នយោបាយ
កម្ពុជាទទួលស្គាល់លោក មីន អ៊ុងឡាំង ជាប្រធានាធិបតី មីយ៉ាន់ម៉ា និងជូនពរលោកឱ្យទទួលបានជោគជ័យក្នុងការដឹកនាំប្រទេស
កម្ពុជាបានឱ្យប្រេសិតពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីថ្ងៃទី១០ ខែមេសា និងបានប្រគល់លិខិតអបអរសាទរមួយដល់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះផងដែរ។

ប្រេសិតពិសេសកម្ពុជាដឹកនាំដោយឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក ចម ប្រសិទ្ធ បានទៅជួបនឹងពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក មីន អ៊ុងឡាំង ពីការគាំទ្រ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបនោះលោក មីន អ៊ុងឡាំង បានលើកឡើងថា កម្ពុជា ជាប្រទេសជិតស្និទជាមួយមីយ៉ាន់ម៉ា ហើយប្រទេសទាំងពីរគួរមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈលោកក៏បានអរគុណកម្ពុជាចំពោះជំនួយជួលដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមកផងដែរ។

ប្រេសិតពិសេសកម្ពុជាលោក ចម ប្រសិទ្ធ បានពាំនាំនូវការអបអរសាទររបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថាមីយ៉ាន់ម៉ា នៅបន្តជាមិត្តល្អរបស់កម្ពុជា ហើយនឹងនៅតែបន្តគាំទ្រគ្នាទៅវិញទៅមក។
ក្រៅពីជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី លោក ចម ប្រសិទ្ធ ក៏ជួបពិភាក្សាការងារជាំមួយលោក U Tin Maung Swe ដែលរដ្ឋមន្ត្រីការបរទេសថ្មីមីយ៉ាន់ម៉ានៅម៉ោង ១០យប់ផងដែរ។
គួរឱ្យដឹងផងដែរថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានក្លាយជាប្រធានាធិបតីស៊ីវិលក្រោយបានស្បថចូលកាន់តំណែងកាលពីថ្ងៃទៅ១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការបោះឆ្នោតដែលរងការរិះគន់ពីលោកខាងលិចកាលពីចុងឆ្នាំ២០២៥។ ក្នុងពេលសច្ចាប្រណិធានលោក មីន អ៊ុងឡាំង បានសន្យាថាលោក នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបម្រើសាធារណរដ្ឋមីយ៉ាន់ម៉ា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


