លោក Pita Limjaroenrat Archives - Kampuchea Thmey Daily

បុរសម្នាក់​ជាប់​​ទោស​ជាង​កន្លះសតវត្សរ៍​​ ពាក់ព័ន្ធ​បង្ហោះសារ​ប្រមាថ​ស្តេច​ថៃ​​
ចៅ​ក្រម​តុលាការ​​​ក្នុងខេត្ត​ឈៀរ៉ៃ (Chiang Rai) ស្ថិត​នៅ​ភាគខាង​ជើង​ប្រទេស​ថៃ កាល​ថ្ងៃ​ពុធ​ទី៤ខែ​​កញ្ញា បាន​កាត់​ទោសដាក់​គុក​​បុរស​ម្នាក់​​​​​​​រយៈ​ពេល​​៥៤ឆ្នាំ​​និង​​៦​ខែ​ ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ​​​។

​បណ្តាញ​សង្គម​​​ហ្វេស​ប៊ុក​​នៃ​សារ​ព័ត៌មាន Khaosod បាន​លើក​ឡើង​ថា ​«កំណត់ត្រាថ្មីនៃការផ្តន្ទាទោសដាក់ពន្ធនាគារសម្រាប់ជនល្មើសប្រមាថព្រះមហាក្សត្រ»។

លោក មង្គល​​វ័យ​៣១ឆ្នាំ​ត្រូវ​ផ្តន្ទាទោស​​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ ដោយ​ជាប់​ទោស​​៥៤ឆ្នាំ​នៅ​ខេត្តឈៀរ៉ៃ។ Bangkok Post

យោង​ការ​លើក​ឡើង​របស់​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ពុធ សារ​ព័ត៌មាន​ខាង​លើ បាន​ផ្សាយថា តុលាការខេត្តឈៀងរ៉ៃសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥៤ឆ្នាំនិង៦ខែសម្រាប់ការបង្ហោះហ្វេសប៊ុក (FB) ចំនួនពីរក្នុងឆ្នាំ ២០២០​ដែលបរិហារកេរ្តិ៍ព្រះមហាក្សត្រ និងបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ (និង​ច្បាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​)។

ជន​ជាប់ចោទ​​​នោះ​ត្រូវ​បាន​គេ​​ដឹង​ឈ្មោះ​ថា មង្គល (Mongkol) ដោយ​មិន​បាន​​បញ្ជាក់​ត្រកូល វ័យ​៣១​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​លក់​សម្លៀក​បំពាក់ បាន​និយាយ​ថា លោក​មិន​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​«រាជា​និយម​​​»ទេ ប៉ុន្តែ​លោក​​គ្រាន់​តែ​បង្ហាញ​ការ​​ជំទាស់​របស់​លោក​នឹង​ព្រះមហាក្សត្រ​ទាក់ទង​នឹង​នយោបាយ។ តុលាការ​បាន​និយាយ​ថា វា​ជា​ការ​បរិហារកេរ្តិ៍ ហើយ​ពាក្យ​ជេរ​ប្រមាថ​ត្រូវ​បាន​​​ប្រើ។

ទោះបីយ៉ាង​ណា​ក៏ដោយ ទោស​ដែល​បាន​ផ្តន្ទា​​រួច​ និង​​បូក​រួម​គ្នា​ត្រូវបានកាត់បន្ថយមួយ​ភាគបីឬ​ពី​៨១​ឆ្នាំ​មក​នៅ​ត្រឹម​៥៤​ឆ្នាំ។

​សារ​ព័ត៌មាន​បាងកកប៉ុស្តិ៍ បាន​ផ្សាយ​នៅថ្ងៃទី​៤​ខែ​កញ្ញា​ បាន​ឱ្យដឹង​ថា ​យោ​ង​ទិន្នន័យ​ពី​ TLHR ​មនុស្ស​​ចំនួន​១៩៥៤​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​​ចំពោះ​ការ​ចូល​រួម​នយោបាយ​និង​ការ​បញ្ចេញ​មតិ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​​​នៃ​​ការ​តវ៉ា​​ទាមទារ​សេរីភាពយុវជន ( Free Youth)​ ក្នុង​ខែ​​កក្កដា​​ឆ្នាំ​២០២០ រហូតដល់​​ថ្ងៃទី​៣១ខែ​កក្កដា​ឆ្នាំ​នេះ​។ យ៉ាងហោចណាស់ ​២៧២​​កំពុង​ប្រឈម​​ការ​ចោទ​ប្រកាន់​​ប្រមាថ​ព្រះមហាក្សត្រ​ក្រោម​មាត្រា​១១២ និង ១៥២ ពាក់​ព័ន្ធ​រាជបល្ល័ង្គ។

