ជីវិតកម្សាន្ដ
Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន
រឿងអាស្រូវជុំវិញការប្រកួតសម្រស់ Miss Universe 2025 នៅលើទឹកដីថៃនាប៉ុន្មានថ្ងៃនេះ បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស បន្ទាប់ពីកាសែត New York Post (NYPost) ដែលជាប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់សហរដ្ឋអាមេរិក បានរាយការណ៍អំពីហេតុការណ៍ដែលអ្នកចូលរួមប្រកួតបានដើរចេញពីបន្ទប់សន្និសីទព្រមៗគ្នា ក្រោយលោក Nawat Itsaragrisil បានប្រមាថទៅលើបវរកញ្ញាម៉ិកស៊ិកកូ Fatima Bosch យ៉ាងធ្ងន់ធ្ងរ។

ក្រៅពី NYPost ក្នុងនោះសូម្បីបណ្ដាញព័ត៌មាន BBC និង TODAY.com ក៏បានចុះផ្សាយអំពីម្ចាស់មកុដ Victoria Kjær Theilvig ដែលជាម្ចាសជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ បានរត់ចេញពីកម្មវិធីនេះ បន្ទាប់ពីប្រធានកម្មវិធីប្រកួត បានស្តីបន្ទោសបវរកញ្ញាម៉ិកស៊ិកជាសាធារណៈថា គ្មានការគោរពនិងជាមនុស្សល្ងង់បំផុត។
យោងតាមកាសែតទាំងនោះបានរាយការណ៍ថា រឿងអាស្រូវនេះបានផ្ទុះឡើងនៅក្នុងពិធីបំពាក់ឈាងតំណាងប្រទេសនីមួយៗ កាលពីថ្ងៃអង្គារទី ៤ ខែវិច្ឆិកា ដែលលោក Nawat ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកំណត់អត្តសញ្ញាណថា ជា នាយកប្រតិបត្តិនៃស្ថាប័ន Miss Universe ថៃ និងជាអ្នកជំនួញម្នាក់ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកំណើតខ្លួន បានប្រឈមមុខតឹងសសៃកជាមួយក្រុមរាជិនីសម្រស់ជាច្រើន។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថា ជំនួសឲ្យការស្វាគមន៍លោកបែរជារិះគន់អ្នកចូលរួមប្រកួត ចំពោះការមិនគោរពច្បាប់ ដោយផ្តោតដោយផ្ទាល់ទៅលើនាង Fatima Bosch ជាបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក។ លោកបានសុំឲ្យនាងក្រោកឈរឡើង ហើយពន្យល់ពីមូលហេតុដែលរាជិនីសម្រស់មិនចូលរួមក្នុងការថតរូប ដែលឧបត្ថម្ភដោយម្ចាស់ Sponser ជាច្រើន។
កាសែតដដែលបានដកស្រង់សម្តីរបស់លោក Nawat និយាយថា «ម៉ិកស៊ិកនៅឯណា? ខ្ញុំបានឮថា អ្នកមិនគាំទ្រអ្វីដែលទាក់ទងនឹងប្រទេសថៃទេ។ តើនោះជាការពិតទេ? លោកបានចោទប្រកាន់បវរកញ្ញាម៉ិកស៊ិកថា បានគោរពតាមនាយកកម្មវិធីប្រកួតបវរកញ្ញាម៉ិកស៊ិក ជំនួសឲ្យក្រុមបវរកញ្ញាចក្រវាឡនៅប្រទេសថៃ។
ការឈ្លោះប្រកែកគ្នាដ៏ក្តៅគគុកមានរយៈពេលប្រហែលជា៤នាទី មុនពេលលោក Nawat បានហៅបវរកញ្ញាម៉ិកស៊ិកថាជា មនុស្សល្ងង់ខ្លៅ ដែលបង្កឲ្យមានការខឹងសម្បារក្នុងចំណោមអ្នកចូលរួមប្រកួត។ ក្រោយមកលោកបានបញ្ជាក់ថា គាត់មិនបាននិយាយថា ល្ងង់ទេ ប៉ុន្តែនិយាយថា ធ្វើបែបនេះនឹងនាំឲ្យខូចខាតដ៏ធំនៅក្នុងកម្មវិធី។
ប្រព័ន្ធផ្សព្វផ្សាយអះអាងថា ដោយសារតែមិនអាចបំបិទមាត់ម៉ិកស៊ិកបាន អ្នកជំនួញថៃរូបនេះបានហៅឆ្មាំសន្តិសុខឲ្យនាំនាងចេញពីបន្ទប់ ក្នុងចំណោមការខឹងសម្បាររបស់អ្នកចូលរួមប្រកួតផ្សេងទៀត។ ភ្លាមៗនោះ បវរកញ្ញាម៉ិកស៊ិកបាននិយាយ នៅពេលនាងចាកចេញពីបន្ទប់ថា «ក្នុងនាមជាស្ត្រីម្នាក់ អ្នកត្រូវតែគោរពពួកយើង។ ខ្ញុំនៅទីនេះតំណាងឲ្យប្រទេសរបស់ខ្ញុំ។ វាមិនមែនជាកំហុសរបស់ខ្ញុំទេ ដែលអ្នកមានបញ្ហាជាមួយស្ថាប័នរបស់ខ្ញុំ» ។

យ៉ាងណាមិញ ដោយមិនបង្អង់យូរបេក្ខនារីជាងដប់នាក់ផ្សេងទៀត រួមទាំងម្ចាស់មកុដ Miss Universe 2025 គឺ បវរកញ្ញា Victoria ក៏បានក្រោកឈរឡើងភ្លាមៗ ហើយចាកចេញពីបន្ទប់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះបវរកញ្ញាម៉ិកស៊ិក។
Victoria បានថ្លែងអំពីហេតុការណ៍នេះថា «នេះនិយាយអំពីសិទ្ធិស្ត្រី។ នេះមិនមែនជារបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកទេ។ ការប្រមាថស្ត្រីម្នាក់ទៀតគឺហួសពីការមិនគោរព»។
ដោយឡែក របាយការណ៍ព័ត៌មានពីបរទេសបង្ហាញថា លោក Raúl Rocha Cantu ប្រធានស្ថាប័ន Miss Universe និយាយថា លោក Nawat មិនគោរព ប្រមាថ និងបង្ហាញពីកង្វះការគោរព បន្ថែមពីលើការរំលោភអំណាចរបស់គាត់ ដោយហៅឆ្មាំសន្តិសុខមកគំរាមកំហែងស្ត្រីដែលគ្មានទីពឹងម្នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


