លោក Elon Musk Archives - Kampuchea Thmey Daily

ប៉ូលិសបារាំងឆ្មក់ចូលការិយាល័យរបស់លោក Elon Musk ទាក់ទិន​សំណុំរឿងឧក្រិដ្ឋកម្មបច្ចេកវិទ្យា
ប៉ូលិស​បារាំង បានចុះឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់បណ្តាញសង្គម X នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទ្រង់ទ្រាយ​ធំ​លើការគ្រប់គ្រងមាតិកា និងការប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុន។

លោក Elon Musk (រូបថត៖ Reuters)

យោង​តាម​ Al Jazeera ការិយាល័យរដ្ឋ​អាជ្ញាក្រុងប៉ារីសបានបញ្ជាក់ពីប្រតិបត្តិការនេះ ដោយលើកឡើងថា ការស៊ើបអង្កេត​បានចាប់ផ្តើមតាំងពីដើមឆ្នាំ​២០២៥ ជុំវិញបញ្ហាភាពលម្អៀង​កាន់តែ​ខ្លាំង​នៃ Algorithm របស់​បណ្ដាញ​សង្គម​មួយ​នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន X កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីបទសមគំនិត ក្នុងបទល្មើសជាច្រើន រាប់ចាប់ពីការចែកចាយរូបភាពអាសអាភាសកុមារ និងការបង្កើតរូបភាពក្លែងក្លាយ ដោយបញ្ញាសិប្បនិម្មិត (AI) រហូតដល់ការបដិសេធចំពោះព្រឹត្តិការណ៍ប្រល័យពូជសាសន៍ Holocaust និងការកែប្រែទិន្នន័យ។

ជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ រដ្ឋអាជ្ញាបានកោះហៅម្ចាស់ក្រុមហ៊ុន X លោក Elon Musk និងអតីតនាយកប្រតិបត្តិលោកស្រី Linda Yaccarino សម្រាប់ការ​ផ្តល់សម្ភាសន៍ដោយស្ម័គ្រចិត្ត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ខែមេសាខាង​មុខ។ ការស៊ើបអង្កេត​ត្រូវបានដឹកនាំដោយផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃការិយាល័យរដ្ឋអាជ្ញា ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារ Europol។

អាជ្ញាធរបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺជា «វិធីសាស្ត្រស្ថាបនា» ដើម្បីធានាថា បណ្តាញសង្គមមួយនេះគោរពតាមច្បាប់របស់ប្រទេសបារាំង។ បន្ថែម​ពី​នេះ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសក៏បានប្រកាសបិទគណនីផ្លូវការរបស់ខ្លួននៅលើបណ្តាញសង្គម X និងបានណែនាំ​ឲ្យ​សាធារណជនទៅតាមដានព័ត៌មាននៅលើ LinkedIn និង Instagram ជំនួស​វិញ។

ក្រុមហ៊ុន X បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ដោយហៅការឆ្មក់ចូលនេះថាជា «ល្ខោននយោបាយ»។ ក្រុមការងារកិច្ចការរដ្ឋាភិបាលសកលរបស់ X បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន និងបានចោទអាជ្ញាធរបារាំងថាបានរំលោភអំណាចដើម្បីសម្រេចគោលដៅនយោបាយមិនស្របច្បាប់។ ការឆ្មក់ចូលនេះ កើតឡើងចំពេលដែលមានការរឹតបន្តឹងបទប្បញ្ញត្តិនៅអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប ដែលធ្លាប់បានពិន័យក្រុមហ៊ុន X អស់ចំនួន ១២០លានអឺរ៉ូរួចមកហើយចំពោះការរំលោភលើតម្លាភាព៕

ប្រែសម្រួល៖ ឈាង

The post ប៉ូលិសបារាំងឆ្មក់ចូលការិយាល័យរបស់លោក Elon Musk ទាក់ទិន​សំណុំរឿងឧក្រិដ្ឋកម្មបច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

លោកត្រាំ គ្រោងពិភាក្សាជាមួយលោក Elon Musk ដើម្បីស្តារប្រព័ន្ធអ៊ីនធឺណិតនៅអ៊ីរ៉ង់
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ​ទី​១១​ខែ​មករា​ឆ្នាំ​២០២៦​ថា លោកមានគម្រោងពិភាក្សាជាមួយមហាសេដ្ឋី Elon Musk អំពីការស្តារលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​តេហេរ៉ង់​បានកាត់ផ្តាច់សេវាកម្មអស់រយៈពេលបួនថ្ងៃមកហើយ ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយ​ធំ។

