លោក ហ៊ាន សាហ៊ីប Archives - Kampuchea Thmey Daily

ក្រុមហ៊ុន​​ចិន ចាប់អារម្មណ៍​​វិនិយោគ​រោងចក្រ​​ចម្រាញ់​ប្រេងនៅកម្ពុជា
ក្រុមហ៊ុន​មានមូលដ្ឋាននៅប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​​ សម្រាប់​ការ​វិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់ប្រេង​នៅ​ក្នុងប្រទេស​កម្ពុជា។

នៅក្នុងជំនួប​ពិភាក្សាការងារជាមួយ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy បានលើកឡើង​ពី​អាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគ ជាពិសេសការសិក្សាអំពីលទ្ធភាពវិនិយោគ​រោងចក្រ​ចម្រាញ់ប្រេងនៅក្នុងប្រទេស​កម្ពុជា។

ជាការ​ឆ្លើយតប លោក ហ៊ាន សាហ៊ីប បាន​ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សា​ស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់​​​ប្រេងនៅកម្ពុជា ដែលជាវិស័យអាទិភាពនិងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។

ក្នុង​ខណៈ​ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅ​ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារ​​សូហ្វីតែលភ្នំពេញកាលពីថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល​បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​កំពុងតែជជែកជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់​ប្រេងកាតនៅកម្ពុជា។

លោករដ្ឋមន្រ្តី​បានអះអាង​ថា បើពុំមានអីប្រែប្រួល រោងចក្រនេះនឹងចេញជារូបរាងនៅត្រឹមប្រហែលជា ៣ ឆ្នាំទៀតយ៉ាងយូរ។

ពាក់ព័ន្ធ​ការ​យឺតយូរក្នុងការ​សាងសង់​រោងចក្រចម្រាញ់ប្រេង រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល​បាន​ពន្យល់ថា ការ​បង្កើតរោងចក្រចម្រាញ់ប្រេងកាតទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចធំ ខណៈ​ប៉ុន្មានឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់ចង់ធ្វើដែរ ប៉ុន្តែកម្ពុជានៅមានមាត្រដ្ឋានសេដ្ឋកិច្ចទីផ្សារទាប​នៅឡើយ៕

The post ក្រុមហ៊ុន​​ចិន ចាប់អារម្មណ៍​​វិនិយោគ​រោងចក្រ​​ចម្រាញ់​ប្រេងនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រោម​ទុនប្រមាណ ១៣៦ លាន ដុល្លារ គម្រោង​ចំនួន ៧ ស្នើសុំលើកទឹកចិត្តវិនិយោគ​នៅ​ខេត្ត​ភាគ​ឦសាន
កាលពី​ព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ៤ សម្រាប់គម្រោងវិនិយោគចំនួន ៧ ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង នៅពេលដំណើរការ។

គម្រោងស្នើសុំ​លើកទឹកចិត្តទាំងនោះ​មាន​នៅខេត្តមណ្ឌលគិរីចំនួន ២ គម្រោង, ខេត្តស្ទឹងត្រែង​ចំនួន ៤ គម្រោង និងខេត្តក្រចេះ​ចំនួន ១ គម្រោង ដែលមានសកម្មភាព​វិនិយោគ​ចម្រុះជាអាទិ៍ គម្រោងវិនិយោគដាំដុះ​​ដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេង​ខ្យល់ និងរោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដាំដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោង​វិនិយោគ​សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។

ថ្លែងក្នុងកិច្ចប្រជុំ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅដូចជា បញ្ហា​ជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅតែ​ទទួលបានសំណើគម្រោងវិនិយោគជាបន្តបន្ទាប់។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និង សកល ពុំសូវមានអំណោយផលយ៉ាងណាក្តី ។

បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-​២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោម​ទុន​វិនិយោគ ១ ០៧០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ១៧ ២១៣ កន្លែង ។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖

-ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨ កន្លែង,
-ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ២៦០ កន្លែង,
-ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧២៨ កន្លែង
-ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១ កន្លែង ។

លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសអនុគណៈកម្មការវិនិយោគប្រចាំខេត្តដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និងចុះពិនិត្យវាយតម្លៃគម្រោងក្រោមទុនវិនិយោគ ៥ លានដុល្លារ ដែល​ការណ៍នេះ បានបង្ហាញអំពីកិច្ចខិតខំពង្រឹងសមត្ថភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិភាគឦសាន តាមរយៈការចូលរួមជំរុញការអនុវត្តកម្មវិធីពិសេស និងកិច្ចខិតខំជំរុញសកម្មភាពសេដ្ឋកិច្ច និង វិនិយោគ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង៕

The post ក្រោម​ទុនប្រមាណ ១៣៦ លាន ដុល្លារ គម្រោង​ចំនួន ៧ ស្នើសុំលើកទឹកចិត្តវិនិយោគ​នៅ​ខេត្ត​ភាគ​ឦសាន appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច ជំរុញអង្គភាពដែលមានទីតាំងដីរដ្ឋ និងអគារទំនេរ ពិនិត្យលទ្ធភាពដាក់ជួលដើម្បីយកចំណូលចូលជាតិ
បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “គ.ប.ទ.” និងហិរញ្ញវត្ថុបានជំរុញលើកទឹកដល់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ដែលមានទីតាំងដីរដ្ឋ និង អគារទំនេរ ត្រូវពិនិត្យលទ្ធភាពដាក់ជួលទីតាំងនោះ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ។

នៅក្នុងកិច្ចប្រជុំពិភាក្សាលើការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ លើការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច ប្រចាំឆ្នាំ ២០២៥កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា៖ «កិច្ចប្រជុំនាថ្ងៃនេះ ពុំមែនគ្រាន់តែជាការផ្សព្វផ្សាយ និង លើកពីវឌ្ឍនភាព លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួង ប៉ុណ្ណោះទេ ប៉ុន្តែ ជាឱកាសសម្រាប់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទាំងនៅថ្នាក់កណ្តាល និង នៅថ្នាក់មូលដ្ឋាន អាចលើកយកបញ្ហាជាក់ស្តែង និង កង្វល់នានា ដែលសាមីអង្គភាពតែងបានជួបប្រទះក្នុងពេលអនុវត្តការងារ ដើម្បីពិនិត្យពិភាក្សារួមគ្នា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រង់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ»។

នៅក្នុងឱកាសនោះ លោកបណិ្ឌតសភាចារ្យបានលើកឡើងពីសាវតារ និង វឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការរៀបចំ ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការផ្ទេរការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការកាន់កាប់ដីរដ្ឋ, ការចុះបញ្ជីដីរដ្ឋ ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការដាក់ជួលទីតាំងដី អគាររដ្ឋ និង ការស្នាក់នៅបណ្តោះអាសន្នលើទីតាំងដីរដ្ឋ និង អគាររដ្ឋ ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពី ការអនុវត្តយន្តការ វិធានការ គោលការណ៍ នៃការកាន់កាប់ ការតាមដាន ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រោមការចង្អុលបង្ហាញ និង ការម្រេចដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់គ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទក្រសួង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធិភាព តម្លាភាព និង អនុលោមភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួង, ជាពិសេស សំដៅបន្តកសាងភាពជាគំរូ ដល់ក្រសួង-ស្ថាប័នផ្សេងទៀត ។

ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យគ្រប់អង្គភាព ត្រូវរៀបចំ និង កត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និង គុណភាព ស្របតាមឧត្តរមានុវត្តន៍អន្តរជាតិ និង ស្វ័យប្រវត្តិកម្ម ។ត្រូវបន្តពង្រឹងយន្តការការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមយន្តការ និង អនុវត្តតាមលក្ខខណ្ឌ និង នីតិវិធីជាធរមាន។ ចំពោះអង្គភាពប្រើប្រាស់ ដែលមានទីតាំងដីរដ្ឋ និង អគារទំនេរ ត្រូវពិនិត្យលទ្ធភាពដាក់ជួលទីតាំងនោះ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ រួចគោរពរាយការណ៍ជារបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និង សម្រេច តាមរយៈគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិង បន្តពង្រឹង និង កសាងសមត្ថភាពជូនមន្រ្តីទទួលបន្ទុក តាមរយៈការចាត់បញ្ជូនឱ្យចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនានា ព្រមទាំងរៀបចំឱ្យមានមន្រ្តីបង្គោល លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រចាំអង្គភាពសាមី ៕

អត្ថបទ៖សំអឿន

The post មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច ជំរុញអង្គភាពដែលមានទីតាំងដីរដ្ឋ និងអគារទំនេរ ពិនិត្យលទ្ធភាពដាក់ជួលដើម្បីយកចំណូលចូលជាតិ appeared first on Kampuchea Thmey Daily.

១៣៤ គម្រោងសម្រេច​បញ្ចប់​​ទាំងស្រុង ក្នុង​ចំណោម ៤១២ គម្រោង ក្រោម​កម្មវិធីជំរុញ​វិនិយោគក្នុង​ខេត្តព្រះសីហនុ ​
ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោង​​វិនិយោគ​ចំនួន ១៣៤ គម្រោងបានដំណើរការ​​បញ្ចប់​ទាំង​ស្រុង​ក្នុង​ចំណោម​​គម្រោងវិនិយោគចំនួន ៤១២ ដែល​ទទួលការ​លើកទឹកចិត្តពិសេសវិនិយោគក្នុង​ខេត្តព្រះសីហនុ។ នេះបើ​យោង​តាម​កិច្ចប្រជុំបូកសរុបនិងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥​។

កាលពី​រសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះ​សីហនុ” ដោយមានការ​ចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

លោក ហ៊ាន សាហ៊ីប បានបង្ហាញ​ពី​លទ្ធផល​នៃ​កា​រជំរុញលើកទឹកចិត្តការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ​ ដោយ​ក្នុងរយៈពេល ២ ឆ្នាំ គឺ ២០២៤​-​២០២៥ ក្រុមការងារសម្រេចជាគោលការណ៍ផ្ដល់ការ​លើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២ គម្រោង ជាមួយ​ទុន​វិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។

ក្នុងចំណោម ៤១២ គម្រោងនេះ គម្រោងដែលបាន​បញ្ចប់ការ​សាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន​ចំនួន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោង​ដែលកំពុងអនុវត្តការ​សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%, និងគម្រោងដែលមិនទាន់​ចាប់ផ្ដើមដំណើរការ​សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។

ដោយឡែក ក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីក​គម្រោងចំនួន ៩ គម្រោង និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើ វិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទាំងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេស​រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕

The post ១៣៤ គម្រោងសម្រេច​បញ្ចប់​​ទាំងស្រុង ក្នុង​ចំណោម ៤១២ គម្រោង ក្រោម​កម្មវិធីជំរុញ​វិនិយោគក្នុង​ខេត្តព្រះសីហនុ ​ appeared first on Kampuchea Thmey Daily.

មាន​វិស័យអាទិភាពចំនួន ៣ ជាទិសដៅ​ជំរុញ​​ការ​វិនិយោគខេត្ត​​ទាំង ៤ នៅ​ភូមិភាគឦសាន
កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំប្រតិភូក្រុមការងារចុះទៅខេត្តទាំង ៤ នៅភូមិភាគឦសាន (ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី) ដើម្បីជួបសំណេះសំណាល ពិភាក្សា​អំពីទិសដៅ និងយន្តការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត​នៅភូមិភាគឦសាន។

