ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមសងសឹកអាមេរិកវិញ បើហ៊ានវាយប្រហារខ្លួនមែន
បាតុកម្មកាន់តែរីករាលដាល មនុស្សស្លាប់កាន់តែច្រើន ហើយបាតុករកាន់តែបានដៃក្រោយអាមេរិកគំរាមអ៊ីរ៉ង់ថាខ្លួននឹងចូលអន្តរាគមន៍បើទីក្រុងតេហេរ៉ង់ ហ៊ានប៉ះពាល់ក្រុមអ្នកតវ៉ា។ យ៉ាងណា ពេលនេះ អ៊ីរ៉ង់ គំរាមទៅអាមេរិកវិញថា ខ្លួននឹងសងសឹកបើ ដូណាល់ ត្រាំ ហ៊ានបើកការវាយប្រហារមែន។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានគំរាមវាយប្រហារអ៊ីរ៉ង់ ពាក់ព័ន្ធការសម្លាប់ក្រុមបាតុករ ហើយលោក ត្រាំ ក៏ថ្លែងកាលពីថ្ងៃសៅរ៍ដែរថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលជួយ។
យ៉ាងណាលោក ត្រាំ មិនបញ្ជាក់ថាតើនឹងជួយដោយរបៀបណានោះទេ ប៉ុន្តែគេមើលឃើញថា ការចូលអន្តរាគមន៍របស់អាមេរិក គឺគ្មានអ្វីក្រៅពីជម្រើសយោធាឡើយ។

ឆ្លើយតបទៅការគំរាមរបស់លោកត្រាំ ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានព្រមានបកទៅវិញថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារមែន នោះទាំងអ៊ីស្រាអែល, មូលដ្ឋានយោធានិងមជ្ឈមណ្ឌលដឹកជញ្ជូនតាមនាវារបស់អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាគោលដៅវាយបកស្របច្បាប់ហើយ។
សូមជម្រាបជាថ្មី បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

យោងតាមភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានផ្ទៀងផ្ទាត់ចំនួនមនុស្សស្លាប់ ដែលក្នុងនោះមានបាតុករ ៤៩៥ នាក់ និងបុគ្គលិកសន្តិសុខ ៤៨ នាក់ នៅទូទាំងប្រទេស។
ក្រៅពីនោះ មនុស្សចំនួន ១០ ៦០០ នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនក្នុងភាពវឹកវរនេះដែលអូសបន្លាយអស់រយៈពេលពីរសប្តាហ៍មកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