លោក Elon Musk និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ លោក​ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងពិចារណាលើការចូលរួមជាមួយក្រុមហ៊ុន SpaceX របស់លោក Musk និងសេវាកម្មផ្កាយរណប Starlink ដែលធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមកដើម្បីគេចចេញពីការរឹតបន្តឹងអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រាំ បាននិយាយថា «គាត់ពូកែណាស់លើរឿងប្រភេទហ្នឹង»។

ប្រទេសអ៊ីរ៉ង់បានដាក់ចេញនូវការបិទខ្ទប់អ៊ីនធឺណិតចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈដែលការតវ៉ាបង្កឡើងដោយការឡើងថ្លៃទំនិញបានរីករាលដាលពាសពេញផ្ទៃប្រទេស ដែលក្លាយជាភាពចលាចលដ៏ធំបំផុតគិត​ចាប់តាំងពីឆ្នាំ២០២២។ ការបិទខ្ទប់នេះបានធ្វើឲ្យព័ត៌មានចេញទៅ​ក្រៅប្រទេសត្រូវបានរឹតត្បិតយ៉ាងខ្លាំង។

លោក Musk កាលពីមុនធ្លាប់បាន​ផ្ដល់​ការ​គាំទ្រ​នូវ​លទ្ធភាពប្រើប្រាស់ Starlink ដល់ប្រជាជនអ៊ីរ៉ង់ក្នុងអំឡុងពេលតវ៉ាឆ្នាំ២០២២ ដែលនៅពេលនោះរដ្ឋបាលលោក ចូ បៃដិន បានសម្របសម្រួលជាមួយ​ក្រុមហ៊ុន SpaceX។

បច្ចុប្បន្ន ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មាន​មនុស្សរាប់រយនាក់​ហើយ​ត្រូវបានសម្លាប់នៅក្នុងភាពចលាចល។ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់​ថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់បាតុករចំនួន ៤៩០នាក់ និងបុគ្គលិកសន្តិសុខ ៤៨នាក់ ខណៈដែលមានការចាប់ខ្លួនជាង ១០ ៦០០​នាក់។ យ៉ាង​ណា​មិញ​ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​​​របស់​លោកត្រាំលើក​នេះ ក្រុមហ៊ុន SpaceX មិនទាន់មានការឆ្លើយតបភ្លាមៗ​​នៅឡើយទេ។

សូម​ជម្រាប​ថា កន្លង​មក លោក Musk និងលោកត្រាំ ធ្លាប់មានភាពរកាំរកូសជាសាធារណៈ ជាពិសេសលើគោលនយោបាយពន្ធដារ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេនាពេលថ្មីៗនេះ​ហាក់​កំពុង​ល្អ​ប្រសើរ​ឡើង​សាជាថ្មី។ លោក Musk ធ្លាប់​ជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកត្រាំ ហើយលោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាដល់រដ្ឋបាលស្តីពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលសហព័ន្ធ។

សម្ព័ន្ធភាពដែលកំពុងរីកចម្រើនជា​ថ្មី​ម្ដង​ទៀត​នេះត្រូវបានបង្ហាញ​​ឲ្យ​ឃើញកាន់តែច្បាស់តាមរយៈ​គម្រោង​ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Pete Hegseth ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋតិចសាស់នា​ថ្ងៃចន្ទសប្ដាហ៍​នេះ ដែលជាសញ្ញានៃការផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងរវាងអាជីវកម្មឯកជនរបស់លោក Musk និងគោលដៅ​នយោបាយការបរទេសរបស់​អាមេរិក៕

បាតុកម្ម​នៅ​អ៊ីរ៉ង់ (រូបថត៖ Reuters)

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

អ៊ីរ៉ង់ គំរាមសងសឹកអាមេរិកវិញ បើហ៊ានវាយប្រហារខ្លួនមែន

The post លោកត្រាំ គ្រោងពិភាក្សាជាមួយលោក Elon Musk ដើម្បីស្តារប្រព័ន្ធអ៊ីនធឺណិតនៅអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

ត្រាំ ព្រមាន​ អេឡុន ម៉ាសក៍ ថា​នឹង​រង​ទុក្ខ​ធំ បើ​ហ៊ាន​ផ្ដល់​លុយ​ជួយ​បក្ស​ប្រជាធិបតេយ្យ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានកាត់ផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយ​លោក អេឡុន ម៉ាសក៍ ដោយព្រមានមហាសេដ្ឋីបច្ចេកវិទ្យា​រូប​នេះ​ថា​នឹងប្រឈម «ផលវិបាកធ្ងន់ធ្ងរ» បើគាត់​ហ៊ាន​តែ​គាំទ្រផ្នែកហិរញ្ញវត្ថុដល់បក្ស​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​បក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​​នា​ឆ្នាំ២០២៦​ខាង​មុខ។

