លោក Nawat Itsaragrisil Archives - Kampuchea Thmey Daily

សំបុត្រវគ្គផ្តាច់ព្រ័ត្រ MU លក់បញ្ចុះតម្លៃក៏គ្មានអ្នកទិញ ខណៈហ្វេនបន្ទោស Nawat ធ្វើឲ្យខូចកម្មវិធី
នៅល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា បេក្ខនារីចំនួន ១២៣ នាក់នៃការប្រកួត Miss Universe 2025 (MU) បានចូលរួមពិធីជប់លៀងអាហារពេលល្ងាចមួយនៅទីក្រុងប៉ាតាយ៉ា។ ក្នុងអំឡុងពេលពិធីជប់លៀង លោក Nawat Itsaragrisil បានកាន់លេខកូដ QR ដែលជាការបញ្ចុះតម្លៃ ៣០% លើតម្លៃសំបុត្រយប់ចុងក្រោយ ហើយបានស្នើឲ្យបេក្ខនារីអំពាវនាវទស្សនិកជនទិញសំបុត្រ ខណៈលែងសូវមានអ្នគាំទ្រសម្រុកដូចពីមុន។

នៅក្នុងវីដេអូមួយដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកជំនួញថៃរូបនេះបានស្នើសុំឲ្យតំណាងប្រទេសហូឡង់ និងប៉ូឡូញទាំងពីរអំពាវនាវឲ្យទស្សនិកជនស្កេនលេខកូដ QR ដោយនិយាយថា ស្កេនវានឹងទទួលបានការបញ្ចុះតម្លៃ ៣០ភាករយ ។ បន្ទាប់ពីនោះ លោកបានបន្តទៅតុផ្សេងទៀត ហើយបានស្នើបេក្ខនារីផ្សេងទៀត អំពាវនាវឲ្យទស្សនិកជនស្កេនលេខកូដ QR ដើម្បីទិញសំបុត្របញ្ចុះតម្លៃ។

ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះបានបង្កឲ្យមានភាពចម្រូងចម្រាសនៅលើវេទិកាសម្រស់។ មនុស្សជាច្រើនបាននិយាយថា សកម្មភាពរបស់លោក Nawat បានបណ្តាលឲ្យកម្មវិធីប្រកួតសម្រស់ដ៏មានកិត្យានុភាពដូចជា Miss Universe បាត់បង់ពិន្ទុនៅក្នុងក្រសែភ្នែកសាធារណជន។

ទស្សនិកជនជាច្រើនបានចូលទៅបញ្ចេញមតិក្នុងហេតុផលបន្ទោសថា កម្មវិធី MU ឥលូវកាន់តែយ៉ាប់យ៉ឺនដល់កម្រិតនេះ តើអ្នករៀបចំ និងអ្នកចូលរួមប្រកួតត្រូវអំពាវនាវឲ្យទស្សនិកជនទិញសំបុត្របញ្ចុះតម្លៃមែនទេ? Miss Universe មិនដែលវេទនាបែបនេះទេ! ពីមុនមក ទស្សនិកជនត្រូវរកទិញសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រទាំងលំបាក និងទិញមិនចង់ទាន់ផង។

យោងតាមអ្នកគាំទ្រសម្រស់ តម្លៃសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ Miss Universe 2025 គឺសមរម្យបើប្រៀបធៀបទៅនឹងរដូវកាលឆ្នាំ ២០២៤ នៅប្រទេសម៉ិកស៊ិក និងឆ្នាំ ២០២៣ នៅប្រទេសអែលសាល់វ៉ាឌ័រ។ ទោះជាយ៉ាងណាក៏ដោយ ការលក់សំបុត្រនៅតែយឺត រហូតមកដល់ពេលនេះ។

សំឡេងរំខានដែលបង្កឡើងដោយលោក ណាវ៉ាត នៅក្នុងកម្មវិធី MU នៅក្នុងឆ្នាំនេះ ត្រូវបានគេនិយាយថាបានប៉ះពាល់ដល់វឌ្ឍនភាពនៃការលក់សំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ចាប់តាំងពីការប្រកួតបានចាប់ផ្តើមមក កម្មវិធីត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងសំឡេងរំខានជាច្រើន ដែលធ្វើឲ្យទស្សនិកជនមានការធុញទ្រាន់ជាខ្លាំង។

លើសពីនេះ ការពិតដែលថាប្រទេសថៃស្ថិតក្នុងស្ថានភាពកាន់ទុក្ខ ហើយរដ្ឋាភិបាលបានស្នើសុំកំណត់ទំហំនៃព្រឹត្តិការណ៍កម្សាន្តក៏បានប៉ះពាល់ដល់កម្រិតចំណាប់អារម្មណ៍របស់ទស្សនិកជននៅក្នុងការប្រកួត Miss Universe 2025 ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន

The post សំបុត្រវគ្គផ្តាច់ព្រ័ត្រ MU លក់បញ្ចុះតម្លៃក៏គ្មានអ្នកទិញ ខណៈហ្វេនបន្ទោស Nawat ធ្វើឲ្យខូចកម្មវិធី appeared first on Kampuchea Thmey Daily.

Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន
រឿងអាស្រូវជុំវិញការប្រកួតសម្រស់ Miss Universe 2025 នៅលើទឹកដីថៃនាប៉ុន្មានថ្ងៃនេះ បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស បន្ទាប់ពីកាសែត New York Post (NYPost)  ដែលជាប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់សហរដ្ឋអាមេរិក បានរាយការណ៍អំពីហេតុការណ៍ដែលអ្នកចូលរួមប្រកួតបានដើរចេញពីបន្ទប់សន្និសីទព្រមៗគ្នា ក្រោយលោក Nawat Itsaragrisil បានប្រមាថទៅលើបវរកញ្ញាម៉ិកស៊ិកកូ Fatima Bosch យ៉ាងធ្ងន់ធ្ងរ។

រូបភាព៖thethaiger

ក្រៅពី NYPost ក្នុងនោះសូម្បីបណ្ដាញព័ត៌មាន BBC និង TODAY.com ក៏បានចុះផ្សាយអំពីម្ចាស់មកុដ Victoria Kjær Theilvig ដែលជាម្ចាសជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ បានរត់ចេញពីកម្មវិធីនេះ បន្ទាប់ពីប្រធានកម្មវិធីប្រកួត បានស្តីបន្ទោសបវរកញ្ញាម៉ិកស៊ិកជាសាធារណៈថា គ្មានការគោរពនិងជាមនុស្សល្ងង់បំផុត។

យោងតាមកាសែតទាំងនោះបានរាយការណ៍ថា រឿងអាស្រូវនេះបានផ្ទុះឡើងនៅក្នុងពិធីបំពាក់ឈាងតំណាងប្រទេសនីមួយៗ កាលពីថ្ងៃអង្គារទី ៤ ខែវិច្ឆិកា ដែលលោក Nawat ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកំណត់អត្តសញ្ញាណថា ជា នាយកប្រតិបត្តិនៃស្ថាប័ន Miss Universe ថៃ និងជាអ្នកជំនួញម្នាក់ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកំណើតខ្លួន បានប្រឈមមុខតឹងសសៃកជាមួយក្រុមរាជិនីសម្រស់ជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថា ជំនួសឲ្យការស្វាគមន៍លោកបែរជារិះគន់អ្នកចូលរួមប្រកួត ចំពោះការមិនគោរពច្បាប់ ដោយផ្តោតដោយផ្ទាល់ទៅលើនាង Fatima Bosch ជាបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក។ លោកបានសុំឲ្យនាងក្រោកឈរឡើង ហើយពន្យល់ពីមូលហេតុដែលរាជិនីសម្រស់មិនចូលរួមក្នុងការថតរូប ដែលឧបត្ថម្ភដោយម្ចាស់ Sponser ជាច្រើន។

កាសែតដដែលបានដកស្រង់សម្តីរបស់លោក Nawat និយាយថា «ម៉ិកស៊ិកនៅឯណា? ខ្ញុំបានឮថា អ្នកមិនគាំទ្រអ្វីដែលទាក់ទងនឹងប្រទេសថៃទេ។ តើនោះជាការពិតទេ? លោកបានចោទប្រកាន់បវរកញ្ញាម៉ិកស៊ិកថា បានគោរពតាមនាយកកម្មវិធីប្រកួតបវរកញ្ញាម៉ិកស៊ិក ជំនួសឲ្យក្រុមបវរកញ្ញាចក្រវាឡនៅប្រទេសថៃ។

ការឈ្លោះប្រកែកគ្នាដ៏ក្តៅគគុកមានរយៈពេលប្រហែលជា៤នាទី មុនពេលលោក Nawat បានហៅបវរកញ្ញាម៉ិកស៊ិកថាជា មនុស្សល្ងង់ខ្លៅ ដែលបង្កឲ្យមានការខឹងសម្បារក្នុងចំណោមអ្នកចូលរួមប្រកួត។ ក្រោយមកលោកបានបញ្ជាក់ថា គាត់មិនបាននិយាយថា ល្ងង់ទេ ប៉ុន្តែនិយាយថា ធ្វើបែបនេះនឹងនាំឲ្យខូចខាតដ៏ធំនៅក្នុងកម្មវិធី។

ប្រព័ន្ធផ្សព្វផ្សាយអះអាងថា ដោយសារតែមិនអាចបំបិទមាត់ម៉ិកស៊ិកបាន អ្នកជំនួញថៃរូបនេះបានហៅឆ្មាំសន្តិសុខឲ្យនាំនាងចេញពីបន្ទប់ ក្នុងចំណោមការខឹងសម្បាររបស់អ្នកចូលរួមប្រកួតផ្សេងទៀត។ ភ្លាមៗនោះ បវរកញ្ញាម៉ិកស៊ិកបាននិយាយ នៅពេលនាងចាកចេញពីបន្ទប់ថា «ក្នុងនាមជាស្ត្រីម្នាក់ អ្នកត្រូវតែគោរពពួកយើង។ ខ្ញុំនៅទីនេះតំណាងឲ្យប្រទេសរបស់ខ្ញុំ។ វាមិនមែនជាកំហុសរបស់ខ្ញុំទេ ដែលអ្នកមានបញ្ហាជាមួយស្ថាប័នរបស់ខ្ញុំ» ។

Fatima Bosch ជាបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក (រូបភាព៖thethaiger)

យ៉ាងណាមិញ ដោយមិនបង្អង់យូរបេក្ខនារីជាងដប់នាក់ផ្សេងទៀត រួមទាំងម្ចាស់មកុដ Miss Universe 2025 គឺ បវរកញ្ញា Victoria ក៏បានក្រោកឈរឡើងភ្លាមៗ ហើយចាកចេញពីបន្ទប់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះបវរកញ្ញាម៉ិកស៊ិក។

Victoria បានថ្លែងអំពីហេតុការណ៍នេះថា «នេះនិយាយអំពីសិទ្ធិស្ត្រី។ នេះមិនមែនជារបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកទេ។ ការប្រមាថស្ត្រីម្នាក់ទៀតគឺហួសពីការមិនគោរព»។

ដោយឡែក របាយការណ៍ព័ត៌មានពីបរទេសបង្ហាញថា លោក Raúl Rocha Cantu ប្រធានស្ថាប័ន Miss Universe និយាយថា លោក Nawat មិនគោរព ប្រមាថ និងបង្ហាញពីកង្វះការគោរព បន្ថែមពីលើការរំលោភអំណាចរបស់គាត់ ដោយហៅឆ្មាំសន្តិសុខមកគំរាមកំហែងស្ត្រីដែលគ្មានទីពឹងម្នាក់៕

រូបភាព៖thethaiger

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ

The post Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន appeared first on Kampuchea Thmey Daily.

ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ
នៅក្នុងសារចុងក្រោយរបស់ម្ចាស់ស្ថាប័ន Miss Grand International (MGI) លោក Nawat Itsarakraisil  កាលពីថ្ងៃទី១៤ តុលា បានដាក់សម្ពាធទៅលើ Kan Jom Phalang ឲ្យប្រគល់លុយមូលនិធិមកវិញភ្លាមៗ ហើយថែមទាំងបញ្ជាក់ថា ខ្លួនត្រូវតែជួបជាមួយប្រធានពិតប្រាកដ មិនមែនអ្នកតំណាងនោះទេ។

យ៉ាងណា នាពេលកន្លងមក មេ MGI រូបនេះ ធ្លាប់បង្ហោះសារអមជាមួយរូបភាពនៅលើទំព័រហ្វេសប៊ុក ដោយបញ្ជាក់ថា លោកបានផ្ទេរប្រាក់ចំនួន ៥០,០០០ បាតទៅឲ្យមូលនិធិនេះ ដោយជឿថាវាជាមូលនិធិរបស់ Kan Jom Phalang។ ពេលដឹងថាប្រធានមូលនិធិមិនមែនជា Jom Phalang លោកបានស្នើសុំយកប្រាក់វិញ។ នេះដោយសារតែព័ត៌មានមួយចំនួនត្រូវបានលាក់បាំង ហើយខ្វះតម្លាភាពជាក់ស្ដែង។ ជាពិសេសខ្លាចថា មូលនិធិអាចជាប់ពាកព័ន្ធនឹងលាងលុយកខ្វក់ ខណៈកំពុងស៊ើបអង្កេតពីប៉ូលិស។

ដ្បិតថាយ៉ាងនេះក៏ពិតមែន នៅក្នុងកំឡុងពេលសន្និសីទសារព័ត៌មាន បុគ្គល Jom Phalang បានបង្ហាញថា លោក Nawat បានបរិច្ចាគប្រាក់នេះយូរមកហើយ! ប្រាក់នេះទំនងជាត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្លូវ។ ប្រសិនបើភាគីម្ខាងទៀតមានអារម្មណ៍មិនសប្បាយចិត្ត ខ្លួននឹងសងលុយផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវទាំងស្រុង។

មិនតែប៉ុណ្ណោះ Jom Phalang ថែមទាំងអះអាងទៀតថា រាលថ្ងៃនេះខ្លួនមិនមានប្រាក់ច្រើនដើម្បីជួយនាពេលបច្ចុប្បន្ននេះទេ ហើយក៏មិនដែលបានទទួលប្រាក់ខែពីមូលនិធិសូម្បីតែមួយបាត។  សូម្បីតែ ប្រធានមូលនិធិ និងសមាជិកក្រុមប្រឹក្សាភិបាលណាមួយក៏មិនទទួលបានដែរ។

ទោះជាយ៉ាងណា Nawat  បានបង្ហាញថា លោកមិនទទួលយកប្រាក់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ឡើយ។ ប្រសិនបើលោកផ្ទេរប្រាក់ទៅនរណាម្នាក់ ក៏ត្រូវតែផ្ទេរវាមកវិញដែរ។ ជាងនេះ លោកបានលើកឡើងពីការព្រួយបារម្ភថា ប្រសិនបើបញ្ហាកើតឡើងនាពេលអនាគត លោកសូមមិនពាក់ព័ន្ធទេ ដូច្នេះហើយទើបចង់ដកខ្លួនចេញពីមូលនិធិនោះដែរ។

