ព័ត៌មានអន្ដរជាតិ
វៀតណាម និងអាមេរិក ចេញសេចក្ដីថ្លែងការណ៍រួមចំនួន ១១ ចំណុច
មេដឹកនាំវៀតណាម និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឱកាសដែលលោកប្រធានាធិបតី Joe Biden បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ។

សេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំប្រទេសទាំងពីរមានរហូតទៅដល់ ១១ ចំណុចឯណោះ ហើយនេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមរវាង អាមេរិក និងវៀតណាម៖
១. ការលើកកម្ពស់ទំនាក់ទំនង អាមេរិក-វៀតណាម ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
២. ទំនាក់ទំនងនយោបាយ និងការទូត
៣. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
៤. វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឌីជីថល
៥. កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល
៦. កិច្ចសហប្រតិបត្តិការអាកាសធាតុ ថាមពល បរិស្ថាន និងសុខភាព
៧. ដោះស្រាយកេរ្តិ៍ដំណែលសង្គ្រាម
៨. វប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កីឡា និងទេសចរណ៍
៩. ការរក្សាសន្តិសុខ និងការពារជាតិ
១០. ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
១១. ការសម្របសម្រួលលើបញ្ហាតំបន់ និងពិភពលោក
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអញ្ជើញទៅដល់ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥១ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


