ព័ត៌មានអន្ដរជាតិ
ប៉ូលិសបារាំងឆ្មក់ចូលការិយាល័យរបស់លោក Elon Musk ទាក់ទិនសំណុំរឿងឧក្រិដ្ឋកម្មបច្ចេកវិទ្យា
ប៉ូលិសបារាំង បានចុះឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់បណ្តាញសង្គម X នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទ្រង់ទ្រាយធំលើការគ្រប់គ្រងមាតិកា និងការប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុន។

យោងតាម Al Jazeera ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបញ្ជាក់ពីប្រតិបត្តិការនេះ ដោយលើកឡើងថា ការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៥ ជុំវិញបញ្ហាភាពលម្អៀងកាន់តែខ្លាំងនៃ Algorithm របស់បណ្ដាញសង្គមមួយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន X កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីបទសមគំនិត ក្នុងបទល្មើសជាច្រើន រាប់ចាប់ពីការចែកចាយរូបភាពអាសអាភាសកុមារ និងការបង្កើតរូបភាពក្លែងក្លាយ ដោយបញ្ញាសិប្បនិម្មិត (AI) រហូតដល់ការបដិសេធចំពោះព្រឹត្តិការណ៍ប្រល័យពូជសាសន៍ Holocaust និងការកែប្រែទិន្នន័យ។
ជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ រដ្ឋអាជ្ញាបានកោះហៅម្ចាស់ក្រុមហ៊ុន X លោក Elon Musk និងអតីតនាយកប្រតិបត្តិលោកស្រី Linda Yaccarino សម្រាប់ការផ្តល់សម្ភាសន៍ដោយស្ម័គ្រចិត្ត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ខែមេសាខាងមុខ។ ការស៊ើបអង្កេតត្រូវបានដឹកនាំដោយផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃការិយាល័យរដ្ឋអាជ្ញា ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារ Europol។
អាជ្ញាធរបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺជា «វិធីសាស្ត្រស្ថាបនា» ដើម្បីធានាថា បណ្តាញសង្គមមួយនេះគោរពតាមច្បាប់របស់ប្រទេសបារាំង។ បន្ថែមពីនេះ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសក៏បានប្រកាសបិទគណនីផ្លូវការរបស់ខ្លួននៅលើបណ្តាញសង្គម X និងបានណែនាំឲ្យសាធារណជនទៅតាមដានព័ត៌មាននៅលើ LinkedIn និង Instagram ជំនួសវិញ។
ក្រុមហ៊ុន X បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ដោយហៅការឆ្មក់ចូលនេះថាជា «ល្ខោននយោបាយ»។ ក្រុមការងារកិច្ចការរដ្ឋាភិបាលសកលរបស់ X បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន និងបានចោទអាជ្ញាធរបារាំងថាបានរំលោភអំណាចដើម្បីសម្រេចគោលដៅនយោបាយមិនស្របច្បាប់។ ការឆ្មក់ចូលនេះ កើតឡើងចំពេលដែលមានការរឹតបន្តឹងបទប្បញ្ញត្តិនៅអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប ដែលធ្លាប់បានពិន័យក្រុមហ៊ុន X អស់ចំនួន ១២០លានអឺរ៉ូរួចមកហើយចំពោះការរំលោភលើតម្លាភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