គួរជម្រាបជូនដែរថា នាប៉ុន្មានថ្ងៃមកនេះមូលនិធិរបស់បុគ្គល Kan Jom Phalang បានរងនូវរឿងអាស្រូវបែងចែកគ្នា ដោយគ្រោងនឹង​ផ្លាស់​ប្តូរ​ទៅជា​មូលនិធិមួយផ្សេងទៀត។ ប៉ុន្តែ មេធាវីដ៏ល្បីល្បាញលោក Decha Kittiwittayanan  បានអំពាវនាវឲ្យស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ស៊ើបអង្កេត​លើ​មូលនិធិរបស់បុគ្គលនេះភ្លាមៗ ដោយលោក​ទទូច​ថា រឿងប្ដូរផ្លាស់នេះ គឺមានភាពស្រដៀងទៅនឹងអ្នកនយោបាយថៃជាច្រើន ដែលតែងតែប្រើអ្នកណាម្នាក់សម្រាប់លាងលុយកខ្វក់ ឬការគេចពន្ធឲ្យពួកគេ៕

លោកមេធាវី Decha Kittiwittayanan(រូបភាព៖thethaiger)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មេធាវីថៃ ជំរុញ​ឲ្យ​​ស៊ើបអង្កេត​លើ​មូលនិធិ Jom Phalang អាចជាប់ពាក់ព័ន្ធ​លាងលុយកខ្វក់

The post ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ appeared first on Kampuchea Thmey Daily.

ថៃឈ្លោះថៃគ្នាឯង នាយករដ្ឋមន្ត្រី Anutin ប្ដឹងលោក Nawat ថាជា «មនុស្សមាត់គ្មានគម្រប»
តាមការចុះផ្សាយពីសារព័ត៌មាន thethaiger  នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី១២ ខែតុលា បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅលើម្ចាស់ស្ថាប័ន Miss Grand International (MGI) លោក Nawat Itsarakraisil  ពីបទបរិហារកេរ្តិ៍ ចំពោះការអត្ថាធិប្បាយអំពីជំងឺកូវីដ-១៩ ដោយថា «Nawat ជាមនុស្សមាត់គ្មានគម្រប»។

រូបភាព៖thethaiger

ជាការឆ្លើយតបនឹងបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ពីបទរិះគន់ជំងឺកូវីដ-១៩ កាលលោកនៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ម្ចាស់ស្ថាប័ន MGI បានបញ្ជាក់​នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនទាំងគ្មានការព្រួយបារម្ភថា វា​គ្រាន់​តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ដូច្នេះ​លោក Anutin គួរ​តែចំណាយ​ពេល​ជួយ​ប្រជាជនច្រើនជាងមកប្ដឹងផ្ដល់លោកនាំតែខាតពេលវេលាប៉ុណ្ណោះ។

យ៉ាងណាមិញ បញ្ហាដ៏រសើបមួយនេះបានក្លាយជាប្រធានបទនៃការពិភាក្សាគ្នាយ៉ាងក្តៅគគុកក្នុងប្រទេសថៃ បន្ទាប់ពី​តុលាការ​ជាន់​ទាប ​បានសម្រេចច្រានចោល​សំណុំរឿង​ក្តីរបស់នាយករដ្ឋមន្ត្រី​ ប៉ុន្តែ​ភាគីលោក Anutin បាន​សម្រេច​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​សាលាឧទ្ធរណ៍។

ដោយឡែក អ្នក​​លេង​អ៊ីនធឺណិត​ជាច្រើនបាន​បញ្ចេញ​មតិ​ផ្សេងៗ ដែល​អ្នក​ខ្លះ​សម្ដែង​ការ​តក់ស្លុត​ចំពោះ​ស្ថានភាព​មួយនេះសឹងតែមិនជឿថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្នបែរជាមានជម្លោះជាមួយម្ចាស់ស្ថាប័នបវរកញ្ញាទៅវិញ។ ជាពិសេស ជម្លោះជាមួយពាណិជ្ជកររូបនេះ ​មហាជនសុទ្ធតែដឹងហើយថា គ្មានផលចំណេញអ្វីឡើយ។

ជាក់ស្ដែង នាពេលកន្លងមក មេ MGI រូបនេះតែងតែដើរបង្ករឿងជាមួយមនុស្សជាច្រើន រាប់ចាប់តាំងពីសហម្ចាស់ Miss Universe Organization គឺស្រ្តីកែភេទ Anne Jakrajutatip ដែលធ្លាប់ឈ្លោះគ្នាបែកផ្សែងផ្អើលប្រទេសថៃ ព្រមទាំង NDប្រទេសជិតខាង និងម្ចាស់ស្ថាប័នបវរកញ្ញាមកពីជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្តសញ្ញាណតារាប្រុស មានពាក្យចចាមអារ៉ាម ជាមួយ Song Hye Kyo កាល ១២ ឆ្នាំមុន

The post ថៃឈ្លោះថៃគ្នាឯង នាយករដ្ឋមន្ត្រី Anutin ប្ដឹងលោក Nawat ថាជា «មនុស្សមាត់គ្មានគម្រប» appeared first on Kampuchea Thmey Daily.

ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់
លោកណាវ៉ាត់ (Nawat Itsaragrisil) បានសម្រេចទិញសិទ្ធិផ្តាច់មុខបវរកញ្ញា​ចក្រវាល​ថៃ ពី Anne Jakrajutatip ដោយបង្ហាញរូបភាពផ្អែមល្ហែម លែងជាគូប្រជែងជំនួញ។ ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៃ​កម្មវិធី Miss Universe Thailand (MUT) 2025 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅលើ X  ស្ថាប័ន MUT បានចែករំលែករូបថតរបស់មេ MGI ជាមួយសហម្ចាស់ Miss Universe Organization គឺ Anne Jakrajutatip ឈរក្បែរគ្នា ព្រមទាំងឱប​និងចាប់​ដៃ​គ្នា ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃនោះ។ ក្នុងនោះក៏មានសំណេរមួយបានសរសេរសារថា «យើង​នៅ​ជាមួយ​គ្នា»។

ដ្បិតតែថា នាពេលកន្លងមក ស្ថាប័ន MGI និង MU តែងតែលេចឮព័ត៌មានមិនល្អ ទាក់ទិននឹងភាពជាដៃគូប្រជែងទើបធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនចង់ជឿនឹងភ្នែកថា ពួកគេអាចវិលមកត្រូវរ៉ូវគ្នាឡើយ។ យ៉ាងណា ដើម្បីសាងទំនុកចិត្តដល់ហ្វេៗដែលគាំទ្រសម្រស់ Anne បាន​​បញ្ជាក់​ជា​ថ្មី​នូវ​ទំនុក​ចិត្ត​ថា​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​គឺ​ជា​ការ​ពិត។ កាលដែលពួកគេចាប់ដៃគ្នាលើឆាកគឺមិនមែនជារឿងក្លែងក្លាយទេ។ កាលដែលធ្វើបែបនេះ ក៏ដើម្បី​ជួយស្ថាប័នឲ្យជោគជ័យ ចង់ឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយគោលបំណងធំរបស់មេ MUT គឺ​ចង់​ឲ្យ​មកុដ​នេះ​ត្រូវ​ប្រគល់​ឲ្យ​ប្រទេស​ថៃ​យ៉ាង​ហោច​ណាស់​ម្ដងដែរ។

ទន្ទឹមគ្នានោះដែរ នៅក្នុងការបង្ហោះមួយលើ Instagram កាលពីថ្ងៃច័ន្ទរបស់លោកណាវ៉ាត់ បានបង្ហោះរូបថតខ្លួនឯងជាមួយនឹងឡូហ្គោ Miss Universe ជាផ្ទៃខាងក្រោយរបស់គាត់។ ក្នុងនោះ គាត់បានសរសេរនៅក្នុងចំណងជើងថា “Miss Universe x MGI Org” ។

ដោយឡែក យោងតាមកាសែតថៃ Nation Thailand កាលពីថ្ងៃច័ន្ទ លោកណាវ៉ាត់បានទិញសិទ្ធិធ្វើជាម្ចាស់ផ្ទះ MUT រយៈពេលប្រាំឆ្នាំ ក្នុងតម្លៃ ១៨០ លានបាត។ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅ Impact Muong Thong Thani ក្នុងទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់តបតទៅវិញ ចំពេល​គេចោទ​ថា​ ទទួល​សំណូក ២៥០០០ដុល្លារ ទិញតំណែង Top 10

The post ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់ appeared first on Kampuchea Thmey Daily.

ប្រធាន MGI ទម្លាយ​ប្រាក់​ចំណូល​ពី​ការ​បោះឆ្នោត​បេក្ខនារីឆ្នាំនេះច្រើនខ្លាំង ដោយមិនបាច់លក់មកុដ
លោកណាវ៉ាត់ ប្រធាន Miss Grand International (MGI) បានប្រកាសថា ការបោះឆ្នោតរបស់បេក្ខនារីឆ្នាំនេះ ទទួលបានទឹកប្រាក់ចំនួន ៣.៥ លានដុល្លារអាមេរិក ដោយមិនចាំបាច់លក់មកុដក្នុងតម្លៃ ២៥,០០០ ដុល្លារអាមេរិក។

យោងតាមកាសែត Tien Phong លោកបានលាតត្រដាងព័ត៌មាននេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែតុលាថា​ ទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារ គឺមិនសំខាន់ទេ បើប្រៀបធៀបនឹងប្រាក់ចំណូលបោះឆ្នោត​ ដូច្នេះមិនចាំបាច់លក់មកុដទេ។

