នយោបាយ
លោក សូ ណារ៉ូ ថាក្រុមលោក សម រង្ស៊ី កំពុងខ្ចីដៃសត្រូវនិងធ្វើសង្គ្រាមចិត្តសាស្ត្របំបែកខ្មែរ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សូ ណារ៉ូ បានហៅសកម្មភាពរបស់ក្រុមរបស់លោក សម រង្ស៊ី ពេលនេះគឺជាល្បិចខ្ចីដៃសត្រូវដុតកំហឹងពលរដ្ឋ និងបំបែកបំបាក់ខ្មែរឱ្យងើបឡើងផ្ដួលរំលំរដ្ឋាភិបាល។ ការលើកឡើងរបស់លោក សូ ណារ៉ូ ពេលនេះគឺបន្ទាប់ពីមេដឹកនាំចលនាប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២២ ខែមេសា ជំរុញដល់ពលរដ្ឋឱ្យផ្ដួលរំលំរដ្ឋាភិបាល។

ក្នុងសំណេរបង្ហោះលើបណ្ដាញសង្គមរបស់លោកនៅព្រឹកថ្ងៃទី២២ ខែមេសានេះ លោក សូ ណារ៉ូ បានហៅការអំពាវនាវនេះមានចរិត «ក្បត់ជាតិ» ដែលមិនអាចគេផុតពីសំណាញ់ច្បាប់ទេ។ លោកអំពាវនាវដល់ពលរដ្ឋខ្មែរកុំចាញ់បញ្ឆោតរបស់ក្រុមប្រឆាំងនេះ ដែលអាចបង្កទុក្ខទោសដល់ខ្លួន។
លោកសរសេរថា៖ «ទង្វើខ្ចីដៃសត្រូវដែលកំពុងធ្វើសកម្មភាពឈ្លានពានយ៉ាងកម្រោលមកលើទឹកដីកម្ពុជា និងធ្វើសង្គ្រាមចិត្តសាស្ត្រគ្រប់យ៉ាងដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីជាតិខ្មែរ គឺជាទង្វើមានចរិតក្បត់ជាតិដែលមិនអាចគេចផុតពីសំណាញ់ច្បាប់ផ្ដន្ទាទោសបានឡើយ។ សូមបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ កុំចាញ់បោកពួកជ្រុលនិយមក្បត់ជាតិ ដែលអាចរងទុក្ខទោសព្រហ្មទណ្ឌមិនខាន»។

លោកថានេះគឺជា ការបន្តលេងល្បែងជាថ្មីម្ដងទៀត ដោយឆ្លៀតយកឱកាសនៃសកម្មភាពធ្វើការយាយីអុកឡុកតាមខ្សែព្រំដែនកម្ពុជា-ថៃ របស់ពួកឈ្លានពានសៀម យកជាលេសដើម្បីដុតកម្ដៅកំហឹងមហាជនដែលស្រឡាញ់ទឹកដី អំពាវនាវមួលបង្កាច់ បំផុសបំផុលសារជាថ្មី ឱ្យមានការងើបឡើងផ្ដួលរំលំរាជរដ្ឋាភិបាលដែលប្រជាជនខ្មែរជាង ៨០ភាគរយ បានបោះឆ្នោតជូន បន្ទាប់ពីការអំពាវនាវកាលពីខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមនេះមិនទទួលបានជោគជ័យក្រោយមានបទឈប់បាញ់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


