លោក សម រង្ស៊ី Archives - Kampuchea Thmey Daily

លោក សូ ណារ៉ូ ថា​ក្រុម​លោក​ សម រង្ស៊ី កំពុង​ខ្ចី​ដៃ​សត្រូវ​និង​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​បំបែក​ខ្មែរ
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក សូ ណារ៉ូ បាន​ហៅ​សកម្មភាព​របស់​ក្រុម​របស់​លោក សម រង្ស៊ី ពេល​នេះ​គឺ​ជា​ល្បិច​ខ្ចី​ដៃ​សត្រូវ​ដុត​កំហឹង​ពលរដ្ឋ​ និង​បំបែក​បំបាក់​ខ្មែរ​ឱ្យ​ងើប​ឡើង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ការ​លើក​ឡើង​របស់​លោក សូ ណារ៉ូ ពេល​នេះ​គឺ​បន្ទាប់​ពី​មេដឹកនាំ​ចលនា​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក សម រង្ស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពីថ្ងៃ​ទី​២២ ខែ​មេសា ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

ក្នុង​សំណេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ​ លោក សូ ណារ៉ូ បាន​ហៅ​ការ​អំពាវនាវ​នេះ​មាន​ចរិត​ «ក្បត់ជាតិ» ដែល​មិន​អាច​គេ​ផុត​ពី​សំណាញ់​ច្បាប់​ទេ។ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ចាញ់​បញ្ឆោត​របស់​ក្រុម​ប្រឆាំង​នេះ ដែល​អាច​បង្ក​ទុក្ខទោស​ដល់​ខ្លួន។

លោក​សរសេរ​ថា៖ «ទង្វើ​ខ្ចី​ដៃ​សត្រូវ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​យ៉ាង​កម្រោល​មក​លើ​ទឹក​ដី​កម្ពុជា​ និង​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​គ្រប់យ៉ាង​ដើម្បី​បំបែក​បំបាក់​ស្មារតី​សាមគ្គី​ជាតិ​ខ្មែរ​ គឺ​ជា​ទង្វើ​មាន​ចរិត​ក្បត់​ជាតិ​ដែល​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ផ្ដន្ទាទោស​បាន​ឡើយ។​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ជាតិ​ កុំ​ចាញ់​បោក​ពួក​ជ្រុល​និយម​ក្បត់​ជាតិ ដែល​អាច​រង​ទុក្ខ​ទោស​ព្រហ្មទណ្ឌ​មិន​ខាន»។

លោក​ថា​នេះ​គឺ​ជា​ ការ​បន្ត​លេង​ល្បែង​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​ឆ្លៀត​យក​ឱកាស​នៃ​សកម្មភាព​ធ្វើការ​យាយី​អុកឡុក​តាម​ខ្សែ​ព្រំដែន​កម្ពុជា-ថៃ របស់​ពួក​ឈ្លាន​ពាន​សៀម​ យក​ជា​លេស​ដើម្បី​ដុត​កម្ដៅ​កំហឹង​មហាជន​ដែល​ស្រឡាញ់​ទឹកដី អំពាវនាវ​មួល​បង្កាច់ បំផុស​បំផុល​សារ​ជា​ថ្មី​ ឱ្យ​មាន​ការ​ងើប​ឡើង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ដែល​ប្រជាជន​ខ្មែរ​ជាង​ ៨០ភាគរយ បាន​បោះឆ្នោត​ជូន​ បន្ទាប់​ពី​ការ​អំពាវនាវ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ របស់​ក្រុម​នេះ​មិន​ទទួល​បាន​ជោគ​ជ័យ​ក្រោយ​មាន​បទ​ឈប់​បាញ់​នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​នោះ ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក សូ ណារ៉ូ ថា​ក្រុម​លោក​ សម រង្ស៊ី កំពុង​ខ្ចី​ដៃ​សត្រូវ​និង​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​បំបែក​ខ្មែរ appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលឯករាជ្យ ២៣ តុលា របស់លោក សម រង្ស៊ី បំពានរដ្ឋធម្មនុញ្ញ ជានយោបាយប្រជាភិថុតិ​
«រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី រួមទាំងបក្សពួកនៅក្រៅប្រទេសមួយក្តាប់តូច គឺជារាជរដ្ឋាភិបាលខុសច្បាប់ បង្កើតឡើងយ៉ាងងងើលបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រមាថដល់ឆន្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានចេញមកធ្វើការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងអាណត្តិទី៧ នេះ។

ការបង្កើតក្រុមចលនាខុសច្បាប់ ចម្លែកៗ ប៉ាតណាប៉ាតណីពីសំណាក់ក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងបក្សពួក មិនមែនជារឿងថ្មីនោះទេ ទាំងនេះគឺសុទ្ធសឹងតែជាឈុតឆាកនយោបាយប្រជាភិថុតិដដែលៗ​ បោកបញ្ឆោតពលរដ្ឋនៅក្រៅប្រទេស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី និងបក្សពួកតែប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា របស់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី នេះពុំមានការគាំទ្រពីសំណាក់ពលរដ្ឋនៅក្រៅប្រទេស និងនៅក្នុងស្រុកទៀតនោះទេ ត្បិតនេះជាអំពើខុសច្បាប់ ជាងនេះទៅទៀតពលរដ្ឋ ក៏ដូចជាពលករនៅក្រៅប្រទេសឆ្អែតនឹងនយោបាយបោកប្រាស់ ដដែលៗ ពីសំណាក់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី។