លោក អេឡុន ម៉ាសក៍ និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីចុង​សប្ដាហ៍​នៅលើទូរទស្សន៍ NBC លោក ត្រាំ បាននិយាយថា គាត់មិនមានបំណងប្រាថ្នាចង់ផ្សះផ្សាជាមួយ​លោក ម៉ាសក៍ វិញ​ទេ ហើយជឿថា ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ដាច់​ស្រេច​គ្នា​អស់​តែ​ម្ដង។ ទន្ទឹម​នោះ លោក ត្រាំ ក៏​បាន​ធ្វើ​ការ​ព្រមាន​ដាក់​លោក ម៉ាសក៍​ ផង​ដែរ​​ ដោយ​ថា «គាត់​នឹង​ត្រូវ​រង​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លាំង​​ណាស់ បើ​គាត់​ហ៊ាន​ធ្វើ​ដូច្នោះ (ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​បក្ស​ប្រជាធិបតេយ្យ)»។

លោក ត្រាំ មិន​បាន​បញ្ជាក់អំពី​ផល​វិបាក​ដែល​លោក ម៉ាសក៍ អាចប្រឈមមុខ​នោះ​ទេ​ ប៉ុន្តែបានកត់សម្គាល់ថា ក្រុមហ៊ុនរបស់​មហាសេដ្ឋី​រូប​នេះ ដូចជា SpaceX និង Starlink សុទ្ធ​តែ​ទទួលបានអត្ថប្រយោជន៍​ច្រើន​ពីកិច្ចសន្យារដ្ឋ។ ខណៈពេលដែល​លោក ត្រាំ បានសារភាពថា គាត់មិនទាន់បានចាត់វិធានការដើម្បីលុបចោលកិច្ចព្រមព្រៀងណាមួយ ប៉ុន្តែគាត់ក៏​មិនបានបដិសេធ​ប្រើប្រាស់ឥទ្ធិពល​ទាំង​នោះ​ដែរ។

លោក ត្រាំ បានរិះគន់លោក ម៉ាសក៍ ដែល​«មិនចេះ​គោរព» ប្រធានាធិបតី។ លោក ត្រាំ លើក​ឡើង​ថា «ខ្ញុំគិតថាវាជារឿងអាក្រក់ណាស់ ពីព្រោះគាត់មិនគោរពខ្លាំង។ អ្នកមិនអាចមើលងាយការិយាល័យរបស់ប្រធានាធិបតីបានទេ»។

កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន លោក ម៉ាសក៍ បាន​បង្ហោះសារ​​រិះគន់​ជាបន្តបន្ទាប់លើ​បណ្ដាញ​សង្គម X ទៅ​លើ​លោក ត្រាំ រួមទាំងការបង្ហោះដែល​ឥឡូវ​នេះ​ត្រូវ​បាន​លុប​ចោល​សំដៅលើទំនាក់ទំនងអតីតកាលរបស់លោក ត្រាំ ជាមួយជនល្មើសផ្លូវភេទឈ្មោះ Jeffrey Epstein។

ជា​ការ​ឆ្លើយតប លោក ត្រាំ បានច្រានចោលការអះអាងនេះ ហើយ​ថា «នោះជាព័ត៌មានចាស់» ដែលត្រូវបានជជែក​ដេញ​ដោល​អស់រយៈពេលជាច្រើនឆ្នាំ​មក​ហើយ។

លោកបាន​និយាយ​ថា «សូម្បីតែមេធាវីរបស់ Epstein បាននិយាយថា ខ្ញុំមិនមានអ្វីពាក់ព័ន្ធជាមួយគាត់​ទេ។ វាជាព័ត៌មានចាស់»។

ជម្លោះសាធារណៈរវាងលោក ត្រាំ និង​លោក ម៉ាសក៍ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​លោក​ប្រធានាធិបតីបានស្តីបន្ទោស​លោក ម៉ាសក៍ ចំពោះការប្រឆាំងនឹងវិធានការគោលនយោបាយរបស់គណបក្សសាធារណរដ្ឋ ដោយសារតែផលប៉ះពាល់ជុំវិញ​ការ​បំប៉ោង​ឱនភាព។ ការប៉ះទង្គិចបានកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្ក​ឲ្យ​មាន​ជម្លោះ​នៅ​ក្នុង​សភា និងប៉ះពាល់​ខ្លាំង​ដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla របស់​លោក ម៉ាសក៍៕

ដោយ៖ ឈាង

The post ត្រាំ ព្រមាន​ អេឡុន ម៉ាសក៍ ថា​នឹង​រង​ទុក្ខ​ធំ បើ​ហ៊ាន​ផ្ដល់​លុយ​ជួយ​បក្ស​ប្រជាធិបតេយ្យ appeared first on Kampuchea Thmey Daily.

