លោក មីន អ៊ុងឡាំង Archives - Kampuchea Thmey Daily

មេដឹកនាំ​ចិន ប្រាប់​​មេដឹកនាំ​មីយ៉ាន់ម៉ា ឲ្យ​ងាកទៅរក​ផ្លូវ​​ដែល​ត្រឹមត្រូវ និង មានការគាំទ្រពីប្រជាជន​​​ ​
ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង បាន​ប្រាប់មេដឹកនាំមីយ៉ាន់ម៉ា​ក្នុង​​ទីក្រុងប៉េកាំង​​ នៅ​ថ្ងៃអង្គារ​​ ថា ប្រទេសអាស៊ីអាគ្នេយ៍មួយ​​នេះ​គួរ​តែស្វែង​រកផ្លូវអភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ ដែលទទួល​បានការគាំទ្រ​ពីប្រជាជន​។  នេះបើយោងតាមទី​ភ្នាក់​ងារ​សារព័ត៌មាន Xinhua ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក ស៊ី បាន​ទទួល​​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បន្ទាប់​ពី​ស្វាគមន៍ជាផ្លូវ​ការសម្រាប់មេដឹកនាំរូប​នេះ​ ​នៅ​ទីក្រុងប៉េកាំង​​។

លោក​ ស៊ី និង​ លោក មីន​ អ៊ុង លាំង​ នៅ​ទី​ក្រុង​ប៉េកាំង​។ រូបភាព៖ Reuters

លោក ស៊ី ប្រាប់ លោក មីន ថា៖ « ប្រទេសចិន​ដាក់​ទំនាក់​ទំនង​ជាមួយ​មីយ៉ាន់ម៉ាជាអាទិភាព​ក្នុងការ​ទូត​ជិតខាង ហើយ​គាំទ្ររដ្ឋាភិបាល​ថ្មី​របស់មីយ៉ាន់ម៉ា​ក្នុងការសម្របសម្រួលការអភិវឌ្ឍ និង​សន្តិសុខ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍​ត្រឹមត្រូវ សមស្របនឹងលក្ខខណ្ឌ​ជាតិ​ ហើយ​ទទួលបានការគាំទ្រពីប្រជាជន»។

គួរ​បញ្ជាក់​ថា លោក មីន អ៊ុងឡាំង​ បាន​គ្រប់គ្រងមីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីផ្តួល​រំលំរដ្ឋាភិបាល​ស៊ីវិល​ដែល​ឈ្នះការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុងកាលនោះ​ ធ្វើ​ឱ្យ​មាន​ជម្លោះ​ជាមួយ​​ជន​ជាតិ​ភាគតិច និង ការ​បែកបាក់​​​ផ្ទៃក្នុង​កាន់តែធ្ងន់ធ្ងរ​ឡើងៗ​រហូតដល់​ពេល​នេះ​។

លោក ស៊ី ​បាន​​និយាយ​​បន្ថែម​​ទៀត​ថា ច្រក​របៀងសេដ្ឋ​កិច្ច​ចិន-មីយ៉ាន់ម៉ា​ នៅ​តែ​ជាគម្រោងដ៏​សំខាន់​មួយ​ក្រោមគំនិតផ្តួចផ្តើមខ្សែ​ក្រវ៉ាត់ និងផ្លូវ (BRI) ដែល​ចិន​បាន​ប្រកាស​ដាក់​ចេញ​តាំងពី​​ឆ្នាំ​២០១៣​​។

មេដឹកនាំ​ទាំង​ពីរ​ បាន​ពិភាក្សា​អំពីការ​ជំរុញ​គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈ​ក៏​ធានាសុវត្ថិភាព និងស្ថិរភាព​ផង​ដែរ​។

លោក ស៊ី ​បាន​លើក​ឡើង​ថា គម្រោងបែប​នេះគួរ​តែជួយ​កែលម្អសេដ្ឋកិច្ច និងជីវភាពរស់​នៅ​របស់ប្រជាជនមីយ៉ាន់ម៉ា។ លោកបន្ថែម​ថា​ ប្រទេសចិនគាំទ្រយ៉ាងមុតមាំ​ ចំពោះមីយ៉ាន់ម៉ា​ក្នុងការការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី​។

