​យានយន្តនេះ​ក្រៅពី​ជួយ​សន្សំសំចៃថវិកា ក៏​ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការចុះបញ្ជីយានយន្តអគ្គិសនី​ក្នុងប្រទេស​កម្ពុជាមានការកើនឡើង​​ជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើន​​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​លើ​សកល​លោក​ដែរ។

បើតាម​លោក ផន រឹម សម្រាប់​កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនី​ចាប់ផ្តើម​ក្នុង​អំឡុង​ឆ្នាំ ២០១៨ ដែល​កាលណោះ​មាន​រថយន្ត​អគ្គីសនីតែ ១ គ្រឿងគត់ ដែលបាន​ចុះបញ្ជីនៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

គោលនយោបាយជាតិ​ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ របស់​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និងជាកម្លាំងចលករ​សម្រាប់​តម្រង់ទិស​ដល់​ការ​វិនិយោគ ការ​ជំរុញការ​ប្រើប្រាស់និងការអភិវឌ្ឋប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនីជាជំហានៗផ្អែក​លើ​យន្តការ​ទីផ្សារ។

បើតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ នៅ​ឆ្នាំ ២០២៥ មាន​យានយន្ត​សរុប​ចំនួន ៥២,២៤ ម៉ឺន​គ្រឿង​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៤២,៩៣ ម៉ឺន​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​​​មាន​​ចំនួន ៩,៣១ ម៉ឺនគ្រឿង ដែល​ចំនួន​នេះ​កើន​ឡើង ២៦,៤៦% ធៀបនឹងឆ្នាំ២០២៤ ដែល​មាន​ចំនួន ៤១,៣១​ម៉ឺនគ្រឿង។

បើ​គិត​ពី​ឆ្នាំ ១៩៩០ ដល់ឆ្នាំ២០២៥ យានយន្ត​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន ៨,២១ លាន​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៦,៩៦ លាន​គ្រឿង រថយន្ត​ធុនស្រាល​មាន​ចំនួន ៩៤,០៨ ម៉ឺន​គ្រឿង និង​រថយន្តធុន​ធ្ងន់​មាន​ចំនួន ៣១ ម៉ឺន​គ្រឿង៕

The post ឆ្នាំ ២០២៥ យានយន្ត​អគ្គិសនី​ចុះបញ្ជីស្ទុះ​កើនឡើង ១២៧% ធៀបឆ្នាំ២០២៤ ស្រប​តាម​កំណើន​សកល appeared first on Kampuchea Thmey Daily.