លោក Lloyd Austin Archives - Kampuchea Thmey Daily

ទៅដល់អ៊ុយក្រែនស្ងាត់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រាប់ ហ្សេលេនស្គី ថា ចង់បានអីនិយាយមក
ក្នុងដំណើរទស្សនកិច្ចស្ងាត់ៗទៅដល់ទីក្រុងកៀវ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន បានប្រាប់ទៅប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោ​ន នឹងផ្តល់ឲ្យអ៊ុយក្រែន នូវអ្វីដែលខ្លួនចង់បានឲ្យតែប្រាប់មក ប៉ុន្តែក្នុងអំឡុងពេលនោះ គេមិនមើលឃើញថា ប្រមុ​ខមន្ទីរបញ្ចកោណ និយាយអ្វីទាក់ទងនឹងផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី នោះទេ។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក អូស្ទីន (រូបថត៖ AP)

តាមការចុះផ្សាយរបស់ AP, លោក អូស្ទីន បានទៅដល់ទីក្រុងកៀវតាមរថភ្លើងនៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ហើយនៅទីនោះលោកបានថ្លែងសុន្ទរកថាក្នុងបណ្ឌិតសភាការទូតអ៊ុយក្រែន ជាមួយនឹងការប្រកាសជំនួយយោធាថ្មីតម្លៃ៤០០លានដុល្លារអាមេរិកផងដែរ។

បន្ទាប់ពីបានជួបជាមួយលោក ហ្សេលេនស្គី និងសមភាគី រុស្តេម យូម៉េរូហ្វ, លោក អូស្ទីន និយាយថា  «សហរដ្ឋអាមេរិក នឹងផ្តល់ជូនអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការដើម្បីប្រយុទ្ធសម្រាប់ការរស់រានមានជីវិត និងសន្តិសុខរបស់ខ្លួន»។

សម្រាប់ជំនួយថ្មីវិញ សហរដ្ឋអាមេរិក នឹងយកគ្រឿងសឹកចេញពីឃ្លាំងរបស់ខ្លួនទៅជួយអ៊ុយក្រែន ដោយក្នុងនោះភាគច្រើនមានដូចជា គ្រាប់កាំភ្លើងធំ HIMARS និងកាំភ្លើងត្បាល់ រួមជាមួយរថពាសដែក M113 ជាច្រើនគ្រឿងទៀត ហើយជំនួយថ្មីនេះ គឺបន្ថែមពីលើជំនួយមួយទៀតតម្លៃ៤២៥លានដុល្លារ ដែលសហរដ្ឋអាមេរិក ទើបប្រកាសជួយដល់អ៊ុយក្រែន​ កាលពីសប្តាហ៍មុនប៉ុណ្ណោះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អ៊ុយក្រែន ដោយគិតត្រឹមពេលនេះ ខ្លួនបានជួយជំនួយសន្តិសុខដល់ទីក្រុងកៀវ អស់ជាង៥៨ពាន់លានដុល្លារទៅហើយ ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹងកាលពីខែកុម្ភៈឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

The post ទៅដល់អ៊ុយក្រែនស្ងាត់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រាប់ ហ្សេលេនស្គី ថា ចង់បានអីនិយាយមក appeared first on Kampuchea Thmey Daily.

អាមេរិក តឿន​ឲ្យ​ពន្លឿន​ការ​បញ្ជូន​នាវា​​ចម្បាំង​ទៅ​មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin កាល​ពី​ថ្ងៃ​អាទិត្យ​បានបញ្ជាឲ្យ​នាវាមុជទឹក​បំពាក់​​មីស៊ីល​កំណត់​គោល​ដៅ​របស់​ខ្លួន​ទៅកាន់​​មជ្ឈិមបូព៌ា ហើយកំពុង​តឿន​​ឲ្យ​នាវាផ្ទុកយន្តហោះ​ចម្បាំង USS Abraham Lincoln ធ្វើដំណើរឲ្យ​កាន់តែ​ឆាប់​រហ័ស​ជាង​មុន​​ទៅកាន់តំបន់ ខណៈ​​ភាព​តានតឹង​កំពុង​កើន​ឡើង​ខ្លាំង។

លោក Lloyd Austin (រូបភាព៖ AP)

ចំណាត់ការនេះធ្វើ​ឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ជំរុញឲ្យ​អ៊ីស្រាអែលនិងក្រុមហាម៉ាសសម្រេចបាន​នូវ​កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចជួយបន្ថយ​ភាព​តានតឹងក្នុងតំបន់ បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូល​ក្រុម​ហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហេសបូឡា នៅទីក្រុង Beirut។

ពិភព​លោក​កំពុង​រង់ចាំ​មើល​ការ​​វាយ​ប្រហារ​សងសឹក​ពី​ប្រទេស​អ៊ីរ៉ង់ និង​ក្រុម​ហេសបូឡា ហើយ​​សហរដ្ឋ​អាមេរិក​វិញ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ខ្លាំង​ក្នុង​ការ​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​​​មជ្ឈិមបូព៌ា។

ឧត្តមសេនីយទោលោក Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បាន​ប្រាប់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅព្រឹក​ថ្ងៃ​អាទិត្យ ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិក «ក្នុងការចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអ៊ីស្រាអែល និងបានកត់សម្គាល់ពីការពង្រឹង​ឥរិយាបថ​កម្លាំងយោធារបស់សហរដ្ឋអាមេរិក និងសមត្ថភាពនៅទូទាំងមជ្ឈិមបូព៌ា ព្រោះ​តែ​ការ​កើន​ឡើង​នៃភាពតានតឹងក្នុងតំបន់»។

នាវាផ្ទុកយន្តហោះ​ចម្បាំង USS Abraham Lincoln (រូបភាព៖ AP)

នាវា​ដឹក​យន្តហោះ​ចម្បាំង Lincoln ដែល​​ស្ថិត​​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ត្រូវ​ចូល​ទៅ​ជំនួស​នាវា​​​ចម្បាំង USS Theodore Roosevelt ដែល​កំពុង​នៅ​មជ្ឈិមបូព៌ា។ លោក Austin កាល​ពី​សប្ដាហ៍​មុន​បាន​និយាយ​ថា នាវា Lincoln នឹង​អាច​ទៅ​ដល់​​មជ្ឈិមបូព៌ា​នៅ​ចុង​ខែ​សីហា។ ​លើ​នាវា​ Lincoln មាន​ផ្ទុក​យន្តហោះ​​ចម្បាំង​ F-35 និង​យន្តហោះ​ចម្បាំង F/A-18។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា នាវា Lincoln និង​នាវា​មុជ​ទឹក USS Georgia នឹង​អាច​ទៅ​ដល់​មជ្ឈិមបូព៌ា​​លឿន​ជាង​ការ​គ្រោង​ទុក​ដែរ​ឬ​ក៏​​យ៉ាង​ណា បន្ទាប់​ពី​​ការ​តឿន​​របស់​លោក Austin កាល​ពី​ថ្ងៃ​អាទិត្យ៕

ដោយ៖ ឈាង​

The post អាមេរិក តឿន​ឲ្យ​ពន្លឿន​ការ​បញ្ជូន​នាវា​​ចម្បាំង​ទៅ​មជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

អាមេរិក​សន្យា​​បង្កើន​​សកម្មភាព​យោធា​នៅ​​អូស្ត្រាលី​និង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សហរដ្ឋ​អាមេរិក​​បានសន្យា​ជាមួយ​សម្ព័ន្ធ​មិត្ត​​អូស្រ្តាលី​ក្នុងកិច្ច​ប្រជុំ​​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​​​​​ប្រចាំឆ្នាំ​​​របស់​សពួកគេ​ថា ខ្លួន​នឹង​បង្កើន​​វត្តមាន​កង​ទ័ព​​ យន្តហោះ​ឈ្លប​យក​ការណ៍ ក៏ដូច​ជា​ យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ខណៈ​មាន​ក្តីកង្វល់ខ្លះ​ពី​ការ​កើន​ឡើងឥទ្ធិពល​​​របស់ចិន​នៅក្នុងតំបន់​នេះ។

​ជំនួបទ្វេភាគី​​រវា​ង​រដ្ឋមន្ត្រី​​ការបរទេស​និង​ការពារជាតិ​របស់​អូស្ត្រាលី និង សហរដ្ឋ​អាមេរិក។ Richard Marles

សហរដ្ឋ​អាមេរិក​​​​និង​អូស្រ្តាលី​ដែល​ជា​​​សម្ព័ន្ធ​មិត្ត​​​ដ៏សំខាន់​​​នៅ​តំបន់ប៉ាស៊ីហ្វិក បាន​ចាប់ផ្តើម​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​​​​កាន់តែ​ធំបន្ថែម​ទៀតតាមរយៈ​ការ​ផ្តួច​ផ្តើម​​​​​ផលិត​អាវុធ​រួម​គ្នា​នៅឆ្នាំ​២០២៥ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក​ជាទី​ដែល​​​​ចិន​កំពុងពង្រីក​ទំនាក់​ទំនង​​និង​ឥទ្ធិពល​យ៉ាង​ខ្លាំង។​

ពីរដ្ឋ​ម៉ារីឡែន​ស្រហរដ្ឋអាមេរិក​ជាទីដែល​​រដ្ឋ​​រដ្ឋមន្ត្រីការ​ពារជាតិ​ និង​ រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា សារព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍ថា អូស្ត្រាលី និងសហរដ្ឋអាមេរិកកំពុងធ្វើការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពអាកាសនៅភាគខាងជើង និងភាគខាងលិចប្រទេសអូស្ត្រាលី ដែលកាន់តែខិតជិតទៅនឹងចំណុចប្រឈមខ្លាំង​ជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូងជាងរដ្ឋធានីកង់បេរ៉ារបស់អូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា នឹងមានការបង្កើន​នៃវត្តមាន​កងកម្លាំងអាមេរិក​វិលជុំ​​​នៅក្នុងប្រទេសអូស្ត្រាលី។ លោក និយាយថា៖«នេះនឹងមានន័យថា យន្តហោះល្បាតដែនសមុទ្រ និងយន្តហោះឈ្លបយកការណ៍កាន់តែច្រើន ដែលប្រតិបត្តិការពីមូលដ្ឋាននៅទូទាំងប្រទេសអូស្ត្រាលីភាគខាងជើង។ វា​ក៏​នឹង​មាន​ន័យ​ថា ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​​ប្តូរវេន​​ញឹកញាប់​ជាង​នេះ​ដែរ»។

សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា​របស់​ពួកគេ​​ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងការទាមទារដែនសមុទ្រហួសហេតុរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕​

The post អាមេរិក​សន្យា​​បង្កើន​​សកម្មភាព​យោធា​នៅ​​អូស្ត្រាលី​និង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖«ខ្ញុំសង្ឃឹមថា សហ​រដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួន»
«ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួនទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។ នេះ គឺជាការអះអាងរបស់លោកឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដែលបានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

លិខិតថ្លែងអំណរគុណរបស់លោកឡយ ជេម អូស្ទីន III នេះ  ធ្វើឡើងតាំងពីថ្ងៃទី០៦ ខែមិថុនា ពោល គឺ២ថ្ងៃក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តែទើបត្រូវបានសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបញ្ចេញឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់នៅក្នុងលិខិតថ្លែងអំណរគុណថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។ លោកបានអះអាងបន្ថែមទៀតថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយលោកទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំង២។

រឿងពង្រឹងទំនាក់ទំនងទ្វេភាគីនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានគូសបញ្ជាក់ប្រាប់សម្តេចតេជោនៅក្នុងជំនួបកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា អាមេរិក នឹងធ្វើការជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២បានប្រសើរឡើងវិញ។ សម្រាប់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក ប្រទេសទាំងពីរអាចធ្វើការកែសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី បើទោះបីជាភាគីទាំង២មានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែ ទំនាក់​ទំនងប្រទេសទាំង២នៅលើវិស័យជាច្រើន មានភាពផ្លែផ្កាវិជ្ជមាន។ មិនតែប៉ុណ្ណោះ លោកឡយ ជេម អូស្ទីន III បានបញ្ជាក់ថា៖«យើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល»។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងការខិតខំពង្រីកនូវទំនាក់ទំនងឱ្យល្អប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសទាំង២មិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។ សម្តេចតេជោ បានអះអាងថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន ត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីទាំង២មានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំង២ ត្រូវបំព្រួញឧបសគ្គ និងភាពខុសគ្នាឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖«អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល ជាពិសេស កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត»។ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របនឹងការលើកឡើងរបស់សម្តេចតេជោនេះ ដោយរំលេចពីការចង់ឱ្យមានការបន្តកិច្ចសន្ទនាគ្នា ជាពិសេស លើគោលនយោបាយការពារជាតិក្នុងការស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដើម្បីអនាគត។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើមនេះ ព្រោះការនៅឆ្ងាយពីគ្នា នឹងនាំឱ្យបាត់បង់ព័ត៌មាន និងបង្កឱ្យមានការយល់ច្រឡំគ្នា។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអាទិភាពនៅចំពោះមុខ គឺការសន្ទនា ជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរចំពោះមុខរដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយស្នើដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង ប្រទេសមហាអំណាច កុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ត្រនយោ​បាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់ ដោយមិនជ្រើសរើសយកខាងណាមួយទេ ដោយយកប្រទេសទាំងអស់ជាមិត្ត៕

The post រដ្ឋមន្រ្តីការពារជាតិអាមេរិក៖«ខ្ញុំសង្ឃឹមថា សហ​រដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួន» appeared first on Kampuchea Thmey Daily.

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងប្រមុខការពារអាមេរិក កាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ភាគីរុស្ស៊ី បានព្រមានទៅទីក្រុងវ៉ាស៊ីនតោន អំពីគ្រោះថ្នាក់នៃសង្គ្រាមកាន់តែរីករាលដាល ប្រសិនបើភាគីអាមេរិក នៅតែបន្តជួយអាវុធអ៊ុយក្រែន។

(រូបថត៖ Rusi)

តាមការចុះផ្សាយរបស់ RT, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានប្រាប់ទៅប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin ថា ស្ថានការណ៍ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយភ្លើងសង្គ្រាមនឹងកាន់តែឆេះឆាបឆួល បើអាមេរិក មិនព្រមឈប់ផ្តល់អាវុធទៅឲ្យកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទេនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីការព្រមាននេះ ប្រមុខការពារជាតិនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ក៏ពិភាក្សាគ្នាអំពីភាពចាំបាច់នៃការរក្សាទំនាក់ទំនងផងដែរ ទោះប្រទេសទាំងពីរមានភាពរកាំរកូសជាមួយគ្នាក៏ពិតមែន។

លោក Andrey Belousov (ឆ្វេង) និងលោក Lloyd Austin (រូបថត៖ Eurasia)

កិច្ចសន្ទនារយៈពេល២ម៉ោងនេះ គឺជាជំនួបតាមទូរស័ព្ទតទល់គ្នាលើកដំបូងរវាងលោក Lloyd Austin ជាមួយលោក Andrey Belousov ដែលបានឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជំនួសលោក Sergey Shoigu កាលពីខែមុន។

កិច្ចសន្ទនានេះទៀតសោត កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី ជនជាតិរុស្ស៊ី៤នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស អំឡុងការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ចង្អុលចំឈ្មោះថា អាមេរិក ជាអ្នកនៅពីក្រោយខ្នងរៀបចំផែនការ។

(រូបថត៖ Lockheed Martin)

ជុំវិញរឿងនេះ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីប្រកាសថា មីស៊ីលដែលអ៊ុយក្រែនប្រើគឺជាប្រភេទ ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយការវាយប្រហារនោះ គឺត្រូវបានរៀបចំឡើងដោយអ្នកឯកទេសអាមេរិក សុទ្ធសាធតែម្តង។

កន្លងមក សហរដ្ឋអាមេរិកធ្លាប់អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធលោកខាងលិចមួយចំនួនសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោក វ្ល៉ាឌីមៀរ ពូទីន ក៏គំរាមម្តងហើយម្តងទៀតផងដែរ ថា ទីក្រុងមូស្គូនឹងសងសឹកចំពោះប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធដល់អ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ

The post រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ប្រមុខការពារជាតិ៖ អាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ
រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin  បានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ។ លោក Lloyd Austin   បានបញ្ជាក់នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ជាមួយគ្នានេះ លោកដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២​ របស់លោកមកកាន់ កម្ពុជា ដែលលើកទី១ លោកបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ ។​​​ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ លោក​​មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ លោកដ្ឋមន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយលោកមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។ លោកដ្ឋមន្ត្រីការពារជាតិ ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Lloyd James Austin III និងគណៈប្រតិភូ ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោកដ្ឋមន្ត្រីមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។ ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។

