ព័ត៌មានអន្ដរជាតិ
Bill Gates ថា អាមេរិក មិនអាចកំណត់ ចិន លើការផលិតបន្ទះឈីបបានទេ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានយល់ឃើញថា អាមេរិកនឹងមិនអាចសម្រេចបានបាននូវលទ្ធផលដែលចង់បាននោះឡើយ ជាពិសេសទីក្រុងវ៉ាស៊ីនតោនមិនអាចកំណត់មហិច្ចតារបស់ក្រុងប៉េកាំង តាមរយៈការរឹតបន្តឹងឧស្សាហកម្មបន្ទះឈីបបានទេ ។

មហាសេដ្ឋីជំនួញរូបនេះនិយាយថា អាមេរិកមិនអាចហាមឃាត់ចិនបានឡើយនៅក្នុងការផលិតបន្ទះឈីបដែលមានគុណភាព ទោះបីជាអាមេរិករឹតបន្តឹង និងហាមឃាត់យ៉ាងណាក៏ដោយ ។ លោកថា ការរឹតបន្តឹងនេះគឺ អាមេរិកគ្រាន់ចង់បង្អាក់ដំណើរអភិវឌ្ឍន៍យោធា និងព្រមានចិនប៉ុណ្ណោះ ។
លោក Bill Gates បន្តថា ទោះបីជាក្រុងវ៉ាស៊ីនតោនហាមការលក់បន្ទះឈីបក៏ដោយ ក៏ចិននៅតែអាចតាមទាន់អាមេរិកយ៉ាងឆាប់រហ័សលើផលិតកម្មបន្ទះឈីបនេះ ។ ជាមួយគ្នានោះ លោកក៏បង្ហាញពីបំណងចង់ឲ្យអាមេរិក និងចិនងាកមកសហការគ្នាជិតស្និតវិញផងដែរ ។

ទាក់ទងជាមួយជម្លោះយោធា និងសង្គ្រាម លោក Bill Gates លើកឡើងថា “ប្រទេសទាំងពីរមិនអាចមានការប៉ះទង្គិចគ្នាឡើយ ហើយខ្ញុំគិតថា នៅទសវត្សរ៍ក្រោយៗក៏ដោយ គឺសង្គ្រាមមិនអាចកើតឡើងជាដាច់ខាត់” ។
គួរបញ្ជាក់ថា នាពេលកន្លងទៅ អាមេរិក បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមិនឲ្យទិញបន្ទះឈីបពីក្រុងវ៉ាស៊ីនតោនឡើយ ។ មិនតែប៉ុណ្ណោះ អាមេរិកក៏ថែមទាំងព្រមាន និងរឹតបន្តឹងលើក្រុមហ៊ុនផ្សេងៗមិនឲ្យលក់បន្ទះឈីប និងគ្រឿងបរិក្ខារបច្ចេកវិទ្យាមួយចំនួនទៀតដល់ចិនជាដាច់ខាតផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ដោយសារព្យុះព្រិលជាប្រវត្តិសាស្ត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


