នយោបាយ
សម្ដេចធិបតីថា ដោយសារបោះឆ្នោតមិនដែលឈ្នះទើប សម រង្ស៊ី ចង់យកលំនាំតាមបង់ក្លាដេស
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយមិនចំឈ្មោះដោយហៅថា តាចាស់ម្នាក់នៅក្រៅប្រទេស ដែលទំនងជាសំដៅលើលោក សម រង្ស៊ី ថាមូលហេតុដែលទណ្ឌិតនេះចង់ឱ្យប្រជាពលរដ្ឋងើបបះបោរទម្លាក់រដ្ឋអំណាច ព្រោះគណបក្សគាត់មិនដែលបោះឆ្នោតឈ្នះបក្សប្រជាជននោះទេ។

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្ដីសង្ឃឹមរបស់លោក សម រង្ស៊ី ចាប់ផ្ដើមកើតឡើងខ្លាំង ក្រោយពីពលរដ្ឋបង់ក្លាដេសធ្វើបាតុកម្មទម្លាក់រដ្ឋអំណាចហើយអញ្ជើញមេបក្សប្រឆាំងបង់ក្លាដេសដែលភៀសខ្លួនទៅនៅបរទេសចូលមកដឹកនាំ ដែលនេះជាក្ដីស្រមៃរបស់អ្នកនយោបាយមិនដែលឈ្នះដូចលោក សម រង្ស៊ី ដែលបង្កើតឱ្យមានព្រឹត្តិការណ៍ ១៨សីហា។
សម្ដេចថា៖ «គាត់ចង់ធ្វើដូចបង់ក្លាដេស។ បង់ក្លាដេសគឺធ្វើឱ្យពលរដ្ឋយុវជនក្នុងប្រទេសងើបឡើងផ្ដួលរដ្ឋាភិបាលហើយតែផ្ដួលហើយទៅរកអ្នកណាមកដឹកនាំ? គេទៅដង្ហែអ្នកដែលភៀសខ្លួននៅក្រៅប្រទេសមកធ្វើជានាយករដ្ឋមន្ត្រី។ គាត់ចង់បានដូចគ្នាដែរ»។
សម្ដេចបន្ថែមថាបរាជ័យរបស់អ្នកនយោបាយនៅក្រៅប្រទេសម្នាក់នេះគឺដោយសារប្រជាជនភាគច្រើនផ្ដល់ការទុកចិត្ត និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជននៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមានភាពចាស់ទុំផ្នែកនយោបាយដែលខិតខំអនុវត្តន៍គោលនយោបាយពិតបម្រើប្រជាជន។

ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ថាការដឹកនាំក៏មានភាពខ្វះចន្លោះផងដែរ តែរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តក្នុងការកែលម្អស្ថានភាពខ្វះចន្លោះកាន់តែល្អប្រសើរ និងអាចមើលឃើញបានតាមរយៈការគាំទ្ររបស់ប្រជាជន។
សម្ដេចបន្ថែមថា៖ «បោះឆ្នោត២០២៣ ប្រជាជន៦លាននាក់ជាងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តបម្រើប្រជាពលរដ្ឋនេះហើយគឺជាសក្ខីភាពជាក់ស្ដែង នេះហើយដែលលោកឯកនៅក្រៅប្រទេសមិនដែលឈ្នះ»។
សម្ដេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋបន្តទុកចិត្តការដឹកនាំរបស់បក្សប្រជាជន និងសូមកុំចូលរួមជាមួយការអំពាវនាវណាដែលធ្វើឱ្យបែកបាក់ប្រទេស។ សម្ដេចប្រាប់ពលរដ្ឋថា សូមរីករាយនឹងផ្ការីកនៃសន្ដិភាព ជាផ្ការីកនៃស្នាមញញឹម និងការអភិវឌ្ឍ ចៀសចេញពីផ្ការីកដែលបង្កប់ចលនាខឹងសម្បារបះបោប្រឆាំងរដ្ឋអំណាចដែលជាផ្ការីកនៃគ្រោះថ្នាក់ដល់ជាតិ៕



អត្តបទ៖ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


