ព័ត៌មានជាតិ
បទវិភាគ៖ លោក សម រង្ស៊ី កំពុងមានមោទនភាពចូលដៃចូលជើងជាមួយថៃ វាយប្រហារខ្មែរ ក្នុងជម្លោះព្រំដែន
តើសកម្មភាពណាខ្លះដែលចាត់ទុកថាជាអំពើស្នេហាជាតិ? ខណៈពេលដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន ងាកទៅមើលជម្លោះនយោបាយផ្ទៃក្នុងថៃមានភាគរយខ្ពស់ក្នុងការធ្វើរដ្ឋប្រហារទៅហើយ ប៉ុន្តែពួកគេបានផ្អាកជម្លោះផ្ទៃក្នុងដោយបង្វែរកាណុងកាំភ្លើងមកកម្ពុជាដោយទុកជម្លោះក្នុងប្រទេសមួយឡែកសិន។ ដែលនេះបង្ហាញពីការរួបគ្នា និងមនសិកាស្នេហាជាតិរបស់ប្រទេសជិតខាង។ ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួនរស់នៅក្រៅប្រទេសមិនបានទម្លាក់ចោលនយោបាយជ្រុលនិយមប្រឆាំងកម្ពុជានោះទេ ថែមទាំងចូលដៃចូលជើងជាមួយប្រទេសថៃមកវាយប្រហារកម្ពុជា និងបំបាក់ទឹកចិត្តកងទ័ពថែមទៀតផង។ ការចូលដៃជាមួយថៃមកវាយប្រហារខ្មែរធ្វើឡើងតាមរយៈលោក សម រង្ស៊ី បានផ្តល់ជាទស្សនៈ បទសម្ភាស និងប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីរិះគន់ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ជុំវិញបញ្ហានេះ អ្នកជំនាញភូមិសាស្រ្តនយោបាយមួយចំនួនបានលើកឡើងស្រដៀងគ្នាថា លោក សម រង្ស៊ី កំពុងធ្វើនយោបាយហាក់វង្វេងប្រវត្តិសាស្រ្ត និងក្បត់មនសិកាជាតិ។
អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ សង្កេតឃើញថា លោក សម រង្ស៊ី ធ្វើនយោបាយវង្វេងមនសិកា ឬពិកាមនសិកា ដែលមានន័យថា មនសិកា គេតែងតែខ្វល់ពីជាតិនៅពេលតទល់ជាមួយសត្រូវបច្ចាមិត្ត គឺប្រជាជាតិមួយត្រូវតែរួមគ្នាមនសិកាជាតិដើម្បីតទល់នឹងសត្រូវ ប៉ុន្តែគាត់មិនបានជួយខ្មែរទេ ទៅជាប្រឹងតែរកចំណុចវាយប្រហារជាតិខ្លួនឯងថែម ហាក់ដូចជាហុចដងដាវទៅឱ្យសត្រូវទៅវិញ។ លោកថា៖«នៅពេលដែលគាត់ពិកាមនសិកា គឺធ្វើនយោបាយដើម្បីលើកខ្លួនគាត់ឱ្យលេចធ្លោក្នុងចំណែកនៃបញ្ហា ហើយពលរដ្ឋខ្មែរយល់ច្បាស់ហើយនូវនយោបាយរបស់លោក សម រង្ស៊ី ដែលមិនស្របគ្រប់ពេលវេលាជាមួយនឹងរាជរដ្ឋាភិបាល»។

លោកកត់សម្គាល់ទៀតថា ទោះជាជម្លោះរវាងកម្ពុជា និងថៃកំពុងបន្តកើតមានក៏ដោយ ក៏លោក សម រង្ស៊ី នៅតែបន្តប្រឆាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជាតិទាំងមូល ហើយប្រឹងប្រែងការពារប្រទេសថៃដែលឈ្លានពានកម្ពុជាទៅវិញ។
ក្នុងនាមជនជាតិខ្មែរដូចគ្នាលោកបណ្ឌិត យ៉ង់ ពៅ ដាស់តឿនលោក សម រង្ស៊ី និងបក្ខពួកថា ប្រសិនបើពួកគេមិនបានគាំទ្រកងទ័ពកម្ពុជាទេ គួរតែចៀសវាងការចែករំលែកទស្សនៈជាមួយភាគីថៃទាក់ទងនឹងជម្លោះព្រំដែន។
ទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា សម្ព័ន្ធភាពរបស់លោក សម រង្ស៊ី ជាមួយប្រទេសថៃ នឹងមិនមានឥទ្ធិពលខ្លាំងលើនយោបាយកម្ពុជាទេ ដោយសារប្រជាជនកម្ពុជាមានវិចារណញ្ញាណច្បាស់លាស់ និងមិនជឿលើការញុះញង់ ហើយរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជួរមុខ នៅតែរួបរួមគ្នាលើបញ្ហាអធិបតេយ្យភាព ដោយមិនមានការបែកបាក់គ្នា។
ក្នុងពេលមានភាពតានតឹងតាមព្រំដែន លោក សម រង្ស៊ី បានបន្តរិះគន់កម្ពុជាលើឆាកអន្តរជាតិ ដោយបង្ហោះនៅលើបណ្តាញសង្គម និងបង្ហាញមោទនភាពថាខ្លឹមសាររបស់លោកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។ ផ្ទុយទៅវិញ បើទោះជាប្រទេសថៃមានបញ្ហាអំពើពុករលួយ ការជួញដូរមនុស្ស និង ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅអាស៊ី ក៏គេកម្រឃើញលោក សម រង្ស៊ី បញ្ចេញមតិជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីបញ្ហាទាំងនេះដែរ។ តើទង្វើនេះឆ្លុះបញ្ចាំងពីការស្នេហាជាតិទេ? តើសកម្មភាពរបស់លោកក្នុងអំឡុងពេលជម្លោះកម្ពុជា-ថៃបង្ហាញអ្វីខ្លះ? បន្ថែមពីលើនេះ លោក សម រង្ស៊ី បានកៀរគរពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែន និងច្បាប់ដកហូតសញ្ជាតិថែមទៀតផង។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា ជឿជាក់ថា កិច្ចសហការរបស់លោក សម រង្ស៊ី ជាមួយប្រទេសថៃ ដើម្បីរិះគន់កម្ពុជា គឺផ្តើមចេញពីការចង់កេងចំណេញពីបញ្ហាជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងស្នេហាជាតិពិតប្រាកដ។ លោកពន្យល់ថា៖«អ្នកធ្វើនយោយកេញប្រវ័ញ្ចពីជាតិ គាត់អត់ស្គាល់អ្វីដែលជាភាពស្មោះត្រង់ចំពោះជាតិមាតុភូមិនិងប្រជាជនទេ កាលណាមានបញ្ហាអ្វីមួយកើតឡើងគាត់គិតថាទៅខាងណាមួយដើម្បីកេងប្រវ័ញ្ចយកចំណេញពីបញ្ហានេះបាន គឺគាត់ទៅហើយ។ ដូច្នេះហើយបានជាកន្លងមកគាត់មិនដែលខ្លាចញញើត និងធ្វើសកម្មភាពទាំងឡាយណាដើម្បីយកប្រយោជន៍ពីស្ទើរគ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលជាប់ពាក់ព័ន្ធបញ្ហាប្រទេសជាតិ ដោយមិនគិតពីការវេទនា និងការស្លាប់របស់អ្នកគាំទ្ររបស់គាត់នោះទេ»។
លោកបញ្ជាក់ថា ទង្វើរបស់លោក សម រង្ស៊ី នាពេលនេះគឺជាអំពើក្បត់ជាតិ ហើយលោកគាំទ្រកម្ពុជាដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកហូតសញ្ជាតិរបស់បុគ្គលដែលឃុបឃិតជាមួយបរទេស ឬឈ្លានពានកម្ពុជា ដោយបញ្ជាក់ថា ការដកសញ្ជាតិពីជនក្បត់ជាតិគឺត្រឹមត្រូវណាស់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ពីព្រោះវាអត់ដែលអ្នកនយោបាយណា ប្រទេសខ្លួនដែលរងការឈ្លានពានពីសំណាក់ប្រទេសជាតិខាង យើងមិនគាំទ្ររដ្ឋាភិបាល និងកងទ័ពខ្លួនឯង ហើយមិនបានចូលរួមជាអ្វីបន្តិចសោះ សូម្បីអង្ករមួយគីឡូ មីមួយកញ្ចប់ ទឹកស៊ីអ៊ីវ លុយមួយកាក់មួយកាក់មួយសេន មិនបានជួយដល់កងទ័ពបែរទៅជាចូលដៃចូលជើង សរសើរប្រទេសថៃឈ្លានពានយើង»។ លោកបន្ថែមទៀត ៖«ទាំងនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី គាត់មានខួរក្បាលមួយ ខួរក្បាលក្បត់ជាតិដែលជាតំណរពីដូនតា មិនដែលគិតពីផលប្រយោជន៍ជាធំ ប៉ុន្តែតម្កល់ប្រយោជន៍ខ្លួនឯងនៅលើក្បាល និងសកម្មភាពក្បត់ជាតិដើម្បីប្រយោជន៍ខ្លួនឯង»។

នៅចំពោះមុខការឈ្លានពានពីប្រទេសថៃ ចរន្តជាតិនិយមនិងសាមគ្គីភាពរបស់ខ្មែរមានភាពចាំបាច់ណាស់ ត្រូវឱ្យមានការរួបរួម ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវ ស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិយ៉ាងមុតមាំ និងបានបង្ហាញពីមនសិកាជាតិនិងឯកភាពជាតិរួមគ្នាតែមួយរបស់ជនជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់និន្នាការ សាសនា ពណ៌សម្បុរ និងសាវតាសង្គមនោះឡើយ។ មិនតែប៉ុណ្ណោះ ការរួបរួមគ្នាក្នុងជំហរជាតិតែមួយ ក៏បានបង្ហាញអំពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្មែរទៅលើមេដឹកនាំរបស់ខ្លួនផងដែរ។

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមិថុនា ឆ្នាំ ២០២៥ បានសម្តែងការហួសចិត្តចំពោះអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា ដែលតែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់កងទ័ពនៅជួរមុខ ពោល វាយប្រហារតែគ្នាឯង ដោយបង្កើតឱ្យមានភាពស្រពិចស្រពិល និងបំបែកបំបាក់ស្មារតីសាមគ្គីជាតិ។ យ៉ាងណាមិញ សម្តេចធិបតី បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់មជ្ឃដ្ឋាន មិនថាអ្នកប្រឆាំងឬអ្នកគាំទ្រ មិននោះទេដែលជាពលរដ្ឋខ្មែរត្រូវរួបរួមសាមគ្គីគ្នាក្នុងពេលដែលប្រទេសជាតិកំពុងរងការឈ្លានពាន។
បើទោះជាមានការអំពាវនាវបែបនេះក្តី ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី មិនបានបង្ហាញមនសិកាស្នេហាជាតិនោះទេ ប៉ុន្តែទោះក្នុងកាលៈទេសៈណាក៏ដោយ តែងសម្អុយឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ ខុសពីនយោបាយថៃ ជាក់ស្តែងលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តី ទោះបីក្រុមយោធាថៃធ្វើរដ្ឋប្រហារទម្លាក់អំណាចលោក និងបង្ខំចិត្តឱ្យនិរទ្ទេសទៅរស់នៅក្រៅប្រទេសក្តី ក៏លោក ថាក់ ស៊ីន មិននិយាយអាក្រក់ពីប្រទេសរបស់ខ្លួន ឬស្នើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ឬកាត់ជំនួយពីប្រទេសថៃលើយ។ ប៉ុន្តែលោក សម រង្ស៊ី តែងតែជំរុញសហភាពអឺរ៉ុបកាត់ផ្តាច់ជំនួយ និងបង្ខាំងការវិនិយោគមកកាន់កម្ពុជាជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