និន្នាការ​ប្រឆាំង​អំណាច​​​ព្រះមហាក្សត្រ​ថៃ​បាន​កើន​ឡើង​​​​​​ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយរបស់​ថៃ ហើយ​កាល​ពីឆ្នាំ​២០២៣ គណបក្ស​​នយោបាយ​ថៃ​ចលនាឆ្ពោះទៅមុខ​​ (MFP) ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​នយោបាយ​វ័យក្មេង​ បាន​កំណត់​គោល​នយោបាយ​​ក្នុង​ការ​ឃោសនា​រក​សម្លេងឆ្នោត​ ដោយ​សន្យា​​ធ្វើវិសោធនកម្ម​​​​ច្បាប់​រដ្ឋធម្មនុញ្ញ​​​ត​ពាក់​ព័ន្ធ​​​ព្រះរាជបល្ល័ង្គ​ ដោយ​បន្ថយ​អំណាច​ព្រះមហាក្សត្រ។​

ការដាក់​ចេញ​គោល​នយោបាយ​នោះ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​ឈ្នះ​ការបោះឆ្នោត​​​កាល​ខែ​ឧសភា​ឆ្នាំ​២០២៣ ប៉ុន្តែ​​​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ក៏​ត្រូវ​ប្រឈម​​​​ការ​រំលាយ​បក្ស​វិញ ហើយ​ថ្នាក់​ដឹកនាំ​នៃ​បក្ស​នេះ​មួយចំនួន មាន​លោក​ ភិថា លឹមចារើនរ៉ាត​ជាដើមត្រូវជាប់​បម្រាម​ធ្វើ​នយោបាយ​១០ឆ្នាំ ដោយ​សារ​តែ​បំណង​​ប៉ង​​​បន្ថយ​​​អំណាច​ព្រះមហាក្សត្រ​៕

​ដោយ រ៉ាន់ រើយ​

The post បុរសម្នាក់​ជាប់​​ទោស​ជាង​កន្លះសតវត្សរ៍​​ ពាក់ព័ន្ធ​បង្ហោះសារ​ប្រមាថ​ស្តេច​ថៃ​​ appeared first on Kampuchea Thmey Daily.

បក្សលោក Pita ប្រឈមហានិភ័យរំលាយចោល ក្រោយចាញ់ក្ដីនៅតុលាការ
គណបក្សចលនាឆ្ពោះទៅមុខ​ដឹកនាំដោយលោក​ Pita Limjaroenrat ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​សកលកាល​ពី​ឆ្នាំ​មុន ប្រឈមនឹងហានិភ័យ​រំលាយចោល ​បន្ទាប់​ពី​តុលាការ​រកឃើញថា គណបក្សមួយនេះបានបំពានរដ្ឋធម្មនុញ្ញ​ ពាក់ព័ន្ធទៅនឹងច្បាប់ប្រមាថព្រះមហាក្សត្រថៃ ។ ​នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៣១ ​ខែមករាកន្លងទៅ ។

ប្រធានគណបក្សលោក Pita Limjaroenrat ដែលជាអ្នកនយោបាយវ័យក្មេងមានការអប់រំនៅសាកលវិទ្យាល័យ Harvard មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងរបបរាជានិយម ក៏ដូចជានៅក្នុងក្រុមចម្រុះដែលលោកជ្រើសរើសបាន ក្រោយឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតឆ្នាំ ២០២៣ ។

តុលាការធម្មនុញ្ញនិយាយថា គណបក្សចលនាឆ្ពោះទៅមុខមិនស្ថិតនៅក្នុងជួររដ្ឋាភិបាលនោះទេ ដោយសារតែគោលនយោបាយធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់បក្ស គឺរំលោភរដ្ឋធម្មនុញ្ញ ។ តុលាការធម្មនុញ្ញបានសម្រេចថា គណបក្សចលនាឆ្ពោះទៅមុខ និងមេដឹកនាំរបស់ខ្លួនបង្ហាញសកម្មភាពក្នុងន័យអំពាវនាវឲ្យមានការផ្ដួលរំលំរបបរាជាធិបតេយ្យរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។

