ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមាន អេឡុន ម៉ាសក៍ ថានឹងរងទុក្ខធំ បើហ៊ានផ្ដល់លុយជួយបក្សប្រជាធិបតេយ្យ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានកាត់ផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយលោក អេឡុន ម៉ាសក៍ ដោយព្រមានមហាសេដ្ឋីបច្ចេកវិទ្យារូបនេះថានឹងប្រឈម «ផលវិបាកធ្ងន់ធ្ងរ» បើគាត់ហ៊ានតែគាំទ្រផ្នែកហិរញ្ញវត្ថុដល់បក្សប្រជាធិបតេយ្យប្រឆាំងនឹងបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនាឆ្នាំ២០២៦ខាងមុខ។

នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីចុងសប្ដាហ៍នៅលើទូរទស្សន៍ NBC លោក ត្រាំ បាននិយាយថា គាត់មិនមានបំណងប្រាថ្នាចង់ផ្សះផ្សាជាមួយលោក ម៉ាសក៍ វិញទេ ហើយជឿថា ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ដាច់ស្រេចគ្នាអស់តែម្ដង។ ទន្ទឹមនោះ លោក ត្រាំ ក៏បានធ្វើការព្រមានដាក់លោក ម៉ាសក៍ ផងដែរ ដោយថា «គាត់នឹងត្រូវរងផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ បើគាត់ហ៊ានធ្វើដូច្នោះ (ជួយផ្ដល់ហិរញ្ញវត្ថុដល់បក្សប្រជាធិបតេយ្យ)»។
លោក ត្រាំ មិនបានបញ្ជាក់អំពីផលវិបាកដែលលោក ម៉ាសក៍ អាចប្រឈមមុខនោះទេ ប៉ុន្តែបានកត់សម្គាល់ថា ក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ ដូចជា SpaceX និង Starlink សុទ្ធតែទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចសន្យារដ្ឋ។ ខណៈពេលដែលលោក ត្រាំ បានសារភាពថា គាត់មិនទាន់បានចាត់វិធានការដើម្បីលុបចោលកិច្ចព្រមព្រៀងណាមួយ ប៉ុន្តែគាត់ក៏មិនបានបដិសេធប្រើប្រាស់ឥទ្ធិពលទាំងនោះដែរ។
លោក ត្រាំ បានរិះគន់លោក ម៉ាសក៍ ដែល«មិនចេះគោរព» ប្រធានាធិបតី។ លោក ត្រាំ លើកឡើងថា «ខ្ញុំគិតថាវាជារឿងអាក្រក់ណាស់ ពីព្រោះគាត់មិនគោរពខ្លាំង។ អ្នកមិនអាចមើលងាយការិយាល័យរបស់ប្រធានាធិបតីបានទេ»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ម៉ាសក៍ បានបង្ហោះសាររិះគន់ជាបន្តបន្ទាប់លើបណ្ដាញសង្គម X ទៅលើលោក ត្រាំ រួមទាំងការបង្ហោះដែលឥឡូវនេះត្រូវបានលុបចោលសំដៅលើទំនាក់ទំនងអតីតកាលរបស់លោក ត្រាំ ជាមួយជនល្មើសផ្លូវភេទឈ្មោះ Jeffrey Epstein។
ជាការឆ្លើយតប លោក ត្រាំ បានច្រានចោលការអះអាងនេះ ហើយថា «នោះជាព័ត៌មានចាស់» ដែលត្រូវបានជជែកដេញដោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបាននិយាយថា «សូម្បីតែមេធាវីរបស់ Epstein បាននិយាយថា ខ្ញុំមិនមានអ្វីពាក់ព័ន្ធជាមួយគាត់ទេ។ វាជាព័ត៌មានចាស់»។
ជម្លោះសាធារណៈរវាងលោក ត្រាំ និងលោក ម៉ាសក៍ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកប្រធានាធិបតីបានស្តីបន្ទោសលោក ម៉ាសក៍ ចំពោះការប្រឆាំងនឹងវិធានការគោលនយោបាយរបស់គណបក្សសាធារណរដ្ឋ ដោយសារតែផលប៉ះពាល់ជុំវិញការបំប៉ោងឱនភាព។ ការប៉ះទង្គិចបានកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កឲ្យមានជម្លោះនៅក្នុងសភា និងប៉ះពាល់ខ្លាំងដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla របស់លោក ម៉ាសក៍៕
ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


