ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិន ប្រាប់មេដឹកនាំមីយ៉ាន់ម៉ា ឲ្យងាកទៅរកផ្លូវដែលត្រឹមត្រូវ និង មានការគាំទ្រពីប្រជាជន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំមីយ៉ាន់ម៉ាក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារ ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះគួរតែស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលទទួលបានការគាំទ្រពីប្រជាជន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។
លោក ស៊ី បានទទួលប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បន្ទាប់ពីស្វាគមន៍ជាផ្លូវការសម្រាប់មេដឹកនាំរូបនេះ នៅទីក្រុងប៉េកាំង។

លោក ស៊ី ប្រាប់ លោក មីន ថា៖ « ប្រទេសចិនដាក់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាជាអាទិភាពក្នុងការទូតជិតខាង ហើយគាំទ្ររដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាក្នុងការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍ត្រឹមត្រូវ សមស្របនឹងលក្ខខណ្ឌជាតិ ហើយទទួលបានការគាំទ្រពីប្រជាជន»។
គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង បានគ្រប់គ្រងមីយ៉ាន់ម៉ាដោយផ្ទាល់ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងកាលនោះ ធ្វើឱ្យមានជម្លោះជាមួយជនជាតិភាគតិច និង ការបែកបាក់ផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់ពេលនេះ។
លោក ស៊ី បាននិយាយបន្ថែមទៀតថា ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា នៅតែជាគម្រោងដ៏សំខាន់មួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលចិនបានប្រកាសដាក់ចេញតាំងពីឆ្នាំ២០១៣។
មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈក៏ធានាសុវត្ថិភាព និងស្ថិរភាពផងដែរ។
លោក ស៊ី បានលើកឡើងថា គម្រោងបែបនេះគួរតែជួយកែលម្អសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា។ លោកបន្ថែមថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំ ចំពោះមីយ៉ាន់ម៉ាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
មេដឹកនាំមីយ៉ាន់ម៉ាដែលកើតចេញពីការគ្រប់គ្រងយោធា បានទៅដល់ប្រទេសចិនកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលប្រាំថ្ងៃ តបតាមការអញ្ជើញរបស់ មេដឹកនាំចិន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីជ្រើសតាំងជាប្រធានាធិបតី។
ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលប្រទេសចិន និងមីយ៉ាន់ម៉ា កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