សម្ដេចធិបតី និងលោកដ្ឋមន្ត្រីការពារជាតិ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានស្នើឱ្យលោកដ្ឋមន្ត្រីការពារជាតិ បន្តនូវកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងកិច្ចប្រតិបត្តិការលើការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានជូនពរលោកដ្ឋមន្រ្តីការពារជាតិ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

The post ប្រមុខការពារជាតិ៖ អាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ថា កុំយកកម្ពុជាធ្វើជាទីកន្លែងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។

តាមរយៈជំនួបពិភាក្សាការងារជាមួយលោក ឡយ ជេម អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤​ សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនយ៉ាងមុតមាំ ដោយផ្អែកលើច្បាប់។ តែយ៉ាងណា សម្ដេចតេជោ ក៏បានអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយសម្ដេច​ ក៏បញ្ជាក់ដែរថា ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក កាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរ​ត្រូវតែបំព្រួញឧបសគ្គឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក ឡយ ជេម អូស្ទីន បានបញ្ជាក់ជូនសម្ដេចតេជោ ថា អាមេរិកនឹងធ្វើការជាមួយកម្ពុជា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ចាត់ទុកថា នេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែ ដើម្បីសម្រួលឥរិយាបថ ដោយធ្វើយ៉ាងណាឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក សង្កត់ធ្ងន់ថា បើទៅះបីជាមានបញ្ហាខ្លះៗនៅតែជាប្រឈមនៅឡើយក្ដី តែអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនង ឱ្យល្អប្រសើរឡើងវិញ ដោយសម្ដេចតេជោ អះអាងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ។ សម្តេច តេជោ បានចាត់ទុកថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវតែរកវិធីយ៉ាងណា ដើម្បីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា ជាដើម៕

The post សម្ដេចតេជោ ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ អាមេរិក នឹងបើកសមយុទ្ធយោធាជាមួយកម្ពុជាឡើងវិញ
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចតេជោ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក បានឱ្យដឹងថា ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin  បានឱ្យគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ។

ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន មិនបានសរសេរលម្អិតថា សមយុទ្ធយោធា កម្ពុជា អាមេរិក ដែលលោករដ្ឋមន្ត្រីការពារជាតិអាមេរិកប្រកាសថានឹងធ្វើជាមួយកម្ពុជាឡើងវិញនោះ នឹងចាប់ផ្ដើមនៅក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនោះទេ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបនាថ្ងៃទី០៤ ខែមិថុនា នេះ  លោក Lloyd Austin បានកោតសរសើរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា អាមេរិក។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីការពារជាតិ​ ក៏អះអាងថា អាមេរិក និងបន្តការបណ្ដុះបណ្ដាលជាមួយកម្ពុជា ក្នុងវិស័យដោះ មីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

គួរឱ្យដឹងថា កម្ពុជា អាមេរិក បានចាប់ដៃគ្នាធ្វើសមយុទ្ធយោធា ដែលមានឈ្មោះថា ឆ្នាំអង្គរ ជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ចុងឆ្នាំនីមួយៗរយៈពេល៧លើកជាប់ៗគ្នា។ សមយុទ្ធ នេះ ត្រូវបានភាគីកម្ពុជាសម្រេចផ្អាកនៅឆ្នាំ២០១៧ ដោយសារកាលណោះ កម្ពុជា ជាប់ដៃរៀបចំការបោះឆ្នោត។ ចាប់តាំងពីពេលនោះមកសមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមានសកម្មភាពណាមួយឡើយរហូតមកដល់ខែមិថុនា នេះ។

សូមជម្រាបថាបន្តិចថា កាលពីចុងខែឧសភា កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា ស្វាគមន៍ជានិច្ច ចំពោះភាគីទាំងឡាយណា ដែលចង់ចាប់ដៃកម្ពុជា ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា តែត្រូវអនុលោមតាមច្បាប់៕​

The post រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ អាមេរិក នឹងបើកសមយុទ្ធយោធាជាមួយកម្ពុជាឡើងវិញ appeared first on Kampuchea Thmey Daily.