ទន្ទឹមនោះ តុលាការបាន​បញ្ជា​ឲ្យគណបក្សចលនាឆ្ពោះទៅមុខ ​បញ្ឈប់​រាល់​សកម្មភាព ឬ​ទស្សនៈ​តស៊ូមតិឲ្យលុបចោល​ច្បាប់ប្រមាថព្រះមហាក្សត្រ និងហាមឃាត់ការធ្វើវិសោធនកម្មច្បាប់នេះថែមទៀតផងដែរ ហើយ​នេះបង្ហាញថា គណបក្សរបស់លោក Pita អាចនឹងត្រូវបានរំលាយចោល និងអាចមានការហាមឃាត់មេដឹកនាំបក្សមិនឲ្យប្រឡូកក្នុងនយោបាយរយៈពេលជាច្រើនឆ្នាំ ។

ទោះយ៉ាងណា គណបក្សចលនាឆ្ពោះទៅមុខបានអះអាងថា វាជាតួនាទីស្របច្បាប់របស់សភាជាប់ឆ្នោត ដើម្បីពិនិត្យច្បាប់ ដែលជាផ្នែកនៃក្រមព្រហ្មទណ្ឌ ខណៈច្បាប់​ស្តី​ពី​ការប្រមាថព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ​ត្រូវ​បាន​ផ្លាស់​ប្តូរ​​ចំនួន ២ ​លើក​រួច​មក​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បីប្រឆាំង​នឹង​អ្នក​នយោបាយ ហើយតាម​រយៈ​ការ​សម្រេច​របស់តុលាការ​នេះទៀតសោត ក៏កាន់តែ​ធ្វើ​ឲ្យ​ច្បាប់​ប្រមាថមហាក្សត្រ​​មិន​អាច​ប៉ះពាល់​បាន ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងច្បាប់ប្រមាថមហាក្សត្រនេះដែរ កាលពីដើមខែនេះបុរសអាយុ ៣០ ឆ្នាំម្នាក់នៅទីក្រុងបាងកកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំពីបទរិះគន់របបរាជានិយមថៃ និងមានមនុស្សជាង ២៦០​ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មក ៕

អត្ថបទ ៖ ប៊ុន សុភាព

The post បក្សលោក Pita ប្រឈមហានិភ័យរំលាយចោល ក្រោយចាញ់ក្ដីនៅតុលាការ appeared first on Kampuchea Thmey Daily.

លោក Pita ទទួលបានសិទ្ធិ ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ
តាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃពុធទី២៤, តុលាការធម្មនុញ្ញថៃ បានសម្រេចថា អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat គ្មានទោសឡើយ ចំពោះបទចោទប្រកាន់ដែលថា គាត់បានចូលរួមការបោះឆ្នោតឆ្នាំមុន ទាំងដែលខ្លួនកំពុងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលនេះមានន័យថា លោក Pita អាចរក្សាអាសនៈសភារបស់ខ្លួន ហើយសេចក្តីសម្រេចនេះ ក៏បើកផ្លូវឲ្យគាត់ វិលត្រលប់មកប្រឡូកក្នុងឆាកនយោបាយសាជាថ្មីផងដែរ បន្ទាប់ពីការហាមឃាត់មិនឲ្យបំពេញមុខងារនីតិបញ្ញត្តិ តាំងពីខែកក្កដាឆ្នាំមុនមក។

លោក Pita Limjaroenrat (រូបថត៖ AP)

តុលាការសម្រេចថា iTV លែងជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៀតហើយ ដូច្នេះការកាន់កាប់ភាគហ៊ុនរបស់ Pita នៅក្នុងក្រុមហ៊ុននេះ មិនបំពានរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតទេ។