អ្វីដែលសំខាន់នោះពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាពដ៏រឹងមាំ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតស៊ូប្រឆាំងទៅនឹងសត្រូវឈ្លានពានទឹកដី ដែលក្នុងកាលៈទេសៈនេះពលរដ្ឋនៅទូទាំងប្រទេសបានជឿជាក់មកលើរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ ដូច្នេះហើយការបន្តធ្វើសកម្មភាពនយោបាយប៉ាត់ណាប៉ាត់ណីរបស់ក្រុមលោក សម រង្ស៊ី គឺជានយោបាយដើរបញ្ច្រាស់ខ្យល់ និងលែងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋទៀតហើយ។

តែយ៉ាងណាក៏ដោយបើពិនិត្យលើទិដ្ឋភាពច្បាប់វិញ ការប្រកាសបង្កើតរាជរដ្ឋាភិបាលឯករាជ្យខុសច្បាប់នៅក្រៅប្រទេសខាងលើនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និង មាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយប្រសិនបើជនល្មើស ជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ដោយឡែកចំពោះរាល់បុគ្គលទាំងឡាយណាដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ ទៅ ២០ ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។

ទន្ទឹមនឹងនេះ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្ដែងនីមួយៗ។

ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះជាការដណ្តើមអំណាចរដ្ឋមកគ្រប់គ្រង ដោយមិនឆ្លងកាត់ដំណើរការបោះឆ្នោតដោយស្របច្បាប់ និងតាមគោលការណ៍ប្រជាធិបតេយ្យ ដែលជាការបំពានលើមាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា៖​​ “អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី”។

ផ្អែកលើសកម្មភាពខុសច្បាប់នេះដែរ សូមជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការ រាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

ដោយ៖ បណ្ឌិត ជិន ចេស្តា អ្នកវិភាគនយោបាយ ច្បាប់ និងសង្គម

The post លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលឯករាជ្យ ២៣ តុលា របស់លោក សម រង្ស៊ី បំពានរដ្ឋធម្មនុញ្ញ ជានយោបាយប្រជាភិថុតិ​ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកត់សម្គាល់លោក សម រង្ស៊ី កំពុង​ធ្វើសកម្មភាព​«ក្បត់​ជាតិ»យ៉ាងចំហរ
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានច្រាន​ចោល​ព័ត៌មាន​ដែលបាន​ផ្សាយ​លើ​ហ្វេសប៊ុក​ឈ្មោះ Sam Rainsy ទាក់ទង​នឹង​សម្ដេច​តេជោ ហ៊ុន សែន ព្រមទាំង​កត់​សម្គាល់​ថាក្នុង​រយៈពេល​ចុង​ក្រោយ​នេះលោក សម រង្ស៊ី បាន​បង្ហាញ​ច្បាស់​អំពី​អំពើ​ក្បត់​ជាតិ និង​បំផ្លាញ​ជាតិ​ខ្លួន​ឯងយ៉ាង​ចំហរ។

ក្នុង​សេចក្ដីប្រកាស​បដិសេធ​ថ្ងៃទី២ ខែ​កញ្ញានេះ ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថាសម្ដេច​តេជោ ហ៊ុន សែន និងក្រុម​គ្រួសារ​គ្មាន​ទំនាក់​ទំនង​អ្វីជាមួយ​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង និង​មិន​បាន​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុនណាមួយ​របស់​ថៃ​ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «គណនីហ្វេសបុក​ខាង​លើ​នេះ​តែ​ងចុះ​ផ្សាយ​រឿង​មិន​ពិត​ ប្រឌិត​ បំផ្លើស បំភ្លៃ ឬ​ចម្លង​យក​ព័ត៌មាន​មិន​ពិត​ផ្សេង​ៗ​ពី​ប្រភព​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​យក​មក​ចុះ​ផ្សាយ​ក្នុង​ចេតនា​អាក្រក់​ដើម្បីបង្ខូចកេរ្តិ៍​ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ព្រមទាំង​ក្រុម​គ្រួសារ​សម្ដេច​ ក៏​ដូច​ជា​មន្ត្រីជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ផ្សេង​ទៀត»។

ការ​បញ្ជាក់​នេះ​គឺ​បន្ទាប់​ពី​ហ្វេសបុក​ផេក​របស់​លោក សម រង្ស៊ី បាន​បង្ហោះកាលពី​ថ្ងៃទី​១ ខែកញ្ញា ដោយ​បាន​ចោទ​ប្រកាន់ថា​ជម្លោះរវាង​សម្ដេច​តេជោ ហ៊ុន សែន និង​លោក ថាក់ស៊ីន គឺ​ផ្ដើម​ចេញពី​ការ​ព្យាយាម​ទិញ​ភាគ​ហ៊ុន ២៤% នៅ​ក្នុង​ក្រុម​ហ៊ុន​ថាម​ពលថៃ​ Bangchak តែមិន​បាន​សម្រេច និង​ត្រូវចាញ់​បោក​លុយ​ទៅ​ឱ្យ​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូងឈ្មោះ Benjamin Mauerberger។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃនេះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​បាន​កត់​សម្គាល់​ថា​លោក សម រង្ស៊ី កន្លង​មក​និង​ជាពិសេស​មួយ​រយៈចុង​ក្រោយ​នេះបាន​បង្ហាញ​ច្បាស់​ពី​អំពិ​ក្បត់​ជាតិ និង​មាន​ចេតនា​បំផ្លាញ​ជាតិ​ខ្លួន​ឯង​យ៉ាង​ចំហរ។

ក្នុង​សេចក្ដី​ប្រកាស​បាន​បន្ថែម​ថា៖ «បុគ្គល​រូប​នេះ​នៅ​តែ​បន្ត​ភាព​ពិសពុលរបស់​ខ្លួន តាមរយៈការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មាន​ចរិត​ញុះ​ញង់ បំបែក​បំបាក់​សមគ្គីភាព​ជាតិ​ខ្មែឬដោយ​មិន​ព្រមកែ​ប្រែឡើយ»។

ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កត់​សម្គាល់​ពី​អំពើ «​ក្បត់​ជាតិ» ​របស់​លោក​សម រង្ស៊ី ស្របពេល​ដែល​វិសោធនកម្ម​ច្បាប់សញ្ជាតិដែល​បើក​ផ្លូវ​ឱ្យ​ដក​សញ្ញាតិ​ខ្មែរពីពលរដ្ឋ​ខ្មែរ​ណាក្បត់​ជាតិ​ គប់គិត​ជាមួយ​បរទេសបំផ្លាញកម្ពុជា ត្រូវ​មាន​សមាជិក​ព្រឹទ្ធសភាឯកភាពទាំង​ស្រុង​លើ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​មូល​កាលពី​ថ្ងៃទី​១ ខែកញ្ញាម្សិល​មិញ និង​កំពុង​រង់ចាំការ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ការ​ពី​សំណាក់​ប្រមុខ​រដ្ឋកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកត់សម្គាល់លោក សម រង្ស៊ី កំពុង​ធ្វើសកម្មភាព​«ក្បត់​ជាតិ»យ៉ាងចំហរ appeared first on Kampuchea Thmey Daily.

បទវិភាគ៖ លោក សម រង្ស៊ី កំពុងមានមោទនភាពចូលដៃចូលជើងជាមួយថៃ វាយប្រហារខ្មែរ ក្នុងជម្លោះព្រំដែន
តើ​សកម្មភាព​ណា​ខ្លះ​ដែល​ចាត់​ទុក​ថា​ជា​អំពើ​ស្នេហា​ជាតិ? ខណៈពេលដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន ងាកទៅមើលជម្លោះនយោបាយផ្ទៃក្នុងថៃមានភាគរយខ្ពស់ក្នុងការធ្វើរដ្ឋប្រហារទៅហើយ ប៉ុន្តែពួកគេបានផ្អាកជម្លោះផ្ទៃក្នុងដោយបង្វែរកាណុងកាំភ្លើងមកកម្ពុជាដោយទុកជម្លោះក្នុងប្រទេសមួយឡែកសិន។ ដែលនេះបង្ហាញពីការរួបគ្នា និងមនសិកាស្នេហាជាតិរបស់ប្រទេសជិតខាង។ ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួនរស់នៅក្រៅប្រទេសមិនបានទម្លាក់ចោលនយោបាយជ្រុលនិយមប្រឆាំងកម្ពុជានោះទេ ថែមទាំងចូលដៃចូលជើងជាមួយប្រទេសថៃមកវាយប្រហារកម្ពុជា និងបំបាក់ទឹកចិត្តកងទ័ពថែមទៀតផង។ ការចូលដៃជាមួយថៃមកវាយប្រហារខ្មែរធ្វើឡើងតាមរយៈលោក សម រង្ស៊ី បានផ្តល់ជាទស្សនៈ បទសម្ភាស និងប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីរិះគន់ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ជុំវិញបញ្ហានេះ អ្នកជំនាញភូមិសាស្រ្តនយោបាយមួយចំនួនបានលើកឡើងស្រដៀងគ្នាថា លោក សម រង្ស៊ី កំពុងធ្វើនយោបាយហាក់វង្វេងប្រវត្តិសាស្រ្ត និងក្បត់មនសិកាជាតិ។

អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ សង្កេតឃើញថា លោក សម រង្ស៊ី ធ្វើនយោបាយវង្វេងមនសិកា ឬពិកាមនសិកា ដែលមានន័យថា មនសិកា គេតែងតែខ្វល់ពីជាតិនៅពេលតទល់ជាមួយសត្រូវបច្ចាមិត្ត គឺប្រជាជាតិមួយត្រូវតែរួមគ្នាមនសិកាជាតិដើម្បីតទល់នឹងសត្រូវ ប៉ុន្តែគាត់មិនបានជួយខ្មែរទេ ទៅជាប្រឹងតែរកចំណុចវាយប្រហារជាតិខ្លួនឯងថែម ហាក់ដូចជាហុចដងដាវទៅឱ្យសត្រូវទៅវិញ។ លោកថា៖«នៅពេលដែលគាត់ពិកាមនសិកា គឺធ្វើនយោបាយដើម្បីលើកខ្លួនគាត់ឱ្យលេចធ្លោក្នុងចំណែកនៃបញ្ហា ហើយពលរដ្ឋខ្មែរយល់ច្បាស់ហើយនូវនយោបាយរបស់លោក សម រង្ស៊ី ដែលមិនស្របគ្រប់ពេលវេលាជាមួយនឹងរាជរដ្ឋាភិបាល»។

លោកបណ្ឌិត យង់ ពៅ

លោកកត់សម្គាល់ទៀតថា ទោះជាជម្លោះរវាងកម្ពុជា និងថៃកំពុងបន្តកើតមានក៏ដោយ ក៏លោក សម រង្ស៊ី នៅតែបន្តប្រឆាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជាតិទាំងមូល ហើយប្រឹងប្រែងការពារប្រទេសថៃដែលឈ្លានពានកម្ពុជាទៅវិញ។
ក្នុងនាមជនជាតិខ្មែរដូចគ្នា​លោកបណ្ឌិត យ៉ង់ ពៅ ដាស់តឿនលោក សម រង្ស៊ី និងបក្ខពួកថា ប្រសិនបើពួកគេមិនបានគាំទ្រកងទ័ពកម្ពុជាទេ គួរតែចៀសវាងការចែករំលែកទស្សនៈជាមួយភាគីថៃទាក់ទងនឹងជម្លោះព្រំដែន។

ទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា សម្ព័ន្ធភាពរបស់លោក សម រង្ស៊ី ជាមួយប្រទេសថៃ នឹងមិនមានឥទ្ធិពលខ្លាំងលើនយោបាយកម្ពុជាទេ ដោយសារប្រជាជនកម្ពុជាមានវិចារណញ្ញាណច្បាស់លាស់ និងមិនជឿលើការញុះញង់ ហើយរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជួរមុខ នៅតែរួបរួមគ្នាលើបញ្ហាអធិបតេយ្យភាព ដោយមិនមានការបែកបាក់គ្នា។

ក្នុងពេលមានភាពតានតឹងតាមព្រំដែន លោក សម រង្ស៊ី បានបន្តរិះគន់កម្ពុជាលើឆាកអន្តរជាតិ ដោយបង្ហោះនៅលើបណ្តាញសង្គម និងបង្ហាញមោទនភាពថាខ្លឹមសាររបស់លោកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។ ផ្ទុយទៅវិញ បើទោះជាប្រទេសថៃមានបញ្ហាអំពើពុករលួយ ការជួញដូរមនុស្ស និង ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅអាស៊ី ក៏គេកម្រឃើញលោក សម រង្ស៊ី បញ្ចេញមតិជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីបញ្ហាទាំងនេះដែរ។ តើ​ទង្វើ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្នេហា​ជាតិ​ទេ? តើ​សកម្មភាព​របស់​លោក​ក្នុង​អំឡុង​ពេល​ជម្លោះ​កម្ពុជា-ថៃ​បង្ហាញ​អ្វីខ្លះ? បន្ថែមពីលើនេះ លោក សម រង្ស៊ី បានកៀរគរពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែន និងច្បាប់ដកហូតសញ្ជាតិថែមទៀតផង។

លោក​ សួន សេរីរដ្ឋា

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា ជឿជាក់ថា កិច្ចសហការរបស់លោក សម រង្ស៊ី ជាមួយប្រទេសថៃ ដើម្បីរិះគន់កម្ពុជា គឺផ្តើមចេញពីការចង់កេងចំណេញពីបញ្ហាជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងស្នេហាជាតិពិតប្រាកដ។ លោកពន្យល់ថា៖«អ្នកធ្វើនយោយកេញប្រវ័ញ្ចពីជាតិ គាត់អត់ស្គាល់អ្វីដែលជាភាពស្មោះត្រង់ចំពោះជាតិមាតុភូមិនិងប្រជាជនទេ កាលណាមានបញ្ហាអ្វីមួយកើតឡើងគាត់គិតថាទៅខាងណាមួយដើម្បីកេងប្រវ័ញ្ចយកចំណេញពីបញ្ហានេះបាន គឺគាត់ទៅហើយ។ ដូច្នេះហើយបានជាកន្លងមកគាត់មិនដែលខ្លាចញញើត​ និងធ្វើ​សកម្មភាពទាំងឡាយណាដើម្បីយកប្រយោជន៍ពីស្ទើរគ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលជាប់ពាក់ព័ន្ធបញ្ហាប្រទេសជាតិ ដោយមិនគិតពីការវេទនា និងការស្លាប់របស់អ្នកគាំទ្ររបស់គាត់នោះទេ»។