ក្នុងការ​ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត​នៅ​តំបន់​ភូមិភាគឦសាន លោក ហ៊ាន សាហ៊ីប បានគូសរំលេចអំពីសារសំខាន់​​នៃការបំពេញបន្ថែមគ្នាទៅវិញទៅមករវាងក្រុមការងារ ក.វ.ឦសាន ជាមួយអនុគណៈកម្មការវិនិយោគរបស់ខេត្តនីមួយៗ ក្នុងការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រកបដោយប្រសិទ្ធភាព។

ក្នុង​ឱកាស​នោះ​ លោក​ក៏​បានចែករំលែកបទពិសោធន៍ និងទិដ្ឋភាពសំខាន់ៗនៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ដែលទទួលបានជោគជ័យលើសពីការរំពឹងទុក ដោយបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោង ប្រមាណ ៤០០ ក្នុងទំហំវិនិយោគជិត ៨ ប៊ីលានដុល្លារអាមេរិក និង បាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន ជូនសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ពាក់ព័ន្ធ​ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨ លោកបានលើកឡើងពី​កិច្ចការអាទិភាព​សម្រាប់ជំរុញ​ការ​វិនិយោគ​ផ្តោតសំខាន់លើវិស័យ​ចំនួន ៣ រួមមាន​ ១). វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល, ២). វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣). វិស័យទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញ តាមសក្តានុពលក្នុងតំបន់។

ការអនុវត្តកិច្ចការនេះ ទាមទារឱ្យមានការជ្រោមជ្រែង និង ភាពបុរេសកម្មរបស់អាជ្ញាធរខេត្តនីមួយៗ ក្នុងការចូលរួមទាក់ទាញការវិនិយោគ ប្រកួតប្រជែងនឹងប្រទេសជិតខាងនិង ខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងចំណោមខេត្តទាំងបួន នៅក្នុងភូមិភាគឦសាន ផងដែរ។ ទន្ទឹមនេះ, រដ្ឋបាលខេត្តនីមួយៗ ត្រូវត្រៀមខ្លួនទទួលបន្តការរៀបចំ ការគ្រប់គ្រង និង ការថែទាំគម្រោងវិនិយោគទាំងឡាយ ប្រកបដោយស្មារតីបុរេសកម្ម និង ទំនួលខុសត្រូវខ្ពស់ បន្ទាប់ពីកម្មវិធីពិសេសត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៨។

ជាការឆ្លើយតប គណៈអភិបាលខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បានបញ្ជាក់ជំហរគាំទ្រក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នា​នេះ ថ្នាក់ដឹកនាំ​ខេត្តនៅ​ភូមិភាគឦសាន ក៏​បានរាយការណ៍​អំពីស្ថានភាពបច្ចុប្បន្ន, សក្តានុពល និង បញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ព្រមទាំងបានគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាននាពេលកន្លងមក និង ផែនការអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្ត នាជំហានបន្ទាប់។

ក្នុងដំណើរទៅកាន់ខេត្តទាំងបួន លោក ហ៊ាន សាហ៊ីប ក៏​បានឆ្លៀតចុះពិនិត្យស្ថានភាពវិនិយោគជាក់ស្តែងរបស់ក្រុមហ៊ុន ថាហ្រ្គី ក្រចេះ (Thagri Kratie) ដែលមានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប, ដោយពិនិត្យលើប្រសិទ្ធភាពនៃខ្សែច្រវ៉ាក់ផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានភាព​ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និង ជំនាញ ស្របតាមច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា, ជាពិសេស ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ពិសេសគឺក្នុងពេលដែលយើងកំពុងមានចលនាប្រើប្រាស់ផលិតផលក្នុងស្រុក សំដៅឈានទៅម្ចាស់ការ ដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និង ប្រភេទទំនិញ។

ជាមួយគ្នានេះដែរ លោកក៏​បានចុះជួបជាមួយវិនិយោគិនក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី ដោយបានឈ្វែងយល់អំពីស្ថានភាពអាជីវកម្មកាហ្វេនៅក្នុងខេត្ត និង បានលើកទឹកចិត្តឱ្យវិនិយោគិនខិតខំជំរុញការអភិវឌ្ឍវិសេសភាព និង គុណភាពនៃដំណាំកាហ្វេ ដែលដាំនៅលើទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផង និង បង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផង៕

The post មាន​វិស័យអាទិភាពចំនួន ៣ ជាទិសដៅ​ជំរុញ​​ការ​វិនិយោគខេត្ត​​ទាំង ៤ នៅ​ភូមិភាគឦសាន appeared first on Kampuchea Thmey Daily.

គម្រោងវិនិយោគ​ចំនួន ១១ មានទុន ៤០០ លានដុល្លារនៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុប ៤០០ លានដុល្លារ និងអាចបង្កើតការងារ ៨០០ កន្លែង នៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២៥ តំបន់​ភូមិភាគឦសានទទួលបាន​សំណើគម្រោងវិនិយោគចំនួន ២១ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក​។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ២ សម្រាប់គម្រោង​វិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិកកាលពីចុងខែតុលានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ១១ ក្នុងនោះរួមមានគម្រោង​ចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្រប​ដណ្តប់​លើវិស័យនិងសកម្មភាពចម្រុះមានជាអាទិ៍ សកម្មភាពផលិតកម្ម និង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំ​កសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា កំពង់ផែពហុបំណងនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផងនិងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត។

បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ, ភូមិភាគឦសានក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ។ ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេសនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ «ក.វ.ឦសាន» រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួនដែលមានភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និងជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និង ការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និង ថែទាំវិនិយោគនៅភូមិភាគឦសាន ។

ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមានឬមិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និងស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា”។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងការគាំទ្រសកម្ម ដល់ ក.វ.ឦសាន ក្នុងការបំពេញតួនាទីជា “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី “ជវភាព​នៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និងធានាឱ្យបានថា ក.វ.ឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ដោយឡែក, នៅពេលដែលទទួលបានការលើកទឹកចិត្តពិសេសទាំងនេះ វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការដែលបានស្នើសុំ, ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥, ក.វ.ឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

The post គម្រោងវិនិយោគ​ចំនួន ១១ មានទុន ៤០០ លានដុល្លារនៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

​​ការលើកទឹកចិត្តពិសេស ត្រឹម​តែ​ជាង ​១ ឆ្នាំ ខេត្តព្រះសីហនុ​​​ ទទួល​ទុន​វិនិយោគ​ជិត ៨ ពាន់​​លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបាន​សម្រេច​ផ្តល់ការ​លើកទឹកចិត្ត​ដល់គម្រោង​វិនិយោគ​ប្រមាណ ៣០០ គម្រោង ដើម្បី​អាច​បន្តដំណើរការ និង​ការ​ពង្រីក​​​វិនិយោគក្នុង​ខេត្តព្រះសីហនុ។

ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥ ​ក្រុមការងារ​ជំរុញ​គម្រោង​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់​គម្រោងវិនិយោគ​ចំនួន ៣៧៥ គម្រោង ដែល​គិត​ជា​ទុន​វិនិយោគ​មានប្រមាណ​សរុប ៧ ៨៩១ លានដុល្លារអាមេរិក។ នេះបើតាម​ក្រុមការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែល​បាន​បង្ហាញពី​លទ្ធផលនៃ​ការ​អនុវត្ត​ការងារជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​​កាលពីពេលថ្មីៗនេះ។

គម្រោង​ដែលផ្តល់ការ​លើកទឹកចិត្ត​​ជាង ៣០០ គម្រោង​ ក្នុងនោះពាក់ព័ន្ធ​គម្រោងអគារជាប់គាំង​មាន​ចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មីមានចំនួន ១៦១ គម្រោង គម្រោងពង្រីក​មាន​ចំនួន ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ មាន​ចំនួន ១៣ គម្រោង។

តាមរយៈ​គម្រោង​វិនិយោគ​ទាំង​នោះ​ បើ​តាមការ​ប៉ាន់ស្មានអាចបង្កើតការងារបាន​ចំនួន ៥៦ ៧០០ កន្លែង។ នេះបើតាម​ក្រុមការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបាន​ថ្លែង​ថា ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» លោក​បន្ត​លើក​ទឹកចិត្តដល់ធុរជននិងវិនិយោគិន អាច​មកដាក់ពាក្យឬស្នើមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បី​ទទួលបាន​ការលើកទឹកចិត្តពិសេស​ទាំង​ផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ៕

The post ​​ការលើកទឹកចិត្តពិសេស ត្រឹម​តែ​ជាង ​១ ឆ្នាំ ខេត្តព្រះសីហនុ​​​ ទទួល​ទុន​វិនិយោគ​ជិត ៨ ពាន់​​លានដុល្លារ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​
នៅក្នុង​ជំនួបជាមួយ​មន្រ្តី​កម្ពុជា​ ក្រុមហ៊ុនមានមូលដ្ឋាននៅ​​ខេត្តហៃណាន​ប្រទេស​ចិន បានលើក​ពីគម្រោងវិនិយោគទីលាន​ហាល និងឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ សម្រាប់​បម្រើដល់ការនាំចេញផលិតផលកសិកម្ម ជា​ពិសេសគ្រាប់ស្វាយ​ចន្ទី។

នៅ​ក្នុងជំនួប​​ពិភាក្សា​ជាមួយ​​ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តំណាង​ក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេសចិន បាន​រំលេច​ពីប្រវត្តិ​ក្រុមហ៊ុន​ដែល​ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដែលមានបច្ចេកទេសចម្រុះ ក្នុងវិស័យកសិកម្ម និង វិស័យគាំទ្រ ចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញផលិតផលសម្រេច ព្រមទាំងផលិតម៉ាស៊ីន និង បរិក្ខារកសិកម្មថែមទៀត។ ក្រុមហ៊ុនមាន​ផលិត និង លក់ត្រាក់ទ័រម៉ាក YTO នៅប្រទេសចិន ព្រមទាំងមានមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ការផលិតគ្រឿងចក្រ របស់ក្រុមហ៊ុនផ្ទាល់។ ជាមួយនេះ ក្រុមហ៊ុនក៏មាន​បទពិសោធន៍វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយបានវិនិយោគលើគម្រោងវារីអគ្គិសនីតាតៃលើស្ថិតនៅក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ផងដែរ។

ស្របតាមបទពិសោធន៍នេះ និងដោយបានស្វែងយល់ពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» និង គម្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» នៅខេត្តកំពង់ធំ ក្រុមហ៊ុន Sinomach មានបំណងសិក្សាសមិទ្ធិលទ្ធភាពគម្រោងវិនិយោគទីលានហាល និង ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ ដើម្បីបម្រើដល់ការនាំចេញផលិតផលកសិកម្ម ជាពិសេស គ្រាប់ស្វាយចន្ទី, និង ស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការសម្របសម្រួលការវិនិយោគនេះ។

ក្នុង​ឱកាស​ពិភាក្សាជាមួយតំណាង​ក្រុមហ៊ុន Sinomach Hainan Development​ លោក ហ៊ាន សាហ៊ីប បាន​គូស​រំលេចអំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលតែងចាត់ទុកការកែច្នៃ និង ការនាំចេញផលិតផលកសិកម្ម ជាអាទិភាព។

តាម​រយៈ​គម្រោងវិនិយោគរបស់ក្រុមហ៊ុន លោកបង្ហាញការ​គាំទ្រ​ពេញ​ទំហឹងនិងបានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន​នឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ក្នុងការក្លាយជា «អធិរាជស្វាយចន្ទី»។

កាល​ពី​ព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ហួត ហ៊ីហៃគៀង អគ្គនាយកនៃសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់​, លោកស្រី HU PAN នាយករងនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម, និង លោក ZHANG CHENXING ប្រធានផ្នែកនៃនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេស​ចិន៕

The post ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​ appeared first on Kampuchea Thmey Daily.