ភាពល្អូកល្អិន​នយោបាយរវាង​ Trump និង Elon Musk បានបញ្ចប់ក្នុងជម្លោះដ៏ក្ដៅគគុក
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែឧសភានេះ ទំនាក់ទំនងដ៏ល្បីល្បាញខាងនយោបាយរវាងប្រធានាធិបតីលោក Donald Trump និងមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបញ្ចប់ដោយសារជម្លោះ​ដ៏ក្តៅគគុក​ និងជាសាធារណៈ។

មហាសេដ្ឋី Elon Musk ពេលនៅល្អូកល្អើន​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។​ Reuters

ជម្លោះរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពី លោក Musk បានរិះគន់យ៉ាងចាស់ដៃលើសេចក្ដីព្រៀងច្បាប់ចំណាយរបស់រដ្ឋាភិបាលថ្មីរបស់លោក Trump ដោយហៅសេចក្តី​ព្រាង​ច្បាប់​ចំណាយ​នោះថា គ្មានការទទួលខុសត្រូវ និងព្រមានថា វាអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

ជាការឆ្លើយតប លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ដោយ​​គំរាម​លុបចោលកិច្ចសន្យារបស់រដ្ឋាភិបាល​ជាមួយ​​ លោក​ Musk រួមទាំងកិច្ចសន្យាសម្រាប់ SpaceX និង Starlink ។ ជម្លោះរបស់ពួកគេបានផ្ទុះឡើងនៅលើបណ្ដាញសង្គម ដោយមានការជេរប្រមាថថែមទៀត។

ជម្លោះ​​ក្នុង​ការ​ចាត់​ចែង​ហិរញ្ញវត្ថុនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងគំហុក​ ដោយធ្វើឱ្យលោក​ Musk ខាតបង់ប្រហែល២០ពាន់លានដុល្លារ​​ភ្លាម​ៗ​តែម្តង​​។

ការបែកបាក់សម្ព័ន្ធភាពរបស់ពួកគេគឺគួរឱ្យភ្ញាក់ផ្អើលជាពិសេសដោយសារការគាំទ្រដ៏ធំធេងរបស់លោក Musk សម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤របស់លោក Trump ដែលចំណាយជាង២៥០លានដុល្លារ និងធ្វើជាទីប្រឹក្សាសំខាន់ឲ្យលោក Trump។

អ្នក​ទាំង​ពីរ​ធ្លាប់មាន កិច្ច​ប្រជុំ និង​សូម្បី​តែ​ការ​ពិភាក្សា​ពេល​យប់​នៅ​សេតវិមាន ប៉ុន្តែការខកចិត្តនាពេលថ្មីៗនេះរបស់ Musk ចំពោះគោលនយោបាយរបស់លោក Trump ជាពិសេសសេចក្ដីព្រៀងច្បាប់ចំណាយ និហាក់ដូចជាបានបញ្ចប់ភាពជាដៃគូរបស់ពួកគេ។

ទោះយ៉ាងណាលោក Trump បានច្រានចោលការរិះគន់របស់លោក Musk ហើយបាននិយាយថាលោក Musk មិនមានចំណែកធំក្នុងការជួយគាត់ឱ្យឈ្នះការបោះឆ្នោតនោះទេ។ លោកថា Trump ក៏​បាន​និយាយ​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​ប្រឆាំង​គាត់​បន្ទាប់​ពី​ពួក​គេ​ចាក​ចេញ​ពី​ក្រុម​របស់​គាត់។ ជាការឆ្លើយតប លោក Musk បាននិយាយថា Trump នឹងមិនអាចឈ្នះឆ្នោតដោយគ្មានការគាំទ្រពីលោកនោះទេ។

គួរបញ្ជាក់ថាការបែកបាក់គ្នាយ៉ាងក្តៅគគុករបស់ពួកគេបង្ហាញពីភាពផុយស្រួយនៃសម្ព័ន្ធភាពនយោបាយដែលបង្កើតឡើងនៅលើបុគ្គលិកលក្ខណៈ និងអំណាច ជាជាងគោលនយោបាយរួម៕

(រូបភាព៖​ AP)

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ភាពល្អូកល្អិន​នយោបាយរវាង​ Trump និង Elon Musk បានបញ្ចប់ក្នុងជម្លោះដ៏ក្ដៅគគុក appeared first on Kampuchea Thmey Daily.