ទោះបីជាយ៉ាងណានៅក្នុងពិភពសម្រស់ លោក Htoo Ant Lwin នាយកជាតិអាយុ ២៩ ឆ្នាំនៃប្រទេសមីយ៉ាន់ម៉ាសម្រាប់កម្មវិធីប្រកួត MGI បានចោទប្រកាន់ក្រុមហ៊ុន Itsaragrisil ថាបានយកប្រាក់ចំនួន ២៥,០០០ ដុល្លារ ពីមន្ត្រីបេក្ខនារីឥណ្ឌូនេស៊ីជាថ្នូរនឹងការគ្រងមកុដ។

ភាពតានតឹងរវាងមេ MGI និងមីយ៉ាន់ម៉ាបានកើនឡើងក្នុងអំឡុងពេលការប្រលងសម្រស់ឆ្នាំនេះ នៅពេលដែលតំណាងវ័យ ១៧ ឆ្នាំគឺ​ Thae Su Nyein បានប្រកាសនៅលើ Instagram Live កាលពីថ្ងៃទី ២៧ ខែតុលាថានាងនឹងប្រគល់មកុដ​ឲ្យវិញ បន្ទាប់ពីទទួលបានពានរង្វាន់រងទីពីរ។ យោងតាមសារព័ត៌មាន ABS-CBN News Thae បាននិយាយថា នាងមានអារម្មណ៍ថារងភាពអយុត្តិធម៌សម្រាប់ការមិនឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year។

ពានរង្វាន់សំលៀកបំពាក់ជាតិបានទៅលើបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year។ ក្រោយមក នៅថ្ងៃទី ២៨ខែតុលា MGI បានប្រកាសថាខ្លួនបានដកតំណែងរបស់ Thae ដោយលើកឡើងពីអាកប្បកិរិយាមិនសមរម្យរបស់នាង។ លោកណាវ៉ាត់ក៏បានចោទប្រកាន់ Htoo ពីការបង្ខិតបង្ខំ Thae ឲ្យបោះបង់តំណែងរបស់នាងផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់ ទម្លាយក្រោយឆាក Miss Grand មីយ៉ានម៉ាថា មានជម្លោះនិងពុករលួយច្រើន

The post ប្រធាន MGI ទម្លាយ​ប្រាក់​ចំណូល​ពី​ការ​បោះឆ្នោត​បេក្ខនារីឆ្នាំនេះច្រើនខ្លាំង ដោយមិនបាច់លក់មកុដ appeared first on Kampuchea Thmey Daily.

លោកណាវ៉ាត់ ទម្លាយក្រោយឆាក Miss Grand មីយ៉ានម៉ាថា មានជម្លោះនិងពុករលួយច្រើន
កាលពីពេលថ្មីៗនេះ វិស័យសម្រស់លំដាប់អន្តរជាតិបានធ្វើឲ្យកក្រើកសារជាថ្មី នៅពេលដែលលោកណាវ៉ាត់ ប្រធាន Miss Grand International (MGI) ស្រាប់តែចែករំលែកព័ត៌មានមិនធ្លាប់មានពីមុនមក អំពីជ្រុងលាក់បាំងរបស់ Miss Grand មីយ៉ាន់ម៉ា។

ជាក់ស្តែង បើតាមការចុះផ្សាយរបស់កាសែតថៃរ៉ាត់ លោកណាវ៉ាត់បានបង្ហាញមុខក្នុងកម្មវិធីមួយ ដោយទម្លាយរឿងជម្លោះមួយចំនួនដែលកើតឡើងពីក្រោយឆាក។ ខ្លឹមសារ​ទាក់ទង​នឹង​ការ​រក្សាសិទ្ធិ​និង​ការ​ជ្រើសរើស​អ្នក​ជាប់​ចំណាត់​ថ្នាក់​២ នៅ MGI 2024។

ដូច្នោះហើយ លោកបានចែករំលែកអំពីសម្ពាធដែលកើតចេញពីការចរចាមិនជោគជ័យជាមួយដៃគូមីយ៉ាន់ម៉ា។ ទោះបីជាពួកគេបានព្យាយាមរក្សាទំនាក់ទំនង និងរៀបចំការប្រកួតប្រជែងដោយសន្តិវិធីក៏ដោយ ក៏ភាគីមីយ៉ាន់ម៉ានៅតែធ្វើការទាមទារ និងមតិប្រឆាំង។ ជាពិសេស លោកណាវ៉ាត់ ​ក៏​បាន​លាតត្រដាង​ពី​ការ​លេច​មុខ​មិន​នឹក​ស្មាន​ដល់​ពីភាគី​ទីបី។ តាម​ការ​រៀបរាប់​របស់លោកថា តួ​ចម្លែកនេះ​មើល​ទៅ​ដូច​ជា​អង្គការ​ម៉ាហ្វីយ៉ា។

ប្រធាន MGI រូបនេះបាននិយាយថា ពួកគេដាក់សម្ពាធលើការចរចាដែលធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រ។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់គាត់ ដែលជួបស្ថានការណ៍បែបនេះ ហើយគាត់បានស្នើឲ្យដកតួអង្គនោះចេញ ដើម្បីបន្តការចរចា ប៉ុន្តែមិនបានជោគជ័យ។

