ព័ត៌មានអន្ដរជាតិ
ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់ក្នុងជួររដ្ឋាភិបាលថ្មី
ឧបនាយករដ្ឋមន្រ្តីថៃលោក ភូមិថាំ វីឆាយ៉ាឆៃ សម្ដែងការពេញចិត្តចំពោះគំនិតរបស់លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ពាក់ព័ន្ធទៅនឹងការផ្ដល់តំណែងមួយទៅដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ហើយលោកក៏បានប្រាប់ពីតំណែងដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះអាចនឹងកាន់កាប់ផងដែរ ។
លោក ភូមិថាំ បាននិយាយថា “លោក ថាក់ស៊ីន ដែលកំពុងមានទោសជាប់ឃុំខ្លួន អាចនឹងធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលថ្មីរបស់ថៃ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះផុតទោសទាន់អស់ និងត្រូវបានដោះលែងចេញពីពន្ធនាគារ” ។
លោក ភូមិថៃ ដែលក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរនោះសង្កត់ធ្ងន់ថា “លោក ថាក់ស៊ីន អាចត្រូវបានតែងតាំងជាប្រធានទីប្រឹក្សានាយករដ្ឋមន្ត្រី ។ ខ្ញុំយល់ថា លោកនាយករដ្ឋមន្ត្រី សេតថា ចង់រៀនសូត្រពីបទពិសោធន៍ ជាពិសេសសមត្ថភាពរបស់លោក ថាក់ស៊ីន” ។
ទន្ទឹមនោះ លោក ភូមិថាំ ក៏បានលើកឡើងពីប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន ផងដែរ អំឡុងពេលដែលឪពុករបស់លោកស្រី ផេថងថាន រូបនេះកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៦ ឆ្នាំ ហើយលោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា លោក ថាក់ស៊ីន ប្រាកដជានឹងទទួលយកតំណែងមួយនេះ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រលប់ចូលវិញស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា និងត្រូវតុលាការកំពូលផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំក្នុងសំណុំរឿងចំនួន ៣ ប៉ុន្តែក្រោយមកត្រូវបានព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ា ឡុងកន ឡាយព្រះហត្ថលេខាបន្ថូរបន្ថយទោសមកនៅត្រឹម ១ ឆ្នាំ ហើយក៏អាចមានសិទ្ធិស្នើសុំដោះលែងឲ្យនៅក្រៅឃុំនៅខែកុម្ភៈ ឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ហេតុអ្វីលោក Zelensky មិនបានជួបតទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី នៅកិច្ចប្រជុំ UN?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