​ជួយត្រាំត្រឹម​៤ខែ Elon Musk លាលែងពីតំណែង ក្រោយការ​​​ស្នើ​ច្បាប់​ថវិកាថ្មី ខុស​ពី​អ្វីដែលលោក​ប្រឹងកាត់ចំណាយ​
លោក Elon Musk បានលាលែងពីតំណែងជាផ្លូវការ ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយបញ្ចប់កិច្ចខិតខំប្រឹងប្រែងដ៏ចម្រូងចម្រាស ដើម្បីបង្រួមទំហំចំណាយរបស់រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋ​អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី២៩ខែឧសភានេះ។

លោក Elon Musk ​(ឆ្វេង) និយាយជាមួយត្រាំ ក្នុងអំឡុង​ពេល​ឃោសនា​រក​ការគាំទ្រ​។ Reuters

លោក Musk ដែលបានដឹកនាំក្រសួង​​ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាគំនិតផ្តួចផ្តើមថ្មី​មួយដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ​សហព័ន្ធ​លើ​កម្មវិធី​នានា​​របស់​រដ្ឋបាលសហរដ្ឋអាមេរិក​។ ការចាកចេញរបស់​មហាសេដ្ឋី​​​កំពូល​រូបនេះ​ ត្រូវបានប្រកាសតាមរយៈការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក។

លោក​ Musk បានចូលរួមជាមួយរដ្ឋបាលលោក ត្រាំ ជាមួយនឹងគោលដៅ​ប្រកប​ដោយ​មហិច្ឆតាសន្សំប្រាក់ ២ទ្រី​លាន​ដុល្លារ តែលោកត្រូវបានបង្ខំឱ្យកាត់បន្ថយគោលដៅនោះមកត្រឹមតែ ១៥០ពាន់លានដុល្លារប៉ុណ្ណោះ។ លោកបានតស៊ូក្នុងបរិយាកាសនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងទាំងនៅក្នុងរដ្ឋបាល និងពីសមាជិកសភា ហើយតែងតែប៉ះទង្គិចជាមួយមន្ត្រីជាន់ខ្ពស់។

ការសម្រេចចិត្តរបស់លោកក្នុងការចាកចេញបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកបានរិះគន់ជាសាធារណៈចំពោះសេចក្ដីព្រៀងច្បាប់ចំណាយដ៏សំខាន់ដែលគាំទ្រដោយលោក ត្រាំ។ លោកបានហៅសេចក្តី​ព្រៀងច្បាប់​នោះថាជា «សេចក្ដីព្រៀងច្បាប់ចំណាយដ៏ធំ» ដែលបង្កើនឱនភាព​ការ​ចំណាយ​សហព័ន្ធនិងផ្ទុយនឹងបេសកកម្មរបស់លោក។

ថ្វីបើមានការខិតខំប្រឹងប្រែងរបស់លោកក៏ដោយ ក៏សេចក្តីព្រាងច្បាប់នេះបាន​ចូលដល់​ដៃ​​សភា ដែលបង្កឱ្យមានការជជែកដេញដោលនៅក្នុងព្រឹទ្ធសភា។ ការរិះគន់របស់លោក ក៏មានការគាំទ្រក្នុងចំណោមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានយល់ស្របនឹងការព្រួយបារម្ភរបស់លោក។

ទោះបីជាជោគជ័យមានកម្រិតក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ លោក Musk បាននាំឱ្យមានការស្នើសុំកាត់បន្ថយចំនួន ១.១ពាន់លានដុល្លារសម្រាប់ការផ្សាយជាសាធារណៈ និង ៨.៣ ពាន់លានដុល្លារជាជំនួយបរទេស។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមានការសង្ស័យពីផលប៉ះពាល់ ដោយសារតែការិយាល័យថវិកាសភាព្រមានថាសេចក្ដីព្រៀងច្បាប់នេះអាចបន្ថែម ៤ពាន់ពាន់លានដុល្លារដល់បំណុលរបស់ប្រទេស។