សូមបញ្ជាក់ជាថ្មី ជម្លោះនយោបាយប្រឆាំងលោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស ចលនាឆ្ពោះទៅមុខ បានចាប់ផ្តើមឡើងក្នុងខែឧសភាឆ្នាំមុន នៅពេលគណៈកម្មាធិការរៀបចំការបោះឆ្នោត ដាក់ការចោទប្រកាន់គាត់ពីបទកាន់កាប់ភាគហ៊ុនចំនួន៤២០០០ហ៊ុននៅក្នុងក្រុមហ៊ុន iTV Plc ដែលត្រូវបានចុះបញ្ជីជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។

មាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញថៃចែងថា ម្ចាស់ឬម្ចាស់ភាគហ៊ុននៃកាសែត ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត គឺត្រូវបានហាមឃាត់មិនឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតឡើយ។

ក្រោយមក EC បានបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញ ហើយក៏សម្រេចឲ្យព្យួរលោក Pita ពីសភាជាបណ្តោះអាសន្ន តែម្តង។ ព្រោះតែការជាប់គាំងនយោបាយរាប់ខែនេះហើយ ទើបធ្វើឲ្យប្រទេសថៃ សម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយតំណែងបានធ្លាក់ទៅលើលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ

The post លោក Pita ទទួលបានសិទ្ធិ ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ appeared first on Kampuchea Thmey Daily.

លេចវត្តមានលោក Pita នៅផលិតកម្ម YG Entertainment
លោក Pita Limjaroenrat និងជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៤-៧ ខែធ្នូ ខណៈដែលលោកបង្ហាញវត្តមាននៅផលិតកម្ម YG Entertainment យ៉ាងភ្ញាក់ផ្អើល។

អ្នកនយោបាយថៃរូបនេះបានទៅទស្សនាកន្លែងផ្សេងៗ រួមទាំងសាជីវកម្ម និងសាកលវិទ្យាល័យ រួមទាំងក្រុមហ៊ុនកម្សាន្តយក្សមួយគឺ YG Entertainment ។ ក្នុងពេលជាមួយគ្នានោះដែរ លោកបានឈាងទភៅទស្សនកិច្ចអគារ YG ព្រមទាំងថតរូបនៅពីមុខអេក្រង់ LED ដ៏ធំដែលបង្ហាញពី BLACKPINK និង BABYMONSTER ក៏ដូចជាព្រឹត្តិបត្រឆ្នុកផ្សេងៗ។

នៅពីក្រោយខ្នងរបស់លោកបានបង្ហាញឲ្យឃើញអេក្រង់ធំៗដាក់ថា “BABYMONSTER” នៅផ្នែកខាងលើ មុននឹងរាយបញ្ជីឈ្មោះបទចម្រៀងរបស់ក្រុមនេះអាចនឹងចេញនៅឆ្នាំ២០២៤ខាងមុខ។

១ SHUT UP

២ STUCK IN THE MESS

៣ LOVE ON MY HEART

៤ REALLY LIKE YOU

៥ FALLING IN LOVE

៦​ LIKE THAT

៧​ WE ARE BABYMONSTER

យ៉ាងណាមិញ អ្នកគាំទ្រ K-Pop គិតថា ធាតុលេខដែលបានរាយបញ្ជីក្រោមចំណងជើង “BABYMONSTER” ទំនងជាបញ្ជីបទសម្រាប់អាល់ប៊ុមពេញទី១ របស់ក្រុមដែលរំពឹងថានឹងចេញក្នុងពេលណាមួយនៅឆ្នាំ ២០២៤។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Pita  ចែករំលែករូបថតរបស់លោកនៅ YG លើ Instagram ផ្ទាល់ខ្លួន លោកបានបានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-Pop ។ អ្នក​និយម​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ឆ្លើយ​តប​ថា “តើ​អ្នក​ណា​ដែល​ថត​រូប​នោះ​ប្រហែល​ជា​បុគ្គលិក YG មែន​ទេ?”, តាមពិតជាមេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃសោះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK

The post លេចវត្តមានលោក Pita នៅផលិតកម្ម YG Entertainment appeared first on Kampuchea Thmey Daily.

អង្គរក្សតាមការពារលោក Pita នៅអាមេរិក តាមពិតគឺជាតារាសម្ដែងមួយរូប
មហាជនជាច្រើនបានដឹងរួចមកហើយថា លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីអាហារពេលល្ងាច 2023 TIME 100 Next ក្នុងឱកាសដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំម្នាក់ក្នុងចំណោម ១០០ នាក់ដែល ង្កើតការផ្លាស់ប្តូរ, អ្នកមានឥទ្ធិពលនៃអនាគត។

ក្នុងព្រិត្តិការណ៍​នេះ​ ក៏​មានបុរសវ័យក្មេងមានរូបរាងសង្ហា បាន​បាន​ដើរតួ​ជា​អង្គរក្ស​ការពារលោក ​Pita ធ្វើឲ្យអ្នកទស្សនាពោលសរសើរពីរូបរាងដ៏សង្ហា​ថាតើលោកជានរណា?

តាមពិតទៅបុរសវ័យក្មេងរូបនេះមានឈ្មោះ Tul Pakorn Thanasrivanitchai ជាតារាសម្ដែងប្រុសមួយរូបក្នុងប្រទេសថៃ។ ហើយកាលដែលរូបលោកធ្វើជាអង្គរក្ស​ឲ្យមេដឹកនាំចលនាឆ្ពោះទៅមុខ គឺដោយសារតែលោកយល់ព្រមស័គ្រ្មចិត្ត និងពេញចិត្តស្រលាញ់ទឹកចិត្តលោក Pita។

ទន្ទឹមនោះទៀតដែរ លើគណនីផ្ទាល់ខ្លួនរបស់លោកបានសរសេរសារយ៉ាងវែងអន្លាយថា  “ម្សិលមិញ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការអង្គុយជាមួយលោក Pita ដែលមានឥទ្ធិពលក្នុងការស្តារឡើងវិញនូវជំនឿ និងក្តីសង្ឃឹមនៃជំនាន់ថ្មីរបស់ខ្ញុំ និងប្រទេសថៃ។ អរគុណសម្រាប់ការអនុញ្ញាតឲ្យខ្ញុំតំណាងឲ្យនិស្សិតថៃមកពីសាកលវិទ្យាល័យ Columbia ហើយ​បាន​ជជែក​ខ្លី​ជាមួយ​អ្នក។ ពេល​វេលា​ដែល​យើង​មាន​គឺ​ខ្លី​ដោយ​សារ​កាលវិភាគ​ដ៏ច្រើន។ អ្នកពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទស្សនវិស័យ ប្រាជ្ញា និងភាពសាមញ្ញរបស់អ្នក។ ខ្ញុំសង្ឃឹមថា យើងនឹងមានឱកាសម្តងទៀតនៅពេលក្រោយ”។

យ៉ាងណាមិញ Tul Phaakorn  ត្រូវគេដឹងថាលោកកើតនៅថ្ងៃទី ០៨ខែតុលា ឆ្នាំ ១៩៩២ គឺជាកូនប្រុសរបស់លោក Somkiat Thanasriwanitchai ដែលជាអ្នកស្នងមរតកពីក្រុមក្រុមហ៊ុន វិស្វកម្មថៃវ៉ាត់ អ្នកផ្តល់សេវាវិស្វកម្មសំណង់ស៊ីវិលដ៏ធំមួយ និងសាស្រ្តាចារ្យ Jenjira Thirawat ដែលជាអ្នកស្នងមរតកជំនាន់ទីពីរនៃទីលានវាយកូនហ្គោលដ៏ល្បីល្បាញនៅក្នុងប្រទេស។

រូបលោកផ្ទាល់ មានការសម្តែងជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្ត រួមទាំងរឿងភាគ ភាពយន្ត តន្ត្រី និងធ្វើជាពិធីករក្នុងកម្មវិធីផ្សេងៗ។ ទើបតែបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Columbia ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យ Ivy League (Master of Science in Real Estate Development, Graduate School of Architecture, Planning and Preservation) និងបរិញ្ញាបត្រ, មហាវិទ្យាល័យស្ថាបត្យកម្ម សាកលវិទ្យាល័យ Chulalongkorn (បរិញ្ញាបត្រស្ថាបត្យកម្ម កិត្តិយស​ថ្នាក់​ទី ២)៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សម្ដែងម្ដង៣តួក្នុងរឿង “បុព្វេសន្និវាស” តារាស្រី Bella បានតម្លៃខ្លួនប៉ុន្មាន?

