ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងប្រមុខការពារអាមេរិក កាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ភាគីរុស្ស៊ី បានព្រមានទៅទីក្រុងវ៉ាស៊ីនតោន អំពីគ្រោះថ្នាក់នៃសង្គ្រាមកាន់តែរីករាលដាល ប្រសិនបើភាគីអាមេរិក នៅតែបន្តជួយអាវុធអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ RT, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានប្រាប់ទៅប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin ថា ស្ថានការណ៍ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយភ្លើងសង្គ្រាមនឹងកាន់តែឆេះឆាបឆួល បើអាមេរិក មិនព្រមឈប់ផ្តល់អាវុធទៅឲ្យកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីការព្រមាននេះ ប្រមុខការពារជាតិនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ក៏ពិភាក្សាគ្នាអំពីភាពចាំបាច់នៃការរក្សាទំនាក់ទំនងផងដែរ ទោះប្រទេសទាំងពីរមានភាពរកាំរកូសជាមួយគ្នាក៏ពិតមែន។

កិច្ចសន្ទនារយៈពេល២ម៉ោងនេះ គឺជាជំនួបតាមទូរស័ព្ទតទល់គ្នាលើកដំបូងរវាងលោក Lloyd Austin ជាមួយលោក Andrey Belousov ដែលបានឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជំនួសលោក Sergey Shoigu កាលពីខែមុន។
កិច្ចសន្ទនានេះទៀតសោត កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី ជនជាតិរុស្ស៊ី៤នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស អំឡុងការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ចង្អុលចំឈ្មោះថា អាមេរិក ជាអ្នកនៅពីក្រោយខ្នងរៀបចំផែនការ។

ជុំវិញរឿងនេះ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីប្រកាសថា មីស៊ីលដែលអ៊ុយក្រែនប្រើគឺជាប្រភេទ ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយការវាយប្រហារនោះ គឺត្រូវបានរៀបចំឡើងដោយអ្នកឯកទេសអាមេរិក សុទ្ធសាធតែម្តង។
កន្លងមក សហរដ្ឋអាមេរិកធ្លាប់អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធលោកខាងលិចមួយចំនួនសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោក វ្ល៉ាឌីមៀរ ពូទីន ក៏គំរាមម្តងហើយម្តងទៀតផងដែរ ថា ទីក្រុងមូស្គូនឹងសងសឹកចំពោះប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធដល់អ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


