នយោបាយ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់លោក សម រង្ស៊ី កំពុងធ្វើសកម្មភាព«ក្បត់ជាតិ»យ៉ាងចំហរ
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានច្រានចោលព័ត៌មានដែលបានផ្សាយលើហ្វេសប៊ុកឈ្មោះ Sam Rainsy ទាក់ទងនឹងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងកត់សម្គាល់ថាក្នុងរយៈពេលចុងក្រោយនេះលោក សម រង្ស៊ី បានបង្ហាញច្បាស់អំពីអំពើក្បត់ជាតិ និងបំផ្លាញជាតិខ្លួនឯងយ៉ាងចំហរ។

ក្នុងសេចក្ដីប្រកាសបដិសេធថ្ងៃទី២ ខែកញ្ញានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារគ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង និងមិនបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយរបស់ថៃដូចការលើកឡើងរបស់លោក សម រង្ស៊ី នោះដែរ។
ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា៖ «គណនីហ្វេសបុកខាងលើនេះតែងចុះផ្សាយរឿងមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់យកមកចុះផ្សាយក្នុងចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្ដេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងទៀត»។
ការបញ្ជាក់នេះគឺបន្ទាប់ពីហ្វេសបុកផេករបស់លោក សម រង្ស៊ី បានបង្ហោះកាលពីថ្ងៃទី១ ខែកញ្ញា ដោយបានចោទប្រកាន់ថាជម្លោះរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន គឺផ្ដើមចេញពីការព្យាយាមទិញភាគហ៊ុន ២៤% នៅក្នុងក្រុមហ៊ុនថាមពលថៃ Bangchak តែមិនបានសម្រេច និងត្រូវចាញ់បោកលុយទៅឱ្យជនជាតិអាហ្វ្រិកខាងត្បូងឈ្មោះ Benjamin Mauerberger។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះបានច្រានចោលការចោទប្រកាន់នេះ និងបានកត់សម្គាល់ថាលោក សម រង្ស៊ី កន្លងមកនិងជាពិសេសមួយរយៈចុងក្រោយនេះបានបង្ហាញច្បាស់ពីអំពិក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯងយ៉ាងចំហរ។
ក្នុងសេចក្ដីប្រកាសបានបន្ថែមថា៖ «បុគ្គលរូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈការផ្សាយព័ត៌មានមិនពិតមានចរិតញុះញង់ បំបែកបំបាក់សមគ្គីភាពជាតិខ្មែឬដោយមិនព្រមកែប្រែឡើយ»។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ពីអំពើ «ក្បត់ជាតិ» របស់លោកសម រង្ស៊ី ស្របពេលដែលវិសោធនកម្មច្បាប់សញ្ជាតិដែលបើកផ្លូវឱ្យដកសញ្ញាតិខ្មែរពីពលរដ្ឋខ្មែរណាក្បត់ជាតិ គប់គិតជាមួយបរទេសបំផ្លាញកម្ពុជា ត្រូវមានសមាជិកព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ទាំងមូលកាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញ និងកំពុងរង់ចាំការដាក់ឱ្យប្រើប្រាស់ផ្លូវការពីសំណាក់ប្រមុខរដ្ឋកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


