ព័ត៌មានអន្ដរជាតិ
ភាពល្អូកល្អិននយោបាយរវាង Trump និង Elon Musk បានបញ្ចប់ក្នុងជម្លោះដ៏ក្ដៅគគុក
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែឧសភានេះ ទំនាក់ទំនងដ៏ល្បីល្បាញខាងនយោបាយរវាងប្រធានាធិបតីលោក Donald Trump និងមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបញ្ចប់ដោយសារជម្លោះដ៏ក្តៅគគុក និងជាសាធារណៈ។

ជម្លោះរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពី លោក Musk បានរិះគន់យ៉ាងចាស់ដៃលើសេចក្ដីព្រៀងច្បាប់ចំណាយរបស់រដ្ឋាភិបាលថ្មីរបស់លោក Trump ដោយហៅសេចក្តីព្រាងច្បាប់ចំណាយនោះថា គ្មានការទទួលខុសត្រូវ និងព្រមានថា វាអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។
ជាការឆ្លើយតប លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ដោយគំរាមលុបចោលកិច្ចសន្យារបស់រដ្ឋាភិបាលជាមួយ លោក Musk រួមទាំងកិច្ចសន្យាសម្រាប់ SpaceX និង Starlink ។ ជម្លោះរបស់ពួកគេបានផ្ទុះឡើងនៅលើបណ្ដាញសង្គម ដោយមានការជេរប្រមាថថែមទៀត។
ជម្លោះក្នុងការចាត់ចែងហិរញ្ញវត្ថុនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងគំហុក ដោយធ្វើឱ្យលោក Musk ខាតបង់ប្រហែល២០ពាន់លានដុល្លារភ្លាមៗតែម្តង។
ការបែកបាក់សម្ព័ន្ធភាពរបស់ពួកគេគឺគួរឱ្យភ្ញាក់ផ្អើលជាពិសេសដោយសារការគាំទ្រដ៏ធំធេងរបស់លោក Musk សម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤របស់លោក Trump ដែលចំណាយជាង២៥០លានដុល្លារ និងធ្វើជាទីប្រឹក្សាសំខាន់ឲ្យលោក Trump។
អ្នកទាំងពីរធ្លាប់មាន កិច្ចប្រជុំ និងសូម្បីតែការពិភាក្សាពេលយប់នៅសេតវិមាន ប៉ុន្តែការខកចិត្តនាពេលថ្មីៗនេះរបស់ Musk ចំពោះគោលនយោបាយរបស់លោក Trump ជាពិសេសសេចក្ដីព្រៀងច្បាប់ចំណាយ និហាក់ដូចជាបានបញ្ចប់ភាពជាដៃគូរបស់ពួកគេ។
ទោះយ៉ាងណាលោក Trump បានច្រានចោលការរិះគន់របស់លោក Musk ហើយបាននិយាយថាលោក Musk មិនមានចំណែកធំក្នុងការជួយគាត់ឱ្យឈ្នះការបោះឆ្នោតនោះទេ។ លោកថា Trump ក៏បាននិយាយដែរថា មានមនុស្សមួយចំនួនប្រឆាំងគាត់បន្ទាប់ពីពួកគេចាកចេញពីក្រុមរបស់គាត់។ ជាការឆ្លើយតប លោក Musk បាននិយាយថា Trump នឹងមិនអាចឈ្នះឆ្នោតដោយគ្មានការគាំទ្រពីលោកនោះទេ។
គួរបញ្ជាក់ថាការបែកបាក់គ្នាយ៉ាងក្តៅគគុករបស់ពួកគេបង្ហាញពីភាពផុយស្រួយនៃសម្ព័ន្ធភាពនយោបាយដែលបង្កើតឡើងនៅលើបុគ្គលិកលក្ខណៈ និងអំណាច ជាជាងគោលនយោបាយរួម៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