​មេ​ដឹកនាំ​មីយ៉ាន់​ម៉ាដែលកើត​ចេញ​ពី​ការគ្រប់គ្រង​យោធា បាន​ទៅ​ដល់ប្រទេសចិន​​កាល​ពី​ថ្ងៃចន្ទ សម្រាប់ដំណើរ​ទស្សន​កិច្ចផ្លូវ​រដ្ឋរយៈពេលប្រាំ​ថ្ងៃ តប​តាម​ការអញ្ជើញរបស់​ ​មេដឹកនាំ​ចិន​ ដែលនេះ​​ជា​ដំណើរទស្សនកិច្ចលើក​ដំបូងរបស់​លោក​​ទៅ​កាន់​ប្រទេសចិន​ ចាប់តាំង​ពី​ជ្រើសតាំង​ជាប្រធានាធិបតី​។

ដំណើរ​ទស្សនកិច្ចនេះ​កើតឡើង ​ចំ​ពេល​ប្រទេសចិន និងមីយ៉ាន់ម៉ា ​កំពុងស្វែងរកការពង្រឹង​កិច្ចសហប្រតិបត្តិ​ការនយោបាយ និងសេដ្ឋកិច្ច​៕

សម្រួល៖ ណឺ មិនា

The post មេដឹកនាំ​ចិន ប្រាប់​​មេដឹកនាំ​មីយ៉ាន់ម៉ា ឲ្យ​ងាកទៅរក​ផ្លូវ​​ដែល​ត្រឹមត្រូវ និង មានការគាំទ្រពីប្រជាជន​​​ ​ appeared first on Kampuchea Thmey Daily.

EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំ​ទៀត ​​និង​បន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (២៧ មេសា) ​បាន​សម្រេចបន្តដាក់ទណ្ឌកម្ម​ប្រឆាំង​មីយ៉ាន់ម៉ា​​រហូតដល់​ខែឧសភា ឆ្នាំ២០២៧ ​ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធារបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅទីក្រុងណាពិដោរ កាលពីថ្ងៃ ២២ មេសា ២០២៦។

ការសម្រេចរបស់ EU ធ្វើឡើងជាង ៥ ឆ្នាំ ក្រោយក្រុមយោធាបាន​ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមឆ្នាំ ២០២១។ ​

វិធានការ​របស់ប្លុក រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់/ផ្ដល់អាវុធ លើ​បុគ្គលចំនួន ១០៥ នាក់ និងអង្គភាពចំនួន ២២ នៅមីយ៉ាន់ម៉ា។ វិធានការ​ដដែល ត្រូវបានដាក់ចេញជាលើកដំបូងក្រោយ​រដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់របស់របបយោធា​លើអ្នកប្រឆាំង។

ក្រុមប្រឹក្សា EU បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាព​របស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១​»។ ក្រុមប្រឹក្សាបាន​លើកឡើង​ពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរឹតត្បិតយ៉ាងទូលំទូលាយលើសេរីភាពជាមូលដ្ឋាន។

ក្រុមប្រឹក្សា​បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាទាំងអស់ និងការដោះលែងមនុស្សដែលត្រូវបានគេឃុំខ្លួនតាមអំពើចិត្ត។

គួរកត់សម្គាល់ផងដែរថា ការសម្រេចរបស់ EU ធ្វើឡើងផងដែរ ក្រោយពីមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ានៅដើមខែនេះ តាមរយៈការបោះឆ្នោតដែលលោកខាងលិចបាន​ថ្កោលទោសថាជាការបោះឆ្នោត​ក្លែងបន្លំដើម្បីបន្តការគ្រប់គ្រងរបស់យោធា។

​ក្រៅពីវិធានការទណ្ឌកម្ម EU ​បាននិយាយទៀត​ថា ខ្លួននៅតែបន្តដក​ហូតជំនួយហិរញ្ញវត្ថុដោយផ្ទាល់​ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងផ្អាកគ្រប់ជំនួយ​ទាំងអស់ ដែលគេអាចរាប់ចាត់ទុកថា ​ផ្ដល់ភាពស្របច្បាប់សម្រាប់​ថ្នាក់ដឹកនាំយោធា​មីយ៉ាន់ម៉ា។​