លើសពីនេះ លោក Musk បានសារភាពពីការខកចិត្តរបស់លោកជាមួយនឹងការិយា​ធិបតេយ្យរបស់រដ្ឋាភិបាល ហើយបាននិយាយថា លោកនឹងកាត់បន្ថយការចូលរួមផ្នែកនយោបាយ។ លោកបានប្រាប់កាសែត Washington Post ថា «ស្ថានភាពការិយាធិបតេយ្យរបស់រដ្ឋសហព័ន្ធគឺអាក្រក់ជាងអ្វីដែលខ្ញុំបានដឹង»។ លោក​ក៏​បាន​និយាយ​ថា លោក​មាន​គម្រោង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​នយោបាយ​ដោយ​បញ្ជាក់​ថា៖«ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ធ្វើ​បាន​គ្រប់​គ្រាន់​ហើយ»។

គួរបញ្ជាក់ថា មុនពេលចូលកាន់តួនាទីរដ្ឋាភិបាលរបស់គាត់ លោក Musk ធ្លាប់ជាអ្នកគាំទ្រលោក ត្រាំ ដ៏លេចធ្លោ ដោយ​បានបរិច្ចាគ ២៥០ លានដុល្លារដល់យុទ្ធនាការរបស់លោក ត្រាំ ។ ចំណែកលោក ត្រាំ បានសរសើរ Musk ថាជា «ជនជាតិអាមេរិកដ៏អស្ចារ្យ» ថែមទាំងបង្ហាញការគាំទ្រដល់ក្រុមហ៊ុនអគ្គិសនី​ Tesla របស់​លោក Musk ទៀត​ផង​​។

ឥឡូវនេះ Musk គ្រោងនឹងផ្តោតលើក្រុមហ៊ុនរបស់គាត់ឡើងវិញគឺ Tesla និង SpaceX ខណៈពេលដែលវាបោះជំហានថយក្រោយបន្ទាប់ពីការចូលរួមផ្នែកនយោបាយរបស់លោក៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ​ជួយត្រាំត្រឹម​៤ខែ Elon Musk លាលែងពីតំណែង ក្រោយការ​​​ស្នើ​ច្បាប់​ថវិកាថ្មី ខុស​ពី​អ្វីដែលលោក​ប្រឹងកាត់ចំណាយ​ appeared first on Kampuchea Thmey Daily.

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ
លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាសថា បុគ្គលដែល​បានបំផ្លាញយានជំនិះ ឬគ្រឿងបរិក្ខាររបស់​ក្រុមហ៊ុន Tesla អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០​ឆ្នាំ។

លោក ដូណាល់ ត្រាំ និង​លោក Elon Musk (រូបថត៖ Getty)

លោក ត្រាំ បានធ្វើសេចក្តីប្រកាសនេះ​នៅ​ថ្ងៃសុក្រ​ទី​២១​ខែ​មីនា​ឆ្នាំ​២០២៥​តាមរយៈការបង្ហោះនៅលើ​បណ្ដាញ​សង្គម Truth Social ដោយបញ្ជាក់ថា៖ «ជន​ណា​ដែលត្រូវគេចាប់​​ថា​បាន​បំផ្លាញក្រុមហ៊ុន Tesla នឹងមានឱកាស​ខ្ពស់​​​ក្នុង​ការជាប់គុករហូតដល់​២០​​ឆ្នាំ ហើយ​ក្នុង​នោះ​រួមទាំងអ្នកផ្តល់មូលនិធិផងដែរ។ យើងកំពុងស្វែងរកអ្នក»។

ការកត់សម្គាល់ទាំងនេះ កើតឡើងចំពេលមានការកើនឡើងនៃឧប្បត្តិហេតុហិង្សាដែលផ្តោតលើក្រុមហ៊ុនចែកចាយ​របស់​ Tesla ស្ថានីយ៍សាកថ្ម និងយានយន្តនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការវាយប្រហារ ត្រូវបានគេរាយការណ៍ថា​ជាប់​ទាក់ទង​ទៅនឹងការតវ៉ាប្រឆាំងនឹងការចូលរួមរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់រដ្ឋបាល​លោក ត្រាំ ដែលបានអនុវត្តការកាត់បន្ថយការងារ និងថវិកា​រដ្ឋ​ដ៏​ច្រើន​សម្បើម។

ការ​ដុត​បំផ្លាញ​រថយន្ត Tesla (រូបថត៖ CNBC)

