ព័ត៌មានអន្ដរជាតិ
ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ
នៅក្នុងសារចុងក្រោយរបស់ម្ចាស់ស្ថាប័ន Miss Grand International (MGI) លោក Nawat Itsarakraisil កាលពីថ្ងៃទី១៤ តុលា បានដាក់សម្ពាធទៅលើ Kan Jom Phalang ឲ្យប្រគល់លុយមូលនិធិមកវិញភ្លាមៗ ហើយថែមទាំងបញ្ជាក់ថា ខ្លួនត្រូវតែជួបជាមួយប្រធានពិតប្រាកដ មិនមែនអ្នកតំណាងនោះទេ។

យ៉ាងណា នាពេលកន្លងមក មេ MGI រូបនេះ ធ្លាប់បង្ហោះសារអមជាមួយរូបភាពនៅលើទំព័រហ្វេសប៊ុក ដោយបញ្ជាក់ថា លោកបានផ្ទេរប្រាក់ចំនួន ៥០,០០០ បាតទៅឲ្យមូលនិធិនេះ ដោយជឿថាវាជាមូលនិធិរបស់ Kan Jom Phalang។ ពេលដឹងថាប្រធានមូលនិធិមិនមែនជា Jom Phalang លោកបានស្នើសុំយកប្រាក់វិញ។ នេះដោយសារតែព័ត៌មានមួយចំនួនត្រូវបានលាក់បាំង ហើយខ្វះតម្លាភាពជាក់ស្ដែង។ ជាពិសេសខ្លាចថា មូលនិធិអាចជាប់ពាកព័ន្ធនឹងលាងលុយកខ្វក់ ខណៈកំពុងស៊ើបអង្កេតពីប៉ូលិស។
ដ្បិតថាយ៉ាងនេះក៏ពិតមែន នៅក្នុងកំឡុងពេលសន្និសីទសារព័ត៌មាន បុគ្គល Jom Phalang បានបង្ហាញថា លោក Nawat បានបរិច្ចាគប្រាក់នេះយូរមកហើយ! ប្រាក់នេះទំនងជាត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្លូវ។ ប្រសិនបើភាគីម្ខាងទៀតមានអារម្មណ៍មិនសប្បាយចិត្ត ខ្លួននឹងសងលុយផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវទាំងស្រុង។
មិនតែប៉ុណ្ណោះ Jom Phalang ថែមទាំងអះអាងទៀតថា រាលថ្ងៃនេះខ្លួនមិនមានប្រាក់ច្រើនដើម្បីជួយនាពេលបច្ចុប្បន្ននេះទេ ហើយក៏មិនដែលបានទទួលប្រាក់ខែពីមូលនិធិសូម្បីតែមួយបាត។ សូម្បីតែ ប្រធានមូលនិធិ និងសមាជិកក្រុមប្រឹក្សាភិបាលណាមួយក៏មិនទទួលបានដែរ។
ទោះជាយ៉ាងណា Nawat បានបង្ហាញថា លោកមិនទទួលយកប្រាក់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ឡើយ។ ប្រសិនបើលោកផ្ទេរប្រាក់ទៅនរណាម្នាក់ ក៏ត្រូវតែផ្ទេរវាមកវិញដែរ។ ជាងនេះ លោកបានលើកឡើងពីការព្រួយបារម្ភថា ប្រសិនបើបញ្ហាកើតឡើងនាពេលអនាគត លោកសូមមិនពាក់ព័ន្ធទេ ដូច្នេះហើយទើបចង់ដកខ្លួនចេញពីមូលនិធិនោះដែរ។
គួរជម្រាបជូនដែរថា នាប៉ុន្មានថ្ងៃមកនេះមូលនិធិរបស់បុគ្គល Kan Jom Phalang បានរងនូវរឿងអាស្រូវបែងចែកគ្នា ដោយគ្រោងនឹងផ្លាស់ប្តូរទៅជាមូលនិធិមួយផ្សេងទៀត។ ប៉ុន្តែ មេធាវីដ៏ល្បីល្បាញលោក Decha Kittiwittayanan បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ស៊ើបអង្កេតលើមូលនិធិរបស់បុគ្គលនេះភ្លាមៗ ដោយលោកទទូចថា រឿងប្ដូរផ្លាស់នេះ គឺមានភាពស្រដៀងទៅនឹងអ្នកនយោបាយថៃជាច្រើន ដែលតែងតែប្រើអ្នកណាម្នាក់សម្រាប់លាងលុយកខ្វក់ ឬការគេចពន្ធឲ្យពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មេធាវីថៃ ជំរុញឲ្យស៊ើបអង្កេតលើមូលនិធិ Jom Phalang អាចជាប់ពាក់ព័ន្ធលាងលុយកខ្វក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