បច្ចុប្បន្ន ភាពតានតឹងនយោបាយ និងអសន្តិសុខប្រដាប់អាវុធនៅតែមាន​មីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបាន​និយាយថា មានមនុស្សយ៉ាងហោចណាស់ ៣,៦ លាននាក់ ​បានផ្លាស់ទីលំនៅចាប់តាំងពីរដ្ឋប្រហារមក។ ​សមាគមជំនួយសម្រាប់អ្នកទោសនយោបាយឯណោះវិញ ​បានផ្ទៀងផ្ទាត់ការសម្លាប់មនុស្សជិត ៨​ ០០០ នាក់ និងការចាប់ខ្លួនជិត ៣១​ ០០០ នាក់ ដោយ​ ២២​ ០០០ នាក់ក្នុងនោះ នៅតែបន្ត​ជាប់ឃុំឃាំង មកទល់ពេលនេះ៕

The post EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំ​ទៀត ​​និង​បន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.

កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា និង​ជូន​ពរ​លោក​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹក​នាំ​ប្រទេស
កម្ពុជា​បាន​ឱ្យ​​ប្រេសិត​ពិសេស​ទៅ​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក មីន អ៊ុងឡាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា និង​បាន​ប្រគល់​លិខិត​អបអរ​សាទរ​មួយ​ដល់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ផង​ដែរ​។

ប្រេសិត​ពិសេស​កម្ពុជា​ដឹក​នាំ​ដោយ​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​លោក ចម ប្រសិទ្ធ បាន​ទៅ​ជួប​នឹង​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​លោក មីន អ៊ុងឡាំង ពី​ការ​គាំទ្រ​ និង​ទំនាក់ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ក្នុង​ជំនួប​នោះ​លោក មីន អ៊ុងឡាំង បាន​លើក​ឡើង​ថា កម្ពុជា ជា​ប្រទេស​ជិតស្និទ​ជាមួយ​មីយ៉ាន់ម៉ា ហើយ​ប្រទេស​ទាំង​ពីរ​គួរ​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​ ខណៈ​លោក​ក៏​បាន​អរគុណ​កម្ពុជា​ចំពោះ​ជំនួយ​ជួល​ដល់​មីយ៉ាន់ម៉ា​នៅពេល​ជួ​ប​គ្រោះ​ធម្មជាតិ​កន្លង​មក​ផងដែរ​។

ប្រេសិត​ពិសេស​កម្ពុជា​លោក ចម ប្រសិទ្ធ បាន​ពាំនាំ​នូវ​ការ​អប​អរសាទរ​របស់​ប្រមុខ​រដ្ឋ​ស្ដី​ទី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ដោយ​បញ្ជាក់​ថា​មីយ៉ាន់ម៉ា នៅ​បន្ត​ជាមិត្ត​ល្អ​របស់​កម្ពុជា​ ហើយ​នឹង​នៅ​តែ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។

​​​​​ក្រៅពី​ជួប​ជាមួយ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ថ្មី លោក ចម ប្រសិទ្ធ ក៏​ជួប​ពិភាក្សា​ការងារ​ជាំមួយ​លោក U Tin Maung Swe ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​មីយ៉ាន់ម៉ា​នៅ​ម៉ោង ១០​យប់​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ផងដែរ​ថា មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ លោក មីន អ៊ុងឡាំង បាន​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ក្រោយ​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទៅ​១០ ខែ​មេសា ឆ្នាំ​២០២៦ បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ដែល​រង​ការ​រិះគន់​ពី​លោក​ខាង​លិច​​កាល​ពី​ចុង​ឆ្នាំ​២០២៥។ ក្នុង​ពេល​សច្ចា​ប្រណិធាន​លោក មីន អ៊ុងឡាំង បាន​សន្យា​ថា​លោក នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​សាធារណ​រដ្ឋ​មីយ៉ាន់ម៉ា​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

The post កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា និង​ជូន​ពរ​លោក​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹក​នាំ​ប្រទេស appeared first on Kampuchea Thmey Daily.

