លោក Bill Gates Archives - Kampuchea Thmey Daily

វៀតណាម អញ្ជើញលោក Bill Gates ឲ្យមកផ្តល់ចំណេះដឹង និងយុទ្ធសាស្ត្រដល់ប្រជាជនរបស់ខ្លួន
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញមហាសេដ្ឋីអាមេរិក Bill Gates ឲ្យធ្វើដំណើរមកប្រទេសវៀតណាម ដើម្បីពិគ្រោះយោបល់អំពីបញ្ហាបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការផ្តល់ចំណេះដឹង និងយុទ្ធសាស្ត្រដល់ប្រជាជនរបស់ខ្លួនផងដែរ។

លោក Bill Gates (ឆ្វេង) និងលោក Pham Minh Chinh (រូបថត៖ NHẬT BẮC)

លោក Pham Minh Chinh បានជួបសហស្ថាបនិកក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃទី២០ខែកញ្ញា ក្នុងដំណើរបំពេញការងារនៅសហរដ្ឋអាមេរិក ដែលក្នុងអំឡុងពេលនោះ គាត់ក៏បានអំពាវនាវដល់ក្រុមហ៊ុន Microsoft ឲ្យបន្តគាំទ្រដល់សកម្មភាពបណ្តាក់ទុន, ការអភិវឌ្ឍបច្ចេកវិទ្យា, ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, ការផ្លាស់ប្តូរបៃតង, ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការថែទាំសុខភាពនិងការអប់រំនៅប្រទេសវៀតណាម។

ដូច្នេះហើយ ទើបលោក Pham Minh Chinh ចង់ឲ្យនិមិត្តរូបបច្ចេកវិទ្យា មកបំផុសគំនិតដល់យុវជនវៀតណាមឲ្យចេះច្នៃប្រឌិត។

ជាការឆ្លើយតប លោក Bill Gates បានប្រាប់នាយករដ្ឋមន្ត្រីថា លោកបានតាមមើលការអភិវឌ្ឍរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសសេដ្ឋកិច្ច និងការថែទាំសុខភាព ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ ហើយមានការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ខ្លួននៅក្នុងកត្តាទាំងនេះ។

លោក Bill Gates (ឆ្វេង) និងលោក Pham Minh Chinh (រូបថត៖ NHẬT BẮC)

ទន្ទឹមនោះ លោក Bill Gates ក៏បានសន្យាបន្តគាំទ្រចំពោះអនាម័យ ទឹកស្អាត បរិស្ថាន ការថែទាំសុខភាព កិច្ចខិតខំប្រឹងប្រែង AI និងការអប់រំរបស់ប្រទេសវៀតណាមផងដែរ។

ជាចុងក្រោយលោកបានបញ្ជាក់ថា លោក​នឹងទៅ​ថ្លែង​សារ​នៅវៀតណាម ​ពេល​ដែលទីតាំង​ថ្មី​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ជាតិ​ ​ត្រូវ​បានរៀបចំរួចរាល់។

មូលនិធិ The Gates Foundations ដែលដឹកនាំដោយលោក Bill Gates គឺផ្តោតលើសកម្មភាពនានាដូចជា ការអភិវឌ្ឍកសិកម្ម សេវាហិរញ្ញវត្ថុសម្រាប់ជនក្រីក្រ ទឹកស្អាត និងអនាម័យ ការអប់រំ សុខភាព និងអាហារូបត្ថម្ភ។ វាក៏អនុវត្តសកម្មភាពសុខភាពសាធារណៈ ដោយផ្តោតលើជំងឺឆ្លង ជំងឺទូទៅ និងជំងឺត្រូពិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម និងអាមេរិក ចេញសេចក្ដីថ្លែងការណ៍រួមចំនួន ១១ ចំណុច

The post វៀតណាម អញ្ជើញលោក Bill Gates ឲ្យមកផ្តល់ចំណេះដឹង និងយុទ្ធសាស្ត្រដល់ប្រជាជនរបស់ខ្លួន appeared first on Kampuchea Thmey Daily.

Bill Gates ថា​ អាមេរិក ​មិនអាចកំណត់ ចិន លើការផលិតបន្ទះឈីបបានទេ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានយល់ឃើញថា អាមេរិកនឹងមិនអាចសម្រេចបានបាននូវលទ្ធផលដែលចង់បាននោះឡើយ ជាពិសេសទីក្រុងវ៉ាស៊ីនតោនមិនអាចកំណត់មហិច្ចតារបស់ក្រុងប៉េកាំង តាមរយៈការរឹតបន្តឹងឧស្សាហកម្មបន្ទះឈីបបានទេ ។

មហាសេដ្ឋីជំនួញរូបនេះនិយាយថា អាមេរិក​មិនអាចហាមឃាត់ចិនបានឡើយនៅក្នុងការផលិតបន្ទះឈីបដែលមានគុណភាព ទោះបីជាអាមេរិករឹតបន្តឹង​ និងហាមឃាត់យ៉ាងណាក៏ដោយ ។ លោកថា ការរឹតបន្តឹងនេះគឺ អាមេរិកគ្រាន់ចង់បង្អាក់ដំណើរអភិវឌ្ឍន៍យោធា​ និងព្រមានចិនប៉ុណ្ណោះ ។

លោក Bill Gates បន្តថា ទោះបីជាក្រុងវ៉ាស៊ីនតោនហាមការលក់បន្ទះឈីបក៏ដោយ ក៏ចិននៅតែអាចតាមទាន់អាមេរិកយ៉ាងឆាប់រហ័សលើផលិតកម្មបន្ទះឈីបនេះ ។ ជាមួយគ្នានោះ លោក​ក៏បង្ហាញពីបំណងចង់ឲ្យអាមេរិក និងចិនងាកមកសហការគ្នាជិតស្និតវិញផងដែរ ។

​ទាក់ទងជាមួយជម្លោះយោធា និងសង្គ្រាម លោក Bill Gates លើកឡើងថា “ប្រទេសទាំងពីរមិនអាចមានការប៉ះទង្គិចគ្នាឡើយ ហើយខ្ញុំគិតថា នៅទសវត្សរ៍ក្រោយៗក៏ដោយ គឺសង្គ្រាមមិនអាចកើតឡើងជាដាច់ខាត់”  ។

គួរបញ្ជាក់ថា នាពេលកន្លងទៅ​​ អាមេរិក បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមិនឲ្យទិញបន្ទះឈីបពីក្រុងវ៉ាស៊ីនតោនឡើយ ។ មិនតែប៉ុណ្ណោះ អាមេរិកក៏ថែមទាំងព្រមាន និងរឹតបន្តឹងលើក្រុមហ៊ុនផ្សេងៗមិនឲ្យលក់បន្ទះឈីប និងគ្រឿងបរិក្ខារបច្ចេកវិទ្យាមួយចំនួនទៀតដល់ចិនជាដាច់ខាតផងដែរ ៕

ប្រែសម្រួលដោយ ៖​ នាង​ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ដោយសារព្យុះព្រិលជាប្រវត្តិសាស្ត្រ

The post Bill Gates ថា​ អាមេរិក ​មិនអាចកំណត់ ចិន លើការផលិតបន្ទះឈីបបានទេ appeared first on Kampuchea Thmey Daily.

Microsoft នឹងបញ្ចេញទិន្នន័យបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ក្រោយរឿងអាស្រូវរបស់ Bill Gates
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារបានអនុម័តសំណើសុំឲ្យក្រុមប្រឹក្សាភិបាលផ្សាយរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃគោលនយោបាយបៀតបៀនផ្លូវភេទនៅ កន្លែងធ្វើការរបស់ខ្លួននៅ ក្នុងការបោះឆ្នោតដ៏កម្រមួយនៃការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនេះ ។

ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិត Software និង Hardware មួយនេះបានផ្តល់អនុសាសន៍ឲ្យម្ចាស់ភាគហ៊ុនបោះឆ្នោតទម្លាក់ ឬប្រឆាំងសំណើនេះ ប៉ុន្តែវាបែរជាទទួលបានសំឡេងគាំទ្រទៅ វិញរហូត ៧៧.៩៧ ភាគរយនៃការបោះឆ្នោតទាំងអស់ ។

ការសម្រេចចិត្តនេះកើតឡើងមួយឆ្នាំកន្លះ បន្ទាប់ពីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានលាឈប់ពីតំណែងរបស់គាត់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្រោយមានរបាយការណ៍ថា លោក Gates បានព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុនក្នុងឆ្នាំ ២០០០ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើក្រុមប្រឹក្សាភិបាល ។

