ព័ត៌មានអន្ដរជាតិ
ស្ទើរមិនជឿ មហាសេដ្ឋីល្បីឈ្មោះ Bill Gates និងភរិយាឈានដល់លែងលះគ្នា
មហាសេដ្ឋីដ៏ល្បីល្បាញលោក Bill និងភរិយាអ្នកស្រី Melinda Gates បានប្រកាសលែងជាផ្លូវការ បន្ទាប់ពីរៀបការរស់នៅជាមួយគ្នាអស់រយៈពេល២៧ឆ្នាំដោយអ្នកទាំងពីរបាននិយាយថា «យើងជឿថា យើងលែងរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធកើតទៀតហើយ»។
នៅលើគណនី Twitter អ្នកទាំងពីរបានសរសេរថា ៖«បន្ទាប់ពីការគិតដ៏វែងឆ្ងាយ និងធ្វើការយ៉ាងល្អិតល្អន់អំពីសម្ពន្ធភាព យើងបានធ្វើការសម្រេចចិត្តឈានដល់ទីបញ្ចប់នៃចំណងអាពាហ៍ពិពាហ៍របស់ពួកយើងហើយ»។

ពួកគាត់ទទួលបានកូន៣នាក់សម្រាប់ចំណងអាពាហ៍ពិពាហ៍រយៈពេល២៧ឆ្នាំ និងបានគ្រប់គ្រងមូលនិធិ Bill & Melinda Gates Foundation រួមគ្នា។ អង្គការរបស់ពួកគាត់បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងបុព្វហេតុសិក្សាស្រាវជ្រាវជំងឺនានា ក៏ដូចជាផលិតវ៉ាក់សាំងដើម្បីកុមារជាដើម។
លោក Gates រួមជាមួយវីនិយោគិនលោក Warren Buffett ជាអ្នកស្ថិតនៅពីក្រោយយុទ្ធនាការណ៍ Giving Pledge ដែលអំពាវនាវឲ្យមហាសេដ្ឋីនានាឲ្យលះបង់ទ្រព្យធនរបស់ពួកគេក្នុងបុព្វហេតុល្អ។
បើយោងតាម Forbes ថា លោក Bill Gates ជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលំដាប់លេខ៤ក្នុងពិភពលោក និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១២៤ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