មិនឈប់ត្រឹមនេះ លោកក៏បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពី Nini (MG Myanmar 2023) នៅពេលដែលនាងធ្លាប់បានចែករំលែកអំពីបញ្ហាជាមួយនាយកប្រទេស ដោយសារតែនាងបដិសេធសំណើរដែលមិនសមរម្យមួយចំនួនពេញការប្រកួត។ បន្ទាប់ពី Nini ជាប់ជាបរកញ្ញា នាយកប្រទេសមីយ៉ាន់ម៉ាបានស្នើសុំឲ្យបង់ប្រាក់សួយសារបន្ថែមទៀត ទោះបីជាការពិតនាងមិនមានកាតព្វកិច្ចបែបនេះក៏ដោយ។ រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ថា ​ ​ធ្វើឲ្យ Nini និង​នាយក​ប្រទេស​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ​រហូត​ឈាន​ដល់​ការ​បែក​បាក់​គ្នា ។

បន្ថែម​ពី​លើ​នេះ បញ្ហា​ទាក់​ទង​នឹង​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ក្នុង​ការ​ប្រកួត​ប្រជែង ​ក៏​ត្រូវ​បាន​លោកណាវ៉ាត់លើក​ឡើង​ដែរ។ គណបក្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា សុខចិត្តចំណាយប្រាក់យ៉ាងច្រើន ដើម្បីឲ្យបេក្ខជនរបស់ខ្លួនឈ្នះ។ មានសូម្បីតែពាក្យចចាមអារ៉ាមថាពួកគេបានធ្វើការវិនិយោគហិរញ្ញវត្ថុដ៏ធំជាមួយនឹងការប្តេជ្ញាចិត្តដើម្បី ឈ្នះយ៉ាងប្រាកដដើម្បីតែមកុដ។ ជម្លោះ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោកណាវ៉ាត់ គិត​ឡើង​វិញ​នូវ​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការ​ជាមួយ​ដៃគូ​បរទេស។

យ៉ាងណាមិញ នៅវគ្គចុងក្រោយនេះ តាមទស្សនៈរបស់អ្នករៀបចំកម្មវិធី លោក ណាវ៉ាត់ក៏បានចែករំលែកដោយស្មោះត្រង់នូវចក្ខុវិស័យ និងបំណងប្រាថ្នាចង់អភិវឌ្ឍ Miss Grand ឲ្យក្លាយជាកន្លែងកម្សាន្តដ៏សំខាន់សម្រាប់សម្រស់ទូទាំងពិភពលោក។ ទោះបីជាទទួលស្គាល់ថាការរក្សាបាននូវភាពយុត្តិធម៌ក្នុងបរិយាកាសប្រកួតប្រជែងបែបនេះមិនងាយស្រួលក៏ដោយ ក៏លោកនៅតែជឿជាក់លើការអភិវឌ្ឍន៍ និងការរីករាលដាលនៃតម្លៃនៃការប្រកួតប្រជែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនមែនតែមីយ៉ាន់ម៉ាទេ ម្ចាស់ជ័យលាភី MGI ៣រូបផ្សេងទៀត ក៏ធ្លាប់ដកហូតតំណែង

The post លោកណាវ៉ាត់ ទម្លាយក្រោយឆាក Miss Grand មីយ៉ានម៉ាថា មានជម្លោះនិងពុករលួយច្រើន appeared first on Kampuchea Thmey Daily.

ជម្លោះកាន់តែតានតឹង លោកណាវ៉ាត់ចង់ប្ដឹងខាងមីយ៉ាន់ម៉ា រឿងចោទថាទទួលលុយ ២៥០០០ដុល្លារ
យោងតាមកាសែតថៃរ៉ាត់ប្រចាំថ្ងៃឈានមុខគេរបស់ប្រទេសថៃ ជម្លោះរវាងប្រធាន Miss Grand International និងនាយកប្រចាំប្រទេសមីយ៉ាន់ម៉ានៅតែតានតឹងកាន់តែក្ដៅលើសមុន។ បើទោះបីជាម្នាក់ៗបានចេញមុខបកស្រាយយកហេតុផលល្អរៀងៗខ្លួនយ៉ាងណាក្ដី។

យ៉ាងណាក៏ដោយ បន្ទាប់ពីលោក Htoo Ant Lwin ដែលជា ND របស់ប្រទេសមីយ៉ានម៉ាបានផ្សាយបន្តផ្ទាល់កាលពីរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២៤ ដោយចោទលោកណាវ៉ាត់ថាទទួលសំណូកលុយ២៥០០០ដុល្លារដើម្បីបានចូលទៅក្នុង Top10 ឬឈានដល់មកុដ  ជម្លោះរវាងអ្នកទាំងពីរហាក់មិនបានស្រាកស្រាន្តឡើយ។