The post អង្គរក្សតាមការពារលោក Pita នៅអាមេរិក តាមពិតគឺជាតារាសម្ដែងមួយរូប appeared first on Kampuchea Thmey Daily.

លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ
លោក Pita Limjaroenrat ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក Chaithawat Tulaton ដែលជាប្រធានគណបក្សចលនាឆ្ពោះទៅមុខថ្មី ខណៈការតែងតាំងនេះកើតមានឡើងត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Pita លាលែងពីតំណែងជាប្រធានបក្ស ។

ទន្ទឹមនោះ ក្រៅពីការតែងតាំងលោក Pita ជាទីប្រឹក្សារបស់ប្រធានគណបក្សថ្មីហើយ ក្រុមប្រឹក្សាប្រតិបត្តិថ្មីរបស់គណបក្សក៏បានសម្រេចជ្រើសតាំងលោក Apichat Sirisoontorn ឲ្យបំពេញតួនាទីជាអគ្គលេខាធិការបក្ស ខណៈកាលពីមុនតំណែងនេះគឺកាន់ដោយលោក Chaithawat ។

លោក Pita បាននិយាយថា “ការបោះឆ្នោតរបស់ក្រុមប្រឹក្សាប្រតិបត្តិដើម្បីជ្រើសរើសសមាសភាពថ្មីនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់បក្សចលនាឆ្ពោះទៅមុខ ក្នុងគោលបំណងធ្វើឲ្យគណបក្សកាន់តែរីកចម្រើនបន្ថែមទៀត និងត្រៀមខ្លួនសម្រាប់ការការពារគ្រោះថ្នាក់នយោបាយណាមួយផងដែរ” ។

លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​បក្ស ​គឺ​ចាំបាច់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យសមាជិកសភាដែលនៅមានសំឡេងក្នុងសភា ធ្វើជាមេដឹកនាំក្រុមប្រឆាំង ហើយលោកនឹងបន្តធ្វើការឲ្យបក្សចលនាឆ្ពោះទៅមុខ ទោះបីជាគាត់មិនមែនជាប្រធានគណបក្សទៀតក៏ដោយ ។

គួរបញ្ជាក់ថា លោក Pita បានលាលែងពីតំណែងជាប្រធានបក្សចលនាឆ្ពោះទៅមុខកាលពីថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន និងមិនអាចក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃផង ។ ម្យ៉ាងទៀតក៏ដោយសារតែលោក Pita ត្រូវបានព្យួរពីសមាជិកភាពសភាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់​ក្នុងជួររដ្ឋាភិបាលថ្មី

The post លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ appeared first on Kampuchea Thmey Daily.

បុរសម្នាក់ អាចចូលអង្គុយកៅអីលោក Pita ជាមេបក្ស ចលនាឆ្ពោះទៅមុខ
ប្រភពមួយបានទម្លាយថា លោក Chaithawat Tulaton ទំនងក្លាយជាមេដឹកនាំបន្ទាប់របស់គណបក្សចលនាឆ្ពោះទៅមុខ​ ខណៈបច្ចុប្បន្នលោកកាន់តំណែងជាអគ្គលេខាធិការស្តីទីបក្ស ។

លោក Chaithawat Tulaton (រូបថត៖ Bangkok Post)

ព័ត៌មាននេះ​កើត​ឡើង​ បន្ទាប់​ពី​លោក Pita Limjaroenrat បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​មេ​បក្សកាលពី​ថ្ងៃ​សុក្រ ទី១៥ ខែកញ្ញា ។

ប្រភពដដែលបន្តថា គណបក្សជិតឈានដល់ការសម្រេចចិត្តលើសមាសភាពដែលនឹងចូលកាន់តំណែងគណៈកម្មាធិការប្រតិបត្តិហើយ មុនកិច្ចប្រជុំនៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញាខាងមុខនេះ ។

លោក Pita Limjaroenrat (រូបថត៖ News on air)