មីន អ៊ុងឡាំង ថា យោធានឹងស្ថិតក្នុងឆាកនយោបាយ ដរាបណាក្រុមប្រដាប់អាវុធបាត់ខ្លួន
ទោះបីជាការបោះឆ្នោតនាចុងខែធ្នូ ដែលក្រុមឧត្តមសេនីយ៍សង្ឃឹមថា នឹងផ្តល់ឲ្យរបបយោធានូវភាពស្របច្បាប់ក៏ដោយ ប៉ុន្តែមេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង មានប្រសាសន៍ថា យោធាមីយ៉ាន់ម៉ានឹងបន្តដើរតួនាទីនាំមុខគេក្នុងឆាកនយោបាយ រហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) លែងមានវត្តមានទៀត។

លោក មីន អ៊ុងឡាំង ថ្លែងនៅក្នុងពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុងណៃពិដោ (រូបភាព៖ Cincds)

ថ្លែងទៅកាន់មន្ត្រី ក្រុមគ្រួសារ និងសិស្សនិស្សិតនៅ Pyin Oo Lwin ដែលជាទីតាំងនៃសាលាយោធាជាន់ខ្ពស់របស់របបយោធាកាលពីថ្ងៃសៅរ៍ លោក មីន អ៊ុងឡាំង បាននិយាយថា យោធានឹងពិចារណាកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងសភារហូតដល់ថ្ងៃដែលក្រុម EAOs បាត់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេដឹកនាំរដ្ឋប្រហាររូបនេះរវល់ចូលរួមពិធីប្រគល់សញ្ញាបត្រយោធា និងជួបជាមួយមន្ត្រីរាជការ និងមន្ត្រីប៉ូលិស ដោយប្រើប្រាស់ឱកាសនេះដើម្បីជំរុញអ្នកបោះឆ្នោតឲ្យគាំទ្របេក្ខជនដែលមានទស្សនៈការពារជាតិ និងអ្នកដែលមានសម្ព័ន្ធភាពជាមួយយោធា ដែលលោកបានពិពណ៌នាថាជា «ស្ថាប័នដ៏រឹងមាំបំផុត» របស់ប្រទេស។

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ក៏បាននិយាយឡើងវិញនូវពាក្យដដែលៗរបស់លោកថា៖ ក្រុម EAOs និងកងកម្លាំងការពារប្រជាជនគួរតែទម្លាក់អាវុធរបស់ពួកគេ ចាប់តាំងពីការតស៊ូប្រដាប់អាវុធអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយ ដោយវាមិនបានបង្កើតលទ្ធផលអ្វីជាដំកំភួនឡើយ។ យ៉ាងណាក៏ដោយ លោកក៏មិនភ្លេចសង្កត់ធ្ងន់ថា យោធានឹងមិនចាកចេញពីនយោបាយឡើយ។

ដោយឡែក វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈីន បានប្រាប់កាសែត The Irrawaddy ថា «សាររបស់លោកមីន អ៊ុងឡាំង សង្ខេបខ្លីៗទៅរឿងមួយគឺ ការរំសាយអាវុធ។  ដ្បិតថាលោកនិយាយអំពីសន្តិភាព ប៉ុន្តែវាតែងតែមានន័យថា ការប្រគល់អាវុធ ហើយប្រសិនបើយោធាកាត់បន្ថយតួនាទីរបស់ខ្លួននៅពេលដែលការតស៊ូបាត់ទៅវិញ នោះនយោបាយរបស់មីយ៉ាន់ម៉ានឹងមិនដែលមានប្រជាធិបតេយ្យឡើយ ពោលវាគ្រាន់តែជាមធ្យោបាយមួយដើម្បីពន្យាររបបផ្តាច់ការយោធាប៉ុណ្ណោះ»។

មិនតែប៉ុណ្ណោះ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងឡើងក្រោមរបបយោធាមុន បានគោរពដល់តួនាទីនាំមុខរបស់យោធាក្នុងនយោបាយជាតិ បញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារ «បុព្វហេតុជាតិសំខាន់ៗចំនួនបី» ហើយថែមទាំងផ្តល់សិទ្ធិដល់មេបញ្ជាការក្នុងការតែងតាំងសមាជិកសភាយោធា និងដណ្តើមអំណាចទៀតផង។

លោក មីន អ៊ុងឡាំង  ផ្ទាល់បានលើកឡើងពីរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ក្នុងការធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចពីរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ ២០២១។ បុព្វហេតុជាតិសំខាន់ៗចំនួនបីគឺ៖ ការមិនរំលាយសហភាព, ការមិនរំលាយសាមគ្គីភាពជាតិ និងការរក្សាអធិបតេយ្យភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សហភាពអឺរ៉ុប ព្រមានអាមេរិក កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងច្រើនពេក

The post មីន អ៊ុងឡាំង ថា យោធានឹងស្ថិតក្នុងឆាកនយោបាយ ដរាបណាក្រុមប្រដាប់អាវុធបាត់ខ្លួន appeared first on Kampuchea Thmey Daily.

ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ចូលរួមកិច្ចប្រជុំ​កំពូល SCO មុន​ការបោះឆ្នោត​
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ មីនអ៊ុងឡាំង (Min Aung Hlaing) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងTianjin នៅថ្ងៃអាទិត្យនេះ។

ប្រមុខ​យោធា​មី​យ៉ាន់​ម៉ាលោក  មីន អ៊ុងឡាំង

ដំណើរទស្សនកិច្ចនេះធ្វើឡើងប៉ុន្មានខែមុនការបោះឆ្នោតដែលបានគ្រោងទុករបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៨ ខែធ្នូ ដែលជាលើកទីមួយចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi និងបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។

យោងតាមទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធា លោក មីន អ៊ុងឡាំង ចូលរួមតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ បន្ថែមពីលើការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ លោកត្រូវបានគេរំពឹងថានឹងជួបលោក ស៊ីនិងមេដឹកនាំក្នុងតំបន់ផ្សេងទៀត ក៏ដូចជាជួបពិភាក្សាជាមួយមន្ត្រីចិន និងធ្វើទស្សនកិច្ចនៅផ្នែកផ្សេងទៀតនៃប្រទេសចិន។

លោក មីន អ៊ុងឡាំង និង​ លោក ស៊ី ជីនពីង ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០។

ទីក្រុងប៉េកាំងគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាចមួយចំនួនដែលគាំទ្រដោយបើកចំហចំពោះផែនការរបស់របបសឹកចមពោះការបោះឆ្នោត ទោះបីជាមានការតស៊ូប្រដាប់អាវុធពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចដែលគ្រប់គ្រងផ្នែកធំនៃទឹកដីរបស់មីយ៉ាន់ម៉ាក៏ដោយ។ ដំណាក់កាលដំបូងនៃការបោះឆ្នោតត្រូវបានកំណត់ដើម្បីគ្របដណ្តប់ជាង ៣០០ មណ្ឌលបោះឆ្នោត រួមទាំងតំបន់ដែលនៅតែមានការបាញ់ប្រហារមួយចំនួន នាំឲ្យមានការចោទជាសំណួរអំពីសន្តិសុខ និងភាពស្របច្បាប់ក្នុងការបោះឆ្នោតនេះ។

ការចូលរួមរបស់យោធាជាមួយប្រទេសចិនបានបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការគាំទ្ររបស់ទីក្រុងប៉េកាំង នៅពេលដែលមីយ៉ាន់ម៉ាប្រឈមនឹងភាពឯកោ និងសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលលោកខាងលិច ដែលបានបរិហារការបោះឆ្នោតនាពេលខាងមុខថាមិនសេរី និងយុត្តិធម៌។ សម្រាប់​លោក មីន អ៊ុងឡាំង ដំណើរ​ទស្សនកិច្ច​នេះ​គូសបញ្ជាក់​ពី​ការព្យាយាមរបស់​លោក​ក្នុង​ការ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ និង​ពង្រឹង​ជំហរ​ផុយស្រួយ​របស់​របប​សឹក​មុន​ការ​បោះឆ្នោត៕

អត្ថបទ៖ ប៊ុន សុភាព

The post ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ចូលរួមកិច្ចប្រជុំ​កំពូល SCO មុន​ការបោះឆ្នោត​ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា បញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននិងត្រៀមរៀបចំការបោះឆ្នោត
របបយោធាមីយ៉ាន់ម៉ាបានបញ្ចប់ជាផ្លូវការនូវការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបានដាក់ជាលើកដំបូងតាំងពីរដ្ឋប្រហារឆ្នាំ២០២១ និងបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញក្នុងការរៀបចំសម្រាប់ការបោះឆ្នោតនៅក្នុងខែធ្នូខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី០១ ខែសីហា។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារ។ (រូបភាព៖ Reuters)

ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់។

ការបោះឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០។ (រូបភាព៖​ Reuters)