លោក​បញ្ជាក់​ថា ទង្វើ​របស់​លោក សម រង្ស៊ី នាពេលនេះគឺ​ជា​អំពើ​ក្បត់ជាតិ ហើយលោកគាំទ្រកម្ពុជាដែល​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ដកហូត​សញ្ជាតិ​របស់​បុគ្គល​ដែល​ឃុបឃិត​ជាមួយ​បរទេស ឬ​ឈ្លានពាន​កម្ពុជា ដោយបញ្ជាក់ថា ការដកសញ្ជាតិពីជនក្បត់ជាតិគឺត្រឹមត្រូវណាស់។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ពីព្រោះវាអត់ដែលអ្នកនយោបាយណា ប្រទេសខ្លួនដែលរងការឈ្លានពានពីសំណាក់ប្រទេសជាតិខាង យើងមិនគាំទ្ររដ្ឋាភិបាល និងកងទ័ពខ្លួនឯង ហើយមិនបានចូលរួមជាអ្វីបន្តិចសោះ សូម្បីអង្ករមួយគីឡូ មីមួយកញ្ចប់ ទឹកស៊ីអ៊ីវ លុយមួយកាក់មួយកាក់មួយសេន មិនបានជួយដល់កងទ័ពបែរទៅជាចូលដៃចូលជើង សរសើរប្រទេសថៃឈ្លានពានយើង»។ លោកបន្ថែមទៀត ៖«ទាំងនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី គាត់មានខួរក្បាលមួយ ខួរក្បាលក្បត់ជាតិដែលជាតំណរពីដូនតា មិនដែលគិតពីផលប្រយោជន៍ជាធំ ប៉ុន្តែតម្កល់ប្រយោជន៍ខ្លួនឯងនៅលើក្បាល និងសកម្មភាពក្បត់ជាតិដើម្បីប្រយោជន៍ខ្លួនឯង»។

រដ្ឋាភិបាលកម្ពុជាត្រៀមកម្លាំងប្រឆាំងការឈ្លានពាន

នៅចំពោះមុខការឈ្លានពានពីប្រទេសថៃ ចរន្តជាតិនិយមនិងសាមគ្គីភាពរបស់ខ្មែរមានភាពចាំបាច់ណាស់ ត្រូវឱ្យមានការរួបរួម ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវ ស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិ​យ៉ាង​​​មុត​មាំ​ និងបានបង្ហាញពីមនសិកាជាតិ​និង​ឯកភាព​ជាតិរួមគ្នាតែមួយរបស់ជនជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់និន្នាការ សាសនា ​ពណ៌សម្បុរ និងសាវតា​សង្គមនោះឡើយ។ មិនតែប៉ុណ្ណោះ ការរួបរួមគ្នា​ក្នុង​ជំហរជាតិតែមួយ ក៏បានបង្ហាញអំពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្មែរទៅលើមេដឹកនាំ​របស់​ខ្លួនផងដែរ។

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមិថុនា ឆ្នាំ​ ២០២៥ បានសម្តែងការហួសចិត្តចំពោះអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា ដែលតែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់កងទ័ពនៅជួរមុខ ពោល វាយប្រហារតែគ្នាឯង ដោយបង្កើតឱ្យមានភាពស្រពិចស្រពិល និងបំបែកបំបាក់ស្មារតីសាមគ្គីជាតិ។ យ៉ាងណាមិញ សម្តេចធិបតី បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់មជ្ឃដ្ឋាន មិនថាអ្នកប្រឆាំងឬអ្នកគាំទ្រ មិននោះទេដែលជាពលរដ្ឋខ្មែរត្រូវរួបរួមសាមគ្គីគ្នាក្នុងពេលដែលប្រទេសជាតិកំពុងរងការឈ្លានពាន។

បើទោះជាមានការអំពាវនាវបែបនេះក្តី ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី មិនបានបង្ហាញមនសិកាស្នេហាជាតិនោះទេ ប៉ុន្តែទោះក្នុងកាលៈទេសៈណាក៏ដោយ តែងសម្អុយឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ ខុសពីនយោបាយថៃ ជាក់ស្តែងលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តី ទោះបីក្រុមយោធាថៃធ្វើរដ្ឋប្រហារទម្លាក់អំណាចលោក និងបង្ខំចិត្តឱ្យនិរទ្ទេសទៅរស់នៅក្រៅប្រទេសក្តី ក៏លោក ថាក់ ស៊ីន មិននិយាយអាក្រក់ពីប្រទេសរបស់ខ្លួន ឬស្នើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ឬកាត់ជំនួយពីប្រទេសថៃលើយ។ ប៉ុន្តែលោក សម រង្ស៊ី តែងតែជំរុញសហភាពអឺរ៉ុបកាត់ផ្តាច់ជំនួយ និងបង្ខាំងការវិនិយោគមកកាន់កម្ពុជាជាដើម៕

The post បទវិភាគ៖ លោក សម រង្ស៊ី កំពុងមានមោទនភាពចូលដៃចូលជើងជាមួយថៃ វាយប្រហារខ្មែរ ក្នុងជម្លោះព្រំដែន appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ចំអកឱ្យ សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយយ៉ាងណា? បើបុគ្គលនេះបានរិះគន់លោក ត្រាំ កាលពីមុនជាប់ឆ្នោត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យបុគ្គល សម រង្ស៊ី ដែលធ្លាប់បាននិយាយរិះគន់ទៅលើលោក ដូណាល់ ត្រាំ (Donald Trump) កាលពីមុនជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ របស់អាមេរិក ថា តើបុគ្គល សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយដោយរបៀបណា?