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោកស្រី Pam Bondi បានចាត់ទុកសកម្មភាពទាំងនេះថាជា «អំពើភេរវកម្មក្នុងស្រុក» ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់ទោសអ្នកដែល​ត្រូវ​ទទួលខុសត្រូវ។ ក្នុង​ពេល​ថ្មីៗ​នេះ បុគ្គល​បី​​រូប​​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​អចលនទ្រព្យ Tesla ក្នុង​រដ្ឋ Colorado រដ្ឋ Oregon និង​រដ្ឋ South Carolina។ ការចោទប្រកាន់រួមមាន ការគប់​ដប​​សាំង​ និង​ប្រើប្រាស់​អាវុធ ដើម្បីធ្វើ​ឲ្យ​ខូចបរិក្ខាររបស់ក្រុមហ៊ុន Tesla ជាមួយនឹងការដាក់ទោសទណ្ឌដែលអាចជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។

ចលនា​ប្រឆាំង​ដែលគេ​ដាក់​ឈ្មោះ​​ឲ្យ​ថា «Tesla Takedown» ដំបូងឡើយត្រូវបានបង្កើតឡើងដោយតារាសម្តែង Alex Winter ហើយ​វា​​ជាការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងទំនាក់ទំនងនយោបាយរបស់​លោក​ Musk។ យ៉ាង​ណា ​នៅ​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ គេ​សង្កេត​ឃើញ​មាន​ក្រុម​មួយ​ចំនួន​បាន​ប្រើ​​វិធានការហិង្សា ដោយហេតុនេះ​​តម្រូវ​ឲ្យ​មាន​ការត្រួតពិនិត្យ​របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)៕

(រូបថត៖ Radio Canada)

ដោយ៖ ឈាង

The post ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ appeared first on Kampuchea Thmey Daily.

ត្រាំ ប្រកាស​ជួយ​ទិញ Tesla មួយ​គ្រឿង ដើម្បី​គាំទ្រ​លោក Musk ខណៈការ​លក់​កំពុង​ធ្លាក់​ចុះ
នៅ​លើ​បណ្ដាញ​សង្គម Truth Social នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែ​មីនា​នេះ លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា លោក​​នឹង​ជួយ​ទិញ​រថយន្ត​ Tesla ថ្មី​មួយ​គ្រឿង​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ជំនួយ​ការ​ជិតស្និទ្ធ​​របស់​លោកគឺ​លោក Elon Musk ខណៈ​បច្ចុប្បន្ន​កំពុង​ផ្ទុះ​មាន​ការ​​​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​​ឡាន​អគ្គិសនី​របស់​មហាសេដ្ឋី​អាមេរិក​រូប​នេះ។

លោក Elon Musk និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោក​ប្រធានាធិបតី ត្រាំ បានហៅ​លោក Musk ថាជា «ជនជាតិអាមេរិកដ៏អស្ចារ្យ» ហើយបានចោទប្រកាន់​ក្រុម​បាតុករ​ប្រឆាំង​ពីការព្យាយាមធ្វើពហិការក្រុមហ៊ុន Tesla ដោយខុសច្បាប់។

នៅ​លើ Truth Social​ មេ​ដឹកនាំ​អាមេរិក​វ័យ​៧៨​ឆ្នាំ បានសរសេរថា៖ «ចំពោះអ្នកសាធារណរដ្ឋ អ្នកអភិរក្ស និងប្រជាជនអាមេរិកដ៏អស្ចារ្យទាំងអស់ លោក Elon Musk កំពុង​ប្រថុយប្រថាន​ការងារ​របស់​ខ្លួន ដើម្បីជួយប្រទេសជាតិរបស់យើង»។

បន្ថែម​ពី​នោះ លោក​ ត្រាំ ​ក៏​បាន​អះអាង​ដែរ​ថា សកម្មជន​ឆ្វេងនិយម​កំពុង​ប៉ុនប៉ង​បំផ្លាញ​ក្រុមហ៊ុន Tesla របស់​លោក Musk។

(រូបថត៖ Getty & Shutterstock)

ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងប្រតិកម្មយ៉ាងធ្ងន់ធ្ងរមួយចំនួននាពេលថ្មីៗនេះ។ ការ​តវ៉ា​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ប៉ុន្តែ​​ក៏​មាន​របាយការណ៍​​អំពី​ការ​បំផ្លិចបំផ្លាញ​មួយ​ចំនួន​ផង​ដែរ។ ​​ក្រុមអ្នកតវ៉ា​ខ្លះ​បានបំផ្លាញអគារតាំងបង្ហាញ ស្ថានីយ៍សាកថ្ម និងយានយន្តរបស់ Tesla។ បាតុកម្មនេះ គឺប្រឆាំងនឹងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់​លោក Musk ដែល​បាន​កាត់បន្ថយការងារ និងថវិការបស់សហព័ន្ធ។

