Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ថា កុំយកកម្ពុជាធ្វើជាទីកន្លែងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបពិភាក្សាការងារជាមួយលោក ឡយ ជេម អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤​ សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនយ៉ាងមុតមាំ ដោយផ្អែកលើច្បាប់។ តែយ៉ាងណា សម្ដេចតេជោ ក៏បានអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយសម្ដេច​ ក៏បញ្ជាក់ដែរថា ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក កាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរ​ត្រូវតែបំព្រួញឧបសគ្គឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក ឡយ ជេម អូស្ទីន បានបញ្ជាក់ជូនសម្ដេចតេជោ ថា អាមេរិកនឹងធ្វើការជាមួយកម្ពុជា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ចាត់ទុកថា នេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែ ដើម្បីសម្រួលឥរិយាបថ ដោយធ្វើយ៉ាងណាឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក សង្កត់ធ្ងន់ថា បើទៅះបីជាមានបញ្ហាខ្លះៗនៅតែជាប្រឈមនៅឡើយក្ដី តែអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនង ឱ្យល្អប្រសើរឡើងវិញ ដោយសម្ដេចតេជោ អះអាងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ។ សម្តេច តេជោ បានចាត់ទុកថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវតែរកវិធីយ៉ាងណា ដើម្បីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម