ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននិងត្រៀមរៀបចំការបោះឆ្នោត
របបយោធាមីយ៉ាន់ម៉ាបានបញ្ចប់ជាផ្លូវការនូវការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបានដាក់ជាលើកដំបូងតាំងពីរដ្ឋប្រហារឆ្នាំ២០២១ និងបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញក្នុងការរៀបចំសម្រាប់ការបោះឆ្នោតនៅក្នុងខែធ្នូខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ ខែសីហា។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់។

លើសពីនេះទោះបីជាមានការសន្យាថាការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំមួយខែនៃការបញ្ចប់គ្រាអាសន្នក៏ដោយ ក៏អ្នករិះគន់និយាយថាលក្ខខណ្ឌមិនសមរម្យសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។ មេដឹកនាំបក្សប្រឆាំងភាគច្រើនជាប់គុក ប្រព័ន្ធផ្សព្វផ្សាយត្រូវបានគៀបសង្កត់ ហើយតំបន់ជម្លោះនៅតែមិនមានស្ថិរភាព។ យោធានៅតែបន្តប្រយុទ្ធជាមួយក្រុមតស៊ូប្រដាប់អាវុធ ហើយគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹកត្រូវបានដាក់ឡើងវិញនៅក្នុងតំបន់ចំនួន៦៣ ឯណោះ។
ក្រុមប្រឆាំង រួមទាំងរដ្ឋាភិបាលរួបរួមជាតិ (NUG)និងអង្គការប្រដាប់អាវុធជនជាតិភាគតិច បានប្តេជ្ញាបង្អាក់ការបោះឆ្នោតដែលពួកគេហៅថាក្លែងក្លាយ និងបដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យការគ្រប់គ្រងយោធាក្លាយជាស្របច្បាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


