ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រចម្រាញ់ប្រេងនៅកម្ពុជា
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍ សម្រាប់ការវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy បានលើកឡើងពីអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគ ជាពិសេសការសិក្សាអំពីលទ្ធភាពវិនិយោគរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ហ៊ាន សាហ៊ីប បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា ដែលជាវិស័យអាទិភាពនិងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។
ក្នុងខណៈផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងតែជជែកជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានអះអាងថា បើពុំមានអីប្រែប្រួល រោងចក្រនេះនឹងចេញជារូបរាងនៅត្រឹមប្រហែលជា ៣ ឆ្នាំទៀតយ៉ាងយូរ។
ពាក់ព័ន្ធការយឺតយូរក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានពន្យល់ថា ការបង្កើតរោងចក្រចម្រាញ់ប្រេងកាតទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចធំ ខណៈប៉ុន្មានឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់ចង់ធ្វើដែរ ប៉ុន្តែកម្ពុជានៅមានមាត្រដ្ឋានសេដ្ឋកិច្ចទីផ្សារទាបនៅឡើយ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


