ព័ត៌មានជាតិ
ក្រោមទុនប្រមាណ ១៣៦ លាន ដុល្លារ គម្រោងចំនួន ៧ ស្នើសុំលើកទឹកចិត្តវិនិយោគនៅខេត្តភាគឦសាន
កាលពីព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ៤ សម្រាប់គម្រោងវិនិយោគចំនួន ៧ ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង នៅពេលដំណើរការ។

គម្រោងស្នើសុំលើកទឹកចិត្តទាំងនោះមាននៅខេត្តមណ្ឌលគិរីចំនួន ២ គម្រោង, ខេត្តស្ទឹងត្រែងចំនួន ៤ គម្រោង និងខេត្តក្រចេះចំនួន ១ គម្រោង ដែលមានសកម្មភាពវិនិយោគចម្រុះជាអាទិ៍ គម្រោងវិនិយោគដាំដុះដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និងរោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដាំដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។
ថ្លែងក្នុងកិច្ចប្រជុំ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅតែទទួលបានសំណើគម្រោងវិនិយោគជាបន្តបន្ទាប់។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និង សកល ពុំសូវមានអំណោយផលយ៉ាងណាក្តី ។
បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគ ១ ០៧០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ១៧ ២១៣ កន្លែង ។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖
-ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨ កន្លែង,
-ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ២៦០ កន្លែង,
-ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧២៨ កន្លែង
-ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១ កន្លែង ។
លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសអនុគណៈកម្មការវិនិយោគប្រចាំខេត្តដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និងចុះពិនិត្យវាយតម្លៃគម្រោងក្រោមទុនវិនិយោគ ៥ លានដុល្លារ ដែលការណ៍នេះ បានបង្ហាញអំពីកិច្ចខិតខំពង្រឹងសមត្ថភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិភាគឦសាន តាមរយៈការចូលរួមជំរុញការអនុវត្តកម្មវិធីពិសេស និងកិច្ចខិតខំជំរុញសកម្មភាពសេដ្ឋកិច្ច និង វិនិយោគ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