ទន្ទឹមនោះទៀតដែរ ខាងភាគីនាយក MGI បានចេញមុខប្រកាសក្នុងអំឡុងពេលផ្សាយផ្ទាល់ថា លោកនឹងរាយការណ៍ទៅប៉ូលិសអំពីអាកប្បកិរិយាបង្កាច់បង្ខូចរបស់នាយកជាតិនៃ Miss Grand​ មីយ៉ាន់ម៉ា។ ក្នុងនោះលោកបញ្ចាក់ទាំងកំហឹងថា «​កុំឲ្យខ្ញុំជួបអ្នកឲ្យសោះ! ប្រសិន​បើ​អ្នក​មាន​ភស្តុតាង​ណា​មួយ​ដែល​ថា​ខ្ញុំ​បាន​ទទួល​សំណូក សូម​បង្ហាញ​វា​។ ខ្ញុំនឹងចែកជូន Miss Grand International ទាំងមូលដោយឥតគិតថ្លៃ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​មាន​ទេ ខ្ញុំ​នឹង​រាយការណ៍​ទៅ​ប៉ូលិស ហើយ​ចាប់​អ្នក​ពី​បទ​ប្រមាថ និង​បង្កាច់​បង្ខូច​អ្នក​ដទៃ។ អ្នកនឹងត្រូវបានចាប់ខ្លួននៅពេលណាមួយ​។ សម្រាប់មនុស្សដូចខ្ញុំ ២៥,០០០ ដុល្លារគឺគ្រប់គ្រាន់ដើម្បីទិញសំលៀកបំពាក់ Dior ដែលខ្ញុំបានពាក់កាលពីម្សិលមិញ»។

ទោះបីជាបែបនេះក្ដី ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី ២៧ ខែតុលា​ នាយកប្រទេសមីយ៉ាន់ម៉ា លោក Htoo Ant Lwin បានយំនិងសុំទោសចំពោះទង្វើដ៏ឈ្លើយរបស់គាត់ក្នុងរាត្រីចុងក្រោយនៃ MGI ២០២៤។ បុគ្គលរូបនេះបន្តថា នៅពេលនោះមានអ្នកសារព័ត៌មាននៅនឹងកន្លែងជាច្រើនបានថតរូបភាពការគប់ម្កុដ ដោះឈាងរបស់ម្ចាស់ជ័យលាភីលេខ២ ដោយបញ្ចេញកំហឹង ធ្វើឲ្យទស្សនិកជនយល់ច្រលំថា Htoo Ant Lwin មានចេតនា។ តាមពិតទៅ ម្នាក់នេះគ្រាន់តែចង់យកបវរកញ្ញាខ្លួនចាកចេញពីឆាកភ្លាមៗ។ ទោះជាយ៉ាងនេះក្តី លោក Htoo Ant Lwin មិនបាននិយាយ ឬសុំទោសចំពោះប្រធាន Miss Grand International ចំពោះការចោទប្រកាន់ថាបានទទួលសំណូកចំនួន ២៥,០០០ ដុល្លារនោះទេ។

ការ​ឈាន​ដល់​កម្រិត​នៃ​ជម្លោះ​រវាង​ប្រធាន​ MGI និង​នាយក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ការ​ចោទ​ប្រកាន់​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​តុលា។ ជាក់​ស្ដែង​លោក Htoo Ant Lwin ថា​ លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ចុង​ក្រោយ។ ជាពិសេស បេក្ខភាព Miss Popular Vote។

យោងតាមលោក Htoo Ant Lwin ប្រធាន MGI បានទទួលប្រាក់ពីនាយកប្រទេសឥណ្ឌូនេស៊ីមុនការប្រកាសលទ្ធផល Top 10៖ «​លោក Nawat បានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំឈ្នះការបោះឆ្នោត Miss Popular Vote ខ្ញុំអាចទទួលបានតំណែងណាមួយ។  យ៉ាង​ណា​មិញ ឥណ្ឌូណេស៊ី​បាន​ប្រើ​ប្រាក់ ២៥,០០០ ដុល្លារ​នៅ​នាទី​ចុង​ក្រោយ។ នោះហើយជាមូលហេតុដែលលោក Nawat ស្នើសុំសាច់ប្រាក់ពីប្រទេសមីយ៉ាន់ម៉ា»។

នាយក​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហើប​ថា លោក​បាន​ដាក់​ការ​ផ្ទេរ​ទៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​លេខ​ស្រដៀង​គ្នា ប៉ុន្តែ​មិន​ត្រូវ​បាន​អនុម័ត។ គាត់​បាន​ទាក់​ទង​មិត្តភ័ក្តិ​គ្រប់​គ្រាន់​ដើម្បី​ខ្ចី​លុយ ប៉ុន្តែ​ការ​ខិត​ខំ​ទាំង​អស់​របស់​គាត់​បាន​រាជ័យទាំងស្រុង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និង​ឈ្នះ​មកុដ​ធំៗ​ចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី

The post ជម្លោះកាន់តែតានតឹង លោកណាវ៉ាត់ចង់ប្ដឹងខាងមីយ៉ាន់ម៉ា រឿងចោទថាទទួលលុយ ២៥០០០ដុល្លារ appeared first on Kampuchea Thmey Daily.