ចំណែកអ្នកដែលមានលទ្ធភាពខ្ពស់ក្នុងការតែងតាំងឲ្យចូលកាន់តំណែង ក្នុងគណៈកម្មាធិការប្រតិបត្តិបក្សចលនាឆ្ពោះទៅមុខមានដូចជាលោក Chaithawat ជាមេបក្ស, សមាជិកគណៈកម្មាធិការប្រតិបត្តិស្តីទីភាគខាងជើងលោក Apichart Sirisunthorn ជាអគ្គលេខាធិការបក្ស និងសមាជិកសភា Parit Wacharasindhu ជាអ្នកនាំពាក្យគណបក្ស។

ពាក់ព័ន្ធនឹងបញ្ហានេះដែរមេបក្សថ្មី និងអ្នកនាំពាក្យ គ្រោងនឹងថ្លែងសុន្ទរកថាក្នុងអំឡុងព្រឹត្តិការណ៍របស់គណបក្ស នៅកីឡដ្ឋានថៃ-ជប៉ុន ក្នុងសង្កាត់ Din Daeng ទីក្រុងបាងកក នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។

គួរម្លឹកឡើងវិញថា លោក Pita បានប្រកាសពីការសម្រេចចិត្តលាលែងតំណែងជាមេបក្សចលនាឆ្ពោះមុខ​ ក្រោយ​ពិគ្រោះ​ជាមួយ​គណៈ​កម្មាធិការ​រដ្ឋបាល​របស់​គណបក្ស និង​សមាជិក​សភា​ ខណៈ​ការលាលែងនេះដែរក៏កើតមានឡើង​ ចំពេលនាយករដ្ឋមន្ត្រីថ្មីនិងគណៈរដ្ឋមន្ត្រី ចាប់ផ្តើមការងារជាផ្លូវការ ក្រោយថ្លែងការណ៍អំពីគោលនយោបាយនៅក្នុងសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ លោក Pita លាលែងពីតំណែង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ

The post បុរសម្នាក់ អាចចូលអង្គុយកៅអីលោក Pita ជាមេបក្ស ចលនាឆ្ពោះទៅមុខ appeared first on Kampuchea Thmey Daily.

លោក Pita លាលែងពីតំណែង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ
លោក Pita Limjaroenrat បានសម្រេចចិត្តចុះចេញពីតំណែង ជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ដោយបើកផ្លូវឲ្យគណៈកម្មាធិការរបស់ខ្លួន ជ្រើសរើសអ្នកជំនួសគាត់។

លោក Pita Limjaroenrat (រូបថត៖ AFP)

តាមការបង្ហោះលើ Facebook របស់ខ្លួននៅថ្ងៃសុក្រទី១៥ខែកញ្ញា, ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ពិគ្រោះ​ជាមួយ​គណៈ​កម្មាធិការ​រដ្ឋបាល​របស់​គណបក្សនិង​សមាជិក​សភា​។​

ការលាលែងពីតំណែងរបស់គាត់ ក៏កើតឡើងផងដែរ​ ចំពេលនាយករដ្ឋមន្ត្រីថ្មីនិងគណៈរដ្ឋមន្ត្រី ចាប់ផ្តើមការងារជាផ្លូវការ ក្រោយថ្លែងការណ៍អំពីគោលនយោបាយនៅក្នុងសភា។

លោក Pita Limjaroenrat (រូបថត៖ AFP)

លោក Pita បានដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ទទួលជ័យជម្នះក្នុងការបោះឆ្នោត ក្រោ​យប្រជាពលរដ្ឋ មិនពេញចិត្តចំពោះការគ្រប់គ្រងដោយយោធា រយៈពេលជិតមួយទសវត្សរ៍។

ទោះបីជាយ៉ាងណាក៏ដោយ ប្លុកអភិរក្សនិយមនៅក្នុងសភា បានរារាំងគាត់មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ហើយក្រោយមកត្រូវបានព្យួរជាសមាជិកសភា។

បន្ទាប់មកទៀត គណបក្សចលនាឆ្ពោះទៅមុខ បានចាកចេញពីភាពជាដៃគូចម្រុះ ជាមួយគណបក្សភឿថៃ ហើយភឿថៃ បានបន្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សគាំទ្រយោធា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ PBS, CNA

ចុចអាន៖ លោក Pita នៅមានឱកាសឈរឈ្មោះម្តងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថៃ

The post លោក Pita លាលែងពីតំណែង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ appeared first on Kampuchea Thmey Daily.