Connect with us

ព័ត៌មានអន្ដរជាតិ

ថៃឈ្លោះថៃគ្នាឯង នាយករដ្ឋមន្ត្រី Anutin ប្ដឹងលោក Nawat ថាជា «មនុស្សមាត់គ្មានគម្រប»

បានផុស

នៅ

តាមការចុះផ្សាយពីសារព័ត៌មាន thethaiger នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី១២ ខែតុលា បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅលើម្ចាស់ស្ថាប័ន Miss Grand International (MGI) លោក Nawat Itsarakraisil ពីបទបរិហារកេរ្តិ៍ ចំពោះការអត្ថាធិប្បាយអំពីជំងឺកូវីដ-១៩ ដោយថា «Nawat ជាមនុស្សមាត់គ្មានគម្រប»។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតបនឹងបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ពីបទរិះគន់ជំងឺកូវីដ-១៩ កាលលោកនៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ម្ចាស់ស្ថាប័ន MGI បានបញ្ជាក់​នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនទាំងគ្មានការព្រួយបារម្ភថា វា​គ្រាន់​តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ដូច្នេះ​លោក Anutin គួរ​តែចំណាយ​ពេល​ជួយ​ប្រជាជនច្រើនជាងមកប្ដឹងផ្ដល់លោកនាំតែខាតពេលវេលាប៉ុណ្ណោះ។

យ៉ាងណាមិញ បញ្ហាដ៏រសើបមួយនេះបានក្លាយជាប្រធានបទនៃការពិភាក្សាគ្នាយ៉ាងក្តៅគគុកក្នុងប្រទេសថៃ បន្ទាប់ពី​តុលាការ​ជាន់​ទាប ​បានសម្រេចច្រានចោល​សំណុំរឿង​ក្តីរបស់នាយករដ្ឋមន្ត្រី​ ប៉ុន្តែ​ភាគីលោក Anutin បាន​សម្រេច​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​សាលាឧទ្ធរណ៍។

ដោយឡែក អ្នក​​លេង​អ៊ីនធឺណិត​ជាច្រើនបាន​បញ្ចេញ​មតិ​ផ្សេងៗ ដែល​អ្នក​ខ្លះ​សម្ដែង​ការ​តក់ស្លុត​ចំពោះ​ស្ថានភាព​មួយនេះសឹងតែមិនជឿថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្នបែរជាមានជម្លោះជាមួយម្ចាស់ស្ថាប័នបវរកញ្ញាទៅវិញ។ ជាពិសេស ជម្លោះជាមួយពាណិជ្ជកររូបនេះ ​មហាជនសុទ្ធតែដឹងហើយថា គ្មានផលចំណេញអ្វីឡើយ។

ជាក់ស្ដែង នាពេលកន្លងមក មេ MGI រូបនេះតែងតែដើរបង្ករឿងជាមួយមនុស្សជាច្រើន រាប់ចាប់តាំងពីសហម្ចាស់ Miss Universe Organization គឺស្រ្តីកែភេទ Anne Jakrajutatip ដែលធ្លាប់ឈ្លោះគ្នាបែកផ្សែងផ្អើលប្រទេសថៃ ព្រមទាំង NDប្រទេសជិតខាង និងម្ចាស់ស្ថាប័នបវរកញ្ញាមកពីជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្តសញ្ញាណតារាប្រុស មានពាក្យចចាមអារ៉ាម ជាមួយ Song Hye Kyo កាល ១២ ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម