ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ អាមេរិក នឹងបើកសមយុទ្ធយោធាជាមួយកម្ពុជាឡើងវិញ
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចតេជោ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក បានឱ្យដឹងថា ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ។

ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន មិនបានសរសេរលម្អិតថា សមយុទ្ធយោធា កម្ពុជា អាមេរិក ដែលលោករដ្ឋមន្ត្រីការពារជាតិអាមេរិកប្រកាសថានឹងធ្វើជាមួយកម្ពុជាឡើងវិញនោះ នឹងចាប់ផ្ដើមនៅក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនោះទេ។
តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបនាថ្ងៃទី០៤ ខែមិថុនា នេះ លោក Lloyd Austin បានកោតសរសើរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា អាមេរិក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការពារជាតិ ក៏អះអាងថា អាមេរិក និងបន្តការបណ្ដុះបណ្ដាលជាមួយកម្ពុជា ក្នុងវិស័យដោះ មីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
គួរឱ្យដឹងថា កម្ពុជា អាមេរិក បានចាប់ដៃគ្នាធ្វើសមយុទ្ធយោធា ដែលមានឈ្មោះថា ឆ្នាំអង្គរ ជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ចុងឆ្នាំនីមួយៗរយៈពេល៧លើកជាប់ៗគ្នា។ សមយុទ្ធ នេះ ត្រូវបានភាគីកម្ពុជាសម្រេចផ្អាកនៅឆ្នាំ២០១៧ ដោយសារកាលណោះ កម្ពុជា ជាប់ដៃរៀបចំការបោះឆ្នោត។ ចាប់តាំងពីពេលនោះមកសមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមានសកម្មភាពណាមួយឡើយរហូតមកដល់ខែមិថុនា នេះ។

សូមជម្រាបថាបន្តិចថា កាលពីចុងខែឧសភា កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា ស្វាគមន៍ជានិច្ច ចំពោះភាគីទាំងឡាយណា ដែលចង់ចាប់ដៃកម្ពុជា ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា តែត្រូវអនុលោមតាមច្បាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