ការដែលសម្ដេចនាយករដ្ឋមន្ត្រី លើកឡើងនេះ គឺបន្ទាប់ពីសម្ដេចបានឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសរបស់លោក សម រង្ស៊ី ជាមួយនឹង The Cambodia Daily កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលអ្នកនយោបាយចាស់វស្សារូបនេះបានរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី សហរដ្ឋអាមេិក ដោយថា លោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត ជាដើម។

នៅពេលឃើញវីដេអូសម្ភាសន៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ជាអាទិ៍លោកស្រី អ៊ុង សាន ស៊ូជី នៅភូមា កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា លោក សម រង្ស៊ី ហ៊ាននិយាយរិះគន់ក្នុងរយៈពេលជាង១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគិតថា ប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោត ដែលប្រព្រឹត្តិទៅនៅខែវិច្ឆិកា នោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិក បានបោះឆ្នោតឱ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក។

តាមសំណេរលើទំនាក់ទំនងសង្គម នាយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានភ្ជាប់នឹងវីដេអូបទសម្ភាសរបស់លោក សម រង្ស៊ី ដែលនិយាយរិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចំអកឱ្យបុគ្គល សម រង្ស៊ី តើនឹងសុំឱ្យអាមេរិកជួយដោយរបៀបណា? សម្ដេច លើកឡើងថា«ខ្ញុំរង់ចាំមើលថា តើអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួន ហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើបុគ្គលិក លក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ»។

សម្ដេច ក៏សង្ឃឹមថា អ្នកនយោបាយរត់ចោលស្រុករូបនេះ មិនចោទថា បទសម្ភាសនេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ។ ខណៈសម្ដេច ជឿថា មានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេចធិបតី ចំអកឱ្យ សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយយ៉ាងណា? បើបុគ្គលនេះបានរិះគន់លោក ត្រាំ កាលពីមុនជាប់ឆ្នោត appeared first on Kampuchea Thmey Daily.

អ្នកនយោបាយនិងអ្នកវិភាគគាំទ្រការដាក់ក្រុមជ្រុលនិយមជាភេរវករ
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភរវករ ដើម្បីការពារសន្ដិភាពនៅកម្ពុជា។

ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានស្នើទៅរដ្ឋាភិបាលឱ្យបង្កើតច្បាប់នេះឱ្យបានឆាប់ដើម្បីបំបាត់នូវក្រុមដែលលោកថាជា «មេរោគចង្រៃ» ចង់រុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម និងអស្ថិរភាពនយោបាយ។

លោកថា៖ «ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

ចំណែកអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត បានថ្លែងថាការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម​ជាក្រុមភារវករគឺជាការធានាដល់ស្ថិរភាពនយោបាយ លើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ។

លោកថា៖ «ខ្ញុំគាំទ្រឱ្យមានច្បាប់ភេរវកម្មនេះ ដើម្បីដាក់ក្រុមជ្រុលនិយម ឬហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ។ គោលបំណង គឺយើងចង់ធានាដល់ការទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។

ក្នុងន័យនេះ អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគ បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។

គួរឱ្យដឹងផងដែរថាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

សម្តេចបានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងគ្មានអំពើប្រល័យពូជសាសន៍ទៀតនោះទេ៕

The post អ្នកនយោបាយនិងអ្នកវិភាគគាំទ្រការដាក់ក្រុមជ្រុលនិយមជាភេរវករ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតីថា ដោយសារបោះឆ្នោតមិនដែលឈ្នះទើប សម រង្ស៊ី ចង់យកលំនាំតាមបង់ក្លាដេស
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយមិនចំឈ្មោះដោយហៅថា តាចាស់ម្នាក់នៅក្រៅប្រទេស ដែលទំនងជាសំដៅលើលោក សម រង្ស៊ី ថាមូលហេតុដែលទណ្ឌិតនេះចង់ឱ្យប្រជាពលរដ្ឋងើបបះបោរទម្លាក់រដ្ឋអំណាច ព្រោះគណបក្សគាត់មិនដែលបោះឆ្នោតឈ្នះបក្សប្រជាជននោះទេ។

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្ដីសង្ឃឹមរបស់លោក សម រង្ស៊ី ចាប់ផ្ដើមកើតឡើងខ្លាំង ក្រោយពីពលរដ្ឋបង់ក្លាដេសធ្វើបាតុកម្មទម្លាក់រដ្ឋអំណាចហើយអញ្ជើញមេបក្សប្រឆាំងបង់ក្លាដេសដែលភៀសខ្លួនទៅនៅបរទេសចូលមកដឹកនាំ ដែលនេះជាក្ដីស្រមៃរបស់អ្នកនយោបាយមិនដែលឈ្នះដូចលោក សម រង្ស៊ី ដែលបង្កើតឱ្យមានព្រឹត្តិការណ៍ ១៨សីហា។

សម្ដេចថា៖ «គាត់ចង់ធ្វើដូចបង់ក្លាដេស។ បង់ក្លាដេសគឺធ្វើឱ្យពលរដ្ឋយុវជនក្នុងប្រទេសងើបឡើងផ្ដួលរដ្ឋាភិបាលហើយតែផ្ដួលហើយទៅរកអ្នកណាមកដឹកនាំ? គេទៅដង្ហែអ្នកដែលភៀសខ្លួននៅក្រៅប្រទេសមកធ្វើជានាយករដ្ឋមន្ត្រី។ គាត់ចង់បានដូចគ្នាដែរ»។

សម្ដេចបន្ថែមថាបរាជ័យរបស់អ្នកនយោបាយនៅក្រៅប្រទេសម្នាក់នេះគឺដោយសារប្រជាជនភាគច្រើនផ្ដល់ការទុកចិត្ត និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជននៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមានភាពចាស់ទុំផ្នែកនយោបាយដែលខិតខំអនុវត្តន៍គោលនយោបាយពិតបម្រើប្រជាជន។

ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ថាការដឹកនាំក៏មានភាពខ្វះចន្លោះផងដែរ តែរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តក្នុងការកែលម្អស្ថានភាពខ្វះចន្លោះកាន់តែល្អប្រសើរ និងអាចមើលឃើញបានតាមរយៈការគាំទ្ររបស់ប្រជាជន។

សម្ដេចបន្ថែមថា៖ «បោះឆ្នោត២០២៣ ប្រជាជន៦លាននាក់ជាងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តបម្រើប្រជាពលរដ្ឋនេះហើយគឺជាសក្ខីភាពជាក់ស្ដែង នេះហើយដែលលោកឯកនៅក្រៅប្រទេសមិនដែលឈ្នះ»។

សម្ដេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋបន្តទុកចិត្តការដឹកនាំរបស់បក្សប្រជាជន និងសូមកុំចូលរួមជាមួយការអំពាវនាវណាដែលធ្វើឱ្យបែកបាក់ប្រទេស។ សម្ដេចប្រាប់ពលរដ្ឋថា សូមរីករាយនឹងផ្ការីកនៃសន្ដិភាព ជាផ្ការីកនៃស្នាមញញឹម និងការអភិវឌ្ឍ ចៀសចេញពីផ្ការីកដែលបង្កប់ចលនាខឹងសម្បារបះបោប្រឆាំងរដ្ឋអំណាចដែលជាផ្ការីកនៃគ្រោះថ្នាក់ដល់ជាតិ៕

អត្តបទ៖ ហ៊ុន សិរិវឌ្ឍន៍

The post សម្ដេចធិបតីថា ដោយសារបោះឆ្នោតមិនដែលឈ្នះទើប សម រង្ស៊ី ចង់យកលំនាំតាមបង់ក្លាដេស appeared first on Kampuchea Thmey Daily.

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល
ភ្នំពេញ ៖ អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ឆ្នាំ២០១៧ លោក កង គឹមហាក់ បច្ចុប្បន្ន​ជា​ទី​ប្រឹក្សារាជរដ្ឋាភិបាល បានទម្លាយពីចេតនាទុច្ចរិតដែលក្រុមទណ្ឌិត សម រង្ស៊ី តែងតែ​យក​លេស​បញ្ហា​ព្រំដែន​មក​បង្កើត​ព្រឹត្តិការណ៍ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក កង គឹមហាក់ បាន​ថ្លែង​ថា «សម រង្ស៊ី ប្រើ​លេស​ឈឺ​ឆ្អាលពី​បញ្ហាព្រំដែន ឬសកម្មភាពទៅដកបង្គោលព្រំដែននៅខេត្តស្វាយរៀង កាល​ពី​ឆ្នាំ២០០៩ សម រង្ស៊ី ធ្វើដូចជាក្លាហានខ្លាំងណាស់ ហើយស្នេហាជាតិ​សម្បើមណាស់ ប៉ុន្ដែចុងក្រោយ គាត់ឡើងយន្តហោះទៅញាំហេមប៊ឺហ្គ័រ (Hamburger) នៅប៉ារីស នៅវ៉ាស៊ីនតោនបាត់ស្រមោល។

រីឯអ្នកដែល​ហែហម​គាត់ ត្រូវ​បាន​ចាប់​ដាក់​គុក​ជា​បន្តបន្ទាប់ ហើយខ្លះ​ទៀត​រត់​ចោល​ស្រុក ភៀស​ខ្លួន​ទៅស្រុក​គេ​អស់»។

លោកបន្ដ​ថា «ខ្ញុំគត់សម្គាល់​ថា គាត់​ចូលចិត្ត​បង្កើតព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នោះឱ្យកើតឡើង ប៉ុន្ដែគាត់មិនចូលចិត្តដោះស្រាយទេ គាត់ច្រើនតែរត់ចោលបញ្ហា ទុកបញ្ហាឱ្យអ្នកនៅក្នុងស្រុកដោះស្រាយ។ ចំណែកគាត់ពីរនាក់ប្ដីប្រពន្ធរត់ទៅដេកនៅបារាំងយ៉ាងមានក្ដីសុខ»។

លោក កង គឹមហាក់ បានកត់សម្គាល់ឃើញថា បើគេសង្កេតមកមើលគាត់ពីចម្ងាយ សម រង្ស៊ី គឺជាមនុស្សអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ប៉ុន្ដែនៅពេលដែលលោកធ្លាប់ធ្វើការងារមួយសម រង្ស៊ី ទើបដឹងថា គាត់​ជា​មនុស្សចិត្ត​ចង្អៀតចង្អល់ និង​មិនមែន​ជា​មនុស្សចិត្តទូលាយដែលអាចដឹកនាំប្រទេសបាននោះទេ។

អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ទណ្ឌិត សម រង្ស៊ី ជា​អ្នក​មេដឹកនាំ​ផ្ដាច់ការ មិន​ដែល​ទទួល​​យក​មតិយោបល់​ពី​ថ្នាក់​នាំ និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពិចារណា​អនុសាសន៍​អ្នក​ជំនាញ​នោះទេ។ គាត់​តែង​តែ​ដាក់​ផែនការ​នេះ ផែនការ​នោះ ហើយ​តម្រូវ​ឱ្យ​មន្រ្តីក្រោម​ឱវាទ​អនុវត្ត​តាម និង​រត់​តាមផែនការ​របស់​គាត់។

លោក​ថា ការ​តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ និងអ្នក​ស្រលាញ់ជាតិ គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មិនអាចដឹកនាំប្រទេសបានទេ ព្រោះគ្មានទស្សនៈវិស័យ គ្មានផែនការណាមួយឱ្យជាក់លាក់ គឺអនុវត្តផែនការអ្វីមួយតាមរយៈការនឹកឃើញភ្លាមៗ មិនបានពិភាក្សាជាមួយថ្នាក់នាំគណបក្សដទៃទៀតនោះទេ។

បើតាមលោក កង គឹមហាក់ «អ្វីដែលខ្ញុំធ្លាប់ធ្វើកិច្ចការជាមួយគាត់ គឺទង្វើភាគច្រើន គឺជាការសម្ដែងច្រើន។

ជាក់ស្ដែង​កាល​ពី​គណបក្សមិនទាន់ត្រូវបានរំលាយ គាត់​ទៅ​ជួប​សកម្មជននៅកូរ៉េ គាត់ថា គាត់នឹងជិះយន្តហោះមកខ្មែរ បើទោះបីជាមានការគំរាមចាប់ដាក់គុកក៏ដោយ ប៉ុន្ដែគាត់មិនហ៊ានចូលមកកម្ពុជាទេ គឺគាត់យកវ៉ាលីខោអាវមួយអូសកាត់ព្រលានយន្តហោះថតសម្ដែង ធ្វើដូចជាពិតមែន»។

លើសពីនេះលោក​ថា «ឥវ៉ាន់របស់គាត់មួយចំនួនធំទៀត គឺទុកនៅលើអូតែលកូរ៉េនៅឡើយ។ ដូច្នេះគាត់យកវ៉ាលីមួយ មកអូសសម្ដែងថតបង្ហោះហ្វេសប៊ុកនៅព្រលានយន្តហោះនៅកូរ៉េ ធ្វើឱ្យអ្នកគាំទ្រ និងមន្រ្តីផ្សេងៗទុកចិត្ត ហើយជឿតាមសកម្មភាពគាត់»។

ចំពោះគម្រោងវិលចូលស្រុកកាលពីថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០១៩ លោក កង គឹមហាក់ បាន​ទម្លាយ​ថា លោក សម រង្ស៊ី គ្រាន់តែចង់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុណ្ណោះ និងបំណងទុច្ចរិតមួយទៀត គឺបង្កចលាចលក្នុងប្រទេសធ្វើឱ្យអ្នកគាំទ្រជ្រោលច្របល់ ខ្លះត្រូវជាប់គុក និងខ្លះរត់ចោលស្រុក ប៉ុន្ដែជាក់ស្ដែងសម រង្ស៊ី មិនចង់មកចូលស្រុកនោះទេ គឺគាត់សម្ដែងថា មានគេបិទព្រំដែន បិទព្រលានយន្តហោះ ធាតុពិតនៃគំនិតរបស់គាត់ គឺមិនហ៊ានចូលនោះទេ។

ចំពោះបញ្ហាដែលគាត់តែងតែលើកឡើងពីបញ្ហានិគមជនបរទេស បញ្ហាពុករលួយ លោកថា លោក សម រង្ស៊ី ចេះតែលើកឡើងបង្កើតជាព្រឹត្តិការណ៍ ប៉ុន្ដែប្រសិនបើឱ្យសម រង្ស៊ី មកដោះស្រាយបញ្ហានោះ ក៏មិនអាចដោះស្រាយបានដែរ។ គាត់តែងតែបង្កើតព្រឹត្តិការណ៍ ដើម្បីទទួលបានប្រជាប្រិយភាព ហើយគ្មានគោលនយោបាយ គ្មានផែនការ គ្មានយុទ្ធសាស្រ្តអ្វីក្នុងការដោះស្រាយនោះទេ។

នៅក្នុងសេណារីយ៉ូដូចកូនក្មេងបៀមដៃ ដើម្បីបិទបាំងនឹងភាពអាម៉ាស់របស់សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីបន្តទៀតទេ សម្រាប់ជាតិខ្មែរ គឺនៅសល់តែតម្លៃតែមួយគត់គឺការអនុវត្តទោសទណ្ឌដែលខ្លួនបានទទួលពីទង្វើក្បត់ជាតិ និងការញុះញង់របស់ខ្លួន ដែលការញុះញង់ និងសម្តីផ្អែមដែលបង្កប់ដោយពិសពុលជាជំនាញរបស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី៕

The post អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.