ជីវិតកម្សាន្ដ
ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱបគ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់
លោកណាវ៉ាត់ (Nawat Itsaragrisil) បានសម្រេចទិញសិទ្ធិផ្តាច់មុខបវរកញ្ញាចក្រវាលថៃ ពី Anne Jakrajutatip ដោយបង្ហាញរូបភាពផ្អែមល្ហែម លែងជាគូប្រជែងជំនួញ។ ការប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៃកម្មវិធី Miss Universe Thailand (MUT) 2025 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នៅលើ X ស្ថាប័ន MUT បានចែករំលែករូបថតរបស់មេ MGI ជាមួយសហម្ចាស់ Miss Universe Organization គឺ Anne Jakrajutatip ឈរក្បែរគ្នា ព្រមទាំងឱបនិងចាប់ដៃគ្នា នៅចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតកាលពីថ្ងៃនោះ។ ក្នុងនោះក៏មានសំណេរមួយបានសរសេរសារថា «យើងនៅជាមួយគ្នា»។

ដ្បិតតែថា នាពេលកន្លងមក ស្ថាប័ន MGI និង MU តែងតែលេចឮព័ត៌មានមិនល្អ ទាក់ទិននឹងភាពជាដៃគូប្រជែងទើបធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនចង់ជឿនឹងភ្នែកថា ពួកគេអាចវិលមកត្រូវរ៉ូវគ្នាឡើយ។ យ៉ាងណា ដើម្បីសាងទំនុកចិត្តដល់ហ្វេៗដែលគាំទ្រសម្រស់ Anne បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តថាអ្វីដែលនឹងកើតឡើងបន្ទាប់គឺជាការពិត។ កាលដែលពួកគេចាប់ដៃគ្នាលើឆាកគឺមិនមែនជារឿងក្លែងក្លាយទេ។ កាលដែលធ្វើបែបនេះ ក៏ដើម្បីជួយស្ថាប័នឲ្យជោគជ័យ ចង់ឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយគោលបំណងធំរបស់មេ MUT គឺចង់ឲ្យមកុដនេះត្រូវប្រគល់ឲ្យប្រទេសថៃយ៉ាងហោចណាស់ម្ដងដែរ។
ទន្ទឹមគ្នានោះដែរ នៅក្នុងការបង្ហោះមួយលើ Instagram កាលពីថ្ងៃច័ន្ទរបស់លោកណាវ៉ាត់ បានបង្ហោះរូបថតខ្លួនឯងជាមួយនឹងឡូហ្គោ Miss Universe ជាផ្ទៃខាងក្រោយរបស់គាត់។ ក្នុងនោះ គាត់បានសរសេរនៅក្នុងចំណងជើងថា “Miss Universe x MGI Org” ។
ដោយឡែក យោងតាមកាសែតថៃ Nation Thailand កាលពីថ្ងៃច័ន្ទ លោកណាវ៉ាត់បានទិញសិទ្ធិធ្វើជាម្ចាស់ផ្ទះ MUT រយៈពេលប្រាំឆ្នាំ ក្នុងតម្លៃ ១៨០ លានបាត។ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅ Impact Muong Thong Thani ក្នុងទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្ដង៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកណាវ៉ាត់តបតទៅវិញ ចំពេលគេចោទថា ទទួលសំណូក ២៥០០០ដុល្លារ ទិញតំណែង Top 10
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