លើសពីនេះទោះបីជាមានការសន្យាថាការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំមួយខែនៃការបញ្ចប់គ្រាអាសន្នក៏ដោយ ក៏អ្នករិះគន់និយាយថាលក្ខខណ្ឌមិនសមរម្យសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ភាគ​ច្រើន​ជាប់​គុក ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គៀប​សង្កត់ ហើយ​តំបន់​ជម្លោះ​នៅ​តែ​មិន​មាន​ស្ថិរភាព។ យោធានៅតែបន្តប្រយុទ្ធជាមួយក្រុមតស៊ូប្រដាប់អាវុធ ហើយគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹកត្រូវបានដាក់ឡើងវិញនៅក្នុងតំបន់ចំនួន៦៣ ឯណោះ។

ក្រុមប្រឆាំង រួមទាំងរដ្ឋាភិបាលរួបរួមជាតិ (NUG)និងអង្គការប្រដាប់អាវុធជនជាតិភាគតិច បានប្តេជ្ញាបង្អាក់ការបោះឆ្នោតដែលពួកគេហៅថាក្លែងក្លាយ និងបដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យការគ្រប់គ្រងយោធាក្លាយជាស្របច្បាប់៕

អត្ថបទ៖ ប៊ុន សុភាព

The post មីយ៉ាន់ម៉ា បញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននិងត្រៀមរៀបចំការបោះឆ្នោត appeared first on Kampuchea Thmey Daily.

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បង្ហាញ​ខ្លួន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី
យោងតាមការចេញផ្សាយរបស់ Euro News មេដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ មីន អ៊ុងឡាំង( Min Aung Hlaing )បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅថ្ងៃទី ១៩ ខែកក្កដា ដើម្បីចូលរួមក្នុងពិធីទិវាទុក្ករបុគ្គល(Martyrs’ Day) នៅទីក្រុង Yangon ។

មេដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ មីន អ៊ុងឡាំង (រូបភាព៖ Reuters)

ពិធី​នេះ​ផ្តល់​កិត្តិយស​ដល់​ឧត្តម​សេនីយ៍ អ៊ុងសាន (Aung San) ជាវីរៈ​បុរស​ជាតិ និង​ជា​ឪពុករបស់​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)  ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ។ អ្នកស្រី ស៊ូជី ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ​ពី​បទ​ចោទ​ប្រកាន់​នយោបាយ បាន​ខកខាន​ព្រឹត្តិការណ៍​នេះ​រយៈពេល ៥ ឆ្នាំ​ជាប់​គ្នា។

នេះជាលើកទីមួយហើយដែលលោក មីន អ៊ុងឡាំង បានចូលរួមក្នុងពិធីនេះចាប់តាំងពីយោធាបានកាន់កាប់ប្រទេសក្នុងឆ្នាំ ២០២១។ ពិធីទិវាទុក្ករបុគ្គល(Martyrs’ Day) គឺរំលឹកដល់ការស្លាប់ក្នុងឆ្នាំ ១៩៤៧  របស់លោក Aung San និងសហការីរបស់គាត់ នៅប៉ុន្មានខែមុនពេលប្រទេសមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។

យោធា​មី​យ៉ាន់​ម៉ាមីន អ៊ុងឡាំង គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី។ (រូបភាព៖ AP)

ពិធីនៅឆ្នាំនេះបានប្រារព្ធឡើងចំពេលមានការតស៊ូកាន់តែខ្លាំងឡើងចំពោះការគ្រប់គ្រងរបបយោធា ជម្លោះប្រដាប់អាវុធដែលកំពុងបន្ត និងនៅមុនការបោះឆ្នោតដែលគ្រោងទុកនៅចុងឆ្នាំនេះ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការធ្វើឱ្យការគ្រប់គ្រងរបស់យោធាស្របច្បាប់។

យោងតាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា មនុស្សជាង ៧,០០០ នាក់ត្រូវបានសម្លាប់ និងជិត ៣០,០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារនេះ បើយោងតាមក្រុមសិទ្ធិមនុស្ស បើទោះបីជារបបយោធាមិនទទួលស្គាល់ចំនួនទាំងនេះក៏ដោយ៕

ឧត្តម​សេនីយ៍ អ៊ុងសាន ជាវីរៈ​បុរស​ជាតិ និង​ជា​ឪពុករបស់​លោកស្រី អ៊ុងសាន ស៊ូជី(រូបភាព៖ AP)

ទង់ជាតិ​មីយ៉ាន់​ម៉ា​បង្ហូត​ពាក់​កណ្ដាល​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៨​នៃ​ការ​ធ្វើ​ឃាត​ឧត្តមសេនីយAung San ឪពុក​របស់​​លោកស្រី Aung San Suu Kyi នៅ​ទីក្រុង Yangon។ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បង្ហាញ​ខ្លួន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី appeared first on Kampuchea Thmey Daily.

