ព័ត៌មានអន្ដរជាតិ
ទៅដល់អ៊ុយក្រែនស្ងាត់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រាប់ ហ្សេលេនស្គី ថា ចង់បានអីនិយាយមក
ក្នុងដំណើរទស្សនកិច្ចស្ងាត់ៗទៅដល់ទីក្រុងកៀវ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន បានប្រាប់ទៅប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ឲ្យអ៊ុយក្រែន នូវអ្វីដែលខ្លួនចង់បានឲ្យតែប្រាប់មក ប៉ុន្តែក្នុងអំឡុងពេលនោះ គេមិនមើលឃើញថា ប្រមុខមន្ទីរបញ្ចកោណ និយាយអ្វីទាក់ទងនឹងផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី នោះទេ។

តាមការចុះផ្សាយរបស់ AP, លោក អូស្ទីន បានទៅដល់ទីក្រុងកៀវតាមរថភ្លើងនៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ហើយនៅទីនោះលោកបានថ្លែងសុន្ទរកថាក្នុងបណ្ឌិតសភាការទូតអ៊ុយក្រែន ជាមួយនឹងការប្រកាសជំនួយយោធាថ្មីតម្លៃ៤០០លានដុល្លារអាមេរិកផងដែរ។
បន្ទាប់ពីបានជួបជាមួយលោក ហ្សេលេនស្គី និងសមភាគី រុស្តេម យូម៉េរូហ្វ, លោក អូស្ទីន និយាយថា «សហរដ្ឋអាមេរិក នឹងផ្តល់ជូនអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការដើម្បីប្រយុទ្ធសម្រាប់ការរស់រានមានជីវិត និងសន្តិសុខរបស់ខ្លួន»។
សម្រាប់ជំនួយថ្មីវិញ សហរដ្ឋអាមេរិក នឹងយកគ្រឿងសឹកចេញពីឃ្លាំងរបស់ខ្លួនទៅជួយអ៊ុយក្រែន ដោយក្នុងនោះភាគច្រើនមានដូចជា គ្រាប់កាំភ្លើងធំ HIMARS និងកាំភ្លើងត្បាល់ រួមជាមួយរថពាសដែក M113 ជាច្រើនគ្រឿងទៀត ហើយជំនួយថ្មីនេះ គឺបន្ថែមពីលើជំនួយមួយទៀតតម្លៃ៤២៥លានដុល្លារ ដែលសហរដ្ឋអាមេរិក ទើបប្រកាសជួយដល់អ៊ុយក្រែន កាលពីសប្តាហ៍មុនប៉ុណ្ណោះ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អ៊ុយក្រែន ដោយគិតត្រឹមពេលនេះ ខ្លួនបានជួយជំនួយសន្តិសុខដល់ទីក្រុងកៀវ អស់ជាង៥៨ពាន់លានដុល្លារទៅហើយ ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹងកាលពីខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


