ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសជួយទិញ Tesla មួយគ្រឿង ដើម្បីគាំទ្រលោក Musk ខណៈការលក់កំពុងធ្លាក់ចុះ
នៅលើបណ្ដាញសង្គម Truth Social នៅថ្ងៃអង្គារទី១១ខែមីនានេះ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួយទិញរថយន្ត Tesla ថ្មីមួយគ្រឿង ដើម្បីបង្ហាញពីការគាំទ្រដល់ជំនួយការជិតស្និទ្ធរបស់លោកគឺលោក Elon Musk ខណៈបច្ចុប្បន្នកំពុងផ្ទុះមានការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់មហាសេដ្ឋីអាមេរិករូបនេះ។

លោកប្រធានាធិបតី ត្រាំ បានហៅលោក Musk ថាជា «ជនជាតិអាមេរិកដ៏អស្ចារ្យ» ហើយបានចោទប្រកាន់ក្រុមបាតុករប្រឆាំងពីការព្យាយាមធ្វើពហិការក្រុមហ៊ុន Tesla ដោយខុសច្បាប់។
នៅលើ Truth Social មេដឹកនាំអាមេរិកវ័យ៧៨ឆ្នាំ បានសរសេរថា៖ «ចំពោះអ្នកសាធារណរដ្ឋ អ្នកអភិរក្ស និងប្រជាជនអាមេរិកដ៏អស្ចារ្យទាំងអស់ លោក Elon Musk កំពុងប្រថុយប្រថានការងាររបស់ខ្លួន ដើម្បីជួយប្រទេសជាតិរបស់យើង»។
បន្ថែមពីនោះ លោក ត្រាំ ក៏បានអះអាងដែរថា សកម្មជនឆ្វេងនិយមកំពុងប៉ុនប៉ងបំផ្លាញក្រុមហ៊ុន Tesla របស់លោក Musk។

ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងប្រតិកម្មយ៉ាងធ្ងន់ធ្ងរមួយចំនួននាពេលថ្មីៗនេះ។ ការតវ៉ាភាគច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែក៏មានរបាយការណ៍អំពីការបំផ្លិចបំផ្លាញមួយចំនួនផងដែរ។ ក្រុមអ្នកតវ៉ាខ្លះបានបំផ្លាញអគារតាំងបង្ហាញ ស្ថានីយ៍សាកថ្ម និងយានយន្តរបស់ Tesla។ បាតុកម្មនេះ គឺប្រឆាំងនឹងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក Musk ដែលបានកាត់បន្ថយការងារ និងថវិការបស់សហព័ន្ធ។
ឧប្បត្តិហេតុបែបនេះ អាចបង្កឲ្យមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី ខណៈដែល Tesla នាពេលថ្មីៗបានបង្ហាញពីទិន្នន័យធ្លាក់ចុះនៃការលក់ជាលើកដំបូង ចំពេលមានការកើនឡើងនៃការប្រកួតប្រជែង និងការរិះគន់ជុំវិញតួនាទីដ៏ចម្រូងចម្រាសរបស់លោក Musk នៅក្នុងរដ្ឋបាលលោក ត្រាំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី១០ខែមីនា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១៥% ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