​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​
ទាហានរដ្ឋាភិបាល​របប​សឹក​មីយ៉ាន់ម៉ាចំនួន ៦២​នាក់បាន​បាក់​ទ័ព​រត់ភៀសខ្លួន​ចូលទឹកដី​ថៃ ពីក្រុម​តស៊ូ​​​ជនជាតិ​ការ៉ែន​ Karen  នៅ​ជាប់​ព្រំដែន​ថៃ។ យោង​បណ្តាញសង្គម​​សារ​ព័ត៌មានថៃ​ ​Khaosod

រូបភាព​យោធា​មីយ៉ាន់ម៉ា​បាក់ទ័ព​រត់ចូលទឹកដីថៃ។​ Khaosod

​​ទាហានរបស់​របបសឹក​មីយ៉ាន់ម៉ា​ន​ទាំងនោះ​ ត្រូវបានអនុញ្ញាតឱ្យឆ្លងចូលទៅផ្នែកខាង​ព្រំដែន​​​ទឹកដី​ថៃ ដើម្បីស្វែងរក​ជន​ភៀស​ខ្លួន ហើយត្រូវបានដកហូតអាវុធកាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពី​​​បន្ទាយ​​​យោធា​របស់ពួកគេនៅជិតព្រំដែនថៃក្នុងស្រុក Phop Phra ខេត្ត Tak នៅ​ទឹកដី​មីយ៉ាន់ម៉ា​ ត្រូវបានកងកម្លាំងសហ​ភាពរួបរួម​ជាតិការ៉ែន (KNU) និង កងទ័ពរំដោះជាតិការ៉េន (KNLA)កាន់កាប់។

ក្នុង​ចំណោម​ទាហាន​ទាំង​​ ​៦២​នាក់ មាន​របួស​១១​នាក់ របួសធ្ងន់​៤​នាក់ ។ ពួក​គេ​បាន​និយាយ​ថា មនុស្ស​១៨​នាក់​ក្នុង​ចំណោម​​កងកម្លាំង​​របស់​ពួក​គេ​ត្រូវ​បាន​គេ​សម្លាប់។

សហភាពជាតិការ៉ែន (KNU) និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមសេចក្តីរាយការណ៍ បានរឹបអូសយកមូលដ្ឋានយោធាមួយ នៅជិតព្រំដែនថៃ ក្នុងរដ្ឋការ៉ែន​កាល​ពី​៤ថ្ងៃ​មុន​ផងដែរ​។ យោង​សារព័ត៌ាមាន មីយ៉ាន់​ម៉ា irrawaddy ដែលបានផ្សាយ​កាល​ថ្ងៃទី​​២០ឧស​​ភា​។

កងទ័ពរំដោះជាតិ Karen (KNLA) ដែលជាស្លាបប្រដាប់អាវុធរបស់ KNU និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមយកមូលដ្ឋាន Maw Phoe Kay នៅ Paingkyon ស្រុក Hpa-an កាលពីថ្ងៃចន្ទ​សប្តាហ៍​នេះ​​។

KNLA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Karen ថា ទាហានរបបនេះបានបោះបង់ចោលបន្ទាយ​ ហើយប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាទាហាន ២៧នាក់បានឆ្លងទន្លេ Moei ចូលទៅក្នុងប្រទេសថៃ៕

ដោយ រ៉ាន់ រើយ

ការ​ង្រមូលផ្តុំទាហានបាក់ទ័ព​របស់​មីយ៉ាន់ម៉ា​នៅទឹកដីថៃ​នៅថ្ងៃសៅរ៍​នេះ​។ Khaosod

The post ​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​ appeared first on Kampuchea Thmey Daily.