Connect with us

សុខភាព

ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ

បានផុស

នៅ

លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ថ្នាំ Molnupiravir អាចជួយកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬស្លាប់ ក្នុងចំណោមមនុស្សដែលមានជំងឺកូវីដ-១៩។

លោក Yong Poovorawan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Yong បាននិយាយថា ថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុន Merck នេះ មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើអ្នកជំងឺប្រើថ្នាំ ក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីចេញរោគសញ្ញាដំបូង។

វេជ្ជបណ្ឌិតរូបនេះបានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈគេហទំព័រ medRxiv ដែលបង្ហាញថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពមែន។

ថ្នាំ Molnupiravir

ការស្រាវជ្រាវបាននិយាយថា “ថ្នាំ Molnupiravir គឺជាថ្នាំលេបប្រឆាំងវីរុសដំបូងគេ ដែលបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយមេរោគ SARS-CoV-2 និងវីរុស RNA ហើយមានសុវត្ថិភាពនិងភាពធន់ល្អ”។

ថ្នាំនេះកំពុងស្វែងរកការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ខណៈក្រុមហ៊ុនឱសថឥណ្ឌាចំនួន ៥ ត្រូវបានអនុញ្ញាតឲ្យផលិតវា ដែលនឹងធ្វើឲ្យតម្លៃរបស់វាកាន់តែថោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior

ព័ត៌មានជាតិ២៧ នាទី មុន

សិស្សរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់តាមវិទ្យាស្ថានបណ្តុះបណ្តាល គឺជារឿងចាំបាច់

ព័ត៌មានជាតិ២៨ នាទី មុន

អ្នកនាំពាក្យ ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៤ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

សេដ្ឋកិច្ច២៩ នាទី មុន

វៀតណាម​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​ថាម​ពល​ ខណៈ​ការ​ប្រកួត​ប្រជែង​​​លើវិស័យ​បន្ទះ​ឈីប​ឡើង​កម្ដៅ​

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញប្រែក្លាយ វិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុង ឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម