ជីវិតកម្សាន្ដ
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
បន្ទាប់ពីកម្មវិធី Miss Grand International 2024 បានបញ្ចប់អស់រយៈពេលជាយូរហើយក្ដី ប៉ុន្តែភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការមិនពេញចិត្តពី ND នៃកម្មវិធីប្រកួតបវរកញ្ញាមីយ៉ាន់ម៉ា ដោយសារតែ Thae Su Nyein ទទួលតំណែងក្នុងលំដាប់រងលេខ២ នៅតែមិនទាន់ចប់ដាច់ស្រេចនូវឡើយទេ។
ជាពិសេសថែមទៀត តាមរយៈឃ្លិបដែលបានកើតឡើងនៅពេលដែល ND ដឹកដៃបវរកញ្ញា Thae Su Nyein ចេញពីឆាក ហើយដោះមកុដនិងឈាងរបស់នាងចេញ រួមជាមួយនឹងការប្រកាសមិនទទួលយកមុខតំណែង នេះបានធ្វើឲ្យមានការរិះគន់ចំពោះអាកប្បកិរិយាលើវេទិកាថាមិនសមរម្យ និងគ្មានភាពចាស់ទុំគ្រប់គ្រាន់។
ទោះបីជាបែបនេះក្ដី ដោយងាកមកកាន់បវរកញ្ញា Thae Su Nyein ថ្វីដ្បិតតែនាងមានអាយុត្រឹមតែ ១៨ឆ្នាំក៏ដោយ ប៉ុន្តែនាងមានកំណត់ត្រាលេចធ្លោដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងវិស័យប្រកួតសម្រស់ គិតត្រឹមឆ្នាំ ២០២៤ នាងបានឈ្នះពានរង្វាន់ធំៗចំនួន ៥ រួមមាន៖
១ Miss Grand មីយ៉ាន់ម៉ា ឆ្នាំ ២០២៤
២ Miss NETA មីយ៉ាន់ម៉ា ឆ្នាំ ២០២៤
៣ Miss Angel Secret មីយ៉ាន់ម៉ា ឆ្នាំ ២០២៤
៤ Miss De Novo មីយ៉ាន់ម៉ា ឆ្នាំ ២០២៤
៥ បវរកញ្ញា IAURA មីយ៉ាន់ម៉ា ឆ្នាំ ២០២៤
ជាពិសេសថែមទៀត កាលពីពេលថ្មីៗនេះនាងក៏បានជាប់ជ័យលាភីលំដាប់រងលេខ២ក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិផងដែរ។ យ៉ាងណាមិញ ក្រោយហេតុការណ៍នេះ ទំព័រ Miss Grand International បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចដកតំណែងលំដាប់រងក្នុងកម្មវិធី MGI ដោយសារអាកប្បកិរិយាមិនសមរម្យ និងបំពានច្បាប់ជាច្រើនផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ND មីយ៉ានម៉ា យំសុំទោសអ្នកគាំទ្រសម្រស់ ដែលធ្វើឲ្យរឿងច្របូកច្របល់កាន់តែវែងឆ្ងាយ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