ឧប្បត្តិហេតុបែបនេះ អាចបង្ក​ឲ្យ​មានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុសម្រាប់​ក្រុមហ៊ុនផលិត​យានយន្ត​អគ្គិសនី ខណៈដែល Tesla ​នា​ពេល​ថ្មីៗ​​បាន​បង្ហាញ​ពី​ទិន្នន័យ​ធ្លាក់ចុះ​នៃ​ការលក់ជាលើកដំបូង ចំពេលមានការកើនឡើងនៃការប្រកួតប្រជែង និងការរិះគន់ជុំវិញតួនាទីដ៏ចម្រូងចម្រាសរបស់​លោក Musk នៅក្នុងរដ្ឋបាល​លោក ត្រាំ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១០​​ខែ​មីនា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១៥% ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក​នេះ៕

ដោយ៖ ឈាង

The post ត្រាំ ប្រកាស​ជួយ​ទិញ Tesla មួយ​គ្រឿង ដើម្បី​គាំទ្រ​លោក Musk ខណៈការ​លក់​កំពុង​ធ្លាក់​ចុះ appeared first on Kampuchea Thmey Daily.

Elon Musk គាំទ្រឲ្យអាមេរិក ដកខ្លួនចេញទាំងពី ណាតូ និង UN
មហាសេដ្ឋី Elon Musk បានបង្ហាញជាសាធារណៈថា លោកពិតជាគាំទ្រឲ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ (UN) មែន។

លោក Elon Musk (រូបថត៖ Reuters)

ប្រមុខក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិករូបនេះ បានបញ្ចេញមតិដោយចំហលើបណ្តាញសង្គម X ​នៅពេលឆ្លើយតបថា «យល់ស្រប» ចំពោះការបង្ហោះរបស់អ្នកកាសែតនយោបាយឈ្មោះ Gunther Eagleman ដែលសរសេរកាលពីថ្ងៃទី១ខែមីនាថា «ដល់ពេលហើយដែលត្រូវចេញពីណាតូនិង UN»។

ទោះបីជាយ៉ាងណាក៏ដោយ Elon Musk មិនបង្ហាញហេតុផលឡើយថាតើហេតុអ្វីបានជាលោក ចង់ឲ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការណាតូនិង UN។

ណាតូ (រូបថត៖ Getty)

ណាតូនេះហើយ ដែលត្រូវអាមេរិកជួយឲ្យចាប់បដិសន្ធិឡើង ក្រោយសង្គ្រាមលោកលើកទី២ ទុកប្រឆាំងសហភាពសូវៀត ហើយវាបានក្លាយជាសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពល ហើយឥឡូវមានសមាជិកចំនួន៣២ប្រទេសហើយ។

ចំណែក UN ក៏ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ដែរ ដោយស្នងតំណែងពីសម្ព័ន្ធប្រជាជាតិ ដើម្បីជំរុញការសន្ទនារវាងប្រជាជាតិនានា។

អង្គការសហប្រជាជាតិ (រូបថត៖ Getty)

រម្លឹកទៅកាលពីដើមខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ​ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN និងបញ្ឈប់ការផ្តល់មូលនិធិនាពេលអនា​គតសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់ UN ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។  ហេតុផលនៅពីក្រោយរឿងនេះ ត្រូវបានលោកត្រាំ អះអាងថា ស្ថាប័ននេះ លំអៀងប្រឆាំងអ៊ីស្រាអែល និងធ្វើការគ្មានប្រសិទ្ធភាពអ្វីសោះ។

ចំពោះណាតូវិញ, លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយថា អាមេរិក ហាក់ដូចជារ៉ាប់រងតែឯងពេកចំពោះសម្ព័ន្ធភាពយោធាមួយនេះ ហើយបានបង្ខំឲ្យរដ្ឋជាសមាជិក ត្រូវចំណាយលើវិស័យការពារជាតិឲ្យបានច្រើនជាងមុនផងដែរ បើមិនដូច្នោះទេ អាមេរិក នឹងដកខ្លួនចេញ៕

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

The post Elon Musk គាំទ្រឲ្យអាមេរិក ដកខ្លួនចេញទាំងពី ណាតូ និង UN appeared first on Kampuchea Thmey Daily.