ដូចក្រុមហ៊ុនធំៗផ្សេងទៀតដែរ ក្រុមហ៊ុន Microsoft ក៏បានស្វែងរកការកែសម្រួលកម្លាំងការងាររបស់ខ្លួនផងដែរ បន្ទាប់ពីការកើនឡើងនៃចលនា MeToo ខណៈបុគ្គលិកមួយចំនួនបាននិយាយអំពីបទពិសោធន៍នៃការយាយីនៅក្នុងក្រុមហ៊ុន ។

​បើ​តាម​សេចក្តី​ថ្លែងការណ៍ពីអ្នកតំណាង​របស់​ក្រុមហ៊ុនបានឲ្យដឹងថា “ខណៈពេលដែលក្រុមហ៊ុន Microsoft បានធ្វើការស៊ើបអង្កេតផ្ទៃក្នុងជាមុនអំពីការយាយីផ្លូវភេទ និងការចោទប្រកាន់ពីការរើសអើងយេនឌ័រ វាបានបរាជ័យក្នុងការរាយការណ៍ប្រកបដោយតម្លាភាពលើការស៊ើបអង្កេតឯករាជ្យណាមួយដល់និយោជិត និងអ្នកវិនិយោគ ។ ដើម្បីជៀសវាងហានិភ័យផ្នែកច្បាប់ និងកេរ្តិ៍ឈ្មោះ និងរក្សាតម្លៃ ម្ចាស់ភាគហ៊ុន Microsoft ត្រូវតែបង្កើតវប្បធម៌នៃគណនេយ្យភាព និងតម្លាភាព ការពារបុគ្គលិកពីការយាយី និងការរើសអើងជាដើម” ។

សំណើរនេះបានស្នើសុំព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេតលើនាយកប្រតិបត្តិ រួមទាំងលោក Bill Gates ក៏ដូចជាចំនួនករណីដែលក្រុមហ៊ុនបានពិនិត្យ និងរបៀបដែលពួកគេបានប្រព្រឹត្ត ។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានរៀបចំផែនការរួចហើយ ដើម្បីចាប់ផ្តើមចេញរបាយការណ៍ជារៀងរាល់ឆ្នាំ ស្តីពីការអនុវត្តច្បាប់នៃការយាយី និងការរើសអើង ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដែលខ្លួនបាននិយាយថា នឹងគ្របដណ្តប់យ៉ាងទូលំទូលាយនូវខ្លឹមសារនៃសំណើរបស់ម្ចាស់ភាគហ៊ុន ។ នោះរួមបញ្ចូលទាំងព័ត៌មានលម្អិតអំពីចំនួនករណីបៀតបៀន ភាគរយនៃពួកគេដែលក្រុមហ៊ុនអាចបញ្ជាក់បាន និងវិធីដែលក្រុមហ៊ុនឆ្លើយតបទៅ នឹងករណីទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNBC

The post Microsoft នឹងបញ្ចេញទិន្នន័យបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ក្រោយរឿងអាស្រូវរបស់ Bill Gates appeared first on Kampuchea Thmey Daily.

Bill Gates ជះលុយ ១២០លានដុល្លារ ទិញថ្នាំព្យាបាលកូវីដ ចែកជូនប្រទេសកំពុងអភិវឌ្ឍន៍
មូលនិធិ Bill and Melinda Gates បានប្រកាសថា ខ្លួននឹងចំណាយទឹកប្រាក់ ១២០ លានដុល្លារអាមេរិក ដើម្បីទិញថ្នាំគ្រាប់ប្រឆាំងកូវីដថ្មី ចែកជូនបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងការសាកល្បង ថ្នាំប្រឆាំងវីរុសឈ្មោះ Molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុន Merck & Co បានបង្ហាញលទ្ធផលគាប់ប្រសើរក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងការស្លាប់ដោយសារមេរោគកូវីដ-១៩ ហើយអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ នៅផ្នែកខ្លះនៃពិភពលោកដែលមានលទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច។

មូលនិធិ Gates និយាយថា ការផ្តល់មូលនិធិរបស់ខ្លួន ក៏មានបំណងជួយរៀបចំបទប្បញ្ញត្តិ ការដឹកជញ្ជូននិងវិធីផ្សេងទៀត ដើម្បីធ្វើឲ្យថ្នាំនេះអាចឲ្យគ្រប់គ្នាទទួលបានកាន់តែទូលំទូលាយផងដែរ។

Merck បានផ្តល់អាជ្ញាប័ណ្ណថ្នាំនេះ ដល់ក្រុមហ៊ុនផលិតទូទៅនៅក្នុងប្រទេសនានាដូចជាឥណ្ឌាជាដើម ដើម្បីចែកចាយថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។

លោកស្រី Melinda Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយមូលនិធិនេះថា “ដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ យើងត្រូវធានាថា មនុស្សគ្រប់រូបមិនថាពួកគេរស់នៅទីណានោះទេ គឺមានលទ្ធភាពទទួលបានផលិតផលសុខភាពដែលអាចសង្គ្រោះជីវិត”។

ទោះយ៉ាងណា ភាពអយុត្តិធម៌គឺថា ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរង់ចាំអ្វីៗគ្រប់យ៉ាង ចាប់ពីឧបករណ៍ការពារផ្ទាល់ខ្លួនរហូតដល់វ៉ាក់សាំង។ នោះគឺមិនអាចទទួលយកបានឡើយ។

ការប្តេជ្ញាចិត្តនៅថ្ងៃនេះនឹងធានាថា មនុស្សកាន់តែច្រើននៅក្នុងប្រទេសកាន់តែច្រើន អាចទទួលបានថ្នាំ Molnupiravir ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃរឿងនេះទេ យើងត្រូវការម្ចាស់ជំនួយផ្សេងទៀតរួមទាំងមូលនិធិនិងរដ្ឋាភិបាលផងដែរ ដើម្បីធ្វើសកម្មភាព។

ចំណែកលោក Bill Gates បាននិយាយថា “ក្រុមហ៊ុន Merck បានចាត់វិធានការសំខាន់ៗដើម្បីធ្វើឲ្យថ្នាំនេះ អាចប្រើបានជាការព្យាបាលជំងឺកូវីដ-១៩ រួមទាំងការចរចាអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនផលិតឱសថដើម្បីបង្កើនការផ្គត់ផ្គង់ផងដែរ។ យើងរីករាយសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីធានាឲ្យបាននូវលទ្ធភាពទទួលបានថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប”។

ការធ្វើឲ្យថ្នាំសង្គ្រោះជីវិតបែបនេះទទួលបានដល់មនុស្សគ្រប់គ្នាដែលត្រូវការ គឺជាអ្វីដែលចាំបាច់ដើម្បីបញ្ចប់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតនិងបើកផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ។

គួរបញ្ជាក់ថា ដោយសារតែថ្នាំនេះមិនអាចជំនួសវ៉ាក់សាំងបាន ព្រោះវាមិនមែនការពារការឆ្លងមេរោគនោះ, ថ្នាំនេះ អាចផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។

នេះអាចមានសារៈសំខាន់ជាពិសេសនៅក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលប្រជាជននៅទ្វីបនេះតិចជាង ៨ ភាគរយប៉ុណ្ណោះ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ

The post Bill Gates ជះលុយ ១២០លានដុល្លារ ទិញថ្នាំព្យាបាលកូវីដ ចែកជូនប្រទេសកំពុងអភិវឌ្ឍន៍ appeared first on Kampuchea Thmey Daily.

ព្រោះតែលែងលះជាមួយភរិយា លោក Bill Gates ជ្រុះចេញពីតំណែងកំពូលអ្នកមានលើលោកទាំង ៣ របស់ទស្សនាវដ្តី Forbes
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានជ្រុះចេញពីចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នមហាសេដ្ឋីរូបនេះជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes ។

ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោក Bill Gates បានកើនឡើងចំនួន ២៣ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ ហើយឥឡូវនេះមានចំនួន ១៣៤ ពាន់លានដុល្លារក៏ដោយ ក៏លោក Bill Gates ស្ថិតនៅពីក្រោយលោក Jeff Bezos មេក្រុមហ៊ុន Amazon លោក Elon Musk មេក្រុមហ៊ុន Tesla និងលោក Mark Zuckerberg មេបណ្ដាញសង្គមយក្ស Facebook ។

នេះគឺដោយសារតែភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេបានកើនឡើង ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បាត់បង់តម្លៃ ព្រោះតែការលែងលះរបស់ស្ថាបនិករូបនេះជាមួយភរិយាគឺលោកស្រី Melinda Gates ដោយនាំមានការខូចខាតទឹកប្រាក់សរុបចំនួន ៥.៧ ពាន់លានដុល្លារ ។

ទន្ទឹមនោះ ចំណាត់ថ្នាក់កំពូលទី ៥ គឺបានទៅលើសហស្ថាបនិក និងជាសហម្ចាស់ក្រុមហ៊ុន Google លោក Larry Page ជាមួយនឹងទឹកប្រាក់ ១២៣ ពាន់លានដុល្លារ ។ ចំណែកដៃគូក្រុមហ៊ុន Google របស់គាត់ឈ្មោះ Sergei Brin នៅទីក្រុងមូស្គូបានជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយទឹកប្រាក់ ១១៨.៥ ពាន់លានដុល្លារ ។

គិតត្រឹមថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ ភាគហ៊ុនរបស់លោក Bill Gates នៅក្នុងក្រុមហ៊ុន Microsoft ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣១ ពាន់លានដុល្លារ ខណៈមូលនិធិដែលនៅសល់គឺស្ថិតនៅក្នុងក្រុមហ៊ុនវិនិយោគរបស់គាត់ឈ្មោះ Cascade Investment និងទ្រព្យសម្បត្តិផ្សេងទៀត ។

គួរបញ្ជាក់ថា លោក Bill Gates បានលេចមុខជាលើកដំបូងនៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោករបស់ទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ១៩៨៦ នៅពេលដែលទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៣១៥ លានដុល្លារ ។ នៅអាយុ ៣១ ឆ្នាំ លោកបានក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក ហើយនៅឆ្នាំ ១៩៩២ លោកគឺជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Bill Gates ៖ “ការស៊ើបអង្កេតប្រភពដើមកូវីដមិនបានជួយសង្គ្រោះជីវិតមនុស្សទេ តែត្រូវធ្វើរឿងទាំងនេះវិញ”

The post ព្រោះតែលែងលះជាមួយភរិយា លោក Bill Gates ជ្រុះចេញពីតំណែងកំពូលអ្នកមានលើលោកទាំង ៣ របស់ទស្សនាវដ្តី Forbes appeared first on Kampuchea Thmey Daily.

Bill Gates ៖ “ការស៊ើបអង្កេតប្រភពដើមកូវីដមិនបានជួយសង្គ្រោះជីវិតមនុស្សទេ តែត្រូវធ្វើរឿងទាំងនេះវិញ”
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា ការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ ១៩ ដ៏ចម្រូងចម្រាស មិនជាប់ទាក់ទងទៅនឹងសកម្មភាពជាក់លាក់ណាមួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឡើយ ។

ដោយដកស្រង់សម្ដីរបស់លោក Bill Gates នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មួយ កាសែត The Australian បានបោះពុម្ភផ្សាយថា ការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុស SARS-CoV-2 ដែលបានក្លាយជាភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងជំរុញឲ្យមានភាពតានតឹងរវាងចិន អាមេរិក និងអូស្ត្រាលី នឹងមិនត្រូវផ្លាស់ប្ដូរឡើយ ប៉ុន្តែវាមិនបានជួយសង្គ្រោះជីវិតមនុស្សនោះទេ ។

លោកបាននិយាយថា “អ្វីដែលចាំបាច់ និងសំខាន់ គឺការពាក់ម៉ាស និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩” ។

លោកបានបញ្ជាក់ថា “ក្រដាសចុងក្រោយដែលខ្ញុំបានឃើញ បានបង្ហាញភស្តុតាងប្រឆាំងនឹងការលេចធ្លាយនៅមន្ទីរពិសោធន៍ ប៉ុន្តែត្រូវហើយយើងគួរតែស៊ើបអង្កេតរឿងទាំងនេះ” ។

លោកសង្កត់ធ្ងន់ថា “ប៉ុន្តែការស៊ើបអង្កេតទាំងនោះ មិនត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសកម្មភាពជាក់លាក់ណាមួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ស្ទើរមិនជឿ មហាសេដ្ឋីល្បីឈ្មោះ Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នា

The post Bill Gates ៖ “ការស៊ើបអង្កេតប្រភពដើមកូវីដមិនបានជួយសង្គ្រោះជីវិតមនុស្សទេ តែត្រូវធ្វើរឿងទាំងនេះវិញ” appeared first on Kampuchea Thmey